ផ្លាស់ប្តូរ១៨០ដឺក្រេ ដោយសារការមើលងាយចំអកពីអ្នកដ៏ទៃ នារីម្នាក់តាំងចិត្តសម្រកទម្ងន់ រហូតដល់លើកទី២២ ទើបជោគជ័យ…

តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Pov Meas បានចែករំលែកពីបទពិសោធន៍ និងការតាំងចិត្តក្នុងការសម្រកទម្ងន់ ដែលកាលពី៣ឆ្នាំមុន មានរាងធាត់គីឡូដល់ទៅ៨៨គីឡូ ជាហេតុធ្វើឲ្យមានអ្នកដ៏ទៃ សើចចំអុក ធ្វើឲ្យនាងឈឺចិត្តរហូតផ្លាស់ប្តូរខ្លួនឯងបាន១៨០ដឺក្រេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់គណនេយ្យខាងលើ បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ ថ្ងៃ​នេះ..កាល​ពី​3​ឆ្នាំ​មុន​ខ្ញុំ​ធាត់​ឡេីង​ដល់​88គីឡូ​ខ្ញុំ​ខ្មៅ​មុខ​សិទ្ធិ​តែ​មុន​និយាយ​រួម​អាក្រក់​គ្មាន​លេខ​ដាក់ ដឹង​ទេ​ថា​ពេល​នោះ​ជីវិត​ខ្ញុំ​រស់នៅ​ក្នុង​សភាព​បែប​ណា?​ ពេល​ចេញ​ទៅ​ខាង​ក្រៅ​ម្តង​ៗ​ក្រសែភ្នែក​មនុស្ស​គ្រប់​គ្នា​សម្លឹង​មក​ខ្ញុំ​ដូច​ខ្ញុំ​និង​សត្វ​ចម្លែក​ចឹង​មាន​អ្នក​ខ្លះ​ទៀត​ទ្រាំ​សេីច​ខ្ញុំ​មិន​បាន​ក៏​សេីច​ចំអន់​ខ្ញុំ​នៅ​និង​មុខ​ខ្ញុំ​​ក៏មាន​​ សុំបី​តែ​មនុស្ស​ជិត​ស្និត​ក្បែរ​ខ្លួន​ពេល​ខ្លះ​ក៏​និយាយ​ឌឺដង​បែប​មេីល​ងាយ​ខ្ញុំ​​ដែល​ សម្តី​មេីល​ងាយ​អី​ដែរ​ថា​ខ្ញុំ​មិន​ធ្លាប់​ឮ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺចាប់​បែប​ណា​ដែរ​ថា​ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​? ខ្ញុំ​ក៏​ចាប់ផ្ដើម​រស់នៅ​បែប​ភ័យ​ខ្លាច​ក្រសែភ្នែក​និង​សម្តី​គេ​ ​ចាប់​ផ្ដើម​រស់​នៅ​លាក់​ខ្លួន​នៅ​តែ​បន្ទប់​ងងឹត​មិន​ហ៊ាន​ចេញ​ទៅ​ណា​ ចាប់​ផ្ដើម​ដេក​យំ​អន់​ចិត្ត​និង​ខ្លួន​ឯង​សឹង​រាល់​យប់​ ខ្ញុំ​ក៏​​ព្យាយាម​ក្នុង​ការ​សម្រក​ទម្ងន់​ណាស់​ដេីម្បី​ចង់​ស្អាត​តែ​ខ្ញុំ​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀតមិន​​ក្រោម​20ដង​ទេ​ នៅ​ថ្ញៃ​មួយ​ជា​ពេល​ដែលខ្ញុំ​បរាជ័យ​លេីក​ទី​21ខ្ញុំ​យំ​ខ្លាំង​ណាស់​ខ្ញុំ​បាក់​ទឹក​ចិត្ត​ខ្លាំង​បំផុត​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​បោះបង់​ ខ្ញុំ​ជូន​ទឹក​ភ្នែក​ចេញ​ងេីប​ឈរ​ដេីរ​ទៅ​ឆ្លុះ​កញ្ចក់​មេីល​រូប​រាង​ដ៏​អាក្រក់​របស់​ខ្លួនឯង​ទាំង​ដែល​ខ្ញុំ​ជា​មនុស្ស​ខ្លាច​កញ្ចក់​បំផុត​ ហេីយ​ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា..ចង់​រស់​នៅ​ក្នុង​រូប​រាង​អាក្រក់​មួយ​និង​ដល់​ពេល​ណា​ទៀត​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទ្រាំ​រស់​នៅ​ក្នុង​សភាព​ដែរ​គ្មាន​តម្លៃ​ ដែរ​គេ​មេីល​ងាយ​និង​ឆ្អែត​ឆ្អន់​នៅ? ចម្លើយ​របស់​ខ្ញុំៗ​មិនចង់​​បន្ត​ជីវិត​នៅ​ក្នុង​ចំនុច​សូន្យ​មួួយ​នេះ​ទៀត​ទេ​ ខ្ញុំ​និង​ដេីរ​ទៅ​រក​គោលដៅ​ស្រី​ស្អាត​ដែរ​ខ្ញុំតែង​តែ​ប្រាថ្នា​ នៅ​ថ្ងៃ​នោះខ្ញុំ​ក៏​ចាប់ផ្ដើម​ការសម្រក​ម្តង​ទៀត​ជា​លេីក​ទី​22របស់​ខ្ញុំ​ ទេីប​ខ្ញុំជោគជ័យ​ ខ្ញុំ​មាន​ថ្ងៃនេះ​គ្រប់យ៉ាងបាន​ពី​ការ​ដែល​មិន​បោះបង់​ចោល​ខ្លួន​ឯង​..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment