ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ឱ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរ ត់ចេញពីទីតាំងធ្វើចត្តាឡីស័កនាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២,សង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ អ្នកដំណើរនេះឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ។ នៅព្រឹកមិញនេះគាត់បានហូបអាហារពេលព្រឹកនៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរ ត់គេ ច ក្រោយហូបអាហាររួចតែម្តង។ រហូតមកដល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ៕ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK
អានបន្តDay: January 16, 2021
មិនធម្មតាមែន! មើលសកម្មភាព ប្រតិបត្តិការចា ប់ខ្លួនជនល្មើ ស កាលពីយប់មិញ ដូចនៅក្នុងរឿង ហូលីវូដបែបសេុីបអង្កេតចឹង…(មានវីដេអូ)
(ខេត្តក្រចេះ) ៖ ករ ណីបា ញ់ ស ម្លា ញ់លោក វីរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរ ងការិយាល័យព្រ ហ្មទ ណ្ឌក ម្រិ តស្រា លនៃស្ន ងការដ្ឋា ន ន គរបាលរាជធានីភ្នំពេញ ដែលកើ តចេ ញពីក រណីគ្រោះ ថ្នា ក់ចរា ចរណ៍ នៅទ ល់មុខនិងប្រលា នយន្តហោះ អ ន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ឈា នចូលដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានវែ កមុខ ស្វែ ងរក បានជ ន ល្មើ ស និងជ នស មគំ និ ត តែជាអកុ សល ជនល្មើ សបាន ស្លា ប់ដោយ សារ តែ ការផ្ទុះ អាវុ ធជាមួយនិ ងសម ត្ថកិ ច្ច នៅក្នុងកំឡុ ងពេលប្រ តិប ត្តិការប ង្រ្កា ប។ យោង ទៅតាមគណ នីហ្វេក បុ ករបស់លោក ឌីយ៉ាម៉ង់ ជាអ្នកសារព័ត៌ មាន បានបង្ហោះសារ អម ដោយរូបភាព និងការពិ ពណ៌នាយ៉ា ងលម្អិ តពីដំណើ រការ …
អានបន្តប្រុងប្រយ័ត្នអោយមែនទែនបងប្អូន!! ហួសចិត្តណាស់ សូម្បីបា ញ់ កា ញ់ សម្រាប់ ដាក់ក្នុងបបរ ក៏រកឃើញមានសារធាតុគីមីដែរ…
មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការ សហការពីមន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្ត អាជ្ញាធរ ដែនដី និងគណៈ កម្មការផ្សារ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានបន្តការងារចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំ និញដែលជាគ្រឿង ឧបភោគ នៅផ្សាថ្មី.អ.ន្លង់វែង ស្ថិតក្នុងភូមិអូរ.ចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត.ឧត្តរមានជ័យ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋម.ទៅលើគំរូ.ម្ហូបអាហារចំនួន ១៤គំរូដូចជា៖ ពពុះសណ្ដែក នំបញ្ចុក បាញ់កាញ់ មីសួរ សរសៃលត ណែមសាច់ត្រី និងណែមត្រចៀកជ្រូក ដើម្បីស្វែងរកសារធាតុគីមី.ហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បាន ធ្វើការត្រួតពិនិត្យរកភាព មិនអនុលោម.របស់ទំនិញនៅ.លើសម្បកវេច.ខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញផ្ទុក សារធាតុគីមីហាម ឃាត់បូរ៉ាក់រួមមាន៖ ពុះសណ្ដែក ចំនួន ១២ គីឡូក្រាម ,បា ញ់ កាញ់ ចំនួន ២.៥ គីឡូក្រាម។ សរុបដក ហូតបានចំនួន ១៤.៥០គីឡូក្រាម។ បន្ទាប់មកមន្រ្តីជំនាញ បានធ្វើកំណត់ហេតុដក ហូតផលិតផលទាំងនោះ មករក្សាទុក ដើម្បីដុ ត ក.ម្ទេចចោលនា.ពេលក្រោយ.តាម.នីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រី ជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាម ច្បាប់ស្តីពីការ គ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ ស្តីពីកិច្ចការពារអ្នក ប្រើប្រាស់ ជៀសវាង ប.ង្កផល ប៉ះពាល់ដល់សុខភាពប្រជា ពលរដ្ឋ នឹងអាចប្រឈម ចំពោះមុខច្បាប់…
អានបន្តនៅចាំបុរសម្នាក់នេះបានទេ? ទីបំផុតប្រុសម៉ៅឥណ្ឌូនេស៊ីបានប្រពន្ធម៉ូដែល បានទទួលដំណឹងល្អហើយ
បរទេស៖ ជឿជាក់ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា កាលពីឆ្នាំ ២០១៨ គូស្នេហ៍ឆ្លងវេហាមួយគូ កូនប្រុសមគ្គទេសក៏ទេសចរណ៍សញ្ជាតិឥណ្ឌូនេស៊ី និងកូនស្រីជាតារាម៉ូដែលសាច់ខ្ចីសញ្ជាតិអង់គ្លេស បានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយពួកគេសម្រេចចិត្តរៀបការរួមរស់នឹងគ្នានៅដែនកំណើតខាងប្រុស ។ជាក់ស្តែង ដោយសារតែរូបសម្រស់មានលក្ខណៈខុសគ្នានេះហើយ បានធ្វើឲ្យគូស្នេហ៍មួយគូនេះ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្នែកមហាជន ដោយអ្នកខ្លះថែមទាំងបាននិយាយឌឺដងទៀតថា ពួកគេរង់ចាំមើលថា គូស្នេហ៍នេះរស់នៅជាមួយគ្នាបានយូរប៉ុណ្ណា ។ទោះជាយ៉ាងណា សម្ដីឌឺដងទាំងប៉ុន្មានគឺខុសពីអ្វីដែលអ្នកទាំងនោះរំពឹងទុកទាំងអស់ មកទល់ឆ្នាំ ២០២០ ពោលក្រោយពេល ២ ឆ្នាំ រួមរស់ជាមួយគ្នា លោក Karna Radheya និងនាង Polly Alexandria បានបង្ហាញឲ្យគ្រប់គ្នាឃើញថា រូបរាង ពណ៌សម្បុរ និងរូបសម្រស់គឺមិនសំខាន់ឡើយ ឲ្យតែបេះដូងរបស់ពួកគេយល់ចិត្តគ្នា ។ ជីវិតគ្រួសាររបស់នាងគឺពោរពេញដោយសុភមង្គល និងក្ដីសុខបំផុត ។ ជាក់ស្ដែងលើគណនី Instagram របស់នាង Polly គឺតែងតែបង្ហោះពីរូបភាពផ្អែមល្ហែមជាមួយស្វាមី ។រហូតមកដល់ឆ្នាំ ២០២១ នេះ រូបនាងក៏បានបង្កភាពភ្ញាក់ផ្អើលជាថ្មី ក្រោយនាងបានបង្ហោះរូបស្បែកជើងចាក់របស់ទារក រួមទាំងរូបភាពពរពោះកូនដំបូងដែលត្រៀមនឹងសម្រាលរបស់ខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនមានការរំភើប និងអបអរជំនួសពួកគេជាខ្លាំង ។យ៉ាងណាមិញ គួររម្លឹកថា លោក Karna Radheya និងនាង Polly Alexandria បានជួបគ្នាដំបូងអំឡុងពេលនាងមកដើរលេងកម្សាន្តប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៧ ។ ពួកគេក៏បានចាប់ចិត្តលើគ្នា ហើយក៏ផ្ដើមទាក់ទងគ្នាបាន ១ ឆ្នាំកន្លះ មុនចាប់ដៃគ្នារៀបការក្នុងឆ្នាំ ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ៕ប្រភព ៖ Kenh14
អានបន្តក្រោយពេលលែងលះគ្នាបានមួយរយៈ ឧកញ៉ា ឌួង ឆាយ សូមឲ្យភរិយា គួរចំណាយពេលមើលថែផ្តល់ភាពកក់ក្តៅអោយកូនៗ អោយបានច្រើន មិនគួរដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរហូតនោះ
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ នូវរឿងរ៉ាវ លោកជំទាវ ដេត ម៉ាលីណា និងឧកញ៉ា ឌួង ឆាយ ដោយពួកគាត់ទាំងពីរ បានយល់ព្រមលែងលះគ្នាដាច់ស្រេច ដោយសន្ដិវិធី កាលពីពេលថ្មីៗកន្លងទៅនេះ។ ការប្រកាសលែងលះគ្នានេះដែរ ក៏បានធ្វើឲ្យមជ្ឍដ្ឋានមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែមិនគួរឲ្យជឿ។ ដោយឡែក នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីបែកបាក់ នូវចំណងស្នេហ៍ ដែលបានខិតខំសាងរួមគ្នា អស់រយៈពេល១៣ឆ្នាំ រួចមក ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារមួយឃ្លា នៅលើគេហទំព័រ ហ្វេសប៊ុកផេករបស់គាត់ ដោយបានទម្លាយនូវរឿងរ៉ាវមួយចំនួន អមមកជាមួយក្ដីអស់សង្ឃឹម យ៉ាងដូច្នេះថា៖ “ខ្ញុំដឹងថាអ្នកពិបាកចិត្ត ប៉ុន្តែគួរចំណាយពេលមើលថែ និងផ្តល់ភាពកក់ក្តៅអោយកូនៗអោយបានច្រើន ទើបល្អ មិនមែនដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរាល់ថ្ងៃនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់ គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោទខ្ញុំថាស្តីអោយអ្នក ខ្ញុំពិតជាអស់កំលាំងណាស់”។
អានបន្តកុំចេះតែហ៊ាន!! មានទំនាស់គ្នា ស្រាប់តែធ្វើរបងថ្ម និងទ្វារដែក បិទផ្លូវលែងឲ្យប្រជាពលរដ្ឋចេញចូល អភិបាលខេត្ត ចេញបញ្ជាឲ្យវាយកំទេចចោល…
អភិបាលខេត្តកែបបញ្ជាឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះរុះរេីរបងថ្មនិងទ្វាដែក ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅតំបន់ស្រែអំបិល ហេីយកំពុងមានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។ ការចុះរុះរើនេះ គឺដើម្បីរក្សាស្ថានភាពដើម និងបេីកផ្លូវសាធារណៈជូនដល់ប្រជាពលរដ្ឋ មហាជនសម្រាប់ប្រេីប្រាស់ជាផលប្រយោជន៍សាធារណៈ ។ ក្នុងករណីនេះមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រចំណាត់ការរបស់អាជ្ញាធរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះអ្វីដែលជាផលប្រយោជន៍សាធារណៈរបស់រដ្ឋ។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ៕
អានបន្តជួយស៊ែរអោយសប្បុរសជនឃើញផង!! កំសត់ណាស់ ជាកូនកំព្រា រៀនផង ឆ្លៀតដើរបេះស្តៅ ដើម្បីបានប្រាក់ទៅរៀនទៀត
បើតាមគណនីផេកមួយឈ្មោះ Stiren Shop បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីយវតីក្រីក្រមួយរូប ដែលកំព្រា ឪពុកម្តាយ រស់នៅជាមួយអ៊ំ ហើយរំពឹងលើការបេះស្តៅបន្តិចបន្តួច ដើម្បីបានប្រាក់យកមកសិក្សារ។ បើតាមគណនីនេះបានបង្ហោះថា៖ “ថ្ងៃទី15ខែមករាឆ្នាំ2021 កុមារី ប៉ុន ចន្ធី ជាសិស្សថ្នាក់ទី5(ក)នៃសាលាបឋមសិក្សាគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ គាត់ជាកូនកំព្រាឪពុកម្ដាយ នៅជាមួយអ៊ុំស្រីដែលជាអ្នកជំងឺនៅតែលើរទេះរុញ ។ កូនមករៀនផងឆ្លៀតបេះត្រួយស្ដៅមកលក់ដើម្បីបានលុយទិញ សៀវភៅប៊ិច…..។ ហេតុនេះបើលោក លោកស្រី សប្បុរសជនបានឃើញ មេត្តាជួយគាត់ផង ។ 0977556641″៕
អានបន្តជួយស៊ែរផងបងប្អូន!! ដោយក្ដីអាណិតខ្លាំងពេក អ្នកស្រីទ្រីដាណា ប្រកាសស្វែងរក ជួយដល់គ្រួសារក្រីក្រដែលរងគ្រោះនោះហើយ
ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាម ពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។ មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នា ទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ ជួយព្យាបាល 1000$ បន្ទាន់សិន អាណិតគាត់ណាស់ ខ្លាចយឺតម៉ោង ក៏ខ្ចីម៉ូតូមេការទៅទិញទឹកដោះគោកូន ជួបគ្រោះថ្នាក់៣នាក់ឪពុកកូន😢😢😢 គ្នាគ្មានថវិកា ព្យាបាលសុខចិត្តទៅផ្ទះវិញទាំងរបួស ឯកូនៗបានមន្ទីរពេទ្យគន្ធបុផ្ផាសៀមរាប ជួយសង្គ្រោះ លឺថាត្រូវធ្ងន់ដែរ ទូរសព្ទក៏គ្មាន ធ្វើការឱ្យគេ ជិះកង់ទៅ តែចង់ទៅទិញទឹកដោះគោកូនបានលឿន ទើបខ្ចីម៉ូតូគេ គ្រាន់តែដួលម៉ូតូ ស្រក់ទឹកភ្នែក មិនថឹងបានលុយពីណាសងគេ។ ស្អែកឱ្យគេយកទៅមើលកូនគាត់ហើយ😥៕
អានបន្តអេមបាត់ ! តារាកំប្លែងជើងចាស់ នាយ កុយ រំភើបស្ទើរហោះ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន ចូល comment ថែមទំាងផ្តល់កាដូដ៏ពិសេសមួយនេះ ជូនទៀត នោះគឺ…
ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នាយ កុយ បានបង្ហាញខ្លួនក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ មិនយូរប៉ុន្មាន ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន បានចូល comment ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។ ឃើញបែបនេះ នាយ កុយ រំភើបស្ទើរហោះ ក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិន មួយលានដូស ហើយលោកមានប្រសាសន៍ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់។”។ ខ្ញុំបាទសូមថ្លែងអំណរ អរគុណ ចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយស ឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យជួបតែសេច្តីសុខ កុំឲ្យមានជំងឺបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព។”។ ខាងក្រោមនេះ ជាវីដេអូបង្ហាញពីសកម្មភាព នាយ កុយ លេចមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ៖
អានបន្តក្ដៅៗ ព្រឹកនេះក្រសួងប្រកាសថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១០ នាក់បន្ថែមទៀត សុទ្ធតែជាពលករមកពីប្រទេសថៃ…
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន១០នាក់ថែមទៀត ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺម្នាក់បានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ពលករខ្មែរទាំង១០នាក់ដែលឆ្លងជំងឺកូវីដ១៩ រួមមាន៖ ១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៥៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ៦៖ ស្ត្រីជនជាតិខ្មែរអាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៧៖ បុរសជនជាតិខ្មែរ…
អានបន្ត