ពិតជាក្ដុតក្ដួលខ្លាំងណាស់ បន្ទាប់ពីបានឃើញវីដេអូរបស់អ្នកគ្រូបង្រៀនម្នាក់ ដែលកំពុងបង្រៀនសិស្ស២-៣នាក់ ដែលយកម្លប់ដើមឈើដើម្បីធ្វើជាកន្លែងសម្រាប់បង្ហៀន ហើយក៏សូមសរសើរដល់ទឹកចិត្តរបស់អ្នកគ្រូដែលបានលះបង់ពេលវេលាបង្រៀនដល់ប្អូនៗ សង្ឃឹមថានឹងមានបងប្អូនសប្បុរសជនដែលមានទឹកចិត្តល្អ ជួយដល់អ្នកគ្រូក៏ដូចជាប្អូនៗផងចុះ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ (ខ្ញុំ ជាតៃកុងឡាន) ដោយគាត់បានរៀបរាប់នឹងបញ្ជាក់ថា «ថ្ងៃច័ន្ទ.11.1.2021.ខ្ញុំបាទបានបើកឡានទៅចាក់បេតុងតាមផ្លូវល្បឿនលឿន រួចក៏បានឃើញអ្នកគ្រូម្នាក់វ័យចំណាស់គាត់កំពុងបង្រៀនសិស្ស ឃើញហើយគួរឪ្យអាណិត ដោយសារបញ្ហាកូរ៉ូណា ទើបសិស្សមិនបានទៅរៀននៅសាលា🙏🙏😭😭ទឹកចិត្តអ្នកគ្រូ»៕
អានបន្តDay: January 12, 2021
ពិតជាសំណាងមែន! ទើបសឹកជាង១ខែ ពេលនេះ ព្រះសង្ឃ ប៊ុន សាលួត ចូលរោងការជាមួយប្រពន្ធក្មេងមុខឡើង…
មុនពេលលាចាកសិក្ខាបទ ព្រះអង្គ ប៊ុន សាលួត បានមានថេរដីកាថា ព្រះអង្គសម្រេចលាចាកសិក្ខាបទ ព្រោះតែការអស់ឧបនិស្ស័យក្នុងភេទជាបព្វជិត។ កិច្ចការពារព្រៃសង្ឃរុក្ខវ័ន្ត បានដំណើរការតាំងពីឆ្នាំ២០០១ ហើយទើបតែប្រមាណ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលព្រះអង្គ ប៊ុន សាលួត បណ្ដុះបានព្រះសង្ឃមួយចំនួន ដើម្បីធ្វើកិច្ចការងារអភិរក្សបន្តពីព្រះអង្គ។ យ៉ាងណាមិញថ្មីៗនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « Vibol Bo » បានធ្វើការបង្ហោះបែបនេះថា ៖ « អតីតមេគណខេត្តឧត្ដរមានជ័យ ដែលល្បីខាងការពារព្រៃឈេីនឹងសត្វព្រៃ សឹកជាង១ខែ អាឡូវមកការពារស្រីស្អាតម្ដង ធ្វេីជាអង្គរក្សបេះម្ដងមេីល រវាងការពារព្រៃឈេីនឹងសត្វព្រៃ អាឡូវមកការពារស្រីស្អាតតេីមួយណាលំបាកជាង? » ។
អានបន្តថាមែនៗ! រឿងចាប់ម៉ូតូកែច្នៃ លោកជំទាវ ហ៊ុន ស៊ីណាត ដាក់មួយម៉ាត់ «ធ្វើឱ្យតែរាស្ត្រក្ដៅក្រហាយ»
កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ នៅក្នុងកិច្ចប្រជុំពិភាក្សា កែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើ ដល់កម្លាំងនគរបាល សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូកែច្នៃបន្ថែមស៊ីម៉ាំងដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ។ ក្រោយពីទទួលបទបញ្ជាពី សម្ដេចក្រឡាហោម ស ខេង និង នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំងបង្កការរំខាននោះ មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ រហូតដល់មានរូបភាពខ្លះ គឺចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលនេះជាការខុសពីបទបញ្ជា ។ ជាក់ស្ដែង នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ឱ្យផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់សឺម៉ាំងឮខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន បន្ទាប់ពីមានការប្រតិកម្មជាច្រើនពីប្រជាពលរដ្ឋ នៅក្នុងការ ចាប់ម៉ូតូធំ ១ គ្រឿងដោយចោទថា បំពាក់បំពង់សឺម៉ាំងខុសបច្ចេកទេស ដែលរឿងហេតុនេះកើតមានឡើង នៅក្នុងខណ្ឌចំការមន ។ ជុំវិញរឿងនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលតែងតែចេញមុខបង្ហាញយោបល់នៅក្នុងសង្គម បានចេញសារមួយជុំវិញរឿងនេះថា «មិនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ធ្វើឲ្យតែរាស្ត្រក្ដៅក្រហាយ ។ ម្យ៉ាងទៀតអាសំឡេងឮហ្នឹងវាមិនងាប់ដូចគ្រឿងញៀនទេនាំគ្នាចាប់អាគ្រឿងញៀនទៅពេលនេះពេញវាលស្រែកូនខ្មែរបន្តិចទៀតងាប់អស់ហើយអស់លោកអើយ។ » ៕
អានបន្តហួសចិត្ត! យកអីវ៉ាន់មកផ្ញើឱ្យបងប្អូនដែលកំពុងធ្វើច ត្តាឡី ស័ ក ស្រាប់តែបើ កមើ លក្នុងកេះប្រទះឃើញសុទ្ធតែ…
ដោយសារតែស្ថានភាពនៃ Covid19 កំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យពលករខ្មែរ ឬប្រជាពលរដ្ឋខ្មែរដែលនៅថៃ ត្រលប់មកប្រទេសយើងវិញប៉ុន្តែត្រូវបានតម្រូវឱ្យមានការធ្វើចត្តាឡីស័ក និងធ្វើតេស្តដើម្បីរក Covid19 ហើយបើក្នុងករណីដែលរកឃើញនោះនឹងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មកដល់ពេលនេះមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់បាននឹងកំពុងតែធ្វើចត្តាឡីស័កនៅក្នុងទីតាំងផ្សេងៗដែលក្រសួងសុខាភិបាលបានរៀបចំឱ្យយ៉ាងតឹងតែងជាទីបំផុត។ យ៉ាងណាក៏ដោយនៅមុននេះបន្តិចមានគណនីហ្វេសបុកមួយបានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញអំពីសកម្មភាពឆែកឆេរសំភារៈដែលបងប្អូនរបស់អ្នកដែលកំពុងធ្វើចត្តាឡីស័កបានផ្ញើមកពួកគាត់។ អ្វីដែលបានធ្វើឱ្យមានការហួសចិត្តនោះគឺនៅពេលដែលឆែកក្នុងកេះអីវ៉ាន់នោះស្រាបតែប្រទះឃើញសុទ្ធតែស្រាបៀរ និងបៀរសម្រាប់លេង ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើយ៉ាងខ្លាំង។ យោងតាមការបង្ហោះរបស់គណនីហ្វេសបុកឈ្មោះ Hev David បានបង្ហោះខ្លឹមសារទាំងស្រុងថា៖ «ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សាគំលៀត មិនមែនអោយបងប្អូន មកហូបស្រារហើយនាំគ្នាលែងល្បែងនោះទេ។» ក្រោយពីមានការបង្ហោះបែបនេះ ក៏មានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងផងដែរដល់ម្ចាស់សំភារៈនោះ ដែលមិនគួរណាផ្ញើស្រាបៀរ និងបៀរមកបែបនេះអញ្ចឹងសោះ។
អានបន្តសើចពេញរោងការ អន្ទិត ឡុង ចន្ថា ធ្វើជាអ្នកកំដរត្រូវបានអ្នកកាត់សក់សួរសើចពេញរោងការ (មានវីដេអូ)
ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ អន្ទិត ឡុង ចន្ថា ដែលជាអតីតសង្ឃដ៏មានឈ្មោះបោះសម្លេង ដោយមានទេពកោសល្យអាចធ្វើឱ្យយាយៗសើចបិទមាត់ជិត ពេលដែលសម្ដែងធម៌ទេសនាតាមពិធីតូចធំនានា តែអកុសលអតីតសង្ឃ ឡុង ចន្ថា ត្រូវបានលាចាកសិក្ខាបទកាលប៉ុន្មានខែកន្លងទៅ ក្រោយមានអាស្រូវទាក់ទងស្រីក្មេងខុសធម៌វិន័យ ។ យ៉ាងណាក្រោយពីសឹករួចមកអន្ទិត ឡុង ចន្ថា មិនសូវបង្ហាញមុខនៅលើបណ្ដាញសង្គមឡើយ រហូតថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលក្រៃលែង ខណៈលេខមុខអតីតសង្ឃសម្ដីចាក់ទឹកមិនលេចរូបនេះ ស្លៀកពាក់យ៉ាងហំហានធ្វើជាអ្នកកំដរក្នុងពិធីមង្គលការមួយ ដោយនៅតែមានភាពកំប្លុកកំប្លែងមិនខុសពីមុននោះឡើយ ។ នេះបើយោងតាមឃ្លីបវីដេអូជាង៦នាទី ដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ Komsan Daily បានភ្ជាប់សំណេរឱ្យដឹងថា៖ «អន្ទិត ឡុង ចន្ថា បាត់មុខយូរឥឡូវឃើញនៅក្នុងរោងការ គីជាអ្នកកំដរ» ៕
អានបន្តសូមចូលរួមសោកស្តាយផង! មន្រ្តីប៉ូលិសមួយរូបបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ….
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាម «បច្ចឹមមង្គលសិលាចារ្យ ឋានុត្តមោ» បានបង្ហោះនូវដំណឹងដ៏ក្រៀម ក្រំ មួយ ខណៈដែលមានមន្រ្តីប៉ូលិសម្នាក់បានទទួលមរណភាពដោយសារ ក រ ណី គ្រោះ ថ្នាក់ ចរាចរណ៍ ពិតជាគួរឲ្យ រន្ធត់ ចិត្ត ណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ក្នុងនាមព្រះវចនាចារ្យរាជាគណថ្នាក់កិត្តិយស សូមនិមន្តចូលរួមរំលែកសមានទុក្ខដ៏ សែន ក្រៀម ក្រំនេះ ជាមួយក្រុមគ្រួសា នៃ ស ព ដោយ អ/ន ត្រី ឌី សារួត ជួបគ្រោះ ថ្នាក់ ចរាចរណ៍ នៅថ្មឆ័ត្រ។ សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពចុះ ថ្មពួក 11/1/2564/2021»។ ទន្ទឹមនឹងដំណឹងដ៏ សោក សៅ បំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍ សោក ស្ដាយ ជាខ្លាំង ចំពោះការបាត់បង់នូវធនធានមួយយ៉ាងសំខាន់ ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាង ក្រៀម ក្រំ ដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូន វិញ្ញាណ ក្ខន្ធ របស់បងប្រុសឆាប់បានទៅកាន់ សុ គ តិ ភព កុំបីឃ្លៀងឃ្លាតឡើយ។
អានបន្តយល់យ៉ាងណាដែបងប្អូន? រូពេទ្យយោធាក្រីក្រជាងគេបំផុត ស្នើក្រសួងសុខាភិបាលឱ្យគាត់ផលិត ថ្នាំ ព្យាបាលម ហារី កឈា ម…
ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីមានការបង្ហោះក្នុងបណ្ដាញសង្គមទា ក់ទងនឹងអតីតគ្រូពេ ទ្យយោ ធាមួយរូបចិត្តធ ម៌ព្យាបា ល ជំ ងឺ យកត្រឹមតែត ម្លៃ ថ្នាំ រហូតដល់ធ្លា ក់ខ្លួ នក្រខ្លួ នឯង និងខ្វះខា តផ្នែកជី វភាព កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ភ្នាក់ងារសារព័ ត៌មានបានចុះទៅជួបសម្ភា សន៍ជាមួយអតីតលោកគ្រូពេទ្យយោ ធារូបនោះដោយផ្ទាល់ នៅភូមិជំទាវសុខ,ឃុំច្រេស,ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង។ អតីតគ្រូពេ ទ្យយោ ធាមួយរូបខាងលើឈ្មោះ សាំង គឹមយ៉ាន អាយុ ៧៤ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា លោកបានជា ប់សញ្ញាប័ ត្របាក់អងនៅក្នុងសម័យលន់ នល់បន្ទាប់មកក៏បានប្រឡងចូលអាកា សចរស៊ីវិល និងបានរៀនបន្ថែម ៣ ឆ្នាំទៀត ព្រមទាំងបានប្រឡងជាប់ស ញ្ញាប័ ត្របាក់ឌុបបន្ថែមទៀត ពេលកំពុងបំ រើការជាម ន្ត្រីអាកាសចរ ណ៍ស៊ីវិល។ ដោយប្រទេសជាតិធ្លា ក់ចូលស ង្គ្រាម លោកបាន ជា ប់កាត ព្វកិច្ចយោ ធា ១៨ ខែ ក្នុងឋានន្តរស ក្តិអនុសេនីយ ឯក(សក្តិ ១ )។ លោកបានបន្តថា ក្នុងក្របខ ណ្ឌ័យោធា គាត់ជាគ្រូពេ ទ្យនៅមន្ទីរពេ ទ្យព្រះមុនីវង្ស រាជធានីភ្នំពេញ។ កាលណោះ លោកនៅអា គារស ង្គ្រោះ ប ន្ទាន់ ដែលមានអ្នករ បួ សច្រើនណាស់ មួយថ្ងៃៗ ដោយសារការ បា ញ់…
អានបន្តក្ដៅៗ ទីបំផុត ស្គាល់មុខ ភីឡុតអ្នកបើកយន្តហោះដែលធ្លាក់ ក្នុងសមុទ្រហើយ ជាពិសេសបន្សល់ទុកបណ្តាំចុងក្រោយយ៉ាងខ្លីថា….
