នៅទីបំផុត កម្មវិធី សំនៀងពេជ្រ NNP បានមកដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីយប់មិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១។ ក្នុងនោះ មិនត្រឹមតែបេក្ខជន និងបេក្ខនារី ដែលចូលមកប្រឡងទេ សូម្បីតែ ទស្សនិកជន ក៏បានបង្ហាញអារម្មណ៍ រំភើប សប្បាយរីករាយ ក៏ដូចជារន្ធត់ចិត្តជាមួយ នឹងបេក្ខជនក្នុងវគ្គប្រកាសលទ្ធផលនេះដែរ។ រឹតតែពិសេសបំផុតនោះ កម្មវិធីបានស្វែងរកឃើញ ម្ចាស់ពាន ហើយ គឺបានទៅលើ បេក្ខជន ឈ្មោះ សិលា ដារ៉ូ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទំាងមានរូបសង្ហាទៀត មិនសរសើរ ពិតជាមិនបានមែន។ លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ជូននៅក្នុងហ្វេសប៊ុកផេកផ្លូវការមួយរបស់លោកស្រី ថា ៖ “ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។ ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។ អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន”៕
អានបន្តCategory: កម្សាន្តនិងសិល្បៈ
តារាកំប្លែង នាយ ពាក់មី៖ លាប្រពន្ធទៅថតនៅ កោះរ៉ុង3ថ្ងៃ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារយូរ មិនចង់ទៅទេ តែដើម្បីការងារ”, មានអី ស្រាប់តែ ហ្វេនៗ ចូល comment ដាក់ម្នាក់ មួយម៉ាត់ថា…
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។ តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។ ជាញឹកញាប់ នាយ តែងតែនាំក្រុមគ្រួសារទៅលេងស្រុកកំណើតរបស់ខ្លួននៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។ ពាក់ មី ធ្លាប់បានបង្ហើបប្រាប់រឿងមួយថា “ពេលចាស់ទៅ ចង់ទៅនៅស្រុកស្រែវិញ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ ពេលចាស់ទៅ ចង់នៅក្រុងឬក៏នៅស្រែ ?។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នាយ បានបង្ហោះរូបថត២សន្លឹក ជាមួយភរិយា អមដោយសារខ្លីមួយថា “លាប្រពន្ធទៅថតនៅ កោះរ៉ុង3ថ្ងៃ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារយូរ មិនចង់ទៅទេ តែដើម្បីការងារ”។ ឃើញភ្លាម អត់ចាំយូរទេ ហ្វេនៗ ចូល comment ព្រាត ថា ៖ ពូផ្ទះលេខ២ ពូកែភរប្រពន្ធមែន, កំសត់ណាស់ យំសិន, ចាំមេីលទៅដល់កោះរ៉ុងរឺតតែកំសត់ទៅទៀត, អាណិតបងពាក់មី តែកុំមើលក្នុងឡាន ពេលឈប់មិនដែលពន្លត់ឡានទេ ខ្លាចស្រអែមខ្មៅស្ទើរ ស្អុះស្អាប់…
អានបន្តពិតជាកម្រឃើញណាស់! ស្ងាត់ៗ ព្រាប សុវត្ថិ និងភរិយា ដាក់មួយប៉ុស្តិ៍នេះ ជាមួយ ឧកញ៉ា ឡេង ណាវ៉ាត្រា ស្រស់ស្អាតណាស់ ថែមទំាងទំលាយអារម្មណ៍ បែបនេះ ថា…
ប្រិយមិត្ត ក៏ដូចជាមហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ មានរឿងផ្ទុះការចាប់អារម្មណ៍ ស្ទើរមិនគួរឲ្យជឿមួយ ក្រោយឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំកម្មវិធីដ៏ពិសេស ទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra។ ពិធីដ៏អធិកអធមនេះ បានរៀបចំធ្វើឡើង នៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN។ ក្នុងនោះ គេឃើញមានវត្តមាន តារាល្បីៗ សារព័ត៌មានធំៗ ជាច្រើន ក៏មានវត្តមាន ក្នុងកម្មវិធីនេះផងដែរ។ ក្រៅពីច្រៀងនៅក្នុងផលិតកម្មនេះ គេក៏តែងតែឃើញ លោកព្រាប សុវត្ថិ បានចូលរួមកម្មវិធីផ្សេងៗ ដូចជាចែកអំណោយ ជប់លៀង និងដំណើរកម្សាន្តផ្សេងៗ ជាមួយ ឧកញ៉ា ឡេង ណាវ៉ាត្រា ជាញឹកញាប់ ហាក់បីដូចជាក្រុមគ្រួសារតែមួយ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពមួយសន្លឹក ដែលថតជាមួយ ឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទំាងទំលាយអារម្មណ៍ ក្នុងចិត្ត ដ៏គួរឲ្យចាប់អារម្មណ៍ ថា “ការយកចិត្តទុកដាក់របស់មេ គឺជាសេចក្តីសុខ របស់កូនចៅ”។ ឃើញបែបនេះ ហ្វេនៗ ជាច្រើន បានចូល comment ថា ៖ ពិតជាត្រឹមត្រូវ, ត្រូវហើយបងប្រុស,…
អានបន្តព្រឺក្បាលខ្ញាក! តារាសម្តែងវ័យក្មេង ផាត់ តាភូ ត្រូវវិញ្ញាណចូលសណ្ឋិតស្តែងៗតែម្ដង! (មានវីដេអូ)
ភ្នំពេញ៖ កាលពីម្សិលមិញនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គម បង្ហោះអំពីវីដេអូជាច្រើន អំពីតារាសម្ដែងវ័យក្មេង លោក ផាត់ តាភូ ត្រូវបានវិញ្ញាណចូលសណ្ឋិតស្តែងៗតែម្តង។ តួយ៉ាង តាមប្រភពដដែល ការបង្ហោះរបស់ម្ចាស់ អាខោន TikTok មួយ ដែលមានឈ្មោះថា parady777x បានបង្ហោះ វីដេអូជាច្រើន របស់តារាសម្តែង លោក ភូ ត្រូវវិញ្ញាណចូលសណ្ឋិត ជាមួយការបង្ហាញ នូវកាយវិការប្លែកៗខុសពីធម្មតាទាំងស្រុង ហាក់មានការខឹងសម្បាយ៉ាងខ្លាំង ដែលស្ដាប់ហើយ ពិតជាគួរឲ្យព្រឺសម្បុរ និងគួរឲ្យខ្លាចខ្លាំងមែនទែន។ យ៉ាងណាមិញ យោងទៅតាមម្ចាស់គណនី ដែលបានរៀបរាប់លើខាង ប្រហែលជាមានពាក្យ ខុសពាក្យ ខុសសម្ដី ជាមួយម្ចាស់ថែរក្សាកន្លែងនោះ ទើបបានជាកើតមានរឿង បែបនេះឡើង៕
អានបន្តអេមបាត់ ! តារាកំប្លែងជើងចាស់ នាយ កុយ រំភើបស្ទើរហោះ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន ចូល comment ថែមទំាងផ្តល់កាដូដ៏ពិសេសមួយនេះ ជូនទៀត នោះគឺ…
ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នាយ កុយ បានបង្ហាញខ្លួនក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ មិនយូរប៉ុន្មាន ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន បានចូល comment ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។ ឃើញបែបនេះ នាយ កុយ រំភើបស្ទើរហោះ ក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិន មួយលានដូស ហើយលោកមានប្រសាសន៍ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។ ខ្ញុំបាទសូមថ្លែងអំណរ អរគុណ ចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយស ឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យជួបតែសេច្តីសុខ កុំឲ្យមានជំងឺបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព។”។ ខាងក្រោមនេះ ជាវីដេអូបង្ហាញពីសកម្មភាព នាយ កុយ លេចមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ៖
អានបន្តមិនធម្មតាមែន!! ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយឃើញ ផលិតកម្ម Galaxy ប្រកាសជូនកាដូ លុចស៊ីស nx200t មួយគ្រឿង ដល់…
បច្ចុប្បន្ន ផលិតកម្ម Galaxy Navatra កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ មិនត្រឹមតែប៉ុណ្ណោះទេ Galaxy Navatra ក៏មានតារាចម្រៀងល្បីៗជាច្រើនដួងទៀតផងដែរ មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ខាងផលិតកម្ម ក៏មានអ្នកអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើន មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមករា ឆ្នា ២០២១ ខាងផលិតកម្ម បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយប្រកាសថា “គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចំរៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេង និងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។…
អានបន្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ ព្រះនាងតូច គ្រងឈុត សម្លៀកបំពាក់ បែបប្រពៃណីខ្មែរ ច្នៃថ្មី នេះ មើលទៅពិតជាសម និងស្អាតខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់បែបនេះ ថា…
ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេឃើញព្រះនាងតូច បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក ក្នុងឈុត សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ច្នៃថ្មី មើលទៅពិតជាគួរឲ្យគយគន់ខ្លាំងណាស់។ ព្រះនាងតូច បានភ្ជាប់សារខ្លីមួយថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានរៀបសម្លៀកបំពាក់បែបប្រពៃណីខ្មែរច្នៃថ្មី មិនហួសពីទំនៀមទំលាប់សម្លៀកបំពាក់របស់ខ្មែរមានឈ្មោះថា ឈុតនារីខ្មែរថែអង្គរ។ ក្នុងឈុតនេះ មានលក្ខណះពិសេសប្លែកគួរអោយចាប់អារម្មណ៍ណាស់ ដោយមានដាក់បញ្ចូលអត្តសញ្ញាណនៃព្រលឹងជាតិយើង ដូចជា ដើមត្នោត និងផ្ការំដួល។ ខ្ញុំសូមអរគុណចំពោះអ្នករចនាម៉ូដនេះ ដែលប្រកបដោយការច្នៃប្រឌិតខ្ពស់។”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក៏ដូចជាហ្វេនៗ ជាច្រើនរបស់ ព្រះនាងតូច ជេនណា បានបង្ហាញអារម្មណ៍ថា ៖ ស្អាតមែន, ព្រះនាងស្អាតណាស់ ក្រាបទូល, សូមថ្វាយព្រះពរ, ស្អាតណាស់ព្រះនាងតូច, សែនស្រលាញ់។ ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្តផ្ទុះការសរសើរព្រាត ក្រោយឃើញ បុរសម្នាក់ មានសមត្ថភាពអស្ចារ្យ អាចធ្វើត្រាប់បាន ៣សំឡេង ព្រាប សុវត្ថិ ណូយ វ៉ាន់ណេត និង ប៊ុន ស័ក្តិ ដល់ថ្នាក់ម្នាក់ៗ និយាយបែបនេះ ថា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ក្រុមការងារ តារាញូស៍ បានធ្វើកិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ បុរសម្នាក់ ឈ្មោះ ផាន គីមសុង ដែល មានសមត្ថភាពអស្ចារ្យណាស់ អាចធ្វើត្រាប់បាន ៣សម្លេង គឺដូច ព្រាប សុវត្ថិ, ណូយ វ៉ាន់ណេត និង ប៊ុន ស័ក្តិ។ ក្រោយស្តាប់ គីមសុង ធ្វើត្រាប់តាម សម្លេង របស់តារាចម្រៀងដ៏ល្បីទំាង៣ដួងនេះរួច ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់សរសើរ ចំៗ ថា ៖ សុំសរសើរសំឡេងគាត់ល្អណាស់, មិនសរសើរមិនបាន មានសមត្ថភាពល្អ, ពិតជាមានសមត្ថភាព ពិតៗ ពីរោះដូចទាំងអស់, គួរឲ្យសរសើរណាស់ប្អូនប្រុស, ដូច99% បងប្រុស, ជួយលើកទឹកចិត្តគាត់ទៅ, អូយ ស្តាប់ឡើងព្រឺរោម, ខ្លាំងមែន សរសើរដោយស្មោះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ និងស្តាប់ការបកស្រាយ របស់ លោក ផាន គីមសុង ទំាងអស់គ្នា ថាតើគាត់ ពិតជាមានសមត្ថភាពអស្ចារ្យ អាចធ្វើត្រាប់តាម ៣សម្លេង មែន ឬក៏អត់នោះ ៖
អានបន្តគួរឲ្យអាណិតណាស់! បាត់មុខពីសិល្បះយូរ ស្មានតែតួកុនល្បីឈ្មោះ សំ តារាវុទ្ធី រស់ហ៊ឺហារនៅក្រៅប្រទេស តាមពិតបែរជា…
ភ្នំពេញ ៖ មហាជនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាសម្ដែងជើងចាស់លោក សំ តារាវុទ្ធី អ្នកបម្រើអារម្មណ៍របស់បងប្អូនទស្សនិកជនក្នុងខ្សែភាពយន្ដបុរាណខ្មែរកាលពីប៉ុន្មានឆ្នាំកន្លងទៅ តែបានបាត់ដំណឹងសូន្យឈឹងពីអាជីព ខណៈមហាជនជាច្រើនគិតថាលោកទៅរស់នៅក្រៅប្រទេស ។ប៉ុន្តែផ្ទុយពីការគិតរបស់បងប្អូនអ្នកគាំទ្រ តារាសម្ដែងតែងដើរតួជាឯកលោក សំ តារាវុទ្ធី កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ទៅវិញ ។ ដោយឡែក នេះបើតាមការឱ្យដឹងពីលោក អ៊ឹម ជីវ៉ា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្នុងសំណេរយ៉ាងដូច្នេះថា៖ អនិច្ចាតារាជើងចាស់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ គ្មានលុយព្យាបាលជំងឺ រត់ទៅដេកនៅផ្ទះខ្ទមកំសត់តារាសម្តែងជើងចាស់ លោក សំតារាវុទ្ធី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ជីវភាពគ្រួសារខ្វះខាតណាស់ មេត្តាបងប្អូនបណ្តាញហ្វេសប៊ុក និង បណ្តាបងប្អូនសិល្បករ មេត្តាជួយគាត់ផង បងប្អូនប្រហែលជាស្គាល់ហើយ តាមរយៈរឿង បុរាណខ្មែរ មួយចំនួនដែលលោក សំ តារាវុទ្ធី បានសម្តែង ហើយមួយរយៈក្រោយមកក៏បាត់ខ្លួនសូន្យឈឹងតែម្ដង ។យ៉ាងណាមិញ ប្រភពដដែលបានទម្លាយឲ្យដឹងទៀតថា៖ ដោយមហាជនមួយចំនួនបានគិតថាប្រហែលជាលោក ទៅរស់នៅស្រុកក្រៅហើយមើលទៅ តែតាមពិតវិញ គាត់កំពុងធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងរ និងខ្វះខាតនៅថវិកាស្បៀងអាហារ សព្វបែបយ៉ាង ដូច្នេះសូមបងប្អូនសមាគមសិល្បៈមេត្តាជួយសង្គ្រោះដល់គាត់ផង គាត់រស់នៅភូមិជួស ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ៕ប្រភព៖ហ្វេសប៊ុក
អានបន្តហាសហាសហៀរទឹកមាត់ហើយ! ឆលី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ គួរឲ្យក្នាញ់ណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នាគ្រឺតពេក ក៏ដាក់ម្នាក់១ម៉ាត់ ថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថដា ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាបានដឹងហើយថា ក្រោយរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។ កាន់តែពិសេស ជាងនេះ ទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យគ្រឺតណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ ហៅឆលី មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ ចំណែកព្រឹកមិញនេះ នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួនប៉ុន្មានសន្លឹកទៀតហើយ មើលទៅ ឆលី ប្រែធំ លឿន និងគួរឲ្យស្រឡាញ់ណាស់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើនរបស់តារារូបនេះ គ្រាន់តែឃើញភ្លាម ចូល comment ព្រាត ថា ៖ គួរឣោយក្នាញ់ណាស់, ស្រឡាញ់ពេញបេះដូង, ក្នាញ់ណាស់ឆលីអើយ, សង្ហាណាស់, ឆលី ម៉ាៗ មើលសឹងមិនស្គាល់ ឥឡូវធំហើយ, គួរឲ្យស្រឡាញ់ណាស់ មើលទៅ សប្បាយឡើងហៀរទឹកមាត់ហ្មង, ហៀរទឹកមាត់ដូចបាក់ទ្រនប់, ឆលីពេលធំមុខដូចម៉ាក់ៗគេណាស់, ហៀរ…
អានបន្ត