ខ្លោចចិត្ត!! ឃើញបុរសជនជាតិជប៉ុនធ្លាក់ខ្លួនរើសអេដចាយ ដេកក្បែរបន្ទប់ទឹក អាណិតពេកចូលសួរនាំទើបដឹងថា….

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ដោយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គណនីហ្វេសប៊ុកនារីម្នាក់មានឈ្មោះ Kashino Nita បានចែករំលែករឿងរ៉ាវរបស់ជនជាតិជប៉ុនម្នាក់ ធ្លាក់ខ្លួនរើសអេដចាយ យ៉ាងគួរឲ្យអាណិត នៅម្ដុំវត្តបុទុម មួយថ្ងៃបាន២ដុល្លារដើម្បីចិញ្ចឹមជីវិត ហើយដេកជិតបន្ទប់ទឹកថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ក្រោយឃើញស្ថានភាពគួរឲ្យអាណិត ម្ចាស់គណនីហ្វេសប៊ុកនារីខាងលើ ក៏បានចូលទៅសួរនាំរួចទិញទូរស័ព្ទឲ្យមួយគ្រឿង ហើយអំពាវនាវ ដើម្បីឲ្យសប្បុរសជនដទៃទៀតបានជួយ ដោយសរសេររៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បានជួបជនជាតិជប៉ុន ដែលធ្លាក់ខ្លួនរើសអេតចាយ ហើយ បើតាមការសួរនាំពីគាត់ គឺថាគាត់មិនមានសាច់ញាតិអីច្រើនទេនៅជប៉ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺមានតែប្អូនប្រុសម្នាក់ តែប្អូនប្រុសគាត់គឺជាកម្មករ អ៊ីចឹងប្អូនគាត់គ្មានលុយ ទិញសំបុត្រយន្តហោះឲ្យគាត់ទេ ឯខាងទូតជប៉ុន ក៏មិនបានចេញថ្លៃសំបុត្រយន្តហោះឲ្យគាត់ដែរ អ៊ីចឹងហើយ គាត់មានតែរើសអេតចាយ បានមួយថ្ងៃ២$ ទុកទិញបាយហូបទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបានទិញទូរស័ព្ទឲ្យគាត់មួយគ្រឿង ដើម្បីឲ្យគាត់អាចមានលេខទំនាក់ទំនង និងឲ្យលុយគាត់ខ្លះ ដើម្បីទុកទិញចំណីអាហារ។ សូមបងៗអូនៗជួយស៊ែរផុសនេះផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឲ្យអ្នកដែលចង់ជួយគាត់ អាចជួយសម្រាលជីវភាពគាត់ខ្លះ ហើយពួកយើងក៏អាចជួយគ្នា ចូលលុយ ដើម្បីឲ្យគាត់អាចទិញសំបុត្រយន្តហោះ បានត្រឡប់ទៅផ្ទះវិញ អ្នកទាំងអស់គ្នាអាចជួបគាត់ផ្ទាល់ គាត់នៅមុខវត្តបុទុមនៅម្តុំបន្ទប់ទឹក គាត់គេងលើបង់ជិតបន្ទប់ទឹកហ្នឹងឯង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា បើតាមប្រភពពីនារីម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ បុរសជនជាតិជប៉ុនរូបនេះ ធ្លាក់ខ្លួនក្រ ដេកក្បែបន្ទប់ទឹក រើសអេដចាយមួយថ្ងៃបាន២ដុល្លារ ដើម្បីចិញ្ចឹមជីវិតបែបនេះ គឺដោយសារត្រូវចោរលួចកាបូបអស់ប្រាក់រលីងពីខ្លួន ព្រមទាំងលិខិតឆ្លងដែន។ នារីចិត្តធម៌ខាងលើបន្តថា សប្បុរសជនអាចទាក់ទងទៅគាត់បាន គាត់មានឈ្មោះ gen kubota តាមរយៈលេខទូរស័ព្ទ ០៩២ ៤៦៩៥០៩ ជាលេខនារីខាងលើទើបទិញឲ្យ ហើយគាត់អាចនិយាយភាសាអង់គ្លេសបានតិចតួច៕ប្រភព៖ ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment