ប្រទេសកម្ពុជាកំពុងរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារគ្រោះធម្មជាតិ ទឹកជំនន់ ដែលមានភ្លៀងធ្លាក់ជាច្រើនថ្ងៃមកហើយនេះ។ ហើយនៅរាត្រីឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ទឹងព្រែកត្នោត ក៏បានបាក់ បណ្ដាលអោយទឹកជន់លិចក្នុងសង្កាត់មួយចំនួននៃខណ្ឌ
ដង្កោថែមទៀត។ បើយើងក្រឡេកមកមើលនៅខេត្តកណ្ដាលវិញ បើយោងតាមគណនីហ្វេសប៊ុក ABC Cambodia បានបង្ហោះអោយដឹងថា៖ «ប្រជាពលរដ្ឋមាន ការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3 ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមានការលិចទឹកខ្លាំង៕14.10.2020»។
សូមបងប្អូនចូលរួមប្រុងប្រយ័ត្នទាំងអស់ គ្នា ពិសេសក្មេងតូចៗ កុំអោយលេងទឹក។ ក្រោយពីផ្ទុះព័ត៍មាន«ប្រជាពលរដ្ឋមាន ការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3
ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមានការលិចទឹកខ្លាំងនាពេលព្រឹកមិញហើយនោះស្រាប់តែអជ្ញាធរក៏បានចុះទៅដល់កន្លែងទីតាំង អាងចិញ្ចឹមក្រពេី ភ្លាមៗ ដឹកនាំដោយ លោកអធិការ បានបញ្ជាអោយកំលាំងប៉ុស្ត៍សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ដោយបានអញ្ជើញម្ចាស់ទីតាំងអោយមានការប្រុងប្រយត្ន័ដោយភ្ជាប់និង
កិច្ចសន្យាម្ចាស់ទីតាំងផងដែរ។ តាមការចុះត្រួតពិនិត្យយើងបាន សង្កេតឃើញនៅជុំវិញនៃទីតាំងមាន របងពទ្ធ័ជុំវិញមានកំពស់៣ម៉ែត្រហើយក្នុងអាងចិញ្ចឹមក្រពើមានរាបអិតមានកំពស់៣ម៉ែត្រកន្លះផងដែរ៕