មើលម៉ាក់ៗអូនផង ! ឱក សុគន្ធកញ្ញា ដាក់ប៉ុន្មានប៉ុស្តិ័នេះ ស្អាតណាស់ ថែមទំាងបង្កប់សារខ្លី បែបនេះ ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា មហាជនជាច្រើន ប្រហែលជានៅចាំ ក្រោយរៀបការ តារាចម្រៀង​ ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារាដ៏មានប្រជាប្រិយភាពរូបនេះ កំពុងសាងក្តីសុខ និងសុភមង្គល មើលទៅពិតជាកក់ក្តៅណាស់ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេសគឺ កូនប្រុសសំណព្វរបស់ខ្លួនតែម្តង គឺ អុឹង បញ្ញាបុត្រ ហៅឆលី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា និងស្វាមី ទោះបីជារវល់ក្នុងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចឡើយក្នុងការផ្តល់នូវពេលវេលានៅក្បែរគ្នា ជាមួយកូនប្រុស និងតែងតែ ដើរលំហេកាយតាមទីកន្លែងកម្សាន្តជិតឆ្ងាយមិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ គេឃើញ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពស្អាតៗ របស់ខ្លួនជាច្រើនសន្លឹក អមសារដ៏ពោរពេញដោយអត្ថន័យមួយថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មិនពូកែ មិនល្អគ្រប់យ៉ាង តែយ៉ាងណា ក៏ពេញចិត្ត ចំពោះអ្វីដែលបានធ្វើ សប្បាយចិត្តដែលខ្ញុំអាចរស់នៅជាខ្លួនឯង
#ក្រោកឈរ
#រស់ជាខ្លួនឯង
#តស៊ូ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញសារខ្លីមួយនេះ ហ្វេនៗជាច្រើន ក៏បានបង្ហាញអារម្មណ៍ថា ៖ idol ខ្ញុំពូកែណាស់, ស្រឡាញ់បងពេញបេះដូង, ពេញចិត្តប៉ុន្មានពាក្យនេះណាស់, សា្អតណាស់បង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ ជារូបភាពស្អាតៗ របស់ ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ​ មើលទៅពិតជាស្អាតៗ និងពោរពេញដោយក្តីសុខខ្លាំងណាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment