តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងកាលពីរសៀលថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២១ នេះថា មានពលករខ្មែរប្រមាណជាង ១០ នាក់ បានធ្វើដំណើរឆ្ល ងដែនមកពីប្រទេសថៃ ហើយបានធ្វើដំណើរទៅដល់ផ្ទះរបស់ពួកគេនៅឯខេត្ត តាកែវ ដោយមិនបានធ្វើចត្តាលីស័កត្រឹមត្រូវឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងការងារឡើងវិញ ។ សម្ដេច ហ៊ុន សែន បាន ថ្លែងថា ៖ «កម្លាំងយើងគឺមានគ្រប់គ្រា ន់ ប៉ុន្តែហេតុអីបានជាឱ្យធ្លាយមករបៀបនេះ? អ៊ីចឹងទេ វាមានផ្លូវកាត់កន្លែងណា ហើយជាពិសេសខាងតាកែវ សួរចម្លើយអា ពួ កហ្នឹងមើល អ្នកណានាំផ្លូវ? ដើម្បីយើងចាត់ការពួកមេក្លោងនាំផ្លូវហ្នឹងទៀត» ។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ង ន់ថា ប្រសិនបើពលករទាំងនោះមានវិជ្ជមានកូវីដ ១៩ នឹងធ្វើឱ្យឆ្ល ងរា លដាលធ្ង ន់ធ្ងរដល់សហគមន៍មិនខាន ។ ក្នុងនោះសម្ដេចបញ្ជាឱ្យសួរចម្លើយពលករទាំងនោះ ហេតុអីអាចមកបានដោយឆ្ល ងកាត់ខេត្តជាច្រើនទម្រាំមកដល់ខេត្តតាកែវនេះ ៕