លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឧបត្ថម្ភ ផ្ទះថ្មីមួយខ្នង ចំណាយថវិកាសាងសង់អស់ជាង ១០០០ ដុល្លា ជូនជីដូនវយ័ជរាក្រីក្រមួយរូប ជំនួសផ្ទះចាស់របស់គាត់ដែលមានភាពទ្រុឌទ្រោមរហែកធ្លុះធ្លាយ។ លោក ម៉ែន វណ្ណា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់ឲ្យដឹងថា ជីដូនរូបនេះ ឈ្មោះ កែវ ទួច កើតឆ្នាំ១៩២២ មានទីលំនៅបច្ចុប្បន្នភូមិវាលមាស ឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោក ខូវ ថានិត មេឃុំវាលរេញដែលបានដឹកនាំក្រុមការងារ និងចូលរួមប្រគល់ផ្ទះនេះ បានសម្ដែងការសាទរអរគុណដល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភសាងសង់លំនៅដ្ឋានថ្មីមួយខ្នង រួមទាំងសម្ភារៈប្រើប្រាស់មាន គ្រែពូក គ្រឿងឧបភោគបរិភោគ អង្ករ និងថវិកាមួយចំនួនទៀត ជូនលោកយាយរូបនេះ៕
អានបន្តDay: January 9, 2021
កុំចេះតែហ៊ាន!! គិតថាហេងហើយក្រោយឆ-ក់បានភ្នែក៣មួយ មានណាជនរង-គ្រោះប្ដូរជី-វិតបានមកវិញ ធ្លា-យដល់រឿងមួយទៀត
ភ្នំពេញ៖ ជន-សង្ស័យម្នាក់បានធ្វើសកម្មភាពឆ-ក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១២ប្រូមួយគ្រឿងពីនារីម្នាក់បានសម្រេច ប៉ុន្តែត្រូវនារីជាម្ចាស់ទូរស័ព្ទប្រថុយ ជិះម៉ូតូដេញបំបុកវិញ បណ្តាលម៉ូតូជន-សង្ស័យដួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០ និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវខាងសារិន ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ជន-សង្ស័យរូបនោះឈ្មោះ ញ៉ែម លីហូវ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាតឬស្សីកែវ ខណ្ឌឬស្សីកែវ គឺជាមុខសញ្ញាចាស់ ដែលទើបចេញពីគុ-កបាន២ខែ ប៉ុននោះ ដែលសមត្ថកិច្ចបានកំណត់ថាជន-សង្ស័យ ជាមុខសញ្ញាឆ-ក់ និងគាស់ផ្ទះ ហើយ ត្រូវបាននគរបាលប៉ុស្តិ៍ ឃាត់-ខ្លួនបានម្តងហើយបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ ទោសជាប់គុ-កចំនួន ៤ឆ្នាំ។ ចំណែកនារីជាម្ចាស់ទូរស័ព្ទឈ្មោះគង់ គឹមហួង អាយុ ២៧ឆ្នាំ ជាបុគ្គលិក ផ្នែកលក់ នៅក្រុមហ៊ុនទឹកសុទ្ធមួយ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកឃ្លិក ពណ៌ពាក់ស្លាកលេខបាត់ដំបង១U.៧៤១៣ មួយគ្រឿង។ តាមនារីជាម្ចាស់ ទូរស័ព្ទបានឲ្យដឹងថាដោយសារតែស្តាយទូរស័ព្ទ ដែលជាកម្លាំងញើសឈា-ម ទើបនាងព្យាយាមស្រែក និងជិះម៉ូតូដេញតាមបំបុកពីក្រោយដោយពុំខ្លាចគ្រោះ-ថ្នាក់ ទើបបណ្តាលឲ្យដួលទាំងអស់គ្នា មិនត្រឹមតែប៉ុននោះជន-សង្ស័យនោះ ក៏បានស្ទុះងើបឡើងយក ទូរស័ព្ទ ដែលឆ-ក់បានបោកចោលទៀត និងវា-យ មកលើនាងបណ្តាលឲ្យថ្លក់ដៃទៀតផង។យ៉ាងណាបច្ចុប្បន្ននេះជន-សង្ស័យខាងលេីត្រូវបាននគរបាលឃាត់-ខ្លួន សាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ ឬស្សីកែវ ចំណែក ម៉ូតូ និងទូរស័ព្ទត្រូវបានគរបាលប្រគល់ឲ្យម្ចាស់វិញផងដែរ ៕
អានបន្តមហាជនកំពុងរងចាំមើល តើអាជ្ញាធរមានចំណាត់ការបែបណា នៅពេលដែលអ្នកគ្រូ ណា លីហុងស៊ុយ មិនចូលខ្លួនតាមការកោះអញ្ជើញ របស់អាជ្ញាធរ…
តំណាងក្រុមហ៊ុន ណា លីហុងស៊ុយ ដែលគ្រោងជួបអាជ្ញាធរ ខណ្ឌឫស្សីកែវ នៅម៉ោង ៣ រសៀលថ្ងៃទី ៨មករានេះ ត្រូវបាន លើកពេល។ នេះបើតាម មន្ត្រីសាលាខណ្ឌឫស្សីកែវ បានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី៨ មករានេះ។ ការលើកពេលដោយ មិនបានប្រាប់មូលហេតុ ច្បាស់លាស់នេះ ត្រូវបានមន្ត្រីសាលាខណ្ឌដដែល បញ្ជាក់ដោយខ្លីថា ព្រោះមិនបាន ឃើញតំណាងក្រុមហ៊ុនមកជួប។ ទន្ទឹមនិងនេះផងដែរ មហាជនកំពុងតែរងចាំមើលថាតើ អាជ្ញាធរនឹងមានវិធានការបែបណាទៀត បើខាងគ្រូ ណា លីហុងស៊ុយ នៅតែមិនព្រមចូលខ្លួនតាមការកោះអញ្ជើញរបស់អាជ្ញាធរបែបនេះ ។ គួររម្លឹកដែលថា កាលពីថ្ងៃទី៤មករា មានមនុស្សផ្អើលឈូរឆទៅយក ស្ទីគ័ររូបកណ្តុរកាត់ឆុង នៅមុខក្រុមហ៊ុនណាលីហុងស៊ុយ យ៉ាងច្រើន ខណៈរដ្ឋាភិបាលរិត បន្តឹងការជួបជុំ ដើម្បីការពារការ ឆ្លងកូវីដ ១៩។ បន្ទាប់ពីអ្នកគ្រូហុងស៊ុយ ឡុង ណាលីអគ្គនាយិការស្ថាប័នម៉ាស្ទ័រណាលីហុងស៊ុយ បានប្រកាសតាម បណ្តាញផ្សព្វផ្សាយ អំពីអ្នកជាប់សែស្រឡាយចិន មានឆ្នាំឆុងចំនួន ៤ ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ជិតមកដល់ ស្រាប់តែមានអ្នកមាន ជំនឿរាប់រយពាន់ នាក់ផ្អើលភ្លូកទឹកភ្លូក ដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ ទៅ ៥ជួរដើម្បីយកស្ទីឃ័រ(កាត់ឆុង) រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាពឬហានីភ័យការឆ្លងកូវីដ១៩ឡើយ។ អាជ្ញាធរដែនដីខណ្ឌឫស្សីកែវបានអញ្ជើញក្រុមហ៊ុន ដើម្បីណែនាំពីវិធានការ របស់ក្រសួងសុខាភិបាល ដោយសារ ការប្រមូលផ្តុំមនុស្សច្រើនកុះករ អាច ប ង្កការ ឆ្លងរាលដាលកូវីដ ១៩៕ ប្រភព៖ កម្ពុជាថ្មី
អានបន្តក្តៅៗ! ទីបំផុតបុរស២នាក់ ព្រមទម្លាយអាថ៏កំបាំងនារីអូសតេស តាំងពីព្រឹករហូតដាច់ខ្យល់ ការពិតចឹងសោះ…(មានវិដេអូ)
បរទេស៖ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកមិនបាច់និយាយច្រើនក៏ប្រិយមិត្តបានជ្រាបខ្លះៗហើយជុំវិញព័ត៌មាននារីអូតេសដ៏ស្រស់ស្អាតបានបាត់បង់ជីវិតយ៉ាងអាថ៏កំបាំង នោះ។ ដោយឡែកនេះបើយោងតាមប្រភពបុរស២នាក់នេះ បានចេញវីដេអូបញ្ចាក់ថានាងនៅមានដង្ហើមទេ មុនម៉ោង ១០ព្រឹកនោះ អ្នកទំាង២បញ្ចាក់ថា មានអ្នកក្នុងបន្ទប់2207 ហៅគាត់ទៅជួយមើលនារីនោះព្រោះក្អួត ចង្អោរពេកហើយ នៅម៉ោង ៦ព្រឹក នាងរអ៊ូថាឈឺក្បាលខ្លំាង បុរសរូបនេះបាននំានាង ទៅបន្ទប់2209 ដើម្បីអោយអ្នកផ្សេងជួយមើល នាង ហើយម៉ោង8ព្រឹក រូបគាត់តែម្នាក់គគ់នៅជាមួយនាង ឃើញគាត់ក្អួតរហូត គាត់ក៌សំរេចដាក់នាងក្នុងអាងទឹក កុំ អោយពិបាក បោសជូត កំអួត គាត់បានបញ្ចាក់ទៀតថានៅមុនម៉ោង10 នាងមានដង្ហើមធម្មតា ឃើញលែងក្អួតក៌ សំរេច លើកដាក់លើគ្រែហើយគ្របភួយ គាត់ក៌ ចេញក្រៅ ប្រហែលម៉ោង12 គាត់ក៌ចូលបន្ទប់2209 វិញដើម្បីដាស់នាងអោយ ទៅបន្ទប់ខ្លួនវិញ មានអីចូលទៅនាង ផុតដង្ហើមហើយ មិនច្បាស់ក្នុងចិត្តក៌ហៅបុគ្គលិក4នាក់ផ្សេងទៀតជួយធ្វើចលនា បេះដូងតែជាអកុសនាង ផុតទៅហើយ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖
អានបន្តចាប់ផ្ដើមអនុវត្តន៍ហើយ!! នគរបាលខណ្ឌដូនពេញអនុវត្តវិធានក្តៅ ចាប់ឃាត់ម៉ូតូធំៗ ចំនួន៦៥គ្រឿង ដែលបង្កសំឡេងរំខានដល់ពលរដ្ឋ…
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះតាមដងវិថីតូចធំនៅក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដោយឃាត់ម៉ូតូប្រភេទធំដែលបំពាក់ស៊ីមុំាងប្រែនបណ្តាលឱ្យ ប៉ះពាល់ដល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈបានចំនួន៦៥គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការអប់រំម្ចាស់និងផាកពិន័យតាមនីតិវិធី។ ជាក់ស្តែង កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះធ្វើការបង្ក្រាបម៉ូតូដែលបំពាក់ស៊ីមុំាងប្រែនបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈបានចំនួន៦៥គ្រឿង។ គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីកែសម្រួលលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាថ្មី ឲ្យកម្លាំងនគរបាល ពិសេសនៅក្នុង រាជធានីភ្នំពេញត្រូវសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវ កំណត់អត្តសញ្ញាណម៉ូតូ ធំដែលបង្កសំឡេងរំខានដល់ ប្រជាពលរដ្ឋ។ បន្ថែមទៀតនោះការដាក់បទបញ្ជារបស់សម្តេច