នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាមុននេះបន្តិច យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុករបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា៖ កក្រក៖ នារសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ អញ្ជើញនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ១០លានរៀល ចូលរួមរំលែកទុក្ខយ៉ាង ក្រៀម ក្រំ បំផុតជាមួយក្រុមគ្រួសារ ស ព លោកវរសេនីយ៍ទោ លឹម សាយ នាយរង សាលាហ្វឹកហ្វឺន បញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលបាន ព លី នៅពេលកំពុងបិទវគ្គហ្វឹកហ្វឺន នៅសាលាទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កាលពីវេលាម៉ោង ១២ ម៉ ៣០ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៣ឆ្នាំ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សព ស្ថិតនៅភូមិតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ មរណភាព របស់លោកវរសេនីយ៍ទោ លឹម សាយ គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី បិតា ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះលោកស្រី បុត្រា បុត្រី ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ…
អានបន្តDay: January 15, 2021
បន្ទាប់ពីបានដំណឹងមរណភាពរបស់លោកគ្រូ លឹម សាយ ស្រាប់តែលោក ទិត្យ វិច្ឆិកា មានក្តីរន្ធត់ចិត្តជាខ្លាំង និងចង់ចាំពាក្យពីរម៉ាត់ដែលគាត់តែងតែស្រែកដាក់ថា…
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ក្នុងបេសកកម្មនេះ លោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹម សាយ បាន ព លី ជី វិតទៅហើយ។ ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ លោក ទិត្យ វិច្ឆិកា បានមានការ សោក ស្ដាយ និងរន្ធត់ចិត្តជាខ្លាំង ចំពោះការបាត់នូវវត្តមានគ្មានថ្ងៃវិលត្រលប់របស់លោកវរសេនីយ៍ត្រី លឹម សាយ ក្នុងនាមជាគ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ក្នុងនោះដែរ លោក ទិត្យ វិច្ឆិកា ក៏មានជាពាក្យពេចន៍រៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លូន ដោយមានខ្លឹមសារដូចតទៅ៖ «ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជារមកខ្ញុំ គឺពាក្យ Stand-By នឹង Go . ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សំរាប់អោយខ្ញុំប្រុងប្រយ័ត្ននឹងបញ្ជារអោយសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព…។ តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជាររបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ លែងលឺជារៀងរហូត…។ បងប្រុសសូមបងទៅកាន់សុគតិភពចុះ ណាបងប្រុស ខ្ញុំនឹងទៅគោរពវិញ្ញាណក្ខន្ធបង បន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាប័ត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់ ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាក និងសោក ស្តាយ ខ្លាំងណាស់នូវការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត PARA KOMANDO»។
អានបន្តប្រពៃណាស់! ទីបំផុត លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំថវិកា ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុលោតឆត្រយោងកាលម្សិលមិញ នូវទឹកប្រាក់សរុប រហូតដល់ទៅ…
នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ លោក ហេង ឡុង តំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកថវិកា ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ និង លោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលម្សិលមិញនេះ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នូវទឹកប្រាក់មួយចំនួនធំ។ ក្នុងនោះ លោក ហេង ឡុង បានបញ្ជាក់ យ៉ាងច្បាស់បន្ថែមទៀត ថា “ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខ្ញុំបាទតំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា សរុបចំនួន ២៥,០០០ ដុល្លារ អាមេរិក ដោយ ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលថ្ងៃទី ១៤ ខែមករា ម្សិលមិញនេះ ។ គួរបញ្ជាក់ថា ការសម្តែងលោតឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះមាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រ វ័ណ្ឌជាប់គ្នាជាមួយនឹងទាហានឆត្រយោង មួយទៀត គឺលោកវរសេនីយ៍ត្រី ឈុន គឹមលី…
អានបន្តស្នាមញញឹមសល់ត្រឹមរូបថត!! នេះជា ទិដ្ឋភាពបុណ្យសពរបស់ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង…
កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹង ថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ បើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ណ្តាញសារព័ត៌មានថា មូលហេតុដែលនាំឱ្យមានឧបទ្ទេវហេតុនេះ ដោយសារខ្យល់ខ្លាំង ទើបធ្វើឱ្យខ្សែឆ័ត្រយោង នាយទាហានទាំងពីរវ័ណ្តគ្នា ហើយធ្លាក់ពីកម្ពស់១០០ម៉ែត្រមកដី។ បើតាមលោក ឈុំ សុជាត អ្នកទាំងពីរនោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលនាយ ទាហាន មានឈ្មោះ លឹម សាយ ជាគ្រូហ្វឹកហ្វឺនយុទ្ធវិធីនៃកងទ័ពឆ័ត្រយោង បានស្លា ប់ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ។ ទិដ្ឋាភាពបុណ្យស ពរបស់ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានធ្វើអោយមហាជនរំលែកទុក្ខសោកស្តាយនៅធនធានមនុស្សអ្នកស្មោះត្រង់ស្នេហាជាតិ បានបាត់បង់ទៅសល់នៅកិត្តិយសជាគ្រូដល់ល្អ។
អានបន្តចាស់ហើយនៅធ្វើទង្វើបាបទៀត! សមត្ថកិច្ចចា ប់ឃា ត់ខ្លួន លោកយាយជនជាតិវៀតណាម អាយុ៧១ឆ្នាំម្នាក់ ពាក់ព័ន្ធក រណី…
(ភ្នំពេញ)៖ ការឃា ត់ខ្លួននេះធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៧ ភូមិលូ.សង្កាត់ស្វាយប៉ាក.ខណ្ឌឫស្សីកែវ.រាជធានីភ្នំពេញ។ បើតាមលោក ហ៊ាង ថារ៉េត អធិការន គរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនស.ង្ស័.យដែលឃាត់ខ្លួនមានឈ្មោះ ង្វៀង ធីឡេ អាយុ៧១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងក្រុមទី៧ ភូមិលូ.សង្កាត់ស្វាយប៉ាក.ខណ្ឌឫស្សីកែវ.រាជធានីភ្នំពេញមុខរបរកោសខ្យល់ ឃាត់ខ្លួនពីបទរក្សាទុកនិងជួញដូរគ្រឿ ងញៀ.ន ដោយសម្ភារដកហូតរួមមាន: ម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ (តូច២ធំល្មមចំនួន១កញ្ចប់)។ បច្ចុប្បន្នជនសង្ស័.យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិ ការដ្ឋានន គរ បាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
អានបន្តផ្ទុះការចាប់អារម្មណ៍ ក្រោយ មង្គលការមួយ ខាងប្រុសមិនសូវមានទ្រព្យសម្បត្តិដូចគេ កូនក្រមុំសុខចិត្តជួយចេញថ្លៃទឹកដោះ ៥០% ព្រោះហេតុផលដ៏រំជួលចិត្តនេះ
ដោយសារប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីបុរមបុរាណរៀងមក ខាងប្រុសត្រូវចូលស្ដីដណ្ដឹងខាងស្រី ដោយមកជាមួយនូវភ័ស្តុភាបណ្ណាការ មាសប្រាក់ កែវកង តមកដល់បច្ចុប្បន្ននេះ ខាងស្រីច្រើនបង្គាប់ថ្លៃបណ្ណាការ ដែលគេហៅថាថ្លៃទឹកដោះនេះ ពេលដែលភាគីបុរសចូលចែចូវ ។យ៉ាងណាមិញទោះបីជាភាគច្រើននៅតែអនុវត្តទំនៀមនេះ ប៉ុន្តែក៏មានឪពុកម្ដាយ មួយចំនួនបានផ្សំផ្គុំរៀបការឱ្យកូនប្រុស ស្រី ដោយមិនបង្គាប់ថ្លៃបណ្ណាការអ្វីឡើយ ក្រោយរៀបការរួចប្រគល់ចំំណងដៃឱ្យកូនៗយកទៅបើកមុខរបររកស៊ី ។ ដោយឡែកថ្មីៗនេះ មានកូនក្រមុំមួយរូបបានបង្ហោះសារយ៉ាងវែងអន្លាយ ដោយនាងសុខចិត្តចេញថ្លៃបណ្ណាការខាងកូនកំលោះ ដើម្បីអាចឱ្យពិធីមង្គលការមួយបានកើតឡើង ។តាមគណនីហ្វេសប៊ុកឈ្មោះ Zeii Leak បានរៀបរាប់ហេតុផលបណ្ដាលឱ្យចិត្តនាងជួយចំណែកចេញថ្លៃបណ្ណាការទៅខាងកូនប្រុស យ៉ាងដូច្នេះថា៖ ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ ហែងខ្លាចអត់ប្ដីមែន ? ហែងខ្លាចអត់អ្នកយក ? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង ? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ…1 2 3 អីចឹងទៅ…. “ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល ។ បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេគ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា…. បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ ឆ្នាំទៅមុខទៀតខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន ។ ហេីយសារមួយនេះដែរផ្ញេីរជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា ៕
អានបន្តក្តុក្តួលណាស់!! ព្រះនាង ចេនណា បង្ហោះសារតក់ស្លុត នៃការសោយព្រះទិវង្គតរបស់សម្តេចតា ព្រះបរមរាមា នរោត្តម យុវនាថ
យោងតាម ទំព័រហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ បានឱ្យដឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ (ម៉ោងនៅប្រទេសកម្ពុជា) ។ ក្នុងនោះដែរ ក្នុងនាមជាចៅស្រី ព្រះនាងតូច នរោត្តម ចេនណា ក៏បានបង្ហោះសារថ្វាយមហាកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ និង បង្ហាញនូវព្រះហរទ័យក្តុកក្តួលរបស់ទ្រង់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា «ចៅមានសេចក្តីរន្ធត់ តក់ស្លុត ក្តុកក្តួលណាស់ នៃការសោយព្រះទិវង្គតយ៉ាងឆាប់រហ័សរបស់សម្តេចតា ព្រះបរមរាមា នរោត្តម យុវនាថ ដែលជាព្រះរៀមបង្កើតនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស។ សម្តេចតា ព្រះបរមរាមា នរោត្តម យុវនាថ យាងសោយព្រះទិវង្គតនារាត្រីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ នាមន្ទីរពេទ្យនាសហរដ្ឋអាមេរិក ក្នុងព្រះជន្មាយុ៧៨ព្រះវស្សា ដោយព្រះជរាពាធ។ ចៅ សូមថ្វាយព្រះអាល័យ និងសូមបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចតា ព្រះបរមរាមា នរោត្តម យុវនាថ សូមស្តេចយាងទៅកាន់ព្រះបរមសុខស្ថានកុំបីឃ្លាងឃ្លាតឡើយ»។ សូមបញ្ជាក់ថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី…
អានបន្តទោះពុករត់ចោល ក៏ខ្ញុំអាចតស៊ូចិញ្ចឹមម្តាយពិការម្នាក់នេះបានដែរ? អានហើយពិតជារំជួលចិត្តខ្លាំងណាស់ (មានវីដេអូ)
មនុស្សកើតមកមានជីវិតរស់នៅលើផែនដីដូចគ្នា តែវាសនាមិនដូចគ្នាទេ ហើយក៏មិនអាចកំណត់វាសនារបស់ខ្លួនឯងដែរ។ មនុស្សខ្លះកើតមកលើគំនរទ្រព្យសម្បត្តិរស់នៅសុខ ដេកស្រួល ចង់បានអ្វីក៏បានហ្នឹង។ ប៉ុន្តែមនុស្សខ្លះកើតមកស្ថានភាពលំបាកលំបិន តែក្រាញននាលព្រោះតែចង់មានជីវិតរស់នៅសមរម្យដូចគេដូចឯង។ ជាក់ស្ដែងយុវជន ៣រូបខាងក្រោមនេះសុទ្ធតែឆ្លងកាត់ជីវិតលំបាកនឹកស្មានមិនដល់ រហូតអាចទទួលជោគជ័យក្នុងជីវិតរៀងខ្លួន។ ជីវិតរសាត់អណ្ដែត មកនៅភ្នំពេញលោកត្រូវធ្វើការសំណង់ពេលថ្ងៃ ហើយរៀនពេលយប់ដើម្បីរកលុយរៀននឹងគេ។ ធ្វើការសំណង់នេះគ្មាននរណាម្នាក់ដឹងទេ រយៈពេល២ឆ្នាំ សូម្បីតែមិត្តភក្ដិស្នាក់នៅជាមួយគ្នាក៏លោកមិនដែលឱ្យអ្នកណាដឹងដែរ។ ថ្ងៃដែលទទួលសញ្ញាបត្រ មានរិទ្ធ បានធ្វើដំណើរពីភ្នំពេញទៅ កំពង់ធំដែលជាទឹកដីកំណើត យកសញ្ញាបត្រជូនម្ដាយ។ លោកប្រាប់ថា ទៅដល់ម្ដាយលោកសុំស្ទាបលោក រួចនិយាយថាកូនមករស់នៅភ្នំពេញយូរធំប៉ុណ្ណាហើយ ហើយម្ដាយពិតជាចង់ឃើញសញ្ញាបត្រនោះខ្លាំងណាស់។ ដោយសារតែពេលលោកទៅដល់យប់ជ្រៅហើយ មើលមិនឃើញទើបព្រឹកឡើងលោក លុតជង្គង់ទាំងពីរយកសញ្ញាបត្រជូនម្ដាយ ហើយទាំងម្ដាយលោក ទាំងលោកផ្ទាល់បានស្រក់ទឹកភ្នែករំភើបចិត្ត រកពាក្យអ្វីនិយាយមិនបាន មានតែទឹកភ្នែកនេះហើយជួយបញ្ជាក់ពីទំហំនៃក្ដីរំភើបដែលលោកមាន។
អានបន្តជំនួយការផ្ទាល់សម្តេចតេជោ ឯកឧត្តម ដួង តារា ត្រូវជនមិនស្គាល់មុខ វា យបំ ផ្លា ញរថយន្តទំនើប ជាលើកទីពីរ…
មុននេះបន្តិច ឯកឧត្តម ដួង តារា បានបង្ហោះសារថា៖“លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយ យ៉ាងខ្លាំង។ ខ្ញុំសារកាមេរ៉ាមេីយប់មិញរវាងម៉ោង 1:30 យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហេីយយកដុំថ្មបំបែ កកញ្ច ក់ឡានខាងស្តាំដែលចត នៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ៕”
អានបន្តសូមចូលរួមរំលែកទុក្ខផង!! យុវជនម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង គឺដោយសារតែ….
(រាជធានីភ្នំពេញ) ៖ ជីវិតសង្ខារមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។ ជាក់ស្ដែង កាលពីវេលាម៉ោង ១៖៤០នាទីយប់ ឆ្លងចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ យុវជនម្នាក់មានឈ្មោះ ជា សេងហុង អាយុ២៣ឆ្នាំ បានជួប គ្រោះ ថ្នាក់ ចរា ចរណ៍ (ម៉ូតូ បុ កជាមួយម៉ូតូ) ដែលបណ្ដាលឲ្យទទួលរងរបួសធ្ងន់ ក្រោយមកក៏ត្រូវបានគេដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ព្រះកេតុមាលា (ហៅពេទ្យធំ) ប៉ុន្ដែជាអ កុ សល ដោយសារតែគាត់ទទួលរង របួ សធ្ង ន់ ធ្ងរ ពេក គាត់ក៏បានបាត់បង់ជីវិត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះដែរ បានកើតឡើង នៅលើផ្លូវបេតុង រាងអក្សរ T ស្ថិតក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Loun ChhengHeang បានបង្ហោះសារមួយឃ្លាថា៖”អ្នកជាមនុស្សដែរស្លូតបូត សុភាពរាបសារ ស្គាល់ចាស់ទុំ អ្នកជាមនុស្សដែរពោរពេញដោយក្តីស្រលាញ់ អ្នកបានលះបង់កំលាំងកាយចិត្តដល់គ្រួសារ បងប្អូន មិត្តភក្តិ នឹងមនុស្សដែរអ្នកស្រលាញ់ ស្នាមញញឹម ភាពស្មោះត្រង់ ការស្រលាញ់ទាំងអស់នេះយេីងនឹងចងចាំទុកក្នុងចិត្តរហូត ជា សេងហុង សុំធ្វេីដំណេីរទៅអោយបានស្ងប់សុខ សុំអោយប្អូនបានទៅកាន់ទីឋានសុខ ហេីយជាតិក្រោយសុំអោយប្អូនអាយុវែង…
អានបន្ត