ក្ដៅៗ រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ជាង​១៥០​នាក់​ជាមួយ​ជនជាតិ​ចិន​២​នាក់ ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​នៅ​យប់​ ថ្ងៃទី​៥​ ខែមីនា​នេះ​ថា ​រហូតមកដល់​ល្ងាច​ ថ្ងៃទី​០៥ ​ខែមីនា​ ឆ្នាំ​២០២១​នេះ​ ក្រុម​ការងា​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត ​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​២​នាក់​ ចំនួន​១៥៣​នាក់​បាន​យក​សំណាក​និង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​អគារ​ស្នាក់នៅ​របស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ​តែម្តង។ យ៉ាងណាក៏ដោយ​លោក​បាន​បន្ថែម​ថា ​«​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​ពី​ប្រភព​ចម្លង​ថា​ តើ​ជន​ជាតិចិន​ពីរ​នាក់​ហ្នឹង​ឆ្លង​មកពីណា​ព្រោះថា ​ឥឡូវនេះ​នៅ​មិនទាន់​ឃើញ​មាន​ប្រភព​នៅទីនេះ​ទេ​»​។ លោក​បាន​បន្ត​ថា​ អាជ្ញាធរ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញចូល​តំបន់​ក្រុមហ៊ុន​ញូ​ញៀន​មួយ​រយៈ​សិន មិន​ថា​តែ​ផ្លូវគោក ឬ​ផ្លូវទឹក​ឡើយ​។ លោក ទូ​សាវុធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរង​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​០៥​មីនា​នេះ​ដែរ​ថា ​អាជ្ញាធរ​បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ចេញចូល​មួយ​រយៈ​សិន​ដោយ​អ្នក​ខាងក្រៅ​ហាម​ចូលក្នុង​ក្រុមហ៊ុន​ហើយ​អ្នក​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ខាងក្នុង​ក្រុមហ៊ុន​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​មក​ខាងក្រៅ​ឡើយ​ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​២​នាក់ ​ដែល​មាន​តេស្ត​វិជ្ជមាន​កូ​វីដ​១៩​។ លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ​រដ្ឋបាលខេត្ត​កំពុង​ពង្រីក​បន្ទប់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​ទៀត ​ដើម្បី​ត្រៀម​បម្រុង​មានការ​កើនឡើង​នៃ​អ្នក​ជាប់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ខណៈ​បច្ចុប្បន្ន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​២​ទីតាំង ​ដែល​ទី​១​នៅ​សាលាខេត្ត​ចាស់​និង​ទី​២​នៅ​មណ្ឌល​កុមារកំព្រា​ដោយ​ទីតាំង​ទាំងពីរ​នេះ​អាចដាក់​មនុស្ស​បាន​ជាង​១០០​គ្រែ​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់​ថា ទីតាំង​ទាំងពីរ​នេះ​បាន​ដាក់​បងប្អូន​ពលករ​ខ្មែរ​មកពី​ថៃ​ជិត​ពេញ​អស់​ហើយដោយ​ក្នុង​១​ថ្ងៃៗ​មាន​ពលករ​ចូល​ពី​៥​ទៅ​១០​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាក់​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ពង្រីក​បន្ថែមទៀត។ លោក​វេជ្ជបណ្ឌិត ទៅ ម៉ឺង បាន​បន្ថែម​ទៀត​ថា ចំពោះ​ជនជាតិ​ចិន​២​នាក់​ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ត្រូវ​មន្ត្រី​សុខាភិបាល បាន​យក​ពួកគាត់​មក​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រួចរាល់​ដោយ​មានការ​យាមកាម​ត្រឹមត្រូវ​តឹងរ៉ឹង​មិន​មាន​ការ​ធ្វេសប្រហែស​ឡើយ​៕ប្រភព៖កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment