ដល់កហើយ!! កូវីដ១៩ រាតត្បាតខ្លាំងពេក អាជីវករថៃជាច្រើន យកអីវ៉ាន់លក់ឡៃឡុង ពេញផ្លូវ…

ខណៈនេះប្រទេសថៃកំពុងតែទទួលការវាយលុកយ៉ាងខ្លាំងពីវីរុសកូរ៉ូណារលកទី ២ ដែលប្រជាជនថៃជាច្រើននាក់ត្រូវបានឆ្លងជំងឺនេះ ខណៈដែរជាច្រើននាក់ទៀតកំពុងត្រូវបានត្រួតពិនិត្យ ។ ក្នុងនោះដែរគេក៏កត់សម្គាល់ឃើញថាមួយថ្ងៃទៅមួយថ្ងៃប្រទេសថៃនៅតែបន្តរកអ្នកឆ្លងជាបន្តបន្ទាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្ថិតក្នុងកាលៈទេសៈដ៏អាក្រក់នេះ មានអាជីវករជាច្រើនដែលទ្រហោយំដោយសារតែក្ស័យធន អីវ៉ាន់ផ្សេងៗត្រូវគរជាគំនរលក់មិនចេញ ព្រោះគ្មានអតិថិជនមកជាវឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងែទី ១០ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ សារព័ត៌មានក្នុងស្រុកថៃមួយបានចេញផ្សាយអំពីទុក្ខសោករបស់អាជីវករថៃក្នុងខេត្តភូកេត ដែលត្រូវយកអីវ៉ាន់របស់ខ្លួនមកលក់ឡៃឡុងនៅតាមផ្លូវ មើលទៅប្រៀបដូចគំនរសំរាមដែលគេយកមកចាក់ចោលអ៊ីចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់អីវ៉ាន់ទាំងអស់នោះសុទ្ធសឹងជាទំនិញល្អៗ ថ្មីៗ រួមមានឧបករណ៍ផ្ទះបាយ តុ ទូ និង សម្ភារថ្មីជាច្រើនទៀត ត្រូវដាក់លក់ដោយគ្មានបានរៀបចំត្រឹមត្រូវអ្វីឡើយមើលទៅដូចជាគំនរសំរាម ព្រោះអាជីវករដាក់រប៉ាត់រប៉ាយពេញដងផ្លូវ ដើម្បីឱ្យអ្នកដែលជិះកាត់បានឃើញជួយទិញខ្លះ ដោយហេតុថាកូវីដរាតត្បាតខ្លំាងក្នុងប្រទេស គេកត់សម្គាល់ឃើញថាគ្មានអតិជនណាម្នាក់ចេញមកដើរផ្សារទិញអីវ៉ាន់ដូចកាលពីមុនទៀតឡើយ ៕ប្រភពៈ Kapook

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment