ទ ង្វើរល្អគួរអោយគោរព!! អ្នកស្រុកនៅវូហាន នាំគ្នារម្លឹកវិញ្ញា ណក្ខន្ធវេជ្ជបណ្ឌិត ដែលបានប្រាប់ពិភពលោកឲ្យដឹងពីវី រុសកូរ៉ូណាមុនគេ មុនវី រុសនេះផ្ទុះរាលដាល

វូហាន៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ពលរដ្ឋចិនបាននាំគ្នារម្លឹកខួបមួយឆ្នាំ នៃការស្លា​ ប់របស់វេជ្ជបណ្ឌិតចិនម្នាក់ ដែលបានប្រកាសឲ្យដឹងអំ ពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណាក្នុងទីក្រុងវូហាន មុនគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងនៅថ្ងៃម្សិលមិញនេះ អ្នកកាន់ទុក្ខបាននាំគ្នាដាក់បាច់ផ្កានៅខាងក្រៅមន្ទីរពេទ្យមួយ នៅកណ្ដាលទីក្រុងវូហាន ដោយបានសម្ដែងការគោរ ពចំពោះលោកវេជ្ជប ណ្ឌិត ​Li Wenliang ចំពោះវីរភាពរបស់លោកក្នុងការនិយាយចេញអំពីវីរុស ទោះបីពេលនោះលោកមានសម្ពាធពីរដ្ឋចិនក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹកថា លោកវេជ្ជបណ្ឌិត ​Li Wenliang គឺជាគ្រូពេទ្យឯកទេសខាងជំងឺភ្នែក នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងវូហាន ដែលបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងៗទៀត ដែលដឹងអំពីការផ្ទុះឡើងនៃវីរុសតាំងពីដំបូង ហើយកាលនោះលោកបានព្យាយាមប្រាប់ពិភពលោកឲ្យដឹងផងដែរ ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរចិនស្ដីបន្ទោស ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតវ័យ ៣៤ឆ្នាំរូបនេះ បានទទួលម រណភាពដោយសារវីរុសកូរ៉ូណា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយ​មរណភាពរបស់លោកបាន​ធ្វើឱ្យមហាជនមានភាពសោកសៅ និងខឹងចំពោះទង្វើរបស់​ក្រុមអាជ្ញាធរនៅក្នុងប្រទេសចិនជាខ្លាំ ងផងដែរ។ នៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីទទួលមរណភាព លោកត្រូវបានសាទរថាជា «វីរបុរសនៃប្រទេសចិន» ដោយអ្នកជំនាញខាងរោគរាតត្បាតដ៏ល្បីល្បាញរបស់ចិន គឺលោក Zhong Nanshan ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណា នៅថ្ងៃដែលប្រធានាធិបតីចិនលោកស៊ី ជីនពីង ផ្ដល់កិត្ដិយសដល់ពលរដ្ឋចិនចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវកាលពីខែកញ្ញា ឆ្នាំ២០២០ គាត់មិនបានលើកឡើងអំពីការរួមចំណែករបស់លោកវេជ្ជបណ្ឌិត ​Li Wenliang នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបផងដែរថា សម្រាប់ពីទីក្រុងវូហាន ស្ថិតក្នុងខេត្ដហ៊ូប៊ី ដែលជាកន្លែងផ្ទុះឡើងវីរុសមុនដំបូងគេកំឡុងចុងឆ្នាំ២០១៩ ប៉ុន្ដែពេលបច្ចុប្បន្ននេះបានវិលមករកសភាពដើមវិញហើយ ដោយប្រជាជនអាចទៅណាមកណាបានជាធម្មតា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment