បើកឆាកដើមឆ្នាំ ២០២១ នេះ ហេតុការណ៍អាក្រក់ៗជាច្រើនបានកើតមានឡើងបន្តកន្ទុយគ្នាតាមបណ្ដាប្រទេសនានា។ ក្នុងនោះដែរ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានឲ្យដឹងថា ទទួលរងគ្រោះច្រើនផ្ទួនៗជាងគេ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗ ។ ១. ធ្លាក់យន្តហោះ Sriwijaya Air សម្លាប់មនុស្ស ៦២ នាក់ កាលពីថ្ងៃសៅរ៍ ទី ០៩ ខែមករា ឆ្នាំ ២០២១ យន្តហោះប្រភេទ Boeing 737-500 ជាជើងហោះហើរក្នុងស្រុកដែលធ្វើដំណើរចេញពីក្រុង Jakarta ទៅក្រុង Pontianak បានបាត់ដានចេញពីរ៉ាដ៉ាត្រឹម ៤ នាទីក្រោយការហោះចេញ ។ មិនយូរប៉ុន្មាន យន្តហោះផ្ទុកអ្នកដំណើរសរុប ៦២ នាក់នេះ ត្រូវបានរកឃើញធ្លាក់ចូលក្នុងសមុទ្រ Java ។ បច្ចុប្បន្ន មូលហេតុពិតប្រាកដបណ្ដាលឲ្យធ្លាក់យន្តហោះមួយនេះ នៅមិនទាន់បានដឹងនៅឡើយទេ ។ ២. គ្រោះបាក់ដី សម្លាប់ជីវិតមនុស្ស ១២ នាក់ តាមការបញ្ជាក់ពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃអាទិត្យ ទី ១០ ខែមករា ឆ្នាំ ២០២១ មានភ្លៀងធ្លាក់ខ្លាំងនៅលើកោះ Java ដែលបណ្ដាលឲ្យមានគ្រោះរអិលបាក់ដី រហូតឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១២ នាក់ ។ ហេតុការណ៍មួយនេះដែរ ក៏បានបំផ្លាញស្ពាន និងកាត់ផ្ដាច់ផ្លូវមួយចំនួនក្នុងភូមិលើកោះមួយនេះផងដែរ ។ ៣. គ្រោះរញ្ជួយដី កម្រិត ៦.២ រ៉ិចទ័រ កាលពីថ្ងៃសុក្រ ទី ១៥ ខែមករា ឆ្នាំ ២០២១ តាមការបញ្ជាក់ពីភ្នាក់ងារគ្រោះមហន្តរាយ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រមួយបានវាយប្រហារកោះ Sulawesi ។…
អានបន្តDay: January 18, 2021
អ្នកណាយល់អារម្មណ៍នេះ! ប្រពន្ធអង្គុយពរកូនតូចទាំង២ ក្នុងដៃ ហើយសួរថាក្នុងរូបនេះហេតុអ្វីគ្មានវត្តមានបងទៅវិញ គឺព្រោះតែ….
គួររំលឹកថា កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានអាកាស៧មករា ខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានករណីបុរសម្នាក់បានបើករថយន្តស៊េរីទំនើប ម៉ាកហ្វតរ៉េនជឺ មួយគ្រឿងបោះពួយទៅបុ.កបង្កាន់ដៃស្ពានអាកាស៧ មករា រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់។ អ្នកបើកបរនោះមានឈ្មោះ លីម ឡាយអ៊ូ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៣សេអឺ០ ផ្លូវលេខ១៦១ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបើករថយន្តម៉ាកហ្វតរ៉េនជឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA1827។ បុរសរ.ងគ្រោះបើករថយន្តលឿនដូចហោះ លុះដល់ចំណុចកើតហេតុបានរេចង