នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ ដូចដែលបានសន្យា គេឃើញ លោកស្រី ទ្រី ដាណា បានអញ្ជើញទៅដល់ មន្ទីរពេទ្យគន្ធបុប្ផា ទី៣ នៅខេត្ត សៀមរាប ហើយ។
លោកស្រី បានបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះ បានយកទឹកប្រាក់ ៣ម៉ឺនដុល្លារ មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផាទី៣ នៅសៀមរាបហើយ ជាកន្លែងសង្គ្រោះក្មេងៗរាប់មិនអស់ ហើយក៏សង្ឃឹមថាអាចរួមចំណែកបានខ្លះ។
អរគុណ លោកគ្រូពេទ្យទាំងអស់ ដែលជួយក្មេងៗ យ៉ាងយកចិត្តទុកដាក់ ថាជូនគាត់ខ្លះជាការលើកទឹកចិត្ត តែគាត់មិនព្រមទទួលទាំងអស់គ្នា សុំដាក់ចូលមូលនិធិវិញ ចឹងនាងខ្ញុំក៏សម្រេចចិត្តបន្ថែម 2000ដុល្លារទៀត។ ពិតជាគួរឱ្យគោរពខ្លាំងណាស់។ ខ្ញុំរំភើបចិត្ត ពេលមកដល់ទីនេះផ្ទាល់ ខ្ញុំនឹងព្យាយាម តាមលទ្ធភាពដែលមាន ចែករំលែកជានិច្ច”។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ លោកស្រី និងស្វាមី ក៏បានឆ្លៀតពេលវេលា ទៅលំហែកាយ នៅតំបន់អង្គរ ព្រមទំាងបានជួយទិញ ស្គរ ទ្រ ពីសំណាក់បងប្អូនអាជីវករ នៅទីនោះ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រី ក៏បានចែកលុយជូន ក្មេងៗមួយចំនួនទៀតផង មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់។
រឹតតែពិសេសថែមទៀតនោះ ព្រោះតែក្តីស្រឡាញ់ និងចូលចិត្ត គេឃើញបងប្អូនមួយចំនួន ទំាងចាស់ និងក្មេង បានសុំ ថៅកែហាងពេជ្រ រូបនេះ ថតជាមួយទៀត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