ខ្មែរយើងសូមប្រយ័ត្ន!! កើនលឿនណាស់ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ជិត ៤០០នាក់ទៀត នៅខេត្ត សាមុតសាខន…

ថ្មីៗនេះប្រទេសថៃទើបតែផ្ទុះករណីរកឃើញជំងឺកូវីដ ១៩ ឆ្លងយ៉ាងសាហាវមួយក្នុងខេត្ត សាមុតសាខន ដោយក្រសួងសុខាភិបាលថៃបានចេញវិធានការទប់ស្កាត់ភ្លាមៗ ខណៈដែលឃាតករលាក់មុខកូវីដ១៩ នេះកំពុងតែរាតត្បាតខ្លាំងក្នុងខេត្តសាមុតសាខន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញយោងទៅតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃស្ដីពីការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសបានចេញផ្សាយកាលពីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ បានឱ្យដឹងថាសម្រាប់ទិន្នន័យអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងខេត្តសាមុតសាខន បានកើនឡើង ៣៨២ នាក់បន្ថែម ហើយដែលជាចំនួនមួយច្រើនខ្លាំង ដែលភាគច្រើនជាពលករចំណាកស្រុក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលប្រទេសថៃបានចាត់វិធានការរឹតបណ្តឹងយ៉ាងតឹងរឹងក្នុងការគ្រប់គ្រងស្ថានការណ៍មហន្តរាយដ៏ខ្លាំងលើកនេះ ដោយ រដ្ឋាភិបាលបានដាក់ញាត្តិបិទទីតាំងសាធារណៈ ក៏ដូចជា ផ្សារលក់ទំនិញ សាលារៀនរដ្ឋ និង ឯកជន ស្ថាននីយ៍រថ្តភ្លើង ទីតាំងជាច្រើនផ្សេងទៀតក្នុងខេត្ត ដើម្បីប្រការមិនឱ្យមានការរីករាលដាលច្រើនបន្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែររាជរដ្ឋាភិបាលថៃ ក៏បានអំពាវនាវឱ្យបណ្ដាប្រជាជនទាំងបង្កើនការប្រុសប្រយ័ត្នខ្ពស់ ដោយព្យាយាមតាមដានសុខភាពរបស់ខ្លូន ប្រើប្រាស់ម៉ាសខណៈដែលចេញក្រៅ បើកបរឬជិះឡានរថ្តយន្តផ្ទាល់ខ្លូនដើម្បីសុវត្ថិភាព ព្រមទាំងពង្រឹងអនាម័យឱ្យបានខ្ជាប់ខ្ជួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចគ្នានេះដែរ គេក៏ពុំទាន់ដឹងថាចំនួនមួយនេះអាចនឹងកើនឡើងដល់កម្រិតណានោះទេ ដោយក្រសួងសុខាភិបាលថៃដែលទទួលបន្ទុកគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ កំពុងតែប្រឹងប្រែងទប់ស្កាត់យ៉ាងអស់ពីកម្លាំងកាយចិត្ត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment