តែងខ្លួនឡូយកប់ហ្មង ! ទីបំផុតបទថ្មី របស់ ធឿន បុរី ចេញហើយ “ចូលចិត្តជប៉ុន” ពីរោះប្លែក អារម្មណ៍ណាស់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ទប់ចិត្តលែងជាប់ ចូល comment ព្រាត ថា…(មានវីដេអូ)

ហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ពិតជាចាំច្បាស់ជាក់ជាមិនខាន នូវ តារាចម្រៀងវ័យក្មេង ដែលមានសម្លេងលន្លង់លន្លោច ក្រអួនក្រអៅ ក្នុងផលិតកម្ម Galaxy Navatra គឺ កុមារា ធឿន បុរី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរី នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសនោះ រាល់បទចម្រៀងរបស់តារាវ័យក្មេងរូបនេះ គឺមានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់ សឹងមិនគួរឲ្យ និងនឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗនេះ អ្នកគាំទ្រជាច្រើនចេះតែ comment សួរក្នុងផលិតកម្ម ថាពេលណា ចេញបទចម្រៀងថ្មី សម្រាប់ ធឿន បុរី ហើយក៏មានអ្នកខ្លះទៀត ចេះតែឆ្ងល់ថា តើ ធឿន បុរី គាត់ទៅណា បានជាមិនឃើញបទចម្រៀងថ្មីៗរបស់គាត់អ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឲ្យអស់សង្ស័យ ម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ ខាងផលលិតកម្ម Galaxy Navatra ចេញមកបញ្ជាក់ និងប្រាប់ដំណឹងល្អមួយហើយ ដឹងតែហ្វេនៗ ពេញចិត្តហ្មង ដោយខាងផលិតកម្ម ប្រាប់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“អ្នកគាំទ្រ ដែលរង់ចាំ ធឿន បុរី ស្អែកនេះ ធឿន បុរី មកវិញហើយ នាវេលាម៉ោង៧ព្រឹក ក្នុងយូធូប របស់ Galaxy Navatra ពួកយើងសង្ឃឹមថា នឹងមានអ្វីដែលប្លែកឆ្នាំនេះ សម្រាប់បងប្អូន ពីអ្នកនិពន្ធ យឹម តាស្រង់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានសន្យា ទីបំផុត នៅព្រឹក ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញចម្រៀងថ្មី មួយបទទៀតហើយ សម្រាប់ បុរី ក្រោមចំណងជើងប្លែក “ចូលចិត្តជប៉ុន” ដែលជាការ និពន្ធទំនុកច្រៀង ដោយ យឹម តាស្រង់, និពន្ធ Melody ដោយ យឹម តាស្រង់ និង ប្រុសម៉ៅ ព្រមទំាង និពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ភ្លាម ហ្វេនៗ ផ្ទុះ comment ព្រាត ថា ៖ ប្លែកណាស់, ខប់ៗណាស់ អាយដល ពីរោះណាស់ៗ, កំលោះ​ហេីយ​idol តូច, ចាំយួរណាស់ហើយទើបចេញ, ខ្យូតសា​ហា​វហ្មង អាយដល, ទីបំផុតអាយដលអូនចេញបទចម្រៀងហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនា ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment