នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ មង្គលការមួយ បានរៀបចំតុបតែង រោងពិធី មើលទៅពិតជាស្រស់ស្អាត ទាក់ទាញយ៉ាងខ្លាំង រហូតមានការលើកសរសើរជាច្រើន។ ក្នុងមង្គលការនេះ កូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន។ មួយវិញទៀត កូនក្រមុំ ក៏ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថដែរថា “នាងខ្ញុំសូមអភ័យទោសដល់បងប្អូនភ្ញៀវកិត្តិយសទាំងអស់ដែលនាងខ្ញុំបានអញ្ជើញបងៗកៀកថ្ងៃពីព្រោះខ្ញុំចង់ surprise បងៗ”។ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមនៅក្នុង comment ថា “ជំរាបសួរបងស្រីចា៎បង កម្មវិធីការ ប្អូនស្រីពៅ របស់ខ្ញុំ”។ រឹតតែ ធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ ថែមទៀតនោះ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបៗ ថ្លៃៗ ជាច្រើនគ្រឿង មើលទៅពិតជាអធិកអធម ខ្លាំងណាស់ មិនសរសើរពិតជាមិនបាន។ នៅមិនទាន់អស់ទេ នៅកម្មវិធីពេលល្ងាច នៃមង្គលការនេះ គេឃើញសុទ្ធតារាល្បីៗជាច្រើនដួង ក៏មានវត្តមានផងដែរ មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, ប៉ែន ចំរុង, តន់ ចន្ទសីម៉ា, យឹម តាស្រង់ រួមទំាងបងប្អូន ត្រកួល ឡេង ជាច្រើនរូបទៀត ក្នុងឈុតសំលៀកបំពាក់ ស្អាតៗ ទាក់ភ្នែកណាស់។…
អានបន្តសូមចូលរួមសោកស្តាយនឹងរំលែកទុក្ខផង! បុរសម្នាក់ត្រូវបានទទួលមរណភាព ទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារ ដោយសារតែ…
ព័ត៍មានបឋម៖ ពិតជាដំណឹងដ៏សែន រន្ធ ត់ ចិត្តជាទីបំផុត ដែលកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ យុវជនរូបស្រស់សង្ហារម្នាក់ មានឈ្មោះ សៅ ពិសិដ្ឋ ជាសិស្សរៀននៅវិទ្យាល័យ ជាសុីមបឹងកេងកង បានទទួលមរណភាពទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារ ទាំងអាល័យ ព្រោះដោយសារតែ ត្រូវគេ កា ប់ ស្លា ប់ (ដោយមិនទាន់ដឹងថា ផ្ដើមចេញមកពីមូលហេតុអ្វីនោះទេ)។ បន្ទាប់ពីធ្វើស កម្ម ភាពរួច ជន ដៃ ដល់ ក៏បានរត់ គេចខ្លួន បាត់តែម្ដង។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ សៅ រាវិត ដែលត្រូវជាឪពុកបង្កើត នៃ ស ព ក៏បានបង្ហោះសារទាំងអារម្មណ៍ អាឡោះអាល័យមួយឃ្លាថា៖”ពេលនេះ ខ្ញុំកំពុងតែពិបាកចិត្តខ្លាំងបំផុត ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ទៅយ៉ាងលឿងបែបនេះ ហើយប៉ាម្នាក់នេះសុំទោស ដែលមិនបានទៅទាន់ដង្ហើមរបស់កូន បើមានជាតិក្រោយសុំអោយកូនត្រលប់ជាកូនរបស់ប៉ាម៉ាក់ទៀត ហើយប៉ានឹងធ្វើជាប៉ាដល់ល្អ”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំមួយនេះ មហាជន ក៏ដូចជាមិត្តភក្ដិ នៃ ស ព បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក ចំពោះរឿងហេតុមួយនេះ ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញាណក្ខន្ធរបស់ប្អូនប្រុស ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ប្រសិនបើមានព័ត៍មានបន្ថែមទៀត ជុំវិញ ករ ណី ខាងលើនេះ យើងខ្ញុំនឹងធ្វើការរាយការណ៍ជូននៅពេលក្រោយ។
អានបន្តមិនធម្មតាមែន!! ពេលឃើញទិដ្ឋភាពមង្គលការប្អូនស្រី ឧកញ៉ាឡេង ណាវ៉ាត់ត្រា ដាក់ឡានមុខរោងសុទ្ធកប់ៗ….
ភ្នំពេញ៖ បើនិយាយដល់ អ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត់ត្រា ដែលទើបតែទទួលបានងារថ្មីជាអ្នកអ្នកឧកញ៉ា ធ្វើអោយកក្រើកពេញបណ្តាញសង្គមតែម្តង។ ដោយឡែកបើ ក្រឡេកទៅមើលទិដ្ឋភាពមង្គលការប្អូនស្រី ឧកញ៉ាឡេង ណាវ៉ាត់ត្រា ដាក់ឡានមុខរោងសុទ្ធតែទំនើបៗ ឯការរៀប ចំពិធីមង្គលមួយនេះ ឃើញថាពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការដេគ័រ អមជាមួយនឹងភ្លើងយ៉ាងចែងចាំង ធំទូទាញ នៅក្នុងគេហដ្ឋានផ្ទះដ៏ធំស្កឹមស្កៃ។ ក្នុងនោះផងដែរពិធីមង្គលមួយនេះ បានធ្វើឲ្យមហាជនមួយចំនួននាំគ្នាសរសើរគ្រប់គ្នា បូករួមនឹងភាពរំភើបដែលពិធីធ្វើឡើងយ៉ាងអធិកអធមខ្លាំងបែបនេះ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែ ច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
អានបន្តត្រេកអរជំនួស! សាយ ទទួលពានរង្វាន់មួយនេះ ក្រោយពេលចំណាយកម្លាំង ញើសឈាម និងទឹកចិត្តដើម្បីកុមារកម្ពុជា
លោក អួន បឋម ឬ លោកសាយ ដែលប្រិយមិត្តបានស្គាល់តាមរយ:បទ ងប់ងល់ និងកាលពីពេលថ្មីៗនេះ លោកបានបញ្ចប់មហាបេសកកម្មរបស់លោក ដើម្បីគៀរគរ ស្វែងរកថវិកា ក៏ដូចជាការឧបត្ថម្ភជូនដល់កុមារកម្ពុជា តាមរយ:យុទ្ធានាការ រត់ជាមួយសាយ (@ Run With Sai) កាលពីពេលកន្លងទៅនេះ ដែលបានសាងជាចំណាប់អារម្មណ៍ និងការគាំទ្រឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋាន ចំពោះយុទ្ធានាការនេះផ្ទាល់តែម្តង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយពីបានបញ្ចប់កម្មវិធីរត់ជាមួយសាយ លោកត្រូវបានស្ថាប័ន សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព ហៅកាត់ថា( IAYPA) បានជ្រើសតាំងជាយុវជនគំរូ ប្រចាំឆ្នាំ២០២០ របស់ស្ថាប័ននេះផ្ទាល់តែម្តង។ ហើយតាមរយ:អារម្ភកថា នៃការបង្ហាញពីគំរូយុវជនដែលជាការចេញផ្សាយរបស់សមាគមនេះផ្ទាល់តែម្តងក៏បាន សរសេរដោយសង្ឃឹមថា យុវជន និងបន្តចូលរួមនៅក្នុងសកម្មភាព លះបង់ដើម្បីផលប្រយោជន៍រួមដូចដែល សាយ ដែលជាយុវជនគំរូកំពុងតែធ្វើនេះផងដែរ។ គួររំលឹកឡើងវិញផងដែរថា កម្មវិធីរត់ជាមួយសាយ បានធ្វើដំណើរជុំវិញព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការឆ្លងកាត់ខេត្តក្រុង ចំនួន ២១ លើចំងាយផ្លូវប្រមាណជាង ២៤០៨ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលអស់៩៧ថ្ងៃ និងប្រមូលបានថវិកាជិត២ពាន់លានរៀល៕
អានបន្តមើលវីដេអូនេះហើយ ចែដាណា ស្ទើរស្រក់ទឹកភ្នែក ហើយប្រាប់ថា “ឱខ្ទមដ៏កម្សត់ អាណិតក្មេងៗណាស់ ថ្ងៃនេះឱ្យក្រុមការងារទៅមើល យកអំណោយទៅប្រគល់, ខ្ញុំនឹងទៅជួបម្ដងទៀត ព្រោះចង់…” (មានវីដេអូ)
កាលពីម្សិលមិញនេះ នាយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក សារដ៏រំជួលចិត្តមួយ ថ្លែងពីក្មេងៗ រស់នៅក្នុងខ្ទមដ៏កម្សត់មួយ អានហើយ ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង។ ក្នុងនោះ លោកស្រី បានបញ្ជាក់ខ្លះៗ ឲ្យដឹងថា ៖ “ឱខ្ទមដ៏កម្សត់ អាណិតក្មេងៗណាស់ ថ្ងៃនេះឱ្យក្រុមការងារទៅមើល យកអំណោយទៅប្រគល់ គ្រាន់ឃើញវីដេអូ សឹងស្រក់ទឹភ្នែក។ តើគាត់រស់នៅម្ដេចទៅ ចុះក្មេងៗ ដែលនៅលើខ្ទមរាល់ថ្ងៃ មិនបានចេញទៅណា មានអារម្មណ៍យ៉ាងម៉េច ហេតុអីជីវិតខុសពីក្មេងដទៃខ្លាំងម្ល៉េះ។ ខ្ញុំនឹងទៅជួបម្ដងទៀត ផ្ថល់កម្លាំងចិត្ត និងមើលជាក់ស្ដែងថា អាចជួយអីបានថែមពីលើនេះ ព្រោះចង់ឱ្យក្មេងទាំង២ បានរៀនសូត្រ ដើម្បីកុំឱ្យពិបាកទៀត។ ឮថា គាត់ មិនមែនបងប្អូនបង្កើតទេ ព្រោះម្ដាយឪពុក ពោះម៉ាយ និងមេម៉ាយ មានកូនម្នាក់មួយ តែពួកគេមកជួបគ្នា កម្សត់កម្រជាមួយគ្នា។ ថ្ងៃនេះ ក្រុមការងារខ្ញុំទៅដល់ សួរគាត់ មិនទាន់បានបាយ ម៉ោងជិត12ទៅហើយ។ គាត់ថា បានហូបនំខ្លះ ឯឪពុកម្ដាយចេញទៅរកត្រីអស់។ ព្រឹកមិញ ជូនមី ត្រីខ ទឹកដោះគោ សម្ភារប្រើប្រាស់ មុង ភួយ កន្ទេល ខ្នើយ និងនំចំណី ទុកគាត់ញុំា និងប្រើប្រាស់សិន ហើយក៏បានផ្ញើ ថវិកានឹងអ្នកជិតខាង ២លានរៀល ទិញតង់ ឬស័ង្កសី ប្រក់ជ្រកភ្លៀងបណ្ដោះអាសន្ន”៕
អានបន្តពិតជាពូកែមែនក្មូយស្រី!! មានក្មេងស្រីម្នាក់ បានគូររូបលោកស្រី ទ្រី ដាណា និងស្វាមី ព្រមទាំងភ្ជាប់នូវពាក្យជូនពរនូវពាក្យមួយម៉ាត់យ៉ាងខ្លីថា…..
(ភ្នំពេញ) ៖ ប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាទូទៅប្រាកដជាបានស្គាល់ហើយ លោកស្រី ទ្រី ដាណា និងស្វាមី តាមរយៈទង្វើសប្បុរធម៏នាពេលកន្លង។ ដោយឡែកកាលពីពេលថ្មីៗនេះស្រាប់តែ មានក្មេងស្រីម្នាក់ បានយករូបរបស់លោកស្រី ទ្រី ដាណា និងស្វាមី មកគូរ ធ្វើឲ្យមហាជន ផ្ទុះការ កោតសរសើរ និងធ្វើការចែករំលែកយ៉ាងច្រើនកុះករ ពីស្នាដៃរបស់ក្មេងស្រី រូបនោះ។ ក្នុងនោះផងដែរម្ចាស់គណនីហ្វេសប៊ុករូបនោះបានធ្វើការបង្ហោះកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយបានសរសេរសារយ៉ាងខ្លី នៅលើបណ្តាញសង្គម ហ្វេសប៊ុកយ៉ាងដូច្នេះថា “អ៊ុំប្រុសអ៊ុំស្រីខ្ញុំចូលចិត្តអ៊ុំទាំងពីរបានជាគូររូបអ៊ុំបើដូចមិនដូចសុំអ៊ុំកុំខឹងបើសិនពុកម៉ែបងប្អូនចូលចិត្តស៊ែរម្នាក់មួយផង”៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្ត ទស្សនារូបភាពខាងក្រោមនេះដូចតទៅ ៖
អានបន្តសូមចូលរួមរំលែកទុក្ខផង!! ក្មេងប្រុស២នាក់បានទទួលមរណភាពចាកចោលឪពុកម្ដាយទាំងវ័យក្មេង ដោយសារតែ….
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះក្មេងប្រុសពីរនាក់ ដែលមានឈ្មោះ វ៉ាន់ វិរះឆៃ ភេទប្រុស អាយុ ០៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ អឿន សុខមេត្តា ភេទប្រុស អាយុ ០៨ឆ្នាំ ដែលពួកគេទាំងពីរបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤និង៥០នាទីល្ងាច ដោយសារលង់ទឹក។ ហេតុការណ៍នេះដែរបានកើតឡើងនៅត្រង់ចំណុច រណ្តៅដីមួយកន្លែង ស្ថិតនៅ ភូមិច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មរណភាពរបស់ក្មេងប្រុសទាំង២រូបនេះ បានធ្វើឲ្យក្រុមគ្រួសារ បងប្អូនសាច់ញាតិ ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសទាំងពីរ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តមួយទៀតហើយ!! ជើងខ្លាំងចូលផឹ ក ស្រា ក្រ ឡុក គ្រាន់តែអត់នា រីកំដរ ទា ត់តុកៅអីខ្ទេច ហើយស្រែកថាអ្នកណាហ៊ានថតខ្លួននឹងមានរឿង ដោយខ្លួនខ្សែផ្កាយពីរ…(មានវីដេអូ)
កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានករណី ហិ ង្សា មួយបង្កការភ្ញាក់ផ្អើល ជាខ្លាំង ក្រោយបុរសជើ ង ខ្លាំង មួយក្រុមមានគ្នា៥នាក់បាន ចូល ផឹ ក ស៊ី នៅ ហាង ស្រា ក្រឡុ ក មួយកន្លែង ស្ថិតនៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្តោយមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ខណៈកំពុងអង្គុយ ផឹក គ្មាននារីអង្គុយកំ ដរ ក៏ស្រែក ឡូឡា ហើយទា ត់ តុកៅអីផ្អេីល ដល់ភ្ញៀវរត់ ជាន់ជេីងគ្នា ចេញក្រៅបាត់អស់។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ នៅកន្លែងល ក់ ស្រា ក្រ ឡុ ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសមួយក្រុមខាងលើ បានចូលមកកន្លែងខ្លួន ល ក់ ស្រា ក្រឡុក ហើយបានសួររកម្ដាយរបស់នារីពីរនាក់នោះ ស្រាប់តែនារីពីនោះ បានឆ្លើយថាម្ដាយខ្ញុំគាត់ចេញទៅខាងក្រៅបាត់ហើយ ក្រោយមកបុរសខាងលើនេះ បានសួរនារីពីរនាក់នោះថា មាននារីអត់ហើយនារីពីរនាក់នោះ បានឆ្លើយថាខ្ញុំអត់មាននារីទេ ដោយនារីពីរនាក់ជាអ្នកលក់ស្រាក្រឡុកនោះ បានសន្យាថាអង្គុយជិតបុរសខាងលើនោះ ក្រោយមកបុរសខាងលើ បានឲ្យនារីលក់ស្រាក្រឡុកចាក់ធុងបាស់ឲ្យលឺខ្លាំង ដើម្បីខ្លួន រាំ មិនដឹងជាយ៉ាងមិច ស្រាប់តែបុរសខាងលើនោះ លើកធុងបាស់តុនឹងសម្ភារ: បោក ខ្ទេច ខ្ទី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅនៅជិតនោះយ៉ាងខ្លាំង ប្រជាពលរដ្ឋរស់ នៅក្បែរនោះ យកទូរស័ព្ទថតស្រាប់បុរសខាងលើនោះ ស្រែកថាអត់ឲ្យថតទេ បើអ្នកណាថតនឹងមានរឿង ជាមួយនឹងបុរសខាងលើនោះ ហើយព្រោះខ្លួនខ្សែផ្កាយពីរ ។ ក្រោយកើតហេតុក កម្លាំងសមត្ថកិច្ចចុះមកឃាត់ជនបង្ក២នាក់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ។ …
អានបន្តជួយស៊ែរផង! បុរសម្នាក់ទៀតហើយ លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ពេលនេះកំពុងតាមរក
តាមរយៈគណនីហ្វេសប៊ុករបស់លោក រ័ត្ន ស៊ីដាណង់ អភិបាលស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ បានជម្រាបដំណឹងឱ្យដឹងថា នៅក្បាលព្រលប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ នេះ បុរសខ្មែរដែលទើបមកពីប្រទេសថៃម្នាក់ ឈ្មោះ ខា រិន អាយុ ២៣ ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ មានអាសយដ្ឋាន នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ បានលួចរត់ពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបូរី ។ ទន្ទឹមនឹងនោះ បើតាមការបញ្ជាក់របស់លោក ជា ទី មេឃុំសឿ បានបញ្ជាក់ថា បុរសខាងលើនេះបានត្រលប់ពីប្រទេសថៃ តាមច្រកព្រំដែនក្នុងស្រុកម៉ាឡៃ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ហើយត្រូវបានយកដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅម៉ាឡៃ ក្រោយមកក៏បានលួចរត់ តែត្រូវអាជ្ញាធរដឹង ក៏បានរាយការណ៍មកឃុំឱ្យប៉ូលិសប៉ុស្តិ៍ យកទៅដាក់មណ្ឌលចត្តាឡីស័កមង្គលបូរីវិញ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ។ ក្រោយមករំលងបាន ២ ថ្ងៃ នៅយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ បុរសឈ្មោះ ខា រិន នេះ ក៏បានរត់ចេញពីមណ្ឌលចត្តាឡីស័កម្ដងទៀត ដោយពេលនេះខាងអ្នកជំនាញពាក់ព័ន្ធ កំពុងដុតដៃដុតជើង ស្រាវជ្រាវស្វែងរកបុរសខាងលើ មកធ្វើចត្តាឡីស័កឡើងវិញ ៕
អានបន្តអបអរសាទរឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “អ្នកឧកញ៉ា” វិវឌ្ឍខ្លួនពីអតីតពលករក្លាយជាសេដ្ឋីអចលនទ្រព្យវ័យក្មេង
ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេច្រើនស្គាល់ថាជាម្ចាស់បុរីឡេង ណាវ៉ាត្រា ក៏ដូចជាផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ដែលប្រិយមិត្តជ្រាបថាជាអតិតពលករខ្មែរម្នាក់ដែលធ្វើការនៅប្រទេសកូរ៉េ ហើយលោក បានក្លាយជាឧកញ៉ាដោយការខំប្រឹងរកស៊ី ធ្វើអោយមហាជនកោតសរសើរខ្លាំងណាស់រហូតបានជោគជ័យមានក្រុមហ៊ុនធំៗជាច្រើនល្បីទៀតផង។ បើយោងតាមហ្វេសប៊ុករបស់លោក ហេងឡុង បានបញ្ចាក់ថា៖ អបអរសាទរចំពោះប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “អ្នកឧកញ៉ា” វិវឌ្ឍខ្លួនពីអតីតពលករក្លាយជាសេដ្ឋីអចលនទ្រព្យវ័យក្មេង។ បងប្អូនដែលមិនទាន់ជោគជ័យសូមកុំអស់សង្ឃឹមតស៊ូគង់បានសម្រេច! បងសូមជូនពរប្អូន និងក្រុមគ្រួសារឲ្យជួបតែសេចក្តី សុខ និងកាន់តែរីកចម្រើននៅក្នុងអាជីវកម្មក្រោមដំបូល “សន្តិភាព”ដើម្បីបន្តជួយសង្គមជាតិយើង🙏🙏។
អានបន្ត