ក្មេងប្រុសម្នាក់ខណៈសម្រាកម៉ោងសិក្សា ស្រាប់តែត្រូវស្ត្រីសង្ស័យម្នាក់ចូលទៅល្បួងចាប់ រួចដឹកតាមម៉ូតូយក ទៅដោះខ្សែ ក ហើយយកប្លុងចោ លនៅក្នុងផ្សារ ក៏ត្រូវអាជីវករផ្សារនាំមកកា ន់សាលាបឋមសិក្សាតាខ្មៅ ភ្លាមនោះលោកគ្រូអ្នកគ្រូក៏បានសួរនាំ រួចហៅម្តាយមកធានាយកកូនទៅផ្ទះវិញ។
បើតាមលោកឯក ស៊ីណា នាយកសាលាបឋមសិក្សាតាខ្មៅ បានបង្ហោះសារ និងវីដេអូថា “ក្មេងនេះបានវង្វេងសាលា ហើយបងស្រីម្នាក់គាត់នាំមកសាលាបឋមតាខ្មៅនៅម៉ោង9:30ថ្ងៃទី13/01/2021 បើបងប្អូនណាបានស្គល់ជូយប្រាប់តៗគ្នាផង”។
បើតាមវីដេអូដែលលោកឯក ស៊ីណា បង្ហោះបានឲ្យដឹងថា “ក្មេងប្រុសរូបនោះមានឈ្មោះ វីរៈ សុផាយុទញធ រៀនថ្នាក់ទី១ មានឪពុកឈ្មោះ វីត និងម្តាយឈ្មោះនីត រស់នៅភូមិតាខ្មៅ”។
ដោយឡែក បើតាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានបង្ហោះឲ្យដឹងថា “ចាំបន្តិចមីនាង ចាំអ ញឆែកកាំមេរ៉ាឃើញស្លាកលេខម៉ូតូ និងមុខងែង អញនឹងប្តឹងអែងឲ្យអស់ខោវម្តង ខ្លាំងណាស់ហ៊ានចា ប់កូនអញ ស្គាល់អញតិចពេកហើយ សំណាងមានគេជួយ កូនអ ញរាសីខ្ពស់ ចាំអញឆែកវិដេអូបាន ចាំតែដេកគុកទៅងែង”។
ស្ត្រីជាម្តាយ បន្ថែមថា “នេះវីដេអូមីចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ មុនដំបូងវានាំកូនខ្ញុំទៅទិញ បន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ វាយកកូនខ្ញុំទៅទុកចាល
នៅតាខ្មៅ វាជិះម៉ូតូកូនទារ ពណ៌ក្រហម មើផ្លាកលេខមិនច្បាស់ ហើយសំណាងបានបងស្រីម្នាក់ឃើញហើយ ជូនមកដាក់នៅសាលាបឋមតាខ្មៅ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ ហើយក៏ជូនមកដល់សាលាស្វាយរលំវិញ វាចាប់កូននៅម៉ោង9:41am 13.01.2021ជួយស៊ែរកមុខវាផង”។