ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ពិតជាចាំច្បាស់ជាក់ជាមិនខាន នូវ តារាចម្រៀងវ័យក្មេង ដែលមានសម្លេងលន្លង់លន្លោច ក្រអួនក្រអៅ ក្នុងផលិតកម្ម Galaxy Navatra គឺ កុមារា ធឿន បុរី ។
បុរី នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសនោះ រាល់បទចម្រៀងរបស់តារាវ័យក្មេងរូបនេះ គឺមានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់ សឹងមិនគួរឲ្យ និងនឹកស្មានដល់។
ហើយថ្មីៗនេះ អ្នកគាំទ្រជាច្រើនចេះតែ comment សួរក្នុងផលិតកម្ម ថាពេលណា ចេញបទចម្រៀងថ្មី សម្រាប់ ធឿន បុរី ហើយក៏មានអ្នកខ្លះទៀត ចេះតែឆ្ងល់ថា តើ ធឿន បុរី គាត់ទៅណា បានជាមិនឃើញបទចម្រៀងថ្មីៗរបស់គាត់អ៊ីចឹង។
នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ខាងផលលិតកម្ម Galaxy Navatra ចេញមកបញ្ជាក់ និងប្រាប់ដំណឹងល្អមួយហើយ ដឹងតែហ្វេនៗ ពេញចិត្តហ្មង ដោយខាងផលិតកម្ម ប្រាប់ថា ៖
“អ្នកគាំទ្រ ដែលរង់ចាំ ធឿន បុរី ស្អែកនេះ ធឿន បុរី មកវិញហើយ នាវេលាម៉ោង៧ព្រឹក ក្នុងយូធូប របស់ Galaxy Navatra ពួកយើងសង្ឃឹមថា នឹងមានអ្វីដែលប្លែកឆ្នាំនេះ សម្រាប់បងប្អូន ពីអ្នកនិពន្ធ យឹម តាស្រង់”។
ឃើញបែបនេះភ្លាម គ្រប់គ្នា បានចូល comment ព្រាត ថា ៖ ចាំយូរហើយ អាយដល, រង់ចាំប្អូនយូរហើយ idol តូច, ចាំសំលេងអាយដលយូរ ហើយ, ខានឃើញយូរ កំលោះហើយ ក្មួយ, សំលេងនិយាយពីថាល្អអើយ សែនល្អ ស្រែកបានសំលេងខ្ពស់ តែមិនតឹង ស្តាប់ទៅពេញចិត្តស្តូកហ្មង។
ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ Galaxy Navatra ប្រកាសបែបនេះ។ ដូចនេះ សូមរងចំាស្តាប់ទំាងអស់គ្នា នូវបទចម្រៀងថ្មី របស់ ធឿន បុរី ស្នាដៃ យឹម តាស្រង់ នៅថ្ងៃស្អែកទំាងអស់គ្នា វេលាម៉ោង ៧ព្រឹក ក្នុង Channel YouTube ឈ្មោះ Galaxy Navatra៕