បរទេស ៖ ជុំវិញរឿងហេតុការណ៏ដ៏រន្ធត់ ដោយយន្តហោះមួយគ្រឿងបានបាត់ពីរាដា ឯលទ្ធផលគឺធ្លាក់ចូលសមុទ្រ បណ្តាលអោយអ្នកជិះទាំងអស់បានបាត់បង់ជីវិតយ៉ាងអនោច អធមមែនទែន។ ដោយឡែកនេះបើយោងនេះបើយោងតាមប្រភពព័ត៌មានរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា បំណែកយន្ត ហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ី ត្រូបានគេរកឃើញនៅក្នុងសមុទ្រជ្វាប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះផងដែរ ងាកមក រូបភាពអ្នកបើកយន្តហោះឥណ្ឌូនេស៊ីដែលធ្លាក់ថ្មីៗ បណ្តាលស្លា ប់ទាំងអស់ គ្មានអ្នកនៅរស់ឡើយ និងលិខិតបន្សល់ ចុងក្រោយរបស់គាត់إن لله و إنا إليه راجعون លោកបានផ្តាំផ្អើលទៅមិត្តរបស់គាត់យ៉ាងដូច្នេះថា៖«អាគង ខ្ញុំសុំខ្ចីប្រដា ប់សាក ថ្មរបស់ឯងមួយភ្លេតណា។ អរគុណទុកជាមុន។ NB:កុំភ្លេចថ្វាយបង្គស៊ូប៊ូស»នេះជាពាក្យបកប្រែកអ្នកលេងហ៊្វេសបុកម្នាក់ដែល ចេះភាសាគាត់៕ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
អានបន្តគាំទ្រពេញទំហឹង!! ឯកឧត្ដម ឃួង ស្រេង មិនឱ្យកាប់ឈើ ៣ ដើម អាយុកាលជាង ៣០០ ឆ្នាំចោលទេ
ក្រោយលេចឮព័ត៌មានថា ដើមឈើ ៣ ដើមអាយុកាលជាង ៣០០ ឆ្នាំនៅឧទ្យានកាណាឌីយ៉ា ផ្លូវព្រះអង្គឌួង គ្រោងនឹងកាប់ចោលព្រោះពុកផុយ ខ្លាចប៉ះពាល់ដល់សុវត្ថិភាពនោះ ពេលនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះពិនិត្យដោយផ្ទាល់ និងបានសម្រេចទុកដើមឈើទាំងនោះវិញ ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និង វិថីក្រមួនសដោយផ្ទាល់។ ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ ឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន បន្តថែទាំនិងរក្សាទុកដើមឈើចំនួន ៣ ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និង ធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕
អានបន្តមកទៀតហើយ! ផលិតកម្ម Galaxy Navatra ប្រកាស ទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ ក្នុងតម្លៃមួយបទពី 600 ដុល្លារ រហូតដល់ទៅ…, ច្រើនណាស់
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ទៀតហើយ ក្រោយប្រកាស ថា “ជ្រើសរើសអ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ តាមសមត្ថភាព 069666556/017891939″។ នៅមិនទាន់អស់ទេ នៅព្រឹកមិញនេះទៀត នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានប្រកាសនូវដំណឹងមួយទៀតហើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា “Galaxy Navatra សូមជម្រាបជូនដំណឹងដើម្បីលើកកម្ពស់ស្នាដៃនិពន្ធចម្រៀងសម័យ ក្រុមហ៊ុនមានកិត្តិយស ទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ ក្នុងតម្លៃមួយបទចាប់ពី 600ដុល្លារ ដល់1500 ដុល្លារ។ សូមទាក់ទងមក 093840155″៕
អានបន្ត