ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះ ដែលត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ បើយយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Sopheak Vann» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់បានទទួលមរណភាពចាកចោលសាច់ញាតិ និង ក្រុមគ្រួសារ។ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបង្ហាញពីអារម្មណ៍យ៉ាងតក់ស្លុតជាពន់ពេក និងបាន សរសេរៀបរាប់ប្រាប់បន្ថែមឲ្យបានដឹងដែលថា៖ “ជាបងប្រុសដ៏ល្អម្នាក់,ជាគ្រូដ៏ល្អម្នាក់,ជាក្រុមកាងារដ៏ល្អម្នាក់,ស្តាយពេលវេលាដែលពួកយើងបំពេញកាងារជាមួយគ្នាមានរយ:ពេលដ៏ខ្លីពេក អំពើរល្អរបស់បង យើងគ្រប់គ្នានឹងចងចាំ #សូមអោយវិញ្ញាណខ័ណ្ឌបងទៅកាន់ទីឋានដែលស្ងប់សុខ🙏😭😭 តាមប្ររយៈហ្វេសប៊ុកខាងលើនេះ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យបុរសរូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័ស គឺដោយសារតែ ជំងឺមហារីក។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ របស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ img src=”http://freshkh.com/wp-content/uploads/2021/04/1-95.jpg” alt=”” width=”1242″ height=”936″ class=”alignnone size-full wp-image-54582″ />
អានបន្តCategory: ជីវិតនិងសង្គម
បន្ទាប់ពីល្បីរឿងសាងផ្នួសព្រោះជាប់សប្បថតាមស្នេហ៍ Love Riya ពេលនេះអន្ទិត សូនី បានលាចាកសិក្ខាបទវិញហើយ(មានវីដេអូ)
ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា នាពេលថ្មីៗកន្លងមកនេះ អំពីរឿងរ៉ាវរវាងស្រីស្អាតលក់ឡេ Love Riya និងប្រូសូនី ដែលមានចំណងស្នេហ៍ជាមួយគ្នាយ៉ាងស្អិតរមួតដូចសម្រោចនឹងស្ករ ហើយក៏ក្លាយជាជម្លោះបែកផ្សេង រហូតធ្វើឲ្យប្រូសូនី សម្រេចចិត្តទៅសាងផ្នួសថែមទៀតផង។+ ជាក់ស្តែបន្ទាប់ពីបួសរយៈពេលខ្លី៧ថ្ងៃរួចមក ពេលនេះអន្ទិត សូនី បានលាចាកសិក្ខាបទវិញហើយ ពោលគឺតាមវីដេអូឃ្លីបមួយកាលពីម្សិលមិញនេះ អន្ទិត សូនី បានបង្ហាញខ្លួនជាគ្រហមស្ថធម្មតាដូចសព្វមួយដង។ សូមជម្រាបថា ក្នុងកំឡុងពេលដែលអន្ទិត សូនី ទៅសាងផ្នួសជាសង្ឃនោះដែរ ស្រីស្អាតល្បីព្រោះលក់ឡេ Love Riya ដែលជាគូស្នេហ៍បានទម្លាយមូលហេតុតាមការឡាយថា សង្ឃ សូនី ទៅបួសព្រោះជាប់សម្បថ និងដើម្បីលាមាត់លាករ ដែលបានស្បថមុនពេលតាមស្នេហ៍ខ្លួន ហើយសច្ចារថាបើតាមស្រលាញ់ខ្លួនបាននឹងទៅបួស ។ ប៉ុន្តែរឿងនេះក៏ត្រូវបានអន្ទិត សូនី បញ្ជាក់ថា ខ្លួនបួសដើម្បីសូមខមាទោសពីអ្នកម្តាយអ្នកមានគុណ និងប្អូនទាំងអស់គ្នា ដែលពីមុនមកខ្លួនធ្លាប់ធ្វើខុសទៅលើពួកគាត់អត់ស្តាប់ដំបូន្មានពួកគាត់តែប៉ុណ្ណោះ ៕
អានបន្តប្រាប់ហើយនៅមិនស្ដាប់នៅតែចចេស មិនស្តាប់អាជ្ញាធរ! ឃាត់ខ្លួនយុវជនប្រុស-ស្រី ចំនួន០៩នាក់ ក្រោយប្រមូលផ្តុំគ្នាផឹកស៊ី យកទៅធ្វើចត្តាឡីស័ក
បន្ទាប់ពីមានការណែនាំ ហើយមិនព្រមអនុវត្តតាមសមត្ថកិច្ចនិងអាជ្ញាធរ, ម្ចាស់ហាងផឹកស៊ីនៅតែបន្តបើកធ្វើអាជីវកម្ម ក្នុងសម័យជំងឺកូវីដ-១៩ កំពុងតែរាលដាល ពួកគេបានប្រមូលផ្ដុំគ្នាផឹកស៊ីដោយគ្មានគម្លាត និងមិនបានអនុវត្តតាមវិធានសុខាភិបាល ។ ទើបនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំកម្លាំង ដោយប្រើធម៍ក្តៅ ចុះបង្ក្រាបទីតាំងហាងផឹកស៊ីដែលមាន យីហោ(ស្រីពេជ្រម្លប់ស្វាយ) ស្ថិតនៅភូមិ-ឃុំស្វាយតានី ស្រុកស្អាងខេត្តកណ្ដាល ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ៩នាក់ នាំយកទៅធ្វើចត្តាឡីស័កនៅស្រុកស្អាង ។ និងចាប់យកបានម៉ូតូចំនួន ៣ គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន។ សូមបញ្ជាក់ថា, ការប្រមូលផ្ដុំគ្នាផឹកស៊ី ដោយមានមនុស្សច្រើន ជាហានិភ័យខ្ពស់បំផុតក្នុងការឆ្លងជំងឺ covid-19 ដែលក្រសួងសុខាភិបាលធ្វើការណែនាំនិងហាមឃាត់នោះ៕
អានបន្តថាមែនៗទីបំផុត! ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណគេហទំព័រ K01 ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ K01 ធីវីអនឡាញ ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានញុះញង់ មានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន ក្នុងប្រការ១ បានបញ្ជាក់យ៉ាងដូច្នេះថា «លុបប្រកាសលេខ២៦៨ព.ម.ប្រក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានស្តីពីការអនុញ្ញាតឲ្យលោក ឃឿន សុឡា សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ០១១២៤១២៧៣ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អាសយដ្ឋានស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកអាជីវកម្មគេហទំព័រឈ្មោះ K01 ធីវីអនឡាញ www.k01tvonline.com ដោយម្ចាស់អាជ្ញាបណ្ណ បានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។ គួរជម្រាបថា ការសម្រេចលុបអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានរបស់ K01 ធ្វើឡើងបន្ទាប់លោក ឃឿន សុឡា ហៅ K01 បានផ្សព្វផ្សាយ និងចែកចាយវីដេអូមួយចំនួន ដែលត្រូវបានចាត់ទុកថា មានលក្ខណៈញុះញង់ និងបង្កចលាចលនៅក្នុងសង្គម គ្រាដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ ពាក់ព័ន្ធជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក៏បានប្រាប់ទៅលោក K01 ឲ្យលុបវីដេអូដែលខ្លួនបានបង្ហោះកន្លងមកនេះ និងប្រាប់ទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ពិនិត្យមើលករណីនេះផងដែរ។ ភ្លាមៗបន្ទាប់ពីការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន លោក ឃឿន…
អានបន្តច្រើនណាស់!!!ទិដ្ឋភាពក្នុងផ្សារទំនើបម៉ាក្រូ នៅរសៀលនេះ ពលរដ្ឋនាំគ្នាសម្រុកទិញស្បៀងអាហារ ឡើងណែនពេញផ្សារ
នារសៀល ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ ប្រមាណជា ១ ម៉ោងមុន តាមរយៈគណនីឈ្មោះ Choeng Chanthea បានបង្ហោះសារខ្លីមួយថា «អារម្មណ៍ពេលនេះ» ភ្ជាប់ជាមួយរូបភាពមួយចំនួនទៀត ដែលបង្ហាញពីសកម្មភាពបងប្អូនប្រជាពលរដ្ឋខ្មែរយើង បាននាំគ្នាសម្រុកទៅទិញស្បៀងអាហារ និង របស់ប្រើប្រាស់ផ្សេងៗ នៅផ្សារទំនើបម៉ាក្រូ ។ សកម្មភាពសម្រុកទៅទិញស្បៀងអាហារ និង សម្ភារផ្សេងៗនេះ បានធ្វើឱ្យមានការលើកឡើងយ៉ាងច្រើនពីមហាជនអ្នកលេងបណ្តាញសង្គម បារម្ភខ្លាចមានបញ្ហាណាមួយកើតឡើង ខណៈមនុស្សជាច្រើននៅកន្លែងតែមួយបែបនេះ ៕ ខាងក្រុមនេះជាទិដ្ឋភាព នៅផ្សារម៉ាក្រូ ដែលគណនីខាងលើ បានបង្ហោះ ៖
អានបន្តក្ដៅៗមិញៗនេះ! ក្រសួងប្រកាសបុរសខ្មែរ អាយុ ៥៩ ឆ្នាំ ម្នាក់ស្លា.ប់ ដោយសារជំងឺកូវីដ-១៩ មុនចូលដល់ពេទ្យរុស្ស៊ី…
នៅរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាល បានចេញព័ត៌មាន ឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៩ ឆ្នាំ ម្នាក់ រស់នៅ ភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិត មុនពេលចូលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១០:៥៥ នាទីព្រឹក ។ នៅពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:៥៥ នាទីព្រឹក អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីពិនិត្យ មើលហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ។ ដូច្នេះតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិខ្មែរអាយុ ៥៩ ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត មុនពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ (Mourant entrant avec COVID-19) ៕ សូមអានសេចក្ដីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖
អានបន្តក្តៅៗ! ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៤៧៧នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩៦នាក់ជាសះស្បើយ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៤៧៧នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងទាំង៤៧៧នាក់ គឺសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤៥៤នាក់, ខេត្តតាកែវ ៤នាក់, ខេត្តស្វាយរៀង ៤នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ៣នាក់ និងខេត្តព្រះសីហនុ ៦នាក់។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤០៨១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៥៤៩នាក់, អ្នកជាសះស្បើយចំនួន ២០៨០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៩៧០នាក់, អ្នកស្លា.ប់ចំនួន ២៦នាក់ និងស្លា.ប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕ ប្រភព៖ freshnewsasia
អានបន្តទឹកចិត្តរប់សគ្រូពេទ្យ ខ្វាត់ខ្វែងជួយសម្រាលកូនស្រ្តីកំពុងធ្វើចត្តាឡីស័ក ដោយជោគជ័យ
ស្រ្តីដែលកំពុងជាប់ធ្វើចត្តាឡីស័កម្នាក់នៅខេត្តព្រះសីហនុ បានសម្រាលកូនដោយជោគជ័យ និង ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញ ក្រោមការជួយមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យខេត្ត ។ ក្នុងនោះដែរ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានបង្ហោះសារកោតសរសើរនូវទឹកចិត្តក្រុមគ្រូពេទ្យឆ្នើមដូច្នេះថា៖ សូមកោតសរសេីរ ក្រុមគ្រូពេទ្យឆ្មប ខេត្តព្រះសីហនុ ល្ងាចនេះ បានធ្វេីការសម្រាលកូន ដល់ស្ត្រី ដែលកំពុងធ្វេី ចត្តាឡីស័ក បានដោយជោគជ័យ ។ ៣ការពារ ៣កុំ ជួយការពារយេីង។ ទន្ទឹមនឹងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំរូបនេះ ក៏មានបងប្អូនប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នាំគ្នាអរគុណ និង លើកសរសើរពីទឹកចិត្តក្រុមគ្រូពេទ្យជួរមុខរបស់យើង ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏មិនរាថយ ៕
អានបន្តមើលហើយរំភើបតាម! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិការ ជូន ភឿន ភរិៈ សន្តិសុខ យោមនធនាគារ ABA នូវទឹកប្រាក់រហូតទៅដល់…
ភ្នំពេញ៖ ដូចដែលប្រិយមិត្តក៏ដូចជាមហាជននិងអ្នកនិយមប្រើបាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានដឹងច្បាស់ហើយថា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ មានក.រ.ណី.ភ្ញាក់ផ្អើលយ៉ាងខ្លាំងបានកើតឡើង ដោយសន្តិសុខយាម ធនាគារ ABA ក្រោយស្ពានអាកាសផ្សារដីហុយ ដែលស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើការដ.កកាំភ្លើ.ងបា.ញ់ ជ.នបែ.កថ្នាំម្នាក់ បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ដើម្បីការពារខ្លួនពីការចា.ក់ប្រហានោះ។ ដោយមន្ត្រីនគរបាល ដែលយោមនៅធនាគារ ABA ត្រូវបានគេស្គាល់ និងបញ្ជាក់ឈ្មោះថា ភឿន ភិរៈ អាយុប្រហែលជាង ៣៦ឆ្នាំ នេះបើតាមការបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកឈ្មោះ (កុលាប ក្រហម)។ ជាក់ស្តែងនាថ្ងៃនេះផងដែរ កម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខបញ្ជូលខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះហើយ។ ទីបំផុតអ្វីៗបានល្អប្រសើឡើងវិញ នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមយៈផេកហ្វេសប៊ុក Pheng Vannak បានបង្ហោះសារមួយដ៏រីករាយដោយបានបញ្ជាក់ប្រាប់ថា៖ ជយោ សុបិនខ្ញុំក្លាយជាការពិតហើយ ពេលនេះ ប្អូនប្រុសមានសេរីភាពវិញហេីយ។ ស្រាប់តែនៅមុននេះបន្តិច យោងតាមរយៈគេហទំព័ហ្វេសប៊ុកដែលមាឈ្មោះថា (ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) បាប្រកាសដំណឹងដ៏សែនរំភើបចិត្តបែបនេះថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្ត និងឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ។ នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា…
អានបន្តដោយសារតែផ្ទុះមួយក្ឌាំងថ្ងៃនេះ! ប្រែវិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងព្យាបាលកូវីដ និង ធ្វើចត្តាឡីស័កដែរហើយ…
ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ជាស៊ីម សាមគ្គី ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ-១៩ និង ធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក ខណៈមានការកើនឡើងនៃអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់កាន់តែច្រើន ដែលនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់ ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា នៅក្នុងនោះរដ្ឋបាលរាជធានីភំ្នពេញបានរៀបចំយកចំនួន ៣ អគារត្រូវនឹង ៣៤ បន្ទប់ក្នុងមួយបន្ទប់ដាក់អ្នកជំងឺបានចំនួន ៧ នាក់ ហើយក៏មានការរៀបចំគ្រែចំនួន ២០០ សម្រាប់អ្នកជំងឺ និង គ្រែចំនួន ១០ ទៀតសម្រាប់ក្រុមគ្រូពេទ្យ ៕ ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ
អានបន្ត