ស្វាជិត ២០ ក្បាលដែលអាជ្ញាធរចាប់យកចេញពីតំបន់ អង្គរ ពេលនេះ បានមកដល់ ភ្នំតាម៉ៅហើយ…

នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈផេកហ្វេសប៊ុក Phnom Tamao Zoo បានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែធ្នូនេះ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានទទួល សត្វស្វាចំនួន ១៦ក្បាល មកពីតំបន់អង្គរ នៃខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលក្នុងនោះ មានស្វាក្ដាមចំនួន ១៥ក្បាល និងស្វាត្រោស ចំនួន ០១ក្បាល ។ បច្ចុប្បន្ននេះ សត្វស្វាទាំងនេះ កំពុងត្រូវបានមើលថែរក្សា ក្នុងចត្តាឡីស័ក នៃសួនសត្វភ្នំតាម៉ៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ចាក់ផងដែរថា ជុំវិញមូលហេតុនៃការចាប់នេះដែរ ខាងអាជ្ញាធរអប្សរាធ្លាប់បានបញ្ជាក់ហើយថា គឺដើម្បីបញ្ចៀស ការដណ្ដើមចំណី និង បង្ករការរំខាន ប៉ះពាល់ដល់ភ្ញៀវទេសចរដែលមកទស្សនាកំសាន្តតំបន់ប្រាសាទ ។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះហើយទើបខាង អាជ្ញាធរជាតិអប្សរាសម្រេច សហការជាមួយខាងមន្ត្រីជំនាញនៃ រដ្ឋបាលព្រៃឈើ ចុះចាប់សត្វស្វាកាចៗមួយចំនួនចេញពីតំបន់នេះ ដោយធានាសុវត្ថិភាពខ្ពស់ ហើយយកស្វាទាំងនោះមកប្រគល់ឱ្យខាង ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីធ្វើចត្តាឡីស័ក ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment