ច្រើនសន្លឹកបង្ហាញពីសម្រស់ដ៏វ័យក្មេង ភរិយាអភិបាលខេត្តសៀមរាប ស្អាតខ្លាំងបែបធម្មជាតិពិតៗ

លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ត្រូវបានមហាជនកត់សម្គាល់ឃើញថាពិតជាមានសម្រស់ស្អាតពីធម្មជាតិពិតៗ ពិសេសពេលបញ្ចេញស្នាមញញឹមម្ដងៗកាន់តែស្រស់ស្អាតខ្លាំងទ្វេដង ។ លោកជំទាវ ត្រូវបានគេលើកសរសើរមិនដាច់ពីមាត់ទាំងចរិយាសម្បត្តិថ្លៃថ្នូរខ្ពង់ខ្ពស់ ការស្លៀកពាក់សមសួនស័ក្ដិសមជាស្ត្រីខ្មែរ សម្ដីសំដៅពីរោះផ្អែមត្រជាក់គួរឱ្យចង់ស្ដាប់ ។ លោកជំទាវ ទាង អេង មិនត្រឹមតែមានវ័យក្មេងនោះទេ ប៉ុន្តែក៏ពោរពេញទៅដោយសមត្ថភាពពូកែ គេតែងឃើញវត្តមានរបស់លោកជំទាវក្នុងពិធីធំៗជាច្រើនអមដំណើរជាមួយស្វាមីជាអភិបាលខេត្ត កម្រនឹងអាក់ខានណាស់ ។ ក្រៅពីនេះលោកជំទាវក៏តែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ចែករំលែកក្ដីស្រឡាញ់ និង ការយកចិត្តទុកដាក់ចំពោះប្រជាជនផងដែរ ។ ចង់ដឹងសម្រស់លោកជំទាវស្រស់ផូរផង់យ៉ាងណានោះ សូមទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖

អានបន្ត

ដំណឹងល្អ! ទីបំផុតប្រទេសកម្ពុជា អស់មានអ្នកជំងឺកូវីដ១៩ហើយ អ្នកជំងឺម្នាក់ចុងក្រោយគេនោះ ពេលនេះគាត់បានជាសះស្បើយហើយ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ ជាសះស្បើយ១០០ភាគរយ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕

អានបន្ត

ក្នាញ់ណាស់!! កូនស្រីអ្នកនាងភិន សុដាលីស កាន់តែធំមុខកាន់តែ Cute គួរអោយស្រលាញ់ណាស់

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនបានស្គាល់ជ្រាបច្បាស់ហើយ អ្នកនាង ភិន សុដាលីស ដែលមានសម្រស់ស្រស់សោភា ជាពិសេស ជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសពេលនេះនាងកាន់តែមានភាពជោគជ័យ ទាំងការងារសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួន។ យ៉ាងណាមិញ បើទោះបីនាងមានឈ្មោះជាស្ត្រីមេម៉ាយ តែពេលនេះនាងកាន់តែមានក្ដីក្ដីសុខ និង សុភមង្គលជាមួយកូនស្រីនាងកាន់តែខ្លាំង។ដោយឡែក ខណៈពេលវេលាក៏ចេះតែរំកិលទៅមុខ កូនស្រីរបស់ ភិន សុដាលីស ក៏កាន់តែធំធាត់ជាងមុន ហើយអត្តចរិតក៏គួរឲ្យស្រលាញ់ ជាពិសេសមុខមាត់កូនស្រីនាងកាន់តែស្រស់ស្អាតផង ជាពិសេស ភិន សុដាលីស តែងតែតុបតែង​រៀបចំខ្លួនឲ្យកូនស្រីឃ្យូតៗ និង គួរឲ្យស្រលាញ់។តួយ៉ាង ប៉ុន្មាននាទីមុននេះ ភិន សុដាលីស បានបង្ហោះរូបនាងជាមួយកូនស្រីយ៉ាងមាន ភាពស្និទ្ធស្នាល ចំណែកកូនស្រីនាងក៏កាន់តែលូតលាស់ធំជាងមុន ហើយមុខាមាត់កូនស្រីនាងក៏កាន់តែមានមុខមាត់ស្រស់ស្អាត និង ស្រដៀងនឹងនាងទៀតផង។ក្រោយពីឃើញរូបភាព ភិន សុដាលីស ស្និតស្នាលជាមួយកូនស្រីរួច មានអ្នកគាំទ្រជាច្រើនបានចូលទៅសរសើរពីរូបសម្រស់ម្ដាយកូននាងថាពិតជាស្រស់ស្អាតមិនចាញ់គ្នាទេ បើទោះកូនស្រីនៅតូចក៏ដោយ៕ប្រភព៖ ហ្វេសប៊ុក

អានបន្ត

Breaking News: គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ករណីឆ្លង COVID-19 លើលោកកើនដល់ជិត២.២លាននាក់, ស្លាប់ជាង១៤ម៉ឺននាក់, ប្រទេស៦ មានករណីឆ្លងច្រើនបំផុត

(បរទេស)៖ យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,១៨២,០៨៤ករណី ក្នុងនោះស្លាប់ ១៤៥,៥១៦នាក់ និងជាសះស្បើយឡើងវិញជិត ៥៤៧,២០៧នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។ សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះនៃអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុក ជាប្រចាំថ្ងៃតែម្តងនោះមានដូចជា៖ ១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៦៧៧,៥៧០ករណី ក្នុងនោះស្លាប់ ៣៤,៦១៧នាក់ និងជាសះស្បើយវិញ ៥៧,៥០៨នាក់។ ២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៨៤,៩៤៨ករណី ក្នុងនោះស្លាប់ ១៩,៣១៥នាក់ និងជាសះស្បើយឡើងវិញ ៧៤,៧៩៧នាក់។ ៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៦៨,៩៤១ករណី ក្នុងនោះស្លាប់ ២២,១៧០នាក់ និងជាសះស្បើយឡើងវិញ ៤០,១៦៤នាក់។ ៤៖ ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៦៥,០២៧នាក់ ក្នុងនោះស្លាប់ ១៧,៩២០នាក់ និងជាសះស្បើយឡើងវិញ ៣២,៨១២នាក់។ ៥៖ ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣៧,៦៩៨នាក់ ក្នុងនោះស្លាប់ ៤,០៥២នាក់ និងជាសះស្បើយឡើងវិញ ៧៧,០០០នាក់។ ៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ១០៣,០៩៣ករណី ក្នុងនោះស្លាប់ ១៣,៧២៩នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនទាន់មានការបញ្ជាក់ឡើយ៕

អានបន្ត

ទីបំផុត ស្គាល់ហ្វេសប៊ុក តួទេវតា ឆ្នាំថ្មី ឆ្នាំជូត ព្រះនាងគោរាគទេវី ហើយ ពិតជាស្រស់ស្អាតណាស់ ដែលជានិស្សិតឆ្នាំទី៤ រៀននៅ… (មានវីដេអូ)

ទេវតាឆ្នាំថ្មី ឆ្នាំជូត បានយាងចុះមកហើយ នាវេលាម៉ោង ២០ និង៤៨ នាទីយប់ ថ្ងៃចន្ទ ៦ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២០ ម្សិលមិញនេះ ដែលត្រូវនឹងវេនព្រះនាង គោរាគទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម។ ក្នុងនោះ ខាង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ក៏មានការផ្សាយជូន ពីដំណើរយាងរបស់ទេវតា ដូចរៀងរាល់ឆ្នាំ ផងដែរ។ អ្វីដែលរឹតតែ ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនោះគឺ ការរៀបចំថតសម្តែង ពីការយាងចុះនៃទេវតាឆ្នាំថ្មីនេះ ឃើញមានលក្ខណៈប្លែក ជាងរាល់ឆ្នាំ ដោយមានការរៀបចំតុបតែង យ៉ាងសម្រិតសម្រាំង និង គួរឱ្យចង់ទស្សនាជាទីបំផុត។ មួយវិញទៀត មហាជនមួយចំនួនធំ ក៏មានការចាប់អារម្មណ៍ នូវសម្រស់ដ៏ស្រស់ស្អាត របស់តួទេវតា ឆ្នាំថ្មីនេះ ថែមទៀតផង ដែលតួទេវតារូបនេះមានឈ្មោះ គីង វិច្ឆិកា ជានិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យ អប់រំសិល្បៈ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយក៏ទើបទទួលបាន ជ័យលាភី ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធី ”ធីតាឯកសង្រ្គាន្តឆ្នាំ២០២០” ដែលបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៤រោច ខែចេត្រ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ តួទេវតា រូបនេះក៏បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ទេវតាឆ្នាំថ្មី ព្រះនាង គោរាគទេវី ក្នុងនាងខ្ញុំជាតួទេវតាឆ្នាំថ្មី ព្រះនាងគោរាគទេវី សូមជូនពរ ពុកម៉ែ បងប្អូន ជួបតែសេចចក្តីសុខ រកសុីមានបាន ត្រជាក់ត្រជុំ សុខដុមរមនា”៕

អានបន្ត