ពិតជាគំរូរល្អគួរអោយសរសើរណាស់! ជនបរទេសម្នាក់ តែងតែព្យាយាមសរសេរអក្សរខ្មែរនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយសរសេរបានត្រឹមត្រូវល្អណាស់

ហ្វេសប៊ុក៖ មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ លោកយូរ៉ាយ ដែលជាជនជាតិបរទេស ម្នាក់ មករស់នៅលើទឹកដីកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ានបង្កើត​ អង្គការមួយ និងទទួលបានការគាំទ្រយ៉ាងខ្លាំង សំណាក់មហាជនខ្មែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ និងគួរឲ្យកោតសរសើរលើជនបរទេសម្នាក់ ព្រោះថា នៅលើបណ្តាញសង្គមហ្វេសប៊ុក បានប្រើពាក្យពេចន៍ សារសព្ទជាភាសាខ្មែរបានយ៉ាងល្អ និងត្រឹមត្រូវ ថែមទៀតផង។

ជាក់ស្តែងលោកបានសរសើរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា “ថ្ងៃនេះខ្ញុំមានអាយុ ៣៥ ឆ្នាំហើយ ខ្ញុំសូមថ្លែងអំណរគុណដល់ឪពុកម្តាយបងប្អូនហើយជាពិសេសព្រះដែលបានជួយថែរក្សាខ្ញុំរហូតមកដល់ពេលនេះ ជោគជ័យតិចតួចដែលខ្ញុំទទួលបាន ខ្ញុំដឹងថាមកពីសេចក្តីស្រឡាញ់របស់មនុស្សជាច្រើន ដែលបានជួយខ្ញុំទៅដល់កន្លែងដែលខ្ញុំនៅថ្ងៃនេះ ខ្ញុំសូមអរគុណនិងជូនពរបងប្អូនទាំងអស់គ្នា “។

លោកបានបន្តទៀតថា “ខ្ញុំសូមឱ្យបងប្អូនជួយខ្ញុំមួយបានទេ? បើស្រឡាញ់ក្រុមគ្រួសារយើង សូមជួយ Share & Follow Page Official របស់យើងម្នាក់មួយ ដើម្បីឱ្យហ្វេសប៊ុកទទួលស្គាល់ថា អ្វីដែលយើងធ្វើជាផ្លូវការ យើងសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រនិងលើកទឹកចិត្តយើងជានិច្ច យើងសែនស្រឡាញ់ប្រទេសមួយនេះ ហើយមានកិត្តិយសធំធេងដែលបានក្លាយជាផ្នែកមួយក្នុងសង្គមខ្មែរ សូមអរគុណ”។ ទន្ទឹមនឹងនេះ ក៏មានមហាជនជាច្រើន លាន់មាន់សរសើរ និងត្រេកអរជាខ្លាំង ពេលបានឃើញជនបរទេស អាចនិយាយភាសា និងសរសេរបានភាសាខ្មែរ បានត្រឹមត្រូវ និងល្អបែបនេះ៕

Related posts

Leave a Comment