បុរសម្នាក់បាន ស្លា ប់ បាត់ បង់ ជី វិត ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូធ្វើដំណើរតាមផ្លូវបេតុងមួយខ្សែរចេញពីវត្តឬស្សីស្រស់ ក្នុងល្បឿនលឿនបានឆ្លងកាត់ផ្លូវជាតិលេខ១ ក៏ជ្រុលទៅបុកឃឿនថ្នពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ
ដួល បោក ក្បាល នឹងឃឿនថ្មពុះចែកទ្រូងផ្លូវ ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ១ នៅខាងមុខ វត្ត និរោធ រង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ស ព ជន រង គ្រោះ មានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បុគ្គលិកបំរេីការងារនៅសណ្ឋាគារណាកាវើល (NAGA WORLD) អាស័យដ្ឋានសង្កាត់ក្បាលពោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគី ស្មាស់រីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD 5939។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងរួចបានធ្វើកំ ណត់ ហេតុ និងបានយកម៉ូតូជន រង គ្រោះ យកទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិ ចំណែកឯ ស ព ជន រង គ្រោះ
សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមចូលរួម រំ លែក ទុក្ខ និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណ ក្ខន្ធ នៃ ស ព ឆាប់បានទៅកាន់ សុ គ តិ ភព កុំបីឃ្លៀង ឃ្លាត ឡើយ។