អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានច្រានចោលព័ត៌មានដែលថា បុរសម្នាក់ដែលបើករថយន្តម៉ាកព្រូសកៀរម៉ូតូស្គូពី រួចដកកាំភ្លើងភ្ជង់ជនរងគ្រោះនោះថា មិនមានឈ្មោះក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថនោះទេ ហើយថាសូម្បីតែកាំភ្លើងជនបង្កម៉ាកកា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ តាមលោកផ្កាយ១ អេង ហ៊ី បុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មានទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថដដែល នៅពេលនេះកម្លាំងមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។បុរសម្នាក់បានរងរបួសបាក់ដងកាំបិត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាកព្រូសមួយគ្រឿងបើកកៀរទាំងកំរោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេអះអាងថា បានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ មករា ២០២១ ។ បើតាមព័ត៌មានដែលត្រូវគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសព៌ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AU 9367 បើកបរដោយបុរសម្នាក់ បានបើករថយន្តស្របទិសគ្នាតាមបណ្តោយផ្លូវ៧៣ កែងផ្សារធំថ្មី រួចកៀរម៉ូតូម៉ាកស្គូពីព៌ណស ពាក់ស្លាកលេខកណ្តាល 1AG 5620 បណ្តាលឲ្យអ្នកបើកម៉ូតូដួលរបួសបាក់ដងកាំបិតនិងរងរបួសប្រអប់ជើង ។ ប្រភពបន្តថា បន្ទាប់ពីបើកកៀរម៉ូតូបង្កឲ្យមានអ្នករបួសនោះរួចមក គេឃើញអ្នកបើរករថយន្ត បានដកកាំភ្លើងពីចង្កេះ ហើយស្រែកថា«អ្ហែងចង់យ៉ាងម៉េច» ភ្លាមៗនោះគេក៍ឃើញអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់ផងនោះ បានលេីកដៃសំពះសុំកុំបាញ់គាត់អី ។ ក្រោយឃើញសភាពបែបនេះ អ្នកចោមរោមមើលហេតុការណ៍បានរត់មកជួយជនរងគ្រោះនិងជួយចាត់ចែងបញ្ជូនអ្នកបើកបរម៉ូតូទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ប្រភពបានបន្ថែមទៀតថា បន្ទាប់ពីបង្កហេតុនោះរួចមក គេឃើញអ្នកបើកបររថយន្តព្រូសនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ ទើបបសមត្ថកិច្ចសុំដកកាំភ្លើងទុកសិន តែគេឃើញជនបង្កប្រគល់អោយតែសំបកកាំភ្លើងមិនប្រគល់គ្រាប់អោយនោះទេ ហើយបានស្រែកគំហកដាក់សមត្ថកិច្ចនោះថែមទៀត និងបានស្រែក ថាខ្លួន(អ្នកបើកបររថយន្ត)មានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ។ ប្រភពបញ្ជាក់ទៀតថា ក្រោយហេតុការណ៍ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណដោយមិនចង់មានរឿងវែងឆ្ងាយ ក៏មិនបានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី១នោះទេ ដោយសុំត្រឹមតែជនបង្កដែលមិនទាន់ស្គាល់អត្តសញ្ញាណផងដែរនោះ…
អានបន្តDay: January 12, 2021
ដំណឹងល្អណាស់ !! ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ២នាក់ថែមទៀតជាសះស្បើយ…
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន២នាក់ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកជាសះស្បើយទាំង២នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ និងស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីទាំង២នាក់នេះ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៧៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៦នាក់៕
អានបន្តសូមចូលរួមរំលែកទុក្ខផង! អាណិតណាស់ ជាគ្រូបង្រៀនផង ជាអ្នករត់ឌុបផង ដេីរទិញអេតចាយផង ពេលនេះគាត់បានទទួលមរណភាពហេីយ ដោយសារតែ
នៅព្រឹកថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «ព័ត៌មាន ប្រចាំខេត្តស្វាយរៀង» បានបង្ហោះនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមានលោកគ្រូបង្រៀនម្នាក់នៅខេត្តស្វាយរៀង បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ជាគ្រូបង្រៀនផង ជាអ្នករត់ឌុបផង ដេីរទិញអេតចាយផង អីលូវគាត់បានទទួលមរណភាពហេីយ គាត់រស់នៅខេត្តស្វាយរៀង»។ ជាមួយគ្នានេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ មែន សុភ័ន បានមានការបញ្ជាក់អំពីមូលហេតុនៃការស្លា ប់ប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែជំងឺក្រពះពោះវៀន។
អានបន្តសែនអាសូរណាស់!! កង់បែកបាក់ មកច្នៃដាក់ឈើជិះ និងជាកូនបង ត្រូវទទួលបន្ទុកគ្រួសារ ឆ្លៀតចេញពីរៀន មកធាក់កង់លក់ដំឡូងទៀត…
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានបង្ហោះថា៖ កំសត់ពេកហើយប្អូនស្រី ជាកូនបងក្នុងគ្រួសារខ្វះខាត ពេលចេញពីរៀនឆ្លៀតធាក់កង់លក់ដំឡូង ដេីម្បីបានកំរៃខ្លះអោយម្ដាយបង់ធនាគារ អ្វីដែលអាសូរខ្លាំងនោះគឺប្អូនស្រីពុំមានកង់ល្អជិះនោះទេ គឺយកកង់ចាស់បាក់បែកឆ្នៃដាក់ឈេី យកមកធាក់លក់ដំឡូងតាមភូមិ។ គ្រួសារប្អូនខ្វះខាតណាស់ ដូចនេះសូមបងប្អូនក្នុងនិងក្រៅប្រទេសមេត្តាជួយជាស្បៀងអាហារឬកង់ថ្មី ដល់គ្រួសារប្អូនស្រីផង ប្អូនរស់នៅខេត្តបាត់ដំបង លេខបរិច្ចាគសម្រាប់ជួយគាត់:097/096,9988938 ABA:001305076 សូមជួយចែករំលែកព័ត៌មាននេះផង🙏។
អានបន្តខ្លាំងមែន!! ទើបចូលរៀនបានមួយថ្ងៃ ត្រូវចោរលក្ខណៈពូជ ល្បួងដោះយកគ្រឿងអលង្ការ អស់ពីក្នុងខ្លួន(មានវីដេអូ)
តាមរយៈគណនេយ្យហ្វេសបុក ឈ្មោះថា មោះ ម៉ារាយុទ្ធ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ បានបង្ហោះករណីមយួ ស្ត្រីម្នាក់រួមទាំងកូនស្រី បានធ្វើសកម្មភាពដាក់ថ្នាំល្បួងយកគ្រឿងអលង្ការរបស់ក្មេងស្រីសិស្សសាលាម្នាក់ ហើយគេចខ្លួនបាត់ស្រមោលឈឹងតែម្តង។ ម្ចាស់គណនេយ្យខាងលើបានឲ្យដឹងបែបនេះថា ៖ «សូមប្រុងប្រយ័ត្ន!!! ទើបចូលរៀនបានមួយថ្ងៃមាន ក្រុមចោរលក្ខណៈពូជ បានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំល្បួងយកគ្រឿងអលង្ការ នៅសាលាបឋមសិក្សាឬស្សីកែវ ធ្លាប់តែឃើញម្ដាយណែនាំកូនទៅរកផ្លូវល្អតែម្ដាយនេះនាំកូនធ្វើជាចោរ សូមអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្ន ពិសេសកុំអោយគាត់ពាក់គ្រឿង អលង្ការទៅអោយសោះ នេះជាការធ្វេសប្រហេសរបស់ពួកខ្ញុំដែរមិនបានយកដោះទុក ព្រោះមានធុរៈចុះទៅខេត្តទើបមិនបានយកទុក»។
អានបន្តផ្អាកបន្ទាន់!! ឧត្តមសេនីយ៍ឯក ស ថេត បញ្ជានគរបាលរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូដែលមានបំពង់សុីម៉ាំងលឺខ្លាំង ក្រោយមន្ដ្រីខ្លះអនុវត្តលើសការណែនាំ (មានវីដេអូ)
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាកម្លាំងនគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។ ក្នុងសារសំឡេងផ្ញើទៅកាន់នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្ននេះ គឺរង់ចាំទទួលបញ្ជាថ្មីពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង។ លោកឧត្តមសេនីយ៍ឯក ស ថេត បានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា។ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុកដែលមានសំឡេងលឺខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី […] ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះប្រភេទនេះអត់មានខុសទេ»។ គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំលេងរំខានដល់ប្រជាពលរដ្ឋ។ ការដាក់បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្ដេចសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំលេងលឺខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្ដេចផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំលេងបំពុងស៉ីម៉ាំងនេះផងដែរ។ បទបញ្ជាជាថ្មីរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព…
អានបន្ត