ពិតជាមានន័យ និងចាក់ដោតណាស់ ! ក្រោយ សែនព្រេន រួចភ្លាម ស្រាប់តែ លោកជំទាវ ស៊ន សៀវម៉ី​ ដាក់ប៉ុន្មានម៉ាត់ ច្បាស់ៗថា….

សូមរំលឹកបន្តិចផងដែរថា កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមករឿងផ្ទាល់ខ្លួន របស់ លោកជំទាវ ស៊ន សៀវម៉ី​ វិញ កាលពី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពម្នាក់ ឈ្មោះ កែវ ដេវីត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្ត សែនព្រេន ដោយមិនបានធ្វើធំដុំទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួម ជួយដឹងឮតែប៉ុណ្ណោះ ជាពិសេសមើលទៅ អ្នកទំាងពីរ ពិតជាសប្បាយរីករាយ ខ្លាំងតែម្តង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ សែនព្រេន រួច មកដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ ស៊ន សៀវម៉ី​ ស៊ែរផុសមួយ ថែមទំាងពោលពាក្យមួយឃ្លា ដ៏ចាក់ដោត ថា “ក្ដីសុខ និងសុភមង្គល មិនបញ្ជាក់ទៅនឹងកម្មពិធីតូច ឬធំ ទេ love you babe”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ មកដល់មុននេះបន្តិច នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ស៊ន សៀវម៉ី​ លោកជំទាវ បង្ហោះរូបភាពដ៏ស្រស់ស្អាតមួយសន្លឹក ដោយអមសារខ្លីមួយទៀតថា “អ្នកជាអ្នក មិនមែនខ្ញុំ ខ្ញុំជាខ្ញុំ មិនមែនអ្នក ខ្ញុំមានក្ដីសុខគ្រប់គ្រាន់ចុះអ្នកវិញ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment