តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Pov Meas បានចែករំលែកពីបទពិសោធន៍ និងការតាំងចិត្តក្នុងការសម្រកទម្ងន់ ដែលកាលពី៣ឆ្នាំមុន មានរាងធាត់គីឡូដល់ទៅ៨៨គីឡូ ជាហេតុធ្វើឲ្យមានអ្នកដ៏ទៃ សើចចំអុក ធ្វើឲ្យនាងឈឺចិត្តរហូតផ្លាស់ប្តូរខ្លួនឯងបាន១៨០ដឺក្រេ ។ ម្ចាស់គណនេយ្យខាងលើ បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ ថ្ងៃនេះ..កាលពី3ឆ្នាំមុនខ្ញុំធាត់ឡេីងដល់88គីឡូខ្ញុំខ្មៅមុខសិទ្ធិតែមុននិយាយរួមអាក្រក់គ្មានលេខដាក់ ដឹងទេថាពេលនោះជីវិតខ្ញុំរស់នៅក្នុងសភាពបែបណា? ពេលចេញទៅខាងក្រៅម្តងៗក្រសែភ្នែកមនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំដូចខ្ញុំនិងសត្វចម្លែកចឹងមានអ្នកខ្លះទៀតទ្រាំសេីចខ្ញុំមិនបានក៏សេីចចំអន់ខ្ញុំនៅនិងមុខខ្ញុំក៏មាន សុំបីតែមនុស្សជិតស្និតក្បែរខ្លួនពេលខ្លះក៏និយាយឌឺដងបែបមេីលងាយខ្ញុំដែល សម្តីមេីលងាយអីដែរថាខ្ញុំមិនធ្លាប់ឮ? ការឈឺចាប់បែបណាដែរថាខ្ញុំមិនធ្លាប់ទទួលបាន? ខ្ញុំក៏ចាប់ផ្ដើមរស់នៅបែបភ័យខ្លាចក្រសែភ្នែកនិងសម្តីគេ ចាប់ផ្ដើមរស់នៅលាក់ខ្លួននៅតែបន្ទប់ងងឹតមិនហ៊ានចេញទៅណា ចាប់ផ្ដើមដេកយំអន់ចិត្តនិងខ្លួនឯងសឹងរាល់យប់ ខ្ញុំក៏ព្យាយាមក្នុងការសម្រកទម្ងន់ណាស់ដេីម្បីចង់ស្អាតតែខ្ញុំបរាជ័យម្ដងហើយម្ដងទៀតមិនក្រោម20ដងទេ នៅថ្ញៃមួយជាពេលដែលខ្ញុំបរាជ័យលេីកទី21ខ្ញុំយំខ្លាំងណាស់ខ្ញុំបាក់ទឹកចិត្តខ្លាំងបំផុត ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ ខ្ញុំជូនទឹកភ្នែកចេញងេីបឈរដេីរទៅឆ្លុះកញ្ចក់មេីលរូបរាងដ៏អាក្រក់របស់ខ្លួនឯងទាំងដែលខ្ញុំជាមនុស្សខ្លាចកញ្ចក់បំផុត ហេីយខ្ញុំក៏បានសួរខ្លួនឯងថា..ចង់រស់នៅក្នុងរូបរាងអាក្រក់មួយនិងដល់ពេលណាទៀត? ទ្រាំរស់នៅក្នុងសភាពដែរគ្មានតម្លៃ ដែរគេមេីលងាយនិងឆ្អែតឆ្អន់នៅ? ចម្លើយរបស់ខ្ញុំៗមិនចង់បន្តជីវិតនៅក្នុងចំនុចសូន្យមួួយនេះទៀតទេ ខ្ញុំនិងដេីរទៅរកគោលដៅស្រីស្អាតដែរខ្ញុំតែងតែប្រាថ្នា នៅថ្ងៃនោះខ្ញុំក៏ចាប់ផ្ដើមការសម្រកម្តងទៀតជាលេីកទី22របស់ខ្ញុំ ទេីបខ្ញុំជោគជ័យ ខ្ញុំមានថ្ងៃនេះគ្រប់យ៉ាងបានពីការដែលមិនបោះបង់ចោលខ្លួនឯង..
អានបន្តDay: January 13, 2021
ស្អាតណាស់ ! ផ្ទុះការសរសើរព្រាត ក្រោយឃើញ សម្រស់គូដណ្តឹង អន្ទិត ប៊ុន សាលួត រហូតមានអ្នកខ្លះថាដូច…(មានវីដេអូ)
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ អន្ទិត ប៊ុន សាលួត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សាលួត បួសបាន ៣០វស្សា ជាស្ថាបនិកសង្ឃសហគមន៍រុក្ខាវ័ន អតីតព្រះមេគណខេត្តឧត្តរមានជ័យ បានលាចាកសិក្ខាបទ (សឹក) ហើយ កាលពីវេលាម៉ោង 7:30 នាទីព្រឹកមិញនេះ (26/11/2020)។ ខ្ញុំព្រះករុណា ខ្ញុំបាទសូមអភ័យទោសពីសំណាក់ព្រះករុណា ព្រះថេរានុត្ថេរៈគ្រប់ៗព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា លោកគ្រូ អ្នកគ្រូ ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទំាងក្នុងនិងក្រៅប្រទេសដែល ខ្ញុំព្រះករុណា ខ្ញុំបាទមិនបានប្រាប់ពីការលាចាសិក្ខាបទរបស់ខ្ញុំ។ សូមទានអធ្យាស្រ័យ សូមអរព្រះគុណនិងអរគុណ!!! ពីខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សាលួត!!!”។ លុះមកដល់ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អន្ទិត ប៊ុន សាលួត បានសម្រេចចូលរោងភ្ជាប់ពាក្យជាមួយនារីម្នាក់ដ៏ស្រស់ស្អាត។ កម្មវិធីភ្ជាប់ពាក្យនេះ បានរៀបចំធ្វើឡើងនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនារី ដែលត្រូវជាគូដណ្តឹង របស់ អន្ទិត ប៊ុន សាលួត តែម្តង ពិតជាមានសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ណាស់។ ឃើញទិដ្ឋភាពពិធីភ្ជាប់ពាក្យនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន…
អានបន្តសូមចូលរួមរំលែកទុក្ខផង!! មន្រ្តីយោធាម្នាក់ ដេកបែ កពពុះមាត់ ស្លា ប់ នៅផ្លូវរដ្ឋសភាទល់មុខ ណាហ្គា២ ដោយសារតែ…
ភ្នំពេញ៖ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១នេះ មានករណីប្រទះឃើញបុរសម្នាក់ដេក ស្លា ប់ នៅលើការ៉ូទ្បាខាងមុខ ពុទ្ធសាសនាបណ្ឌិត្យ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចផ្លូវរដ្ឋសភា,ក្នុងសង្កាត់ទន្លេបាសាក់,ខណ្ឌចម្ការមន,រាជធានីភ្នំពេញ។ ស ពជ ន រ ង គ្រោះ ឈ្មោះ អ៊ូ ប៊ុនសេង ភេ ទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរយោធា ឋានន្តរសក្ក័វរ:សេនីយ៍ឯក អត្តលេខ ០១៤៩៥៣ កងឯកភាពទីចាត់ការងារព្រំដែន អបក ។ ចំពោះសម្ភាររបស់ស ពរួមមាន៖ ១.កាំ ភ្លើ ង ១ គ្រឿងម៉ាក P.ACOLT លេខ ៦៦០៧ ,២.គ្រា ប់មាន ០៧ គ្រា ប់ ,៣.កាបូបលុយចំនួនមួយ ,៤.រថយន្ត ១ គ្រឿង មាក់ មែកស័រដេស ពណ៌ស ផ្លាកលេខភម០២ 2-7258 ។ ចំពោះមូលហេតុគឺ៖ មកពីគាំ ងបេះ ដូង ទើបបណ្តាលឲ្យដួ ល ស្លា ប់តែម្ដង ។ សាកស ព ត្រូវកម្លាំ ងសមត្ថកិ ច្ចជំនាញ ដឹកយកទៅវត្តស្ទឹងមានជ័យ ៕
អានបន្តអ្នកអត់គូហាមច្រណែនណា!! មង្គលការ ស្រី និងស្រីដូចគ្នា ភ្ញាក់ផ្អើល ពេញបណ្តាញសង្គម…
ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងបណ្តាញសង្គម ដោយសង្កេតឃើញមានមង្គលការមួយ ដែលមានគូស្វាមីភរិយា គឺជាភេទស្រីដូចគ្នាដែលគេនិយមហៅថា ស្នេហាបែបTomboy និង មនុស្សស្រី ដែលសង្កេតឃើញថាមានការ Share យ៉ាងច្រើនកុះករផងដែរ។ ដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់ ក្តាមប្រៃ បានបង្ហោះរូបភាពជាច្រើនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាមួយភរិយា នៅថ្ងៃអាពាហ៍ពិពាហ៍ ដោយមានភ្ញៀវកត្តិយសចូលរួមយ៉ាងច្រើនសន្ធឹក រួមទាំងសារខ្លីមួយដែលអត្ថន័យថា៖ ស្រលាញ់ភេទដូចគ្នាឲ្យតែយើងចេះតស៊ូ និងមើលថែគ្នាបានល្អ អ្នកនិងមានថ្ងៃនេះដូចខ្ញុំដែរ ស៊ែម្នាក់មួយទៅដើម្បីឲ្យTom Tom គ្នាយើងមិនអស់សង្ឃឹមក្នុងការរៀបការ។ ក្រោយពីបានឃើញដូច្នេះរួចមកឃើញថា មានអ្នកដែលមិនទាន់រកគូឃើញមានចិត្តច្រណែនខ្លះៗដែរ និងមតិភាគច្រើនផ្សេងទៀតក៏ចូលមកសរសើរនិង ជូនពរជ័យដល់ប្តីប្រពន្ធមួយគូនេះ ដែលពួកអាចរកស្នេហ៍ពិតបាន ព្រោះថាក្តីស្នេហាពិតមិនប្រកាន់ នៅលើ ពណ៌សម្បុរ ភេទ អាយុ ឡើយ ៕ ដើម្បីជ្រាបច្បាស់ សូមចូលទស្សនារូបភាពដែលមានខាងក្រោមនេះ ៖
អានបន្តដូចការសង្ស័យមែន! អតីតព្រះមេគុណជាកូនកំលោះ ចេញបញ្ជាក់មូលហេតុ កូនក្រមុំមុខសូវរីកគឺដោយសារតែ….
ឧត្តរមានជ័យ ៖ ប្រិយមិត្តមួយចំនួនបានស្គាល់ជ្រាបហើយ អតីតព្រះសង្ឃមួយអង្គ ដែលគេតែងហៅ «លោកឪ» ជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលជាសកម្មជនល្បីខាងការធ្វើសកម្មភាពការពារព្រៃឈើ លោក គ្រូ បណ្ឌិត ប៊ុន សាលួត ក្រោយសឹកភ្លាម បានយកប្រពន្ធក្មេងដ៏ស្រស់ស្អាតភ្លែតតែម្ដង ដោយបានភ្ជាប់ពាក្យផ្អើលអ្នកស្រុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកគ្រូអន្ទិត ប៊ុន សាលួត បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីបានភ្ជាប់ពាក្យរួចហើយ លោកនិងគូដណ្ដឹង នឹងត្រូវរៀបការនៅថ្ងៃ៦-៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧-១៨ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះហើយ។ចំពោះខ្ញុំនិងគូដណ្ដឹងខ្ញុំនោះ ស្គាល់គ្នារយៈពេលខ្លីទេ ប៉ុន្តែខ្ញុំសង្កេតឃើញចរិតគាត់ ទី១ គាត់មិនដែលចេះដើរទៅណាទៅណីពេលយប់ព្រលប់ ទោះបីគាត់ទៅណា គាត់សុំឪពុកម្ដាយគាត់ ហើយទោះបីគាត់ស្គាល់ខ្ញុំ ទើបបានថ្មីថ្មោងមែន តែពេល គាត់ទៅណាញ៉ាំអី ក៏គាត់បា្រប់ខ្ញុំ។ ទី២ ការងារគាត់ អាចជំនួសឪពុកម្ដាយបាន គឺគាត់អត់បានរៀនច្រើនទេ ដោយសារម្ដាយគាត់ឈឺ គាត់ក៏ឈប់រៀន មកជួយឪពុកគាត់ទៅ ធ្វើឲ្យឪពុកគាត់ស្រួល ព្រោះគាត់ជួយដៃជើងបានមែន ជាពិសេសជួយលក់ដូរម្ដាយគាត់»។លោកប៊ុន សាលួត បន្តថា «អាហ្នឹងជាគូរបស់ខ្ញុំហើយៗគាត់ ទទួលយកយើងបាន យើងកោតសរសើរដែរ ដោយខ្ញុំនិយាយមួយម៉ាត់ទេ ទោះបីគេជឿខ្ញុំ មិនជឿខ្ញុំ ក៏ខ្ញុំអ្នកបួស ខ្ញុំមានសច្ចធម៌ ខ្ញុំអ្នកកាន់សច្ចធម៌។ កាលដើម ខ្ញុំគិតថា គាត់ទទួលយកខ្ញុំមិនបានទេ ដោយសារខ្ញុំចាស់ជាងគាត់ច្រើន ប៉ុន្តែគាត់ទទួលយកយើងបាន ហើយទទួលយកបាននេះ មិនមែនដោយសារគេ ឪពុកម្ដាយគាត់បង្ខិតបង្ខំទេ។ខ្ញុំនិយាយជាមួយនាង នៅមុខម៉ែឪគេ គ្រួសារគេទាំងអស់ថា បើចៅឯងមានការបង្ខិត បង្ខំ ខ្ញុំមិនអាចទទួលយកបានទេ…
អានបន្តប្រពៃណាស់! ធ្វើដំណើរតាមផ្លូវឃើញលោកយាយនៅជាមួយចៅគួរឲ្យអាណិត លោកស្រី ទ្រី ដាណា ក៏បានចុះទៅសួរសុខទុក្ខ និងបានជូនថវិកាចំនួន…(មានវីដេអូ)
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ លោក ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី បានតស៊ូពុះពារធ្វើដំណើរទាំងផ្លូវឆ្ងាយទៅកាន់បណ្តាលខេត្តមួយចំនួន ក្នុងគោលបំណងដេីម្បីនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាត។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា និង ស្វាមី បានចុះទៅដល់ផ្ទះលោកយាយម្នាក់ក្នុងខេត្តព្រះវិហារ និងបានជូនជាគ្រឿងឧបភោគបរិភោគ សៀវភៅ កាតាប ព្រមជាមួយថវិកាចំនួន ៤០មុឺនរៀលផងដែរ ដល់លោកយាយ និងកូនរបស់គាត់។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឲ្យដឹងថា៖«ឆ្លងពីស្ទឹងត្រែង មកដល់ដីព្រះវិហារ ឃើញលោកយាយនៅជាមួយចៅគួរអាណិត ចូលទៅជូនអំណោយ ថវិកាមួយចំនួន និងសម្ភារៈសិក្សាដល់ចៅៗគាត់។ មើលទៅចៅគាត់ទាំង២ សប្បាយចិត្តណាស់ បានកាតាបថ្មី សប្បាយជាងបានលុយទៀត សួរនាំយាយ ថាពុកម្ដាយទៅចម្ការអស់ លោកយាយនៅមើលចៅៗ។ ផ្ទះម្ដាយកូនជាប់គ្នា ពិបាកដូចគ្នា នាងខ្ញុំ និងស្វាមី ក៏បានផ្ញើអំណោយ ថវិកាជូនគាត់ដូចគ្នា។ សង្ឃឹមថាកូនៗគាត់ បានរៀនសូត្រគ្រប់គ្រាន់ ថ្ងៃក្រោយលែងលំបាក»។
អានបន្តគាំទ្រទេបងប្អូន?? លោកគ្រូពេទ្យចិត្តធ ម៍ម្នាក់ ចង់បើកពេទ្យសម្ភពសម្រាលកូនមិនយកលុយ ធ្វើការមិនគិតប្រាក់ខែ…
ពិតជាទឹកចិត្តល្អប្រពៃខ្លាំងណាស់លោកគ្រូពេទ្យជំនាញផ្នេកសម្ភពម្នាក់ ឈ្មោះ ចាន់ រស្មី បានប្រកាសនៅលើគណនីហ្វេសប៊ុក មានបំណងចង់បង្កើតមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្ដាល ហើយលោកគ្រូពេទ្យសុខចិត្តធ្វើការដោយមិនយកប្រាក់បៀវត្សទៀតផង ។ តាមរយៈគណនីហ្វេសប៊ុកលោកគ្រូពេទ្យ ឈ្មោះ Rasmey Chan បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី មានបំណងបើកមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្តាល ប្រសិនបើមានសប្បុរសជនផ្តល់ការគាំទ្រផ្នែកមូលនិធិ ខ្ញុំស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស» ។ ក្រោយពីបានឃើញការបង្ហោះរបស់លោកគ្រូពេទ្យខាងលើ បានធ្វើឱ្យមហាជនមានការគាំទ្រ និងចែករំលែកជាច្រើន ប្រសិនបើពិតជាអាចបង្កើតមន្ទីរពេទ្យសម្រាលកូនដោយមិនយកថ្លៃ ពិតជាអាចសម្រួលជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ៕
អានបន្តសូមចូលរួមរំលែកទុក្ខផង! បុរសម្នាក់ជាបុគ្គលិក នៅសណ្ឋាគារ ណាហ្គាវើល បានទទួលមរណភាព ដោយសារតែ…
បុរសម្នាក់បាន ស្លា ប់ បាត់ បង់ ជី វិត ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូធ្វើដំណើរតាមផ្លូវបេតុងមួយខ្សែរចេញពីវត្តឬស្សីស្រស់ ក្នុងល្បឿនលឿនបានឆ្លងកាត់ផ្លូវជាតិលេខ១ ក៏ជ្រុលទៅបុកឃឿនថ្នពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ ដួល បោក ក្បាល នឹងឃឿនថ្មពុះចែកទ្រូងផ្លូវ ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ១ នៅខាងមុខ វត្ត និរោធ រង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ស ព ជន រង គ្រោះ មានឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បុគ្គលិកបំរេីការងារនៅសណ្ឋាគារណាកាវើល (NAGA WORLD) អាស័យដ្ឋានសង្កាត់ក្បាលពោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគី ស្មាស់រីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD 5939។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងរួចបានធ្វើកំ ណត់ ហេតុ និងបានយកម៉ូតូជន រង គ្រោះ យកទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិ ចំណែកឯ ស ព ជន រង គ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមចូលរួម រំ លែក ទុក្ខ និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណ ក្ខន្ធ នៃ ស ព ឆាប់បានទៅកាន់ សុ គ តិ ភព កុំបីឃ្លៀង ឃ្លាត…
អានបន្តមួយករណីទៀតហើយ!អាណាព្យាបាលសូមប្រុងប្រយ័ត្នកូនតូចៗ ចោរស្រីចាប់ក្មេងសិស្សសាលាដោះយកខ្សែក នៅតាខ្មៅ ព្រឹកមិញ…(មានវីដេអូ)
ក្មេងប្រុសម្នាក់ខណៈសម្រាកម៉ោងសិក្សា ស្រាប់តែត្រូវស្ត្រីសង្ស័យម្នាក់ចូលទៅល្បួងចាប់ រួចដឹកតាមម៉ូតូយក ទៅដោះខ្សែ ក ហើយយកប្លុងចោ លនៅក្នុងផ្សារ ក៏ត្រូវអាជីវករផ្សារនាំមកកា ន់សាលាបឋមសិក្សាតាខ្មៅ ភ្លាមនោះលោកគ្រូអ្នកគ្រូក៏បានសួរនាំ រួចហៅម្តាយមកធានាយកកូនទៅផ្ទះវិញ។ បើតាមលោកឯក ស៊ីណា នាយកសាលាបឋមសិក្សាតាខ្មៅ បានបង្ហោះសារ និងវីដេអូថា “ក្មេងនេះបានវង្វេងសាលា ហើយបងស្រីម្នាក់គាត់នាំមកសាលាបឋមតាខ្មៅនៅម៉ោង9:30ថ្ងៃទី13/01/2021 បើបងប្អូនណាបានស្គល់ជូយប្រាប់តៗគ្នាផង”។ បើតាមវីដេអូដែលលោកឯក ស៊ីណា បង្ហោះបានឲ្យដឹងថា “ក្មេងប្រុសរូបនោះមានឈ្មោះ វីរៈ សុផាយុទញធ រៀនថ្នាក់ទី១ មានឪពុកឈ្មោះ វីត និងម្តាយឈ្មោះនីត រស់នៅភូមិតាខ្មៅ”។ ដោយឡែក បើតាមស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានបង្ហោះឲ្យដឹងថា “ចាំបន្តិចមីនាង ចាំអ ញឆែកកាំមេរ៉ាឃើញស្លាកលេខម៉ូតូ និងមុខងែង អញនឹងប្តឹងអែងឲ្យអស់ខោវម្តង ខ្លាំងណាស់ហ៊ានចា ប់កូនអញ ស្គាល់អញតិចពេកហើយ សំណាងមានគេជួយ កូនអ ញរាសីខ្ពស់ ចាំអញឆែកវិដេអូបាន ចាំតែដេកគុកទៅងែង”។ ស្ត្រីជាម្តាយ បន្ថែមថា “នេះវីដេអូមីចោរស្រី វាចាប់កូនខ្ញុំទៅចោលនៅផ្សារតាខ្មៅ មុនដំបូងវានាំកូនខ្ញុំទៅទិញ បន្ទាប់មកវាក៏យកម៉ូតូមកឌុបកូនខ្ញុំទៅ វាយកកូនខ្ញុំទៅទុកចាល នៅតាខ្មៅ វាជិះម៉ូតូកូនទារ ពណ៌ក្រហម មើផ្លាកលេខមិនច្បាស់ ហើយសំណាងបានបងស្រីម្នាក់ឃើញហើយ ជូនមកដាក់នៅសាលាបឋមតាខ្មៅ ហើយក៏បាននាយកសាលាបឋមតាខ្មៅសួរនាំ ហើយក៏ជូនមកដល់សាលាស្វាយរលំវិញ វាចាប់កូននៅម៉ោង9:41am 13.01.2021ជួយស៊ែរកមុខវាផង”។
អានបន្តអាសូរណាស់!! កូនកើតជំងឺសួតធ្ងន់ធ្ងរ😭 ដោយសារផ្សែងបារីប៉ា តែកូននៅតែស្រឡាញ់ប៉ាខ្លាំង ជួយចែករំលែកបន្តផង🙏🙏 ឈប់បានឈប់ទៅ
វាជារឿងមួយគួរឱ្យស្ដាយខ្លាំងណាស់ ដែលបងស្រីម្នាក់ បានកើតជំងឺសួតធ្ងន់ធ្ងរ ក៏ព្រោះតែឪពុកគាត់ បានជក់បារី តាំងពីគាត់នៅតូច។ ដូច្នេះសូមឪពុកម្ដាយទាំងអស់ គិតគូរម្ដងទៀត ដោយហេតុថា ផ្សែងបារី បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកនៅជិតយើង។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ra Sa បានសរសេររៀបរាប់ដូច្នេះថា៖ ថ្ងែនេះខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗដែជាលេាកប៉ារបស់ប្អូនប្អូន ខ្ញុំចង់ប្រាប់ទៅដល់លេាកប៉ាមួយចំនួនបេីលេាកប៉ាស្រលាញ់កូន កូនសុំកំជក់បារីពេលនេះនាងខ្ញុំផ្ទាល់បានមានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបានឈឺខ្លាំងហេីយទៅមន្ទីរពេទ្យហេីយលេាកគ្រូពេទ្យគាត់សួរខ្ញុំថានៅក្នុងគ្រួសារប្អូនមានអ្នកណាជក់បារីទេពេលនោះខ្ញុំប្រាប់លេាកគ្រូពេទ្យថានៅក្នុងគ្រួសារខ្ញុំមានលេាកប៉ាខ្ញុំតែម្នាក់ទេដែលគាត់ជក់បារីហេីយគាត់ប្រាប់ខ្ញុំថាប្អូនមានជំងឺសួតនេះតាំងពីតូចមកហេីយ ប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេរាល់ថ្ងែនេះតែពេលម្សិលមិញនេះខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថាប៉ាកូនឈឺនៅពេទ្យហេីយគាត់សួរខ្ញុំកូនឈឺអីខ្ញុំប្រាប់គាត់ថាកូនមានជំងឺសួតធ្ងន់ធ្ងរណាស់ហេីយគាត់សួនថាមកពីរអីបានមានជំងឺនឹងខ្ញុំប្រាប់គាត់តែ់មួយម៉ាត់ទេថាមកពីប៉ាជក់បារីច្រេីនពេល ចប់👨👩👧👧ទោះខ្ញុំមានជំងឺបែបនេះតែខ្ញុំនៅតែស្រលាញ់លេាកប៉ារបស់ខ្លាំង ព្រេាះខ្ញុំដឹងថាលេាកប៉ាស្រលាញ់ខ្លាំងជាគេ👨👧ប៉ាប៉ា🧓🏻សុំទោសទុកជាមុនបេីខ្ញុំនិយាយខុសត្រង់ណា🙏
អានបន្ត