ប្រិយមិត្តអើយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Sery Bmc» បានចែករំលែកនៅដំណឹងដ៏ក្រៀមក្រំមួយជំនួសអោយគ្រួសារសាច់ញាតិ តាមគណនីខាងក្រោមបានអោយដឹងថាខណៈមានខ្មែរយេីងម្នាក់ធ្វេីការនៅប្រទេសថៃ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្ត
ណាស់។ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ឥឡូវនេះ សពប្អូនហូរ បានបញ្ជូនទៅស្រុកកំណើតវិញហើយ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ ឆ ក់ ខ្សែភ្លើង ពេលកំពុងធ្វើការនៅបាងណា ខេត្តសមុទ្របាកាន សូមអោយវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុកិត្តភពចុះ»។ ក្រោយពីឃើញដំណឹងបែបនេះអ្នកលេងហ្វេសប៊ុកជាច្រើនដែលជាខ្មែរដូចគ្នាបង្ហាញនៅទឹកចិត្តសង្វែកយ៉ាងខ្លាំងនឹងរំលែកទុក្ខដល់គ្រួសារស ពផង៕