ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។យ៉ាងណាមិញអ្នកស្រី ទ្រី ដាណា បានបង្ហាញសារតាមរយះហ្វេសប៊ុកផេកដូចខាងក្រោមថា៖ នាងខ្ញុំតំណាងឲ្យសមាជិកជាង( 7 ម៉ឺននាក់)នៅក្នុងដៃចង់ លុបបំបាត់នូវវប្បធម៌ជេរតាមប្រព័ន្ធអនឡាញ ព្រោះតាំងពីដើមមកទោះគេជេរប្រមាថមាក់ងាយខ្ញុំយ៉ាងណា😢ក៏រូបខ្ញុំមិនតបតឬជេរបញ្ចោរគេវិញឡើយ😢រូបខ្ញុំប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ ភាពអំណត់គ្រប់បែបយ៉ាង😢រង់ចាំឲ្យច្បាប់ដោះស្រាយជូនរូបនាងខ្ញុំឥឡូវនេះដល់ពេលហើយដែលត្រូវតែរង់ចាំយុត្តិធម៌ពីតុលាការខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ដែលថ្ងៃនេះបានមកដល់ដូច្នេះទាំងរូបខ្ញុំនិងសមាជិកខ្ញុំទាំងជាង 7 ម៉ឺននាក់កំពុងតែរង់ចាំតុលាការរកយុត្តិធម៌ជូនខ្ញុំសង្ឃឹមយ៉ាងមុតមាំថាយុត្តិធម៌ប្រកដជាមានពិតប្រាកដមកលើរូបខ្ញុំក៏ដូចជាសមាជិករបស់ខ្ញុំ ដូច្នេះសូមផ្ដាំផ្ញើទៅកាន់តំណាងទាំង 7 ម៉ឺននាក់ជាងពួកយើងនឹងរកបានយុត្តិធម៌ក្នុងពេល។ ហើយជាក់ស្តែងនៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារមួយឃ្លា ដោយបានប្រាប់ទៅកាន់ ហ្វេនៗ ក៏ដូចជាអ្នកគាំទ្រ របស់លោកស្រី ឲ្យរង់ចាំមើលការឡាយ នៅយប់នេះទាំងអស់គ្នា ប្រសិនបើបងប្អូនគាំទ្រ ឲ្បញ្ឈប់ការ ជេប្រមាថ តាមប្រព័ន្ធអនឡាញ។
អានបន្តMonth: January 2021
ឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ស្វីតសមញ្ញខ្លាំងពេក ស្រាប់តែកូនចៅលួ.ចថតមេ រួចនិយាយបែបនេះថា..
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេច្រើនស្គាល់ថាជាម្ចាស់បុរីឡេង ណាវ៉ាត្រា ក៏ដូចជាផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ក្រុមហ៊ុន ឡាក់ស៊ីណាវ៉ាត្រា កំពុងតែជោគជ័យខ្លាំង ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ធ្លាប់បានបរិច្ចាកថវិកាជាច្រើនទៀតផងដល់រដ្ឋភិបាលក្នុងការជួយគ្រោះទឹកជំនន់នឹងទិញវ៉ាក់សាំងហើយនឹងមនុស្សធម៍ផ្សេងៗជាច្រើនទៀតផង។ ហើយថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានតែងតាំងជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រានាពេលថ្មីៗទៀតផង។ ជាក់ស្តែង នៅថ្ងៃនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពជាមួយ ដែលមានឈ្មោះ ពូ ហ្គាឡាក់ស៊ី បានលួចថតរូបភាពរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយភរិយា កំពុងតែផ្អែមល្ហែមជាមួយគ្នា ។ ម្ចាស់គណនីហ្វេសប៊ុក ពូ ហ្គាឡាក់ស៊ី នេះបានសរសេរថា “បាទសូមគោរពបងស្រី ប្អូនឃើញមេស្រីមេប្រុសស្វីតពេកប្អូនលួ.ចថតហ្មងទៅ”។ ទន្ទឹមនឹងនេះ ស្រាប់តែ ភរិយារបស់អ្នកឧកញ៉ា វ័យក្មេងបានសរសេរថា “ពូ ហ្គាឡាក់ស៊ី អគុណប្អូនដែលថតរូបអោយបងយ៉ាងសម្ងាត់”។ គួរបញ្ចាក់ផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោងនឹងបើកទូរស្សន័ថ្មីទំនើបបំផុតទៀតផង៕
អានបន្តស្ងាត់ៗ ចែដាណា និងពូម៉ៅ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ នៅវាលស្រែ ស្រស់ស្អាតណាស់ ថែមប្រាប់ថា “ពាក់សំលៀកបំពាក់ជជុះ មិនប្រេន តែពួកខ្ញុំញុំាអាហា ឲ្យលុយគេគ្រប់ មិនជំពាក់ រឹតតែពិសេសទៅទៀតនោះ គឺ…”
លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។ បើទោះបីជាលោកស្រី និងស្វាមី មានលុយចាយពេញដៃយ៉ាងណាដ៏ដោយ ក៏លោកស្រី នៅតែប្រើជីវិតយ៉ាងសាមញ្ញដដែល ធ្វើឲ្យគ្រប់គ្នា ដែលបានជួបផ្ទាល់ពិតជាមានអារម្មណ៍ស្និតស្នាល ដូចគ្រួសារតែមួយអ៊ីចឹង។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ចែដាណា និងពូម៉ៅ បាននាំគ្នា ថតរូបលេងកម្សាន្ត នៅវាលស្រែមួយកន្លែង មើលទៅក៏មានក្តីសុខជំនួសដែរ។ ក្នុងនោះ លោកស្រី ក៏បានបង្កប់សារ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ពាក់សំលៀកបំពាក់ជជុះមិនប្រេន តែពួកខ្ញុំញុំាអាហាអោយលុយគេគ្រប់មិនជំពាក់ រឹតតែពិសេសទៅទៀតនោះគឺពួកខ្ញុំមិនបំពាននិងជាន់ឈ្លីអ្នកដ៏ទៃ ពួកខ្ញុំចូលចិត្តរស់នៅលើភាពត្រឹមត្រូវ មិនបំពានអ្នកដ៏ទៃ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលពីជីវិតសាមញ្ញ របស់លោកស្រី ខាងក្រោមនេះ ៖
អានបន្តដាក់ខ្លួនមែន!! សេ ដ្ឋី ប្រាក់លាន ដុល្លារ ឧ ក ញ៉ា ស្រី ចាន់ថន នៅតែជិះឡាន ស៊េ រីចាស់ អាយុស្មើនឹងលោក
សេដ្ឋីប្រាក់ លាន ដុល្លារ ជិះរថយន្តTO YO TA Cama rill o ស៊េរី ឆ្នាំ ១៩៨៣ ស្ដាប់ទៅហាក់ស្ទើរមិនគួរឱ្យជឿ ព្រោះសម័យលុយឡាន អ្នកមានៗប្រជែងគ្នា សម្ងែងទ្រព្យឡានទំនើប មាសពេជ្រ វីឡាទាំងជុងៗ រឿងអីមានងារជា ឧកញ៉ា ទៅហើយនោះ នៅជិះរថយន្តអា យុកាល ៣០ ឆ្នាំជាងនោះ? តែការពិតមិនអាចប្រកែកបាន ព្រោះលោកឧកញ៉ា ស្រី ចាន់ថន នៅតែប្រើរថយន្តសំណព្វចិត្តមាន អាយុដំណាលខ្លួន មកដល់ សព្វថ្ងៃនេះ ។អ្នកជំនួ ញផ្នែកអចលនទ្រព្យរូបនេះបានសរសេរសំណេរមួយ ប៉ុន្តែមានន័យយ៉ាងជ្រៅថា៖ «គ្មានRol lersជិះមានតែឡានសំណព្វចិត្ត TOYOTA Camarillo សេរី ឆ្នាំ ១៩៨៣ហើយឡាននេះ គិតទៅស្មើនិងអាយុខ្ញុំកើត» ។ លោកឧកញ៉ាស្រី ចាន់ថន រៀបរាប់បែបនេះ ក្នុងពេលលោកប្រើយានជំនិះបុ រាណ មួយនេះ ទៅមើលអំពីដំណើរការសាងសង់នូវគម្រោងថ្មីៗរបស់លោក នៅឯសួនកម្សាន្តស្កាយលែន 7NG នៃទឹកដីស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ៕
អានបន្តក្ដៅៗ ខណះពេលក្រោយឧកញ៉ាអ៊ាន សៀវម៉ី ចូលទៅបំភ្លឺនៅតុលា-ការ ស្រាប់តែលោកជំទាវ ស៊ីណាត និង ចែដាណា លើកឡើងបែបនេះតែម្ដង…
ទាក់ទងនឹងឧកញ៉ា អ៊ាន សៀវម៉ីត្រូវបានកម្លាំងសម-ត្ថកិច្ចបានចុះទៅចា-ប់-ខ្លួ-ន កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក៏ប៉ុន្តែប្រតិបត្តិការណ៍នេះគឺមិនបានទទួលជោគជ័យនោះទេ បន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី ទើបកម្លាំងរបស់នាយកដ្ឋាននគរ-បាលព្រហ្ម-ទណ្ឌ បានសម្រេចដកចេញមកវិញ។រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះស្រាប់តែលេចវត្តមានរបស់ឧកញ៉ា អ៊ាន សៀវម៉ី ចូលខ្លួនទៅបំភ្លឺនៅឯតុលា-ការរា ជធានីភ្នំពេញ។ ក្រោយឧកញ៉ាខាងលើចូលបំភ្លឺ អ្នកមីង ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា «សូមរាស្ត្រទាំងអស់ជួយតាមដានមេីលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលា-ការ។ »សារព័ត៌មានបានចោទជាសំណួរសួរថា តើលោកស្រីឧកញ៉ាអ៊ានសៀវម៉ី អាចរត់រួចពីសំណាញ់ផ្លូវច្បា-ប់ដែរឬទេ? ជាមួយគ្នានេះដែរ ចែ ទ្រីដាណា ក៏បានចែករំលែកបន្ត ហើយលើកឡើងថា «រង់ចាំការសំរេចរបស់តុលា-ការទាំងអស់គ្នា ។»
អានបន្តនេះជាវីដេអូចូលខ្លួនបំ ភ្លឺនៅតុលា ការល្ងាចនេះរបស់ឧកញ៉ា អ៊ាន សៀវម៉ី មុន និងក្រោយគង់តែចូលបំភ្លឺដដែល ចាំបាច់ធ្វើឲ្យកក្រើកដែរ ចែអើយចែ(មានវីដេអូ)
ជុំវិញរឿងរ៉ាវទាក់ទងនឹងឧកញ៉ា អ៊ាន សៀវម៉ីត្រូវបានកម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចា-ប់-ខ្លួ-ន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក៏ប៉ុន្តែប្រតិបត្តិការណ៍នេះគឺមិនបានទទួលជោគជ័យនោះទេ ក្រោយពេលឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី ទើបកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។ រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះស្រាប់តែលេចវត្តមានរបស់ឧកញ៉ា អ៊ាន សៀវម៉ី ចូលខ្លួនទៅបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ។ដូច្នេះដើម្បីជ្រាបរឿងរ៉ាវនេះអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តអ្នកអានទាំងអស់ទស្សនាវីដេអូដែលនៅខាងក្រោមនេះ៖
អានបន្តទឹកចិត្តល្អណាស់! អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ជូន មន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី នោះ ។ អ្នកឧកញ៉ា មិនត្រឹមតែជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាច្រើនផងដែរ ពីសំណាក់ពុកម៉ែបងប្អូនទូទៅ តាមរយៈទង្វើរសប្បុរសធម៌ របស់លោក ដែលបានចូលរួមសំណែកជាថវិកា ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ ព្រោះតែការគោរពស្រឡាញ់ ម្សិលមិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ គេឃើញ ក្រុមការងារ របស់ អ្នកឧកញ៉ា បានយកនំខួបកំណើត មក surprise លោក ដល់ក្នុងបន្ទប់ការងារ មើលទៅពិតជាពោរពេញដោយក្តី សប្បាយរីករាយ និងស្និតស្នាល បំផុត រវាង ថៅកែ និងកូនចៅ ពិសេសចុងក្រោយ អ្នកឧកញ៉ា ហុង ពីវ ក៏បានចែកលុយឲ្យ កូនចៅ ម្នាក់ ១០០ ដុល្លារ វិញ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា ហុង ពីវ បានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់រហូតដល់ទៅ ២លាន ដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុកផេកផ្លូវការ របស់ខ្លួនថា “ខ្ញុំ អ្នកឧកញ៉ា ហុង ពីវ សូមអរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ បុរីពិភពថ្មី…! នេះជាការរួមចំណែក ក្នុងការបរិច្ចាគជូន…
អានបន្តច្បាស់ហើយ! កុំអោយឆ្ងល់ ករណីសមត្ថកិច្ចហ៊ុំព័ទ្ធផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ពេលនេះសមត្ថកិច្ចបញ្ជាក់យ៉ាងច្បាស់ៗថា….
ជុំវិញរឿងរ៉ាវដ៏កក្រើកពាក់ព័ន្ធនឹង ឧកញ៉ា អ៊ាន ស៊ីវម៉ី ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយ ជាក់ស្តែងដើម្បីកុំអោយមានការងឿងឆ្ងល់បន្ត ដោយយោងតាមប្រភព ទំព័រហ្វេសបុក “នាយកដ្ឋាននគរបាលព្រហ្មទ ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ” នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទ ណ្ឌ សូមជម្រាបជូនសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពិសេសបងប្អូនអ្នកសារព័ត៌មាន ជុំវិញការ អ នុវត្តដីកាបង្គាប់ឲ្យនាំ ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី៖ ដោយអនុវត្តតាមដីកា បង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជា ន្ដ្រីនគរបាលយុត្តិធម៌កម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចា ប់ ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធប ណ្ដឹង បរិ ហា កេរ្ដិ៍នេះ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពី ឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ បានសម្រេចដ កចេញមកវិញ។ ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីចា ប់ ខ្លួនជនត្រូវចោទយកមកប្រគល់ជូនចៅក្រមស៊ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការសួរនាំ និងចាត់បន្ដតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook…
អានបន្តថៅកែពេជ្រ អ្នកស្រី ទ្រី ដាណា នឹកឃើញអនុស្សាវរីយ៍ កាលពីកន្លះឆ្នាំមុន កាលក្មេងៗរៀនក្រោមផ្ទះបាយវត្ត អាណិតខ្លាំងណាស់ តែពេលនេះផ្ទុយគ្នាស្រលះ លោកស្រី មានអារម្មណ៍រំភើបរកប្រាប់មិនត្រូវ ព្រោះថា…
លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ជោគជ័យម្នាក់នៅក្នុង វិស័យអនឡាញ និងអាជីវកម្មលក់គ្រឿងអលង្ការនោះ ស្រាប់តែនឹកឃើញអនុស្សាវរីយ៍ កាលពីកន្លះឆ្នាំមុន ពេលបានឃើញក្មេងអត់មានសាលារៀនត្រឹមត្រូវ ដោយពួកគាត់រៀននៅក្រោមផ្ទះបាយវត្ត ឯដីសាលានៅមិនទាន់មានអ្វីនៅឡើយ ហើយសាលារៀនក៏នៅតំបន់ដាច់ស្រយាលថែមទៀត ពិតជាគួរឲ្យអាណិតពួកគាត់ខ្លាំង។ តែមកដល់ពេលនេះ លោកស្រី និងស្វាមី ឃើញសិស្សមានបន្ទប់រៀនល្អហើយ ឃើញពួកគាត់ខិតខំ លោកស្រីពិតជាសប្បាយចិត្តណាស់។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់ថា”នៅចាំបានថា កន្លះឆ្នាំមុន ពេលខ្ញុំមកសាលានេះដំបូង ឃើញសិស្សរៀនក្រោមផ្ទះបាយវត្ត ឯដីសាលានៅមិនទាន់មានអ្វីនៅឡើយ។ ឮ សាលានេះ នៅតំបន់ដាច់ស្រយាលមួយ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំគ្រាន់តែគិតក្នុងចិត្តថា បើក្មេងៗមានសាលាល្អ មានទីធ្លារត់លេង តើពួកគាត់សប្បាយចិត្តនឹងការរៀនសូត្រយ៉ាងណា។ គិតភ្លាម ក៏សម្រេចចិត្តជាមួយប្ដីខ្ញុំភ្លាម ថាជួយសាលាមួយខ្នង។ ពេលនេះ ម៉ោងនេះ សិស្សមានបន្ទប់រៀនល្អហើយ ឃើញពួកគាត់ខិតខំ នាងខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំមានលទ្ធភាព ខ្ញុំនឹងជួយបន្ត ជួយអ្នកតស៊ូ ជួយអ្នកដែលខំប្រឹងរៀនសូត្រ ដើម្បីឱ្យពួកគាត់ យកចំណេះវិជ្ជាប្ដូរវាសនា ជម្នះការលំបាក “៕
អានបន្តម៉ឺងម៉ាតណាស់! ទីបំផុត លោកជំទាវ ដេត ម៉ាលីណា ចេញមុខបញ្ជាក់ម្តងទៀត ដោយនិយាយច្បាស់ៗ ថា “សូមចិត្តពូមីង បងប្អូន ឈប់និយាយពីការឲ្យខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសំរេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំហើយ មិនអាចបកក្រោយ ជួបរឿងដូច 13ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថា…”
អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជា មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅជាង១ខែមុននេះ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ លោកជំទាវ បានបញ្ជាក់ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ក្រោយៗមក គេឃើញ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរមួយចំនួន តែងតែចូល comment ក្នុងផុស របស់ លោកជំទាវ ជាហូរហែ ហើយចង់ឲ្យ លោកជំទាវ ត្រូវគ្នាវិញជាមួយ ឧកញ៉ា ឌួង ឆាយ។ ស្រាប់តែមកដល់ព្រឹកមិញនេះ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ លោកជំទាវ ដេត ម៉ាលីណា បានចេញមុខបញ្ជាក់ម្តងទៀត ដោយនិយាយ ច្បាស់ៗ យ៉ាងខ្លីថា ៖ “សូមចិត្តពូមីងបងប្អូនឈប់និយាយពីការអោយខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសំរេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច13ឆ្នាំមុនទៀតទេ ហេីយសង្ឃឹមថាអាចមេីលវីដេអូនាងខ្ញុំបកស្រាយនេះវាល្មមនិងយល់ហេីយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់…
អានបន្ត