នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ លោកស្រី ទ្រី ដាណាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P បានចាត់អោយក្រុមការងារធ្វេីដំណើរទៅកាន់ខេត្តកំពតជាបន្ទាន់ ដេីម្បីនាំយកបុរសម្នាក់មកព្យាបាលនៅភ្នំពេញ ខណៈប្អូនប្រុសរូបនេះកំពុងទទួលរងនូវជំងឺធ្ងន់ធ្ងរ និងមានសភាពស្គមសល់តែស្បែកដណ្តប់ឆ្អឹង ពិតជាគួរឲ្យសង្វេគចិត្តខ្លាំងណាស់។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសម្តែងនូវក្តីបារម្ភជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«រកឃើញហើយ ប្អូនអាយុទើប ១៩ឆ្នាំ ឈឺសល់តែស្បែកដណ្ដប់ឆ្អឹង នាងខ្ញុំបានឱ្យគេចាត់ចែងឱ្យគាត់ឡើងមកភ្នំពេញល្ងាចមិញនេះភ្លាមៗ ផ្ដល់សោហ៊ុយ 1000$ ដើម្បីព្យាបាលបន្ទាន់សិន។
តាមស្ដាប់ទៅ ថាគាត់ឈឺជាងមួយឆ្នាំហើយ ដំបូងថាជំងឺបុសអន្ទង់ ផឹកថ្នាំយូរ រលាកក្រពះពោះវៀន មកមើល ពេទ្យថាទាចទឹក។ ព្យាបាលរួច ទៅផ្ទះនៅកំពតវិញ ស្ថានភាពទៅជាធ្ងន់ធ្ងរទៀត គាត់អស់លទ្ធភាពមើល។ នាងខ្ញុំឃើញគេបង្ហោះលើ Tiktok ឱ្យគេទាក់ទងឱ្យគាត់ឡើងមកព្យាបាល មិនឱ្យទុកយូរទេ ឥឡូវមិនទាន់ដល់ភ្នំពេញ។ សង្ឃឹមគាត់ជាដូចដើមវិញ នៅក្មេងសោះ»។