ភ្ញាក់ផ្អើល ! ឧកញ៉ា ភ្ជាប់ពាក្យ​ជាមួយ ឧកញ៉ា មិន​ធ្លាប់​មាន​ទេ​នៅ​ស្រុក​ខ្មែរទេ…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​លោក​អ្នក​ដែល​និយម​ស្វែង​យល់​ពី​ទីផ្សារ​អចលនទ្រព្យ​ប្រហែល ជា​នៅ​ចាំ​ម្ចាស់​បុរី​មួយ​រូប​ល្បីឈ្មោះ​នៅ​ខេត្តសៀមរាប ដែល​ធ្លាប់​បាន​ប្រកាស​ផ្ដល់​រង្វាន់​រថ យន្ត Rolls-Royce ១​គ្រឿង​ដល់​អតិ​ជន​ដែល​ទិញ​ផ្ទះ​របស់​លោក ដែល​ម្ចាស់​បុរី​នោះ​មាន ឈ្មោះ​ថា លោក​ឧកញ៉ា​បណ្ឌិត អ៊ឹ​ង ឃាង ម្ចាស់ «​បុរី ឃាង ក​លិ​កា​» ហើយ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ ២០២១​នេះ លោក​ឧកញ៉ា​បណ្ឌិត​គ្រោង​នឹង​ធ្វើ​ពី​ធី​ភ្ជាប់ពាក្យ​ជាមួយ​សេដ្ឋី​វ័យក្មេង​ម្នាក់​ដ៏​ស្រស់​ស្អាត​ដែល​មាន​គោរមងារ​ជា​ឧកញ៉ា​ដូច​គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនក្រមុំ​ដែល​នឹង​ក្លាយជា​អនាគត​ឧត្ដម​ភរិយា​របស់​ឧកញ៉ា​បណ្ឌិត​ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា គឺ​ស្ថិត​ក្នុង​ត្រកូល​អភិជន​លំដាប់​កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្តោប​ក្ដាប់​មុខ​ជំនួ​ញ​ធំ​ៗ​ជា​ច្រើន ។ លោក​ជំទាវ​មានឈ្មោះ​ថា​ឧកញ៉ា តែ ក​លិ​កា គឺជា​កូនស្រី​របស់​លោក​ឧក ញ៉ា តែ តាំង​ប៉ និង​លោក​ជំទាវ​ឧកញ៉ា ទឹម គី​ម​ហ៊ា​ង ។ ហើយ​ពិធី​ភ្ជាប់ពាក្យ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៧​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ នៅ​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​មុខក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ជាប់​ស្តុ​ប​ចំការមន​ក្រោម​វត្តមាន​សេដ្ឋី​កំពូល​ៗ​ព្រម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​រូប​ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​លោក​ឧកញ៉ា​បណ្ឌិត អ៊ឹ​ង ឃាង និង​លោក​ជំទាវ​ឧកញ៉ា តែ ក​លិ​កា គ្រោង​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី ១០-១១ ខែ ១២ ឆ្នាំ ២០២១​ខាង​មុខ​នេះ​។ សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ឧកញ៉ា​បណ្ឌិត អ៊ឹ​ង ឃាង ម្ចាស់ «​បុរី ឃាង ក​លិ​កា​» ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សេដ្ឋី​អចលនទ្រព្យ​ល្បីឈ្មោះ​មួយ​រូបដែល​កន្លង​មកធ្លាប់​បាន​ប្រកាស​ផ្ដល់​រថយន្ត Rolls-Royce ១​គ្រឿង​ដល់​អតិ​ជន​ដែល​ទិញ​ផ្ទះ​របស់​លោក​នៅខេត្តសៀមរាបទល់មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ក្បែរ​គម្រោងអភិវឌ្ឍន៍​ទីក្រុង​ចិន ១០០០​ ហិ​កតា (Airport City) ។ គម្រោង​របស់​លោក​ឧកញ៉ា​បណ្ឌិត​ជាប្រភេទ​បុរី ផ្ទះ​អាជីវកម្ម ដែល​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ខេត្តសៀមរាប សាងសង់​ផ្ទះល្វែង និងខុន​ដូ​ទំនើប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាច​និយាយ​បាន​ថា ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​នៅ​ប្រទេស​កម្ពុជា​មិន​ធ្លាប់មាន​ឡើយ​ដែល​ម្ចាស់​បុរី ហ៊ាន​ផ្ដល់​រង្វាន់​រថយន្ត​ទំនើប Rolls-Royce Phantom ស៊េរី​ឆ្នាំ ២០១៥ ដែល​មាន​តម្លៃ​ជាង ៤៥​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​នោះ ។ មហាជន​រំពឹង​ថា ក្រោយសេដ្ឋី​ទាំង​ពីរ​រូប​ខាងលើ​រៀប​ការ​ជាមួយ​គ្នា គឺ​ឧកញ៉ា​ទាំង​ពីរ​រូប​នេះ​នឹង​មាន​លទ្ធភាព​បោះទុនរកស៊ី​មុខ ជំនួញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ដើម្បី​រួមចំណែក​ជួយ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​ប្រសើរថែម​ទៀត ៕ ដោយសហការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment