លើកនេះធ្ងន់ធ្ងរណាស់! ត្រឹម ៣ ថ្ងៃ រកឃើញមនុស្សជិត ៨០ នាក់ ឆ្លងកូវីដ-១៩ ក្នុងសហគមន៍…

ក្នុងរយៈពេលត្រឹម ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ កុម្ភៈ ២០២១ នេះ មានមនុស្ស ៧៦ នាក់ហើយ​បានឆ្លងវីរុសកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ៣៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនេះមានចំនួន ៣១ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសព្រឹត្តិការណ៍ សហគមន៍ ២០ វិច្ឆិកា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី ២០ កុម្ភៈ ​កន្លងទៅ ដែលកម្ពុជា បានរកឃើញចង្កោមអ្នកឆ្លងជាច្រើននាក់ ផ្ដើមចេញពីអ្នកធ្វើលិខិតបញ្ជាក់សុខភាពទៅក្រៅប្រទេស ស្រាប់តែរកឃើញតេស្តវិជ្ជមានកូវីដ ១៩ តែម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២២ កុម្ភៈ ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ទាន់មួយ អំពាវនាវសូមឱ្យប្រជាជននៅរាជធានីភ្នំពេញ ប្រសិនបើគ្មានការចេញក្រៅ សូមកុំទាន់អាលចេញពីផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានថ្លែងបែបនេះថា​៖ «សូមឱ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសូមបញ្ជាក់ បើគ្មានការចាំបាច់ កុំអាលចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែដឹងចំណុចក្លឹប N8 កន្លែងរស់នៅមួយចំនួន តំបន់មួយចំនួនត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរណ៍វីរុសកូវីដ ដែលចេញពីទីតាំងនេះ នៅកន្លែងណាខ្លះ ? យើងកំពុងរុករក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានថ្លែងបន្តទៀតថា ប្រសិនបើនៅផ្ទះបានគឺជាការល្អបំផុត ហើយសម្ដេចសូមអង្វរកសូមឱ្យអនុវត្តនូវវិធានការសុខាភិបាល ៣ កុំ និង ៣ ការពារទាំងអស់គ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment