មើលទៅការតុបតែង ពិតជាស្អាតណាស់ ! ចំប៉ី ខ្មៅ ប្រកាសប្រាប់ ថា “បុណ្យប្រាំពីរថ្ងៃគាត់ នឹងប្រារព្ធ នៅថ្ងៃសៅរ៍ ៨រោច ជាថ្ងៃសីល នៅវត្តទឹកថ្លា ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួន…”

មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ នៅវេលាម៉ោង១១ និង០០នាទី មានករណីឧ​ក្រិ​ដ្ឋជន០​៤នាក់ ចូលជំ​រិ​ត និងប្ល​ន់ស​ម្លា​ប់​មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បណ្តាលឲ្យក្រុ​មឧ​ក្រិដ្ឋជ​នទាំ​ង០​៤នាក់ ស្លា​ប់នៅនឹងកន្លែង គឺបានរៀបផែនការ គួរ​ឲ្យភ្ញា​ក់ផ្អើលបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ព្រឹក ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ សា​ក​ស​​ព ឧ​​ក្រិ​ដ្ឋជន០​៤នាក់ បា​នយកមកតម្តល់ នៅវត្តទឹកថ្លាហើយ ហើយក៏បានបូជាតាមលំដាប់រួចហើយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គិតត្រឹមថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ គឺនៅមិនទាន់ឃើញ មានសាច់ញាតិណាម្នាក់ មកទទួលយ​កធា​តុ មេ​ក្លោង ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ នៅឡើយនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ចិត្តមិនដាច់ ស្រាប់តែ ចំប៉ីខ្មៅ បានធ្វើរឿងមួយជូនហើយ ដោយប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប្រពៃណីទំនៀមទំលាប់ ខ្មោ​ចងា​ប់ទៅហើយ នៅឡើងឈ្មោះស្អុ​យ គ្មានអ្នកណាម្នាក់ដឹងថា ខ្លួននឹងស្លា​ប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះ ឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រឹទ្ធស្លា​ប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោ​ដ្ឋដា​ក់ឆ្អឹ​ងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យ តែប៉ុនហ្នឹង។ ខ្ញុំសង្ឃឹមថាមិត្ត ដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លា​ប់ទៅហើយ ឆ្អឹ​ង ធា​តុគ្នា គួរតែដាក់ឱ្យបានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូន នឹងអ​ហោសិក​ម្មឱ្យ ចោរដែលស្លា​​ប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុនហ្នឹង គំរប់បុណ្យ៧ថ្ងៃ ខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្ត តាមប្រពៃណី នៃពិធីបុណ្យស​ព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អ ឬអាក្រក់ ជាសិទ្ធិ ក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោ​រមួ​យក្បា​ល ដែលគ្នាងា​ប់ទៅ គ្មានញាតិផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ចំប៉ីខ្មៅ បានបង្ហោះរូបភាពពីរសន្លឹកទៀតហើយ ព្រមទំាងបញ្ជាក់បន្ថែមថា “បុណ្យប្រាំពីរថ្ងៃគាត់ នឹងប្រារព្ធ នៅថ្ងៃសៅរ៍ ៨រោច ជាថ្ងៃសីល ខែផង្គុល ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ កិច្ចធ្វើតាមគន្លងព្រះពុទ្ធសាសនា”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment