ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ លោក ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។
ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី បានតស៊ូពុះពារធ្វើដំណើរទាំងផ្លូវឆ្ងាយទៅកាន់បណ្តាលខេត្តមួយចំនួន ក្នុងគោលបំណងដេីម្បីនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាត។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា និង ស្វាមី បានចុះទៅដល់ផ្ទះលោកយាយម្នាក់ក្នុងខេត្តព្រះវិហារ និងបានជូនជាគ្រឿងឧបភោគបរិភោគ សៀវភៅ កាតាប ព្រមជាមួយថវិកាចំនួន ៤០មុឺនរៀលផងដែរ ដល់លោកយាយ និងកូនរបស់គាត់។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«ឆ្លងពីស្ទឹងត្រែង មកដល់ដីព្រះវិហារ ឃើញលោកយាយនៅជាមួយចៅគួរអាណិត ចូលទៅជូនអំណោយ ថវិកាមួយចំនួន និងសម្ភារៈសិក្សាដល់ចៅៗគាត់។ មើលទៅចៅគាត់ទាំង២ សប្បាយចិត្តណាស់ បានកាតាបថ្មី សប្បាយជាងបានលុយទៀត សួរនាំយាយ ថាពុកម្ដាយទៅចម្ការអស់ លោកយាយនៅមើលចៅៗ។ ផ្ទះម្ដាយកូនជាប់គ្នា ពិបាកដូចគ្នា នាងខ្ញុំ និងស្វាមី ក៏បានផ្ញើអំណោយ ថវិកាជូនគាត់ដូចគ្នា។ សង្ឃឹមថាកូនៗគាត់ បានរៀនសូត្រគ្រប់គ្រាន់ ថ្ងៃក្រោយលែងលំបាក»។