ក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថាមានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពង់ស៊ីមុំាងខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំឡេងឮខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្តេចផ្ទាល់ក៏ធ្លាប់ជួបការរំខានដោយសំឡេងបំពង់ស៊ីមុំាង នេះផងដែរ។ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «បច្ចុប្បន្ន នៅក្នុងក្រុង ម៉ូតូធំៗច្រើនហើយដែលក្រសួងសាធារណការបញ្ជូនស្លាកលេខមកប៉ូលិសដើម្បីឲ្យដឹង អាសយដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងវាដកបំពង់ស៊ីមុំាងចេញ។ បើឮវាជិះមុខផ្ទះយើង បើដេកកំពុងតែលក់ដឹងតែភ្ញាក់, សម្តេចនាយករដ្ឋមន្ត្រីធ្លាប់រអ៊ូលើបញ្ហានេះនៅម្តុំ វិមានឯករាជ្យ»៕
អានបន្តជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់មួយ!! គួរឱ្យសរសើរ ទោះមានជំងឺ autist តែយុវជនម្នាក់នេះតស៊ូខ្លាំង រហូតមានការងារល្អធ្វើ…
ពិតជាគួរឱ្យសរសើរណាស់ ទោះបីជាខ្លួនមានជំងឺ autist យ៉ាងណាក៏ដោយ ក៏យុវជនម្នាក់នេះនៅតែខិតខំតស៊ូរៀនសូត្រ ដោយមិនទម្រន់លើលក្ខណៈរូបរាងកាយរបស់ខ្លួនឡើយ រហូតបានក្លាយជាអ្នកបម្រើការនៅមន្ទីព័ត៌មានខេត្តបាត់ដំបង ដែលគួរឱ្យស្ញប់ស្ញែងមិនចាញ់មនុស្សដែលមានសុខភាព និង រូបរាងកាយធម្មតានោះទេ ។ ទោះបីជាខ្លួនមានជំងី autist នេះក្តី តែចិត្តកំគិត និង ការងាររបស់គាត់មិនមែនជា autist នោះទេ ។ គាត់គឺជាមនុស្សម្នាក់ដែលមានឆន្ទៈ និង មានការតស៊ូខំប្រឹងប្រែងខ្ពស់បំផុតទម្រាំបានមកដល់ចំណុចនេះ ។ បើយោងតាមទំព័រផេករបស់ឯឧត្តម ខៀវ កញ៉ារីទ្ធ បានបង្ហោះសារភ្ជាប់នឹងរូបភាពរបស់យុវជន autist ខាងលើថា «គេជាមនុស្ស autist តែមានឆន្ទៈយ៉ាងខ្ពស់ក្នុងជីវិត ។ ពេលខ្ញុំយកមកឱ្យបម្រើការងារនៅមន្ទីរព័ត៌មានខេត្តបាត់ដំបង គេបានបំពេញការងារយ៉ាងល្អមិនចាញ់អ្នកឯទៀតឡើយ ។ ជីវិតជាការតស៊ូ ហើយអ្នកមានឆន្ទៈតស៊ូ ជាអ្នកមានជោគជ័យ !» ។ មួយវិញទៀតបើតាមគណនីហ្វេសប៊ុកឈ្មោះ Chhorvy Yoeum អះអាងថាជាមិត្តភក្តិរបស់យុវជន autist ខាងលើបានឱ្យដឹងថា «ស្រ៊ុន គាត់ជាមិត្តរួមថ្នាក់របស់ខ្ញុំកាលពីទី 12 គាត់ស្តាប់ឮ តែគាត់និយាយពុំបាន រាល់ពេលដែលគាត់ទំនាក់ទំនងជាមួយយើងគឺគាត់ប្រកាយវិការ ឬ សរសេរលើក្រដាស់ឱ្យយើងអាន ហើយនៅពេលដែលយើងនិយាយជាមួយគាត់ បើយើងនិយាយត្រូវចំណុចដែលគាត់ចង់ប្រាប់យើង គាត់តែងតែទះដៃ ដោយសំគាល់ថាគាត់ចង់និយាយពាក្យហ្នឹងឯង ។ ពាក្យដែលគាត់និយាយជាមួយខ្ញុំ គឺគាត់សរសេរលើកក្រដាស់ ។ គាត់ថាគាត់កើតមកជីវិតដូចសត្វ ស្តាប់ឮតែនិយាយមិនបាន ។ មានពេលមួយគាត់បានព្យាយាមរាប់លេខ គាត់រាប់បានពីលេខ ១ ដល់លេខ ៥ គាត់សួរពួកខ្ញុំថាស្តាប់គាត់បានឬទេ ពេលគាត់រាប់នឹង ពួកខ្ញុំប្រាប់ថាស្តាប់បានហើយឮច្បាស់ទៀត គាត់ត្រេកអរណាស់ ចាំបានថាកាលជំនាន់នោះដូចជាគ្មានអ្នករើសអើងគាត់ទេ ហើយភាគច្រើនគ្រប់គ្នាលើកទឹកចិត្តគាត់ ហើយគាត់ជាសិស្សឧស្សាហ៍ និង ប្រឹងប្រែងរៀនណាស់» ។ បន្ថែមពីនេះមហាជន ជាច្រើនបានកោតសរសើរ និង…
អានបន្តប្រពៃណាស់! លោកស្រី ទ្រី ដាណា ធ្វើការតាមផ្លូវក៏ឃើញអ៊ំស្រីម្នាក់ដើររើសសំរាម ហើយក៏បានចុះសួរនាំគាត់ គាត់ឆ្លើយថាគាត់មករើសសំរាមដើម្បីយកលុយទៅទិញថ្នាំព្យាបាលឱ្យប្តីរបស់គាត់ លោកស្រីក៏បានជូនថវិកាទៅគាត់ចំនួន…(មានវីដេអូ)
លោកស្រី ទ្រី ដាណា រួមនឹងស្វាមីរបស់គាត់ នោះគឺ លោក ហុីង បញ្ញារិទ្ធ ដែលអ្នកទាំងពីរ គឺជាម្ចាស់ហាងមាសពេជ្រ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយថែមទាំងជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោម៉ាក NNP ដែលជានិច្ចកាល មហាជនតែងតែឃើញវត្ដមានអ្នកទាំងពីរ ចុះទៅធ្វើអំពើសប្បុរសធម៍ចែកទាន ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាកខ្វះខាត តាមបណ្ដាខេត្ដនានាជាដើម។ ជាក់ស្ដែង កាលពីព្រឹកមិញនេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី បានធ្វើដំណើរតាមផ្លូវ ក៏បានប្រទះជួបស្រ្ដីម្នាក់ ដែលកំពុងតែរើស ដប និងកំប៉ុង ដើម្បីបានថវិកាខ្លះយកទៅព្យាបាលប្ដីរបស់គាត់ ដែលកំពុងតែសម្រាកព្យាបាលជំងឺ។ ភា្លមៗនោះ លោកស្រី ទ្រី ដាណា ក៏បានជូនថវិកាចំនួន ៥០មុឺនរៀល ទៅកាន់ស្រ្ដីរូបនោះ ដើម្បីអាចជួយសម្រាលបន្ទុករបស់គាត់បានខ្លះ។ លោកស្រី ទ្រី ដាណា ថ្លែងប្រាប់ឱ្យដឹងថា៖ “ធ្វើការតាម ផ្លូវក៏ឃើញអ៊ំស្រីម្នាក់ដើររើសសំរាមហើយក៏បានចុះសួរនាំគាត់ដល់ពេលសួរទៅគាត់ឆ្លើយថាគាត់មករើសសំរាមដើម្បីយកលុយទៅទិញថ្នាំព្យាបាលឱ្យប្តីរបស់គាត់ពីមុនប្ដីរបស់គាត់និងគាត់ដើររើសរួមគ្នាហើយមានរម៉ក់ដើម្បីដឹក តែដល់ពេលដែលប្ដីគាត់ធ្លាក់ខ្លួនឈឺក៏គាត់លក់រម៉កនោះមកយកលុយទៅជាបាលឥឡូវមិនទាន់ជាទេ ដោយសារគ្មានរម៉កដឹកដូច្នេះអ៊ុំស្រីក៏ដើររើសដើម្បីបន្តទិញថ្នាំឱ្យប្ដីរបស់គាត់ទៀត ខ្ញុំមិនបានឃើញប្តីរបស់គាត់ទេតែក៏ខ្ញុំជូនជាថវិកាបន្តិចបន្តួចគ្រាន់សម្រាលបន្ទុកគាត់ខ្លះ”។
អានបន្តអុញនោះ! មេធាវីម្នាក់ ទទូចឲ្យលោក Pacquiao ដកប្រាក់រង្វាន់ដែលគាត់សន្យាផ្ដល់ជូនអ្នកចាប់ខ្លួនជនសង្ស័យបាន ពាក់ព័ន្ធការស្លា ប់របស់នារីអូតែស ដោយសារហេតុផលនេះ…
ហ្វីលីពីន៖ នៅថ្ងៃសុក្រនេះ សមាជិកព្រឹទ្ធសភាលោកManny Pacquiao និងលោក Eric Yap អ្នកតំណាង ACT-CIS ត្រូវបានគេបញ្ចុះបញ្ចូលឲ្យដកប្រាក់រង្វាន់ ដែលពួកគាត់សន្យាផ្តល់ជាថ្នូរនឹងការចាប់ខ្លួនជ នស ង្ស័ យ ពាក់ព័ន្ធករណីស្លា ប់របស់នាង Christine Dacera។ លោក Mike Santiago ដែលជាមេធាវីរបស់ជ ន ស ង្ស័ យឈ្មោះ Clark Rapinan, Valentine Rosales, Rommel Galido និង John Pascual Dela Serna III បាននិយាយថា ប្រាក់រង្វាន់ទាំងនោះ បានធ្វើឲ្យជីវិតកូនក្ដីរបស់ខ្លួនមានគ្រោះថ្នាក់។ លោក បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ នេះជាមូលហេតុ ដែលយើងកំពុងអំពាវនាវដល់សមាជិកសភា Yap និងសមាជិកព្រឹទ្ធសភា Pacquiao ឲ្យដកប្រាក់រង្វាន់លើកទឹកចិត្តចេញ ព្រោះថាវាប៉ះពាល់ដល់សុវត្ថិភាព និងសន្ដិសុខរបស់បុរសទាំងនោះ (ជ នស ង្ស័ យ) ដែលមានមនុស្សជាច្រើនបានឃ្លាំមើលពួកគេ នៅខាងក្រៅផ្ទះ ដោយមានការថតរូប និងថតវីដេអូទៀតផង។ ចំពោះប្រាក់រង្វាន់ដែលផ្ដល់ដោយអ្នកទាំងពីរ មិនចាំបាច់ឡើយ ព្រោះបណ្ដឹងបានដាក់នៅព្រះរាជអាជ្ញាទីក្រុងម៉ាកាទី (Makati) រួចរាល់ហើយ ហើយយើងសុខចិត្តឲ្យកូនក្ដីរបស់យើង ប្រឈមមុខនឹងបណ្ដឹងនេះ។ គួរបញ្ជាក់ថា លោក Yap បានផ្ដល់ប្រាក់រង្វាន់ចំនួន ១សែនប៉េសូហ្វីលីពីន (ឬប្រហែល ២,០០០ដុល្លារអាមេរិក) ខណៈដែលអ្នកប្រដាល់ Pacquiao បានផ្ដល់ចំនួន ៥សែនប៉េសូហ្វីលីពីន (ឬប្រហែលចំនួន ១០,៤០០ដុល្លារអាមេរិក)។ គួររម្លឹកដែរថា នារីអូតែស Christine Dacera វ័យ ២៣ឆ្នាំ ត្រូវបានគេស…
អានបន្តប្រពៃណាស់!! ទីបំផុត យុវតី Nikko បញ្ចប់ការរត់ ១០០គីឡូម៉ែត្រ រកថវិកាជួយកុមារពិការបញ្ញា បានជាង ១ម៉ឺនដុល្លារ
នៅទីបំផុត យុវតី Nikko បានរត់មកដល់គោលដៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលហើយ នាថ្ងៃទី៧ ខែមករា ក្រោយចាប់ផ្ដើមរត់ចេញពីខេត្តព្រៃវែង កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ។ Nikko ដែលបានបង្កើតកម្មវិធីរត់ ១០០គីឡូម៉ែត្រជាមួយសាយ ដើម្បីរកថវិកាជួយកុមារពិការបញ្ញានៅអង្គការសាលារៀនទន្សាយ បានស៊ូយ៉ាងខ្លាំង ដោយមិនបោះបង់ពាក់កណ្ដាលទីនោះទេ ទោះលំបាកយ៉ាងណាក៏ដោយ។ ការព្យាយាមតស៊ូទាំងវ័យក្មេងនេះ បានធ្វើឲ្យនាងទទួលបានការចូលរួមបរិច្ចាគយ៉ាងច្រើន គឺចំនួនជាង ៧០០០ពាន់ដុល្លារ តាមរយៈការបរិច្ចាគតាមគណនី ABA 009 992 021 និងប្រមាណ ៥០០០ដុល្លារទៀត (២០លានរៀល) ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល។ ក្រៅពីបរិច្ចាគជូនសាលារៀនទន្សាយ ២០លានរៀល ឯកឧត្ដមក៏បានបរិច្ចាគ ៦០លានរៀលទៀត ជូនមន្ទីរពេទ្យកុមារអង្គរផងដែរ អំឡុងពេល សាយ និង Nikko រត់ដល់ក្រុងតាខ្មៅ។ នៅក្នុងវីដេអូផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ សាយ បានសម្ដែងអារម្មណ៍រំភើប នៅពេលឃើញយុវតីដែលមានវ័យត្រឹម ១៥ឆ្នាំ សម្រេចចិត្តរត់ដើម្បីសប្បុរសធម៌នេះឡើង ហើយសាយក៏ភ្ញាក់ផ្អើលដែរ នៅពេលនាងបានរត់ដល់គោលដៅ និងទទួលបានការចូលរួមបរិច្ចាគក្នុងទឹកប្រាក់ដ៏ច្រើនបែបនេះ។ សម្រាប់ប្រិយមិត្តដែលមិនទាន់បានបរិច្ចាគ ក៏នៅតែអាចបរិច្ចាគជួយសាលារៀនទន្សាយបានដូចគ្នា តាមរយៈគណនី ABA ខាងលើ។ ដើម្បីស្វែងយល់បន្ថែមពីសាលារៀនទន្សាយ សូមចូលទៅកាន់៖ https://www.rabbitschoolcambodia.net៕ ប្រភព៖ news.sabay.com.kh
អានបន្តអស្ចារ្យពេក មើលឡើងព្រឺសម្បុរ ! នេះជាដំណើរផ្សងព្រេង របស់ ឧកញ៉ា ស្រី ចាន់ថន ក្នុងទឹកដីកម្ពុជាយើង ដែលចំណាយពេលជាង២ខែ ឆ្លងកាត់ ភ្លៀង ព្រៃភ្នំ ផ្ទះអ្នកភូមិ រំលេចទៅដោយទេសភាពស្អាតៗ ឃើញហើយពិតជាញាក់សាច់…(មានវីដេអូ)
កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយ បង្ហាញពីដំណើរផ្សងព្រេង ដែលបានចំណាយអស់ពេលជាង២ខែ ឆ្លងកាត់ ភ្លៀង ព្រៃភ្នំ ជំរំដងអូរ វាលស្រែ ផ្ទះអ្នកភូមិ និង តំបន់ទេសចរណ៍ជាច្រើនកន្លែង អមដោយទេសភាពស្អាតត្រជាក់ភ្នែក ឃើញហើយពិតជាអស្ចារ្យណាស់ មើលឡើងព្រឺសម្បុរ។ ក្នុងនោះ ឧកញ៉ា ស្រី ចាន់ថន ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ថ្ងៃនេះដែរ ខ្ញុំបាទចង់បង្ហាញនូវឃ្លីបវិឌីអូមួយ ដែលខ្ញុំបាទ បានចំណាយពេលជាង២ខែ ក្នុងការចុះបេសកម្មធ្វើដំណើរផ្សងព្រេងដោយផ្ទាល់ ដើម្បីរៀបចំបង្កើតឃ្លីបវីឌីអូនេះឡើង ក្នុងគោលបំណងចង់ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏ដូចជាការចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថាន រួមជាមួយនឹងជីវិតតស៊ូ និងកីឡា លើការធ្វើដំណើរផ្សងព្រេងគ្រប់ទីកន្លែងរបស់ខ្ញុំបាទផ្ទាល់ផងដែរ ។ ដូចនេះសូមពុកម៉ែ បងប្អូន ពូមីងទាំងអស់ មេត្តាទស្សនា ក៏ដូចជាជួយផ្តល់ជាមតិយោបល់(Comments) និងចែករំលែក (Share) នូវឃ្លីបវីឌីអូមួយនេះ ទាំងអស់គ្នា ដើម្បីផ្សព្វផ្សាយកាន់តែទំលំទូលាយ ជូនដល់ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ បានឃើញអំពីតំបន់ទេសចរណ៌នៅក្នុងប្រទេសអច្ឆរិយៈរបស់យើងនេះ ។”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្ត