ខណៈពេលនេះ ប្រទេសថៃកំពុងតែរ.ង.ការ.វា.យ.ប្រ.ហារ.ពីវីរុសកូនវីដ-១៩ ពូជថ្មីរបស់អង់គ្លេសយ៉ាងខ្លាំង ដែលពីមួយថ្ងៃទៅមួយថ្ងៃថៃបានរកឃើញចំនួនអ្នកឆ្លងរាប់រយនាក់ រហូតឈានទៅដល់ការបិទកន្លែងកម្សាន្តនានានៅក្នុងប្រទេស ។ បើតាមការឱ្យដឹងពីខាងមន្ទីរពេទ្យ Chulalongkorn កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ បានប្រកាសឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្នចំពោះរោ.គស.ញ្ញានៃ.វីរុ.សកូវីដ-១៩ ដែល.បំ.ប្លែ.ងខ្លួនថ្មីដែលមានអាការកន្ទួលនៅលើប្រអប់ជើង ឬ ក្នុងបរិវេណស្បែកផ្សេងៗនៅលើរាងកាយ ឬ អាចនឹងមានអា.ការផ្លូ.វដ.ង្ហើ.ម ក្រោយកើ.តមានកន្ទួលនៅលើស្បែក ។ ជាមួយគ្នានោះដែរ អា.ការកន្ទួ.ល.រមាស់នៅលើស្បែកដែលតែងតែកើត មានដូចជា ៖ ១. មានកន្ទួ.ល.ក្រហមតូចៗនៅលើស្បែក ២. មានកន្ទួលហើមក្រហមនៅលើស្បែកស្រដៀងទៅនឹងកើតពិស ៣. អាចនឹងមានកន្ទួ.ល.ព.ងបែ.កស្រដៀ.ងទៅនឹងជំងឺអ៊ុតស្វាយ ៤. ភ្នែកឡើ.ងក្រហ.ម ៥. មានអា.ការក្តៅខ្លួ.ន ក្អក ក្អួត និង អាការផ្លូវដង្ហើម យ៉ាងណាមិញរោ.គស.ញ្ញានៃវីរុសកូវីដ-១៩ ថ្មីនេះ បានរកឃើញទៅលើយុវវ័យដែលផ្តើមមានអា.ការដំបូ.ងមុននឹងមានអា.ការផ្លូ.វដង្ហើ.ម ឬ អាការដែលគួរឱ្យចា.ប់អារម្មណ៍ខ្លាំ.ងណាមួយថាវាជារោ.គស.ញ្ញាកូវីដ-១៩ ដែលតែងតែកើតមាននោះ ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលប្រទេសថៃ ក៏បានអំពាវនាវឱ្យប្រជាជនមានការប្រុ.ងប្រ.យ័ត្ននៅរោគសញ្ញាថ្មីនេះ ប្រសិនបើមានសូមឱ្យប្រញា.ប់ទៅធ្វើតេស្តមេរោគកូនវីដ-១៩ ភ្លាម ៕
អានបន្តAuthor: tongyong
ស៊ែរមួយទៅក្រែងហេងដូចគាត់! ទីបំផុតអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ត្រូវបានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន យកថវិកាដល់ផ្ទះ ព្រមទាំងរៀបរាប់ប្រាប់ថា…
សូមរំលឹកបន្តិចថាយោងតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល កាលពីយប់មិញ បានជូនដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋម្នាក់ថា: អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន គឺលោក លោក ប៉ាន់ សុវណ្ណរិទ្ធិ នឹងទទួលបានអំណោយដ៏ថ្លៃថ្លា ចំនួន ៥លានរៀល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយលែកនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីហើយ។ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:
អានបន្តក្ដៅៗ ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧៧នាក់ទៀតហើយសុទ្ធតែឆ្លងក្នុងសហគមន៍ទាំងអស់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់២៧៧នាក់ថែមទៀត ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ – អ្នកឆ្លងសរុប ៤៥១៥ នាក់ – អ្នកជាសះស្បើយ ២២១២ នាក់ – អ្នកកំពុងព្យាបាល ២២៦៨ នាក់ – អ្នកស្លា.ប់ ៣០ នាក់ សូមអានសេចក្តីលំអិតខាងក្រោម៖
អានបន្តដំណឹងបន្ទាន់!! ក្ដៅៗ ព្រឹកនេះ ផ្សារចាស់ត្រូវបានបិទហើយ ក្រោយរកឃើញករណីវិជ្ជមាន កូវីដ-១៩
(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខណ្ឌដូនពេញ បានផ្ដល់ដំណឹងឱ្យបានដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា ទីរួមផ្សារចាស់ ត្រូវបានបិទហើយ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីនោះ ។ ក្នុងនោះផងដែរ ខណៈនេះ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ កំពុងចុះបិទ ទីរួមផ្សារចាស់ ក្រោយពីការរកឃើញអ្នកវិជ្ជមាននេះ ។ សម្រាប់អត្តសញ្ញាណ អ្នកដែលរកឃើញវិជ្ជមាន ក្នុងទីតាំងខាងលើនេះ យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយទៀត បន្ទាប់ពីរដ្ឋបាលរាជធានីចេញលិខិតប្រកាស ៕
អានបន្តលើកក្រោយកុំចេះតែហ៊ាន!! ចាប់អ៊ុំប្រុស អ៊ុំស្រី កោរសក់មួយអោយរៀង ក្រោយហាមធ្វើរឿងមួយនេះមិនស្តាប់សោះ គឺ… (មានវីដេអូ)
រឿងរ៉ាវមួយបានកើតឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយយោងតាមតាមការបង្ហោះអោយដឹងពីគណនីហ្វេសបុកឈ្មោះ នឹក អូន បានរៀបរាប់ថា: ក្រុមយកពុទ្ធសាសនាមកធ្វើជាមុខរបរ គេខ្វលរឿងកូវីដគ្រប់គ្នា មិនយល់គាត់គិតអី ណែនាំមិនស្តាប់។ ក្នុងនោះផងដែរ យោងតាមប្រភពដដែលបានឲ្យដឹងថា ការឈានដល់ធ្វើបែបនេះគឺដោយសារតែ សមត្ថកិច្ចបានធ្វើការហាមឃាត់ ធ្វើកិច្ចសន្យាច្រើនលើកច្រើនសារហើយ តែមិនស្តាប់ ដើររៃអង្គាសអនាធិបតិយ្យ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្តប្រាប់ហើយថាកុំចេះតែហ៊ាន!! ចេញវីដេអូខ្លាំងៗមើលងាយក្រសួងព័ត៌មានព្រឹកម្សិលមិញសោះ យប់មិញនេះ K01 ប្រកាសសុំទោសឯកឧត្តមខៀវ កញ្ញារិទ្ធ ព្រមទាំង… (មានវីដេអូ)
ស្ថានភាពរបស់លោក K01 គិតពីម្សិលមិញ មកដល់ពេលកាន់តែធ្ងន់ ដោយសារតែត្រូវបានសម្តេចប្រមាន ហើយក្រសួងព័ត៌មានក៏បានលុបអាជ្ញាប័ណ្ណគេហទំព័រចោលទៀត ហើយនៅមិននៅថ្ងៃនេះពេលព្រឹកស្រាប់តែ លោក K01 បានប្រើពាក្យមិនសមរមទៅ កាន់ក្រសួងព័ត៌មានថា: ចំពោះលុបអាជ្ញាប័ណ្ណ មួយសន្លឹកនេះ គឺទុកនៅនាំតែចង្អៀតក្រសួងទេ ព្រោះលោកមិនសូវជាផ្តោតលើការយក ព័ត៌មានឡើយ តាមពិតគួរតែដកចោលយូរហើយ មិនចាំបាច់ទុករហូតដល់ថ្ងៃនេះទេ ហើយបងប្អូនឈប់សួរអំពីអារម្មណ៍គាត់ពីបញ្ហានេះទៀតទៅ ព្រោះគាត់មិនមែនរស់ដោយសារតែអាជ្ញាប័ណ្ណមួយនឹងទេ។ យ៉ាងណានៅមុននេះបន្តិច ស្រាប់តែទទួលដំណឹងពីហ្វេសបុកផេចលោក ផែន វណ្ណះ ថា: ទេីបទទួលបានយប់នេះ! ស្អែក K01 នឹងទៅលុតជង្គង់សូមទោសឯកឧត្តមរដ្ឋមន្ត្រីក្រសួងព៍ត៌មាន។ ក្នុងនោះ លោក K01 ក៏បានចេញវីដេអូសុំទោស និងភ្ជាប់ពាក្យថា: សូមផ្ញើរទៅឯកឧត្តមខៀវ កញ្ញារិទ្ធ ជាទីគោរពនឹងជាទីស្រលាញ់ សូមផ្ញើរទៅ អង្គភាពអ្នកសាព័ត៍មានទាំងអស់ ជាទីគោរ សូមផ្ញើរទៅប្រជាជនអ្នកលេងហ្វេសបុក ជាទីស្រលាញ់ សូមផ្ញើរទៅបងផែងវណ្ណះ ផងដែរ ឃ្លីបមុនវាខុសទេបងប្អូនសូមបងប្អូនខមិនជេរត្រឹមខ្ញុំទៅបានហើយ សូមកុំជេរដល់ឪពុកម្តាយ ប្រពន្ធខ្ញុំអី ពួកគាត់អត់ដឹងអីទេ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្តពិតជាសំណាងមែនទែន!! អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង ចំលេខរៀងទី១លាន ដូចត្រូវឆ្នោតរង្វាន់ធំចឹង ត្រូវបានសម្តេចជួនជាថវិការដល់ទៅចំនួន…
ដូចប្រិយមិត្តបានជ្រាបហើយថា ដំណើរការចាក់វ៉ាក់សាំងកំពុងតែបន្តទៅមុខយ៉ាងរលូន ហើយនៅមុននេះបន្តិច យោងតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល បានជូនដំណឹងដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋម្នាក់ថា: អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដែលមានដូចខាងក្រោម៖ - លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ - មុខរបរ: លក់ដូរតាមហាង - បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ - មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងនាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ គួរចងចាំថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក រីឯ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។ សូមបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន ឱ្យបានគ្រប់គ្នា ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កត់បន្ថយនូវអត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។ ចូលឆ្នាំនៅផ្ទះ (New…
អានបន្តអុញនោះ! ឧត្តមសេនីយ៍ ទី ចំរើនកុសល ពោលពាក្យហួសចិត្ត ក្រោយឃើញវីដេអូ K01 និយាយអំពីការលុបអាជ្ញាប័ណ្ណ ដោយ… (មានវីដេអូ)
ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01 ដោយសារបុគ្គលនេះបានផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិត បង្កចលាចលក្នុង សង្គមបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មាន រួមផ្សំជាមួយនឹងការព្រមានរបស់សម្តេចតេជោផងដែរ។ ហើយមួយថ្ងៃបន្ទាប់ពីត្រូវបានជួបរឿងស៊យៗពីរផ្ទួនៗ នៅពេលព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោក K01 ខណៈពេលធ្វើដំណើរតាមរថយន្ត លោកក៏បានឆ្លើយតបថា ចំពោះលុបអាជ្ញាប័ណ្ណ មួយសន្លឹកនេះ គឺទុកនៅនាំតែចង្អៀតក្រសួងទេ ព្រោះលោកមិន សូវជាផ្តោតលើការយកព័ត៌មានឡើយ តាមពិតគួរតែដកចោលយូរហើយ មិនចាំបាច់ទុករហូតដល់ថ្ងៃនេះទេ ហើយបងប្អូនឈប់សួរអំពីអារម្មណ៍គាត់ពីបញ្ហានេះទៀតទៅ ព្រោះគាត់មិនមែនរស់ដោយសារតែអាជ្ញាប័ណ្ណមួយនឹងទេ។ ក្រោយឃើញវីដេអូខាងលើហើយរបស់លោក K01 ស្រាប់តែឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះសារហួសចិត្តទៅកាន់លោក K01 ដោយបានពោលពាក្យថា: “ខ្ញុំខំប្រឹងតែជួយសោកស្តាយ ខកចិត្តអស់ខ្ញុំ!”។
អានបន្តសូមចូលរួមសោកស្តាយផង! បងប្រុសម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង ដោយសារតែ…
ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះ ដែលត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Sopheak Vann» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់បានទទួលមរណភាពចាកចោលសាច់ញាតិ និង ក្រុមគ្រួសារ។ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ “ជាបងប្រុសដ៏ល្អម្នាក់,ជាគ្រូដ៏ល្អម្នាក់,ជាក្រុមកាងារដ៏ល្អម្នាក់,ស្តាយពេលវេលាដែលពួកយើងបំពេញកាងារជាមួយគ្នាមានរយ:ពេលដ៏ខ្លីពេក អំពើរល្អរបស់បង យើងគ្រប់គ្នានឹងចងចាំ #សូមអោយវិញ្ញាណខ័ណ្ឌបងទៅកាន់ទីឋានដែលស្ងប់សុខ🙏😭😭 តាមប្ររយៈហ្វេសប៊ុកខាងលើនេះ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័ស គឺដោយសារតែ ជំងឺមហារីក។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ របស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ img src=”http://freshkh.com/wp-content/uploads/2021/04/1-95.jpg” alt=”” width=”1242″ height=”936″ class=”alignnone size-full wp-image-54582″ />
អានបន្តសាធុសាធុ ព្រះភិក្ខុ ហាក់ សៀងហៃ ពីក្មេងកំព្រា ក្លាយជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា
ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និង ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា គឺជាព្រះសង្ឃវ័យក្មេង មានចំណេះដឹងខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្រ្តខ្មែរ និង ជាព្រះសង្ឃសកម្មក្នុងការងារសង្គមជាតិអង្គនេះ មានប្រវត្តិដ៏សែនជូរចត់ និង ការសិក្សាមិនធម្មតា ។ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ កើតនៅឆ្នាំ ១៩៨៤ ជាកូនកសិករក្នុងគ្រួសារមួយ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ មានបងប្អូនបង្កើតចំនួនចំនួន ៣ នាក់ ។ ក្នុងវ័យជន្មាយុ ៣ ខួប កុមារ ហាក់ សៀងហៃ មានទុក្ខធំជាទម្ងន់ ដោយម្តាយជាទីស្រឡាញ់បានលាចាកលោកចោល ទុកឱ្យកុមារកម្សត់ ហាក់ សៀងហៃ ត្រូវបង្ខំចិត្តរស់នៅជាមួយតាយាយទាំងវ័យដែលត្រូវការភាពកក់ក្តៅ និង ថ្នាក់ថ្នមពីម្តាយ ។ ក្នុងវ័យធំដឹងក្តីបន្តិច ដោយសារតែការស្រឡាញ់ចូលចត្តិ និង ជាអ្នកគោរពព្រះពុទ្ធសាសនាផង កុមារ ហាក់ សៀងហៃ បានលាចាកផ្ទះមកស្នាក់នៅវត្ត និង បួសជាសាមណេរ ដើរសិក្សាតស៊ូរៀនសូត្រ រហូតដល់ខេត្តបាត់ដំបង ។ ក្នុងពេលនៃការសិក្សា ព្រះភិក្ខុ ហាក់ សៀងហៃ ជាសមណសិស្សឆ្លាតវៃ ឆាប់ចេះ និង ជាសិស្សពូកែនៅក្នុងថ្នាក់ ។ មិនយូប៉ុន្មានលោកបានបញ្ចប់ការសិក្សានៅស្រុកខ្មែរ រួចបន្តការសិក្សានៅប្រទសស្រីលង្កា និង ប្រទេសភូមិមា ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅទីនោះផងដែរ ។ ក្រោយវិលត្រលប់ និង បញ្ចប់ការសិក្សាពីប្រទសស្រីលង្កា និង ប្រទេសភូមិមា ព្រះភិក្ខុ ហាក់ សៀងហៃ បានដើរតួរនាទីយ៉ាងសកម្មក្នុងការបម្រើការងារព្រះពុទ្ធសាសនា និង សង្គម…
អានបន្ត