នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៥នាក់ បន្ថែមទៀត ដោយ ២៣ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ បើតាមសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង ២៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ គឺមានជនជាតិចិនចំនួន ២១នាក់ ជនជាតិខ្មែរ ១ នាក់ និង ជនជាតិខ្មែរ ១នាក់ ហើយបច្ចុប្បន្នអ្នកជំងឺចំនួន ២១ នាក់ កំពុងតែសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ដោយឡែកអ្នកជំងឺជនជាតិចិន ១ នាក់ ភេទប្រុស អាយុ ២១ ឆ្នាំ មិនអាចទាក់ទងបាន និង ស្ត្រីជនជាតិខ្មែរ ១ នាក់ អាយុ ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាលដោយមានកូនតូចនៅជាមួយ ដោយពេលនេះអាជ្ញាធរ និង មន្ត្រីសុខាភិបាលកំពុងសម្របសម្រួលនៅថ្ងៃនេះ៕
អានបន្តCategory: ព័ត៌មានក្នុងប្រទេស
ព្រឹកនេះកម្ពុជារកឃើញ ២៣ នាក់ទៀត ឆ្លងចូលសហគមន៍ និង ២ នាក់ពីក្រៅប្រទេស…
នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនេះមានចំនួន ២៣ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ និង ២ នាក់ជាអ្នកដំណើរចូលប្រទេស ។ ស្របពេលរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងកំហុកនេះ ក្រសួងសុខាភិបាលប្រកាសផងដែរ ថានៅព្រឹកទី ២៣ នេះ ពុំមានចំនួន អ្នកជាសះស្បើយឡើយ ។ គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះអ្នកឆ្លងសរុបទូទាំងប្រទេសមាន ៥៩៣ នាក់ រីឯអ្នកជាសះស្បើយ ៤៧៥ នាក់ និង អ្នកកំពុងព្យាបាល ១១៦ នាក់ ៕អ្នកទាំង ២៣ ដែលឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនេះ មានអត្តសញ្ញាណដូចខាងក្រោម ៖
អានបន្តមើលហើយ រំភើបតាម ! ស្ងាត់ៗ អ្នកឧកញ៉ា គិត ម៉េង ធ្វើខួបកំណើតជូន ភរិយា យ៉ាងសាមញ្ញ តែពោរពេញស្នាមញញឹម និងរីករាយណាស់ ពិសេសមើលតាមវីដេអូ បានដឹងថា អ្នកឧកញ៉ា គិត ម៉េង ស្រឡាញ់លោកជំទាវ ម៉ៅ ចំណាន ខ្លាំងប៉ុណ្ណា (មានវីដេអូ)
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារ ដ៏មានន័យ ប៉ុន្មានម៉ាត់ ដែលគ្រប់គ្នា ពិតជាកម្រឃើញ អ្នកឧកញ៉ា រូបនេះ សរសេរបែបនេះណាស់ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួន គឺ លោកជំទាវ ម៉ៅ ចំណាន (ស្រី តូចចំណាន)។ ចំណែកកាលពី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មាននេះ គឺចំថ្ងៃខួបកំណើត របស់ លោកជំទាវ ម៉ៅ ចំណាន ស្រាប់តែគេឃើញ អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យដ៏ផ្អែមល្ហែម ជូនភរិយា របស់ខ្លួន មួយទៀតហើយ ថា “នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេក ប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍ និងអបអរ ថ្ងៃពិសេស របស់ភរិយាដ៏ស្រស់សោភារបស់បង។” ។ នៅមិនទាន់អស់ទេ កាន់តែពិសេសថែមទៀតនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំធ្វើកម្មវិធីខួបកំណើត ដ៏តូចមួយ ជាលក្ខណៈគ្រួសារ ជូនភរិយាជាទីស្រឡាញ់របស់ខ្លួនផងដែរ មើលទៅពិតជាពោរពេញដោយ ស្នាមញញឹម និងកក់ក្តៅណាស់ មិនត្រឹមតែប៉ុណ្ណោះទេ ពិសេសបើក្រឡេកទៅមើល តាមរូបភាព និងវីដេអូ បានដឹងថា អ្នកឧកញ៉ា ពិតជាស្រឡាញ់ភរិយាខ្លួន ខ្លាំងប៉ុណ្ណា។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Lisa Thom ដែលបានបង្ហោះរូបភាព និងវីដេអូ នៃកម្មវិធីខួបកំណើត លោកជំទាវ ម៉ៅ ចំណាន នេះ បានភ្ជាប់សារខ្លីមួយបន្ថែមថា ៖…
អានបន្តជួយស៊ែរផង!! សម្តេច ហ៊ុន សែន ផ្តល់អំណាចដល់អាជ្ញាធររាជធានីបិទភោជនីយដ្ឋាន ហាង ដែលមិនអនុវត្តអនាម័យត្រឹមត្រូវ
រាជធានីភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងជ្រាបមកហើយថា ប៉ុន្មានថ្ងៃនេះ មាន ការឆ្លងមេរោគ កូវីត១៩ឬហៅថា កូរ៉ូណា ជាលើកទី៣ហើយ ក៏ជាទ្រង់ទ្រាយធំផងដែរ ដែលធ្វើអោយ ខុនដូរ នឹង ក្លឹបកម្សាន្តមួយចំនួនដែលពាក់ពន្ធ័ ត្រូវបិទទ្វារជាប្រញាប់បំផុត។ ដោយឡែក នៅ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសារបន្ទាន់យប់មិញនេះបានបញ្ជាក់ថា សម្តេចមិនបិទការប្រកបអាជីវកម្មទេ ប៉ុន្តែ សម្តេចអំពាវនាវដល់ ដល់បងប្អូនអាជីវករអនុវត្តការត្រួតពិនិត្យអនាម័យឲ្យខ្ជាប់ខ្ជួន។ បើពុំដូច្នោះទេ សម្តេចតេជោ ហ៊ុន សែន ប្រគល់សិទ្ធិអំណាចដល់អជ្ញាធររាជធានី ក្នុងការបិទភោជនីយដ្ឋាន និងហាង ដែលមិនអនុវត្តអនាម័យត្រឹមត្រូវ៕
អានបន្តរដ្ឋបាលរាជធានីភ្នំពេញ ចេញសារព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសារព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យោងតាមសេចក្តីជូនដំណឹងនេះ, ក្នុងរយៈពេលអនុវត្តកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន បានអនុវត្តតាមវិធានការខាងលើបានល្អប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅមិនទាន់បានអនុវត្តតាមវិធានការខាងលើបានល្អនៅឡើយ ដូចជា ក្នុងពេលកម្មវិធីជួបជុំផ្សេងៗ មិនរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ, មានការប៉ះពាល់គ្នា, ចាប់ដៃគ្នា, កៀកស្មាគ្នា, ឱបរឹតគ្នា, ភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ។ «ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបាន ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវ “វិធានការគម្លាពសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល”។ ក្នុងករណីនៅតែ មិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬ អាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។ នេះបើតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់បន្ថែម។ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា…
អានបន្តអភិបាលរាជធានីភ្នំពេញ ៖ សន្តិសុខ ដែលជម្លៀសស្ត្រីចិន ៤នាក់ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យដោយគ្មានការលើកលែងឡើយ !
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់បណ្តាញសារព័ត៌មានថា សន្តិសុខសណ្ឋាគារសុខា ដែលជម្លៀសស្ត្រីចិន៤នាក់ ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យរដ្ឋាភិបាល ដោយគ្មានការលើកលែងឡើយ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា សន្តិសុខរូបនោះ កំពុងជាប់ចត្តាឡីស័ក ១៤ថ្ងៃសិន ក្រោយពីបានទំនាក់ទំនងផ្ទាល់ជាមួយស្ត្រីជនជាតិចិន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរាជធានីភ្នំពេញរួបនេះ បាននិយាយដូច្នេះថា៖« សន្តិសុខនោះ យើងឱ្យគាត់ចត្តាឡីស័កសិន ថាតើគាត់មានជំងឺ ឬអត់ជំងឺកូវីដ-១៩ សិនជាបឋម យើងត្រូវជួយសង្គ្រោះជីវិតគាត់ ឱ្យគាត់ថែទាំអាយុជីវិតរបស់គាត់ ។ នៅពេលថែទាំហើយ គាត់ផុតពីជំងឺរាតត្បាតហើយទើបយើងពិនិត្យទោសទណ្ឌទៅលើរូបគាត់ ដែលបានល្មើសនោះ តាមអនុក្រឹត្យ»។
អានបន្តលើកនេះធ្ងន់ធ្ងរណាស់! ត្រឹម ៣ ថ្ងៃ រកឃើញមនុស្សជិត ៨០ នាក់ ឆ្លងកូវីដ-១៩ ក្នុងសហគមន៍…
ក្នុងរយៈពេលត្រឹម ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ កុម្ភៈ ២០២១ នេះ មានមនុស្ស ៧៦ នាក់ហើយបានឆ្លងវីរុសកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ៣៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនេះមានចំនួន ៣១ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ។ ការប្រកាសព្រឹត្តិការណ៍ សហគមន៍ ២០ វិច្ឆិកា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី ២០ កុម្ភៈ កន្លងទៅ ដែលកម្ពុជា បានរកឃើញចង្កោមអ្នកឆ្លងជាច្រើននាក់ ផ្ដើមចេញពីអ្នកធ្វើលិខិតបញ្ជាក់សុខភាពទៅក្រៅប្រទេស ស្រាប់តែរកឃើញតេស្តវិជ្ជមានកូវីដ ១៩ តែម្ដង ។ នៅថ្ងៃទី ២២ កុម្ភៈ ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ទាន់មួយ អំពាវនាវសូមឱ្យប្រជាជននៅរាជធានីភ្នំពេញ ប្រសិនបើគ្មានការចេញក្រៅ សូមកុំទាន់អាលចេញពីផ្ទះ ។ សម្ដេចបានថ្លែងបែបនេះថា៖ «សូមឱ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសូមបញ្ជាក់ បើគ្មានការចាំបាច់ កុំអាលចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែដឹងចំណុចក្លឹប N8 កន្លែងរស់នៅមួយចំនួន តំបន់មួយចំនួនត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរណ៍វីរុសកូវីដ ដែលចេញពីទីតាំងនេះ នៅកន្លែងណាខ្លះ ? យើងកំពុងរុករក» ។ សម្ដេចបានថ្លែងបន្តទៀតថា…
អានបន្តអុញនោះ!! ក្រោយតារា TikTok ម្នាក់ច្រៀងបទអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់ស្រ្តីខ្មែរ ស្រាប់តែអាចារ្យធំ ដាក់ធ្ងន់ៗថា…(មានវីដេអូ)
វិដេអូមួយកំពុងតែផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះបុរសម្នាក់ដែលហ៊ានជេរប្រមាថ ដោយច្រៀងប្រើពាក្យសុទ្ធតែអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរផងដែរ។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពគណនីហ៊្វេសបុករបស់អាចារ្យធំ នគររាជ ក៏បានបង្ហោះសារប្រតិកម្មធ្ងន់ៗថា៖ «ចង់ពឹងច្បាប់ដែរ តែ…បានត្រឹមសុំទោស តេីគួររកវិធីអី ដេីម្បីឱ្យហ្វូងអាថោកអស់នេះ រលាយផុតពីផែនដីខ្មែរ? អរគុណ ពេញចិត្តឬអត់…ដែលតែងតែរហ្វូ.ងអា.អ.ត់ខួ .រអស់នេះ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ ៖
អានបន្តសូមអបអរសាទរ ! ទីបំផុត លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចសែនព្រេន នៅថ្ងៃនេះបាត់…
កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។ ចំណែកកាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ ងាកមករឿងផ្ទាល់ខ្លួន របស់ លោកជំទាវ ស៊ន សៀវម៉ី វិញ កាលពី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពម្នាក់ ឈ្មោះ កែវ ដេវីត។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្ត សែនព្រេន តែមិនបានធ្វើធំដុំទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួម ជួយដឹងឮតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី ក្រោយឃើញបែបនេះ…
អានបន្តក្ដៅៗ ពេលនេះ ក្រសួងអប់រំ ប្រកាសឲ្យបិទសាលារៀនថែមទៀត ទូទាំងនៅក្រុងភ្នំពេញ និងខេត្តកណ្តាលហើយ…
(ព្រះរាជាណាចក្រកម្ពុជា) ៖ នាមុននេះបន្តិច ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងពីការបិទសាលារៀនមួយចំនួនទៀតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ តាមសេចក្តីជូនដំណឹង ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសឲ្យផ្អាកបណ្តោះអាសន្ន អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្រីជ្រោយស្រុកស្អាត អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល សាលាបឋមសិក្សាកូឡាបទី ១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសបិទសាលាចំនួនពីររួចមកហើយគឺវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ អេសអាយអេស(SIS) ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍័ ២០កុម្ភៈ៕
អានបន្ត