និយាយលែងចេញ!ពេលឃើញរាងអតីតស្តេចប្រដាល់ខ្មែរ អេ ភូថង ដោះអាវ មានសាច់នឹងក្បាលពោះដើរហត់សឹងមិនរួច

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា កាលពីម្សិលមិញនេះលោកគ្រូ អេ ភូថង បានបង្ហោះសារដ៏សង្វេគនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អំពីការបាត់បង់ម្តាយបង្កើត។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲអ្នកគាំទ្រលោកមានការភ្ញាល់ផ្អើលជាខ្លាំង។បន្ទាប់មកកាលពីប៉ុន្មានម៉ោងមុននេះលោក អេ ភូថង ក៏បានបញ្ចេញសារមួយទៀតដោយបានសរសេរថា​៖ “ខ្ញុំបាទ អេ ភូថង និង ក្រុមគ្រួសារ សូមគោរពជំរាបជូនដល់ញាតិមិត្តជិតឆ្ងាយអោយបានជ្រាបថា ថ្ងៃស្អែកនេះត្រូវនឹងថ្ងៃ ពុធ ទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១១ : ០០ ថ្ងៃត្រង់ សពអ្នកម្តាយរបស់ខ្ញុំបាទ ត្រូវបានដង្ហែរទៅកាន់វត្ត ឫស្សីសាញ់ សង្កាត់ ទួលពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើការបូជា” ជាមួយនឹងរូបភាពដ៏សោកសៅពីរសន្លឹករបស់លោក។ តែយ៉ាងណាមិញ ក្រឡេកមកមើលរូបរាងរបស់ស្តេចប្រដាល់ស្រុកខ្មែរ លោក អេ ភូថង ឯណោះវិញ ធ្លាប់តែឃើញកាលគាត់ល្បីនៅជាកីឡាករ រូបរាងស្តើងមានសាច់ដុំ ដោះអាវ វា យ ជាមួយគូប្រគួត យ៉ាងសង្ហា តែឥលូវនេះស្រាប់តែពេលលោកគ្រូ អេ ភូថត ដោះអាវដើរត្រូវបានគេថតយកមកបង្ហោះ ស្រាប់តែមានមហាជន ចាប់អារម្មណ៍ ភ្ញាក់ផ្អើលខ្លាំង ព្រោះថារូបរាងរបស់គាត់ពីមុនបាត់ទៅណា បែរជាមានក្បាលពោះធំដើរហត់សឹងតែមិនរួច។

អានបន្ត

ស្តែងៗ! ពិតជាខ្លាំងមែន កីឡាករខ្មែរយើងម្នាក់ បានទាត់ឥដ្ឋចង់ភ្ជាប់នឹងដើមឈឺបាក់ដាច់ជាពីរតែម្តង(មានវីដេអូ)

វិដេអូមួយដែលបានផុសក្នុងផេក Konkhmer បង្ហាញនៅក្បាច់គុណខ្មែរ ដោយមានកីឡាករម្នាក់កំពុងតែហាត់ នឹងសម្តែង ក្បាច់គុណខ្មែរ អោយប្រិយមិត្តអ្នកលេងហ្វេសប៊ុក មើលកំសាន្ត ដោយកីឡាកររូបនេះបានចង់ឥដ្ឋជាប់នឹង ដើមឈើ រួចក៏បានកំដៅសាច់ដុំ នឹងទាត់ឥដ្ឋដែលនៅជាប់នឹងដើមឈឺនោះឡើងបាក់ដាច់ជីពីរ តែម្តងពិតជាខ្លាំងនឹងធ្វើអោយអ្នកទស្សនាវីដេអូនេះបានចូលបញ្ចេញមតិ ជាច្រើនផ្សេងៗគ្នា ទៅលើវីដេអូមួយនេះ ក្រោយពីទាត់ឥដ្ឋបាក់ ជាពីរដូចដែលបានឃើញនៅក្នុងវីដេអូនេះហើយនោះ កីឡាកររូបនេះក៏ទទួលការឈឺចាប់របួសជើងផងដែរ សូមសរសើរនៅភាពក្លាហាន បញ្ចេញសម្ថតិភាពចែកជូនប្រិយមិត្តទស្សនាផងដែរ៕

អានបន្ត