នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ មង្គលការមួយ បានរៀបចំតុបតែង រោងពិធី មើលទៅពិតជាស្រស់ស្អាត ទាក់ទាញយ៉ាងខ្លាំង រហូតមានការលើកសរសើរជាច្រើន។
ក្នុងមង្គលការនេះ កូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន។ មួយវិញទៀត កូនក្រមុំ ក៏ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។
ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថដែរថា “នាងខ្ញុំសូមអភ័យទោសដល់បងប្អូនភ្ញៀវកិត្តិយសទាំងអស់ដែលនាងខ្ញុំបានអញ្ជើញបងៗកៀកថ្ងៃពីព្រោះខ្ញុំចង់ surprise បងៗ”។ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមនៅក្នុង comment ថា “ជំរាបសួរបងស្រីចា៎បង កម្មវិធីការ ប្អូនស្រីពៅ របស់ខ្ញុំ”។
រឹតតែ ធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ ថែមទៀតនោះ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបៗ ថ្លៃៗ ជាច្រើនគ្រឿង មើលទៅពិតជាអធិកអធម ខ្លាំងណាស់ មិនសរសើរពិតជាមិនបាន។
នៅមិនទាន់អស់ទេ នៅកម្មវិធីពេលល្ងាច នៃមង្គលការនេះ គេឃើញសុទ្ធតារាល្បីៗជាច្រើនដួង ក៏មានវត្តមានផងដែរ មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, ប៉ែន ចំរុង, តន់ ចន្ទសីម៉ា, យឹម តាស្រង់ រួមទំាងបងប្អូន ត្រកួល ឡេង ជាច្រើនរូបទៀត ក្នុងឈុតសំលៀកបំពាក់ ស្អាតៗ ទាក់ភ្នែកណាស់។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