ក្នុងចំណោមអ្នកឆ្លងថ្មីព្រឹកមិញនេះ មាន ១៥នាក់អត់ទាន់មកព្យាបាល ពេលនេះក្រសួងសុខាភិបាលកំពុងទាក់ទងរកបន្ទាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩​ រហូតដល់ ៤០នាក់ ដោយក្នុងនោះ មាន ២នាក់ជាករណីនាំចូល និង៣៨នាក់ ផ្សេងទៀតជាករណីពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២០ កុម្ភៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង៣៨នាក់ មាន១៥នាក់ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាវេលាម៉ោង ៣ទាបភ្លឺទៅហើយ។ ដូច្នេះក្រុមការងារកំពុងតែធ្វើការចាត់ចែងទំនាក់ទំនងរកអ្នកជំងឺទាំងនោះ ដើម្បីឲ្យសម្រាកព្យាបាលនៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីរកន្លែងផ្សេងគ្នា ដោយ ៧នាក់យកទៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រីឯ ៨នាក់ទៀតគ្រោងយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្ដកណ្ដាល៕ប្រភព៖khmerloadខាងក្រោមនេះជាអ្នកជំងឺទាំង ១៥នាក់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment