បន្ទាប់បីបានឃើញពីជីវិតដ៏កំសត់របស់ក្រុមគ្រួសារ របស់លោក ឡី ប៉េងលេង អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ ទៀង សារឿន អាយុ៣៣ ឆ្នាំ និងមានកូនប្រុសចំនួននាក់នៅក្នុងបន្ទុក ដែលសព្វថ្ងៃរស់នៅក្នុងភូមិ ស្វាយដំណាក់ ឃុំក្រាំងយូវ ស្រុងស្អាង ខេត្តកណ្តាល។ គ្រាន់តែបានឃើញស្ថានភាពរបស់ពួកគាត់ភ្លាម ធ្វើឲ្យលោកស្រី ទ្រី ដាណា ទ្រាំមិនបាន ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ក្រែងមានបងប្អូនស្គាល់ គ្រួសាររបស់ពួកគាត់ ។ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “មានអ្នកស្គាល់គាត់ទេបងប្អូនប្រាប់ខ្ញុំផង”។ ជីវិតដ៏កំសត់មួយនេះ បានធ្វើឲ្យលោកស្រីទ្រី ដាណា ជ្រោតជ្រាប និងអាណិតអាសូរជាខ្លាំង ហើយថែមទាំង ចង់ជួយដល់ពួកគាត់ ។ ទើបនៅថ្ងៃលោកស្រី ទ្រី ដាណា ក៏បានប្រកាសស្វែងរកក្រុមគ្រួសាររបស់ពួកគាត់តែម្តងទៅ៕
អានបន្តDay: January 6, 2021
រំភើបជំនួស! ទើបបានកូនភ្លោះ៣ ថ្ងៃមុន, ពេលនេះ អតីតតារាសម្ដែង ជុំ ស៊ីថា ទទួលអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៀត, រំភើបចិត្តពេក លោកពោលពាក្យ បែបនេះ ថា…
ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីតតារាសម្ដែង និងបង្ហាញម៉ូត ដ៏ល្បីឈ្មោះម្នាក់។ លោក និងភរិយា មាន កូនប្រុស ស្រី ដ៏គួរឲ្យស្រឡាញ់២នាក់។ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកមានដំណឹងដ៏សែនរីករាយមួយ គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣ ដោយជោគជ័យ និងសុវត្ថិភាព ហើយ ម្តាយ និងកូនទំាង៣ មានសុខភាពល្អខ្លាំងណាស់ ពិសេសសម្រាលដោយធម្មជាតិទៀត។ កូនភ្លោះទំាង៣ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី និងទី៣ គឺ កូនប្រុស ហើយសរុបទំាងកូនភ្លោះ៣នេះ គឺលោក និងភរិយា មានកូនសរុប បាន៥នាក់ហើយ ។ លោក ជុំ ស៊ីថា ក៏បានភ្ជាប់សារដ៏រំភើបមួយផងដែរថា “22.12.2020 កូនភ្លោះ3របស់ខ្ញុំ កើតហើយ អរគុណច្រើន បងប្អូនទាំងអស់គ្នា សម្រាប់ការជូនពរ ដ៏មានតម្លៃដល់កូន និងប្រពន្ធរបស់ខ្ញុំ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោក ជុំ ស៊ីថា បានបង្ហោះដំណឹងដ៏រីករាយមួយទៀតហើយ គឺទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានទទួលអំណោយកូនភ្លោះ៣ ពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម…
អានបន្តកាន់តែធ្ងន់មែនទែនហើយ!! ទប់លែងឈ្នះ ប្រទេសថៃប្រកាស បន្ដដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ចុងខែ កុម្ភៈ
(ប្រទេសថៃ) ៖ កាលពីថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជណាចក្រថៃបានចេញសេចក្ដីជូនដំណឹងថា កំលុងពេលនេះប្រទេសថៃសម្រេចបន្ត ដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នបន្តទៀតដោយចាប់ពីថ្ងៃទី១៦ ខែមករា ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីជាការទប់ស្កាត់ និង គ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩ រលកថ្មីក្នុងប្រទេសថៃ ។ យ៉ាងណាមិញ បើយោងទៅតាមសេចក្ដីជូនដំណឹងនេះ ស្ថានទូតកម្ពុជាក៏បានអំពាវនាងឱ្យប្រជាជនខ្មែរដែលរស់នៅប្រទេសថៃចូលរួមសហការ ឱ្យសកម្មជាមួយនឹងរាជរដ្ឋាភិបាលថៃដើម្បីទប់ស្កាត់ការរីករាលដាលនេះដើម្បីឱ្យ កាន់តែមានប្រសិទ្ធិភាព ព្រមទាំងបន្តថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការឆ្លងនូវជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះ សម្រាប់ប្រជាជនខ្មែរដែលមានបញ្ហាប្រឈមផ្សេងៗ ត្រូវធ្វើការទំនាក់ទំនង តាមផេកហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្ថានទូតស្វែងរកដំណោះស្រាយជូនបងប្អូន៕
អានបន្តគួរឲ្យគោរពណាស់! បងប្រុសអ្នករត់កង់បីម្នាក់ បានឌុបអ៊ុំប្រុសចំណាស់ម្នាក់ ចំងាយ៣គីឡូ អ៊ុំសួរអស់ប៉ុន្មានក្មួយ គាត់បានឆ្លើយថា “អត់អស់លុយទេអ៊ុំ ខ្ញុំអត់យកទេ ” ដោយសារតែ…
លុយពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់។ គ្រប់គ្នាតែងតែចង់បានលុយ គ្រប់ពេល គ្រប់វេលា ព្រោះថាលុយគឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងជីវិត ។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងប្រុសម្នាក់ គាត់គឺជាអ្នករត់កង់បី ហើយគាត់បានដឹកលោកតាចំណាស់ម្នាក់ ដែលហាក់មើលទៅការធ្វើដំណើររបស់គាត់មានការលំបាកខ្លាំង ដៃទាំងពីកាន់ឈើច្រត់ ទាំងសងខាង ហើយថែមទាំង មានយូររបស់ថែមទៀតផង។ លោកបានជិះកង់បី របស់បងប្រុស ហើយក៏ដើម្បីទៅកាន់ទីកន្លែងដែលលោកតាចង់ទៅ ក្រោយពេលទៅដល់ហើយ លោកតាសួរថា អស់ប៉ុន្មានក្មួយប្រុស បងប្រុសបានឆ្លើយវិញថា អត់អស់លុយទេ (គាត់មិនយកលុយពីលោកតាទេ) ហើយលោកតាក៏បានដើរចូលរទៅក្នុងបាត់ទៅ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានបង្ហោះសារថា”ឌុបគាត់ចម្ងាយជាង3kmគាត់សួរថាអស់ប៉ុន្មានក្មួយ ខ្ញុំឆ្លេីយថាអត់អស់លុយទេអ៊ុំខ្ញុំអត់យកទេ ។ ទោះបីថ្ងៃនេះម៉ោងនេះខ្ញុំមិនទាន់បានសូម្បីតែ100៛ហេីយមិនបានដឹងភ្ងៀវសូម្បីតែមួយជេីងក៏ដោយ ក៏ខ្ញុំមិនដាច់ចឹត្តយកលុយពីគាត់ដែរ”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងកោតសរសើរចំពោះបងប្រុសជាខ្លាំង ដែលបងប្រុសមានទឹកចិត្តល្អប្រពៃគួរឲ្យសរសើរបែបនេះ៕
អានបន្តកុំចេះតែហ៊ាន! ផ្លូវជាតិលេខ ៣ បង្កប់ជញ្ជីងក្រោមដី ចាប់រថយន្តដឹកលើសទម្ងន់ស្វ័យប្រវត្តិ
នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១នេះ តាមរយៈកិច្ចសម្ភាសពីការសាងសង់ផ្លូវជាតិលេខ៣ និងការបន្តចុះពិនិត្យទីតាំងស្ថានីយថ្លឹងរថយន្ត លើផ្លូវជាតិលេខ៣ ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដំណើរការជញ្ជីងថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែង នៅផ្លូវជាតិលេខ៣ ដើម្បីបង្ការការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវថ្នល់ងាយរងការខូចខាត ។ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា ក្រសួង នឹងដាក់ឱ្យដំណើរការនូវជញ្ជីងថ្លឹងរថយន្តក្រោមដី ចំនួនពីរកន្លែងនាពេលខាងមុខ ដែលជញ្ជីងថ្លឹងរថយន្តក្រោមដី ទាំងពីរកន្លែងនេះ មានបំពាក់កាមេរ៉ា ច្បាស់លាស់ ហើយនៅពេលរថយន្តឆ្លងកាត់ គឺបានដឹងពីទម្ងន់រថយន្តតែម្ដង។ ទន្ទឹមនឹងនោះលោកក៏បានបញ្ជាក់ផងដែរថា ការសាងសង់ផ្លូវជាតិលេខ៣ គឺសម្រេចបាន ៩០% ហើយ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២១ ដែលការសាងសង់នេះគឺលឿនមុនការកំណត់ចំនួន ០១ឆ្នាំ ហើយការរួចរាល់មុនគម្រោងនេះគឺបានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញ គ្រប់ដំណាក់កាលសាងសង់ ដូច្នេះហើយដែលខាងការសាងសង់លឿននេះគឺ មិនមែនបានន័យថា មានការលួចបច្ចេកទេស ឬ លួចគុណភាពនោះឡើយ ព្រោះខាងក្រសួងតែងតែត្រួតពិនិត្យយ៉ាងទៀងទាត់ និង លម្អិតបំផុតតាមលក្ខណៈបច្ចេកទេស ៕
អានបន្តមើលហើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! ឪពុកម្តាយស្លាប់ចោលអស់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា កូនស្រីបង សន្យាថា នឹងមើលថែប្អូន និងឲ្យរៀនទាល់តែចប់ បើទោះខ្លួនលំបាកយ៉ាងណាក៏ដោយ, អាណិតខ្លោចចិត្តពេក ឧកញ៉ា ស្រី ចាន់ថន បានប្រកាស ថា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏សែនកំសត់មួយ ថ្លែងពីក្មេងកំព្រា ៥ នាក់ ដោយឪពុកម្តាយស្លាប់ចោលអស់ហើយ សព្វថ្ងៃរស់នៅជាមួយយាយតា។ កូនស្រីបង ក្នុងគ្រួសារនេះ បានរៀបរាប់ទំាងទឹកភ្នែកថា “ខ្ញុំត្រូវរ៉ាប់រងទំាងអស់ បន្ទាប់ពីពួកគាត់, ខ្ញុំអត់បានហូបអីគ្រប់គ្រាន់ទេ បើពួកគាត់នៅ ពួកគាត់ រកអីឲ្យពួកខ្ញុំហូប គាត់សុខចិត្តអត់ខ្លួនឯង រាល់ថ្ងៃខ្ញុំរស់នៅជាមួយយាយតា គាត់ចាស់ហើយ, ពេលយប់ទៅធ្លាប់នៅជាមួយគាត់ ពេលអត់ពីគាត់ទៅ មានអារម្មណ៍ថានៅម្នាក់ឯង, ខ្ញុំមើលប្អូនខ្ញុំដល់ធំ ឲ្យគាត់រៀនចប់ដូចគេ ខ្ញុំអត់ឲ្យពួកគាត់ឈប់រៀនទេ ទោះបីខ្ញុំពិបាក ទោះបីខ្ញុំត្រូវឈប់ពីការសិក្សា ក៏ខ្ញុំព្រមឲ្យពួកគាត់រៀនចប់…”។ ក្រោយដឹងរឿងនេះហើយ ធ្វើឲ្យ ឧកញ៉ា ស្រី ចាន់ថន កើតក្តីអាណិតយ៉ាងខ្លាំង ក៏បានសម្រេចចិត្ត ហើយប្រកាសថា ៖ “ខ្ញុំត្រូវការជួបកូនក្មេងកំព្រា៥នាក់នេះ ដើម្បីយកពួកគាត់មកចិញ្ចឹម ដើម្បីមើលថែអោយចូលរៀន និងមានអាហាគ្រប់គ្រាន់ សូមបងប្អូនទំនាក់ទំនង់អោយខ្ញុំផង មើលហើយ អាណិតណាស់ ឪពុកស្លាប់ ម្តាយស្លាប់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា អោយរស់នៅជាមួយលោកយាយ លោកតា ហើយលោកតា ពិការជើងថែមទៀត គាត់រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ តាមរយៈ Link នេះ https://fb.watch/2QPXXzQXJp/ ប្រភពវីដេអូ ៖ Thoeun Pnn
អានបន្តប្រុងប្រយ័ត្នផងបងប្អូន!! ព្រឹកនេះ ក្រសួងប្រកាស រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩។ នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថា មិនមានករណីជាសះស្បើយពីជំងឺកូវីដ១៩ នោះដែរ។ ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដែលឆ្លងកូវីដ១៩ គឺជាបុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មកដល់កម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩សុរបចំនួន ៣៨៣ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២ នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១នាក់៕
អានបន្តរំភើបចិត្តជំនួស! ទីបំផុត បងប្រុសពិការជើង ដែល ចែដាណា ជូនថវិកា ២០០០ដុល្លារថ្ងៃមុន ពេលនេះ គាត់ទិញបានម៉ូតូថ្មីហើយ ថែមទំាងបិតរូប ចែដាណា និងស្វាមី ហើយសរសេរពាក្យមួយឃ្លាទៀត ថា…
កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានស្វែងរកបងប្រុសពិការ ម្នាក់ឃើញហើយ ដែលប្រកបរបរ យកកាសែតបោះឱ្យគេតាមផ្ទះ និងដឹកសាប៊ូលាងចាន ច្រកដប លក់តាមផ្សារនានា។ ពេលនោះ ថៅកែហាងពេជ្រ បានប្រាប់ថា “(ខ្ញុំពិការមែន តែខ្ញុំប្រឹងរកស៊ីចិញ្ចឹមកូន ខ្ញុំមិនសុំទានគេទេ ព្រោះពេលកូនធំទៅ ខ្មាសគេ) នេះជាពាក្យសម្ដីដែលខ្ញុំពេញចិត្តបំផុត នាងខ្ញុំបានឱ្យគេតាមរកលោកពូម្នាក់នេះឃើញហើយ នៅផ្សារបឹងសាឡាងថ្មី ជូនគាត់ 2000$ ទុកទិញម៉ូតូល្អជាងនេះ ដឹកលក់បានឆ្ងាយ និងជូនអង្ករ មី ត្រីខ ទឹកផ្លែឈើ ទឹកដោះគោឆៅ និងគ្រឿងឧបភោគបរិភោគដល់គាត់ ដើម្បីចិញ្ចឹមកូនៗបន្ត។ គាត់ថា ព្រឹកឡើង យកកាសែតបោះឱ្យគេតាមផ្ទះ ថ្ងៃបន្តិច ដឹកសាប៊ូលាងចានច្រកដបលក់ តាមផ្សារនានា។ ថល់ពេលល្ងាច ប្រឹងធ្វើសាប៊ូ ច្រកសាប៊ូ។ គាត់ស្វិតជើងទាំងសងខាង តែតស៊ូណាស់ រកស៊ីចិញ្ចឹមកូនៗ៣នាក់ មិនឱ្យលំបាកទេ កូនៗសុទ្ធតែបានរៀនសូត្រ អ្នកនិយាយថាខ្លួនឯងពិបាក មើលពួកគាត់សិន គាត់មិនអាចដើរបាន តែនៅតស៊ូចិញ្ចឹមកូនបាន។ អ្នកមានកាយសម្បទាគ្រប់គ្រាន់ ត្រូវខំប្រឹងជួយខ្លួនឯងសិន មុនគេជួយ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ បងប្រុសពិការរូបនេះ បានទិញម៉ូតូថ្មីហើយ ពិសេសនៅលើម៉ូតូថ្មីនេះ មានបិតរូបលោកស្រី ទ្រី ដាណា និងស្វាមី ហើយសរសេរអក្សរថា “ម៉ូតូអំណោយ លោកស្រី ទ្រី ដាណា និងស្វាមី”។ ក្រោយឃើញបែបនេះ លោកស្រី ក៏បានបញ្ជាក់ប្រាប់ ថា “លោកពូ បានទទួលម៉ូតូថ្មីហើយ ថាលក់ដាច់ជាងមុន…
អានបន្តផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ ព្រះនាងតូច គ្រងឈុត សម្លៀកបំពាក់ បែបប្រពៃណីខ្មែរ ច្នៃថ្មី នេះ មើលទៅពិតជាសម និងស្អាតខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់បែបនេះ ថា…
ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែរាជវង្សកម្ពុជាវ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេឃើញព្រះនាងតូច បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក ក្នុងឈុត សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ច្នៃថ្មី មើលទៅពិតជាគួរឲ្យគយគន់ខ្លាំងណាស់។ ព្រះនាងតូច បានភ្ជាប់សារខ្លីមួយថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានរៀបសម្លៀកបំពាក់បែបប្រពៃណីខ្មែរច្នៃថ្មី មិនហួសពីទំនៀមទំលាប់សម្លៀកបំពាក់របស់ខ្មែរមានឈ្មោះថា ឈុតនារីខ្មែរថែអង្គរ។ ក្នុងឈុតនេះ មានលក្ខណះពិសេសប្លែកគួរអោយចាប់អារម្មណ៍ណាស់ ដោយមានដាក់បញ្ចូលអត្តសញ្ញាណនៃព្រលឹងជាតិយើង ដូចជា ដើមត្នោត និងផ្ការំដួល។ ខ្ញុំសូមអរគុណចំពោះអ្នករចនាម៉ូដនេះ ដែលប្រកបដោយការច្នៃប្រឌិតខ្ពស់។”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក៏ដូចជាហ្វេនៗ ជាច្រើនរបស់ ព្រះនាងតូច ជេនណា បានបង្ហាញអារម្មណ៍ថា ៖ ស្អាតមែន, ព្រះនាងស្អាតណាស់ ក្រាបទូល, សូមថ្វាយព្រះពរ, ស្អាតណាស់ព្រះនាងតូច, សែនស្រលាញ់។ ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះទំាងអស់គ្នា ៖
អានបន្ត