ត្រេកអរជំនួស! សាយ ទទួលពានរង្វាន់មួយនេះ ក្រោយពេលចំណាយកម្លាំង ញើសឈាម និងទឹកចិត្តដើម្បីកុមារកម្ពុជា

លោក អួន បឋម ឬ លោកសាយ ដែលប្រិយមិត្តបានស្គាល់តាមរយ:បទ ងប់ងល់ និងកាលពីពេលថ្មីៗនេះ លោកបានបញ្ចប់មហាបេសកកម្មរបស់លោក ដើម្បីគៀរគរ ស្វែងរកថវិកា ក៏ដូចជាការឧបត្ថម្ភជូនដល់កុមារកម្ពុជា តាមរយ:យុទ្ធានាការ រត់ជាមួយសាយ (@ Run With Sai) កាលពីពេលកន្លងទៅនេះ ដែលបានសាងជាចំណាប់អារម្មណ៍ និងការគាំទ្រឧបត្ថម្ភពីគ្រប់មជ្ឈដ្ឋាន ចំពោះយុទ្ធានាការនេះផ្ទាល់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយពីបានបញ្ចប់កម្មវិធីរត់ជាមួយសាយ លោកត្រូវបានស្ថាប័ន សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិតដើម្បីសន្តិភាព ហៅកាត់ថា​( IAYPA) បានជ្រើសតាំងជាយុវជនគំរូ ប្រចាំឆ្នាំ២០២០ របស់ស្ថាប័ននេះផ្ទាល់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយតាមរយ:អារម្ភកថា នៃការបង្ហាញពីគំរូយុវជនដែលជាការចេញផ្សាយរបស់សមាគមនេះផ្ទាល់តែម្តងក៏បាន សរសេរដោយសង្ឃឹមថា យុវជន និងបន្តចូលរួមនៅក្នុងសកម្មភាព លះបង់ដើម្បីផលប្រយោជន៍រួមដូចដែល សាយ ដែលជាយុវជនគំរូកំពុងតែធ្វើនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញផងដែរថា កម្មវិធីរត់ជាមួយសាយ បានធ្វើដំណើរជុំវិញព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការឆ្លងកាត់ខេត្តក្រុង ចំនួន ២១ លើចំងាយផ្លូវប្រមាណជាង ២៤០៨ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលអស់៩៧ថ្ងៃ និងប្រមូលបានថវិកាជិត២ពាន់លានរៀល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment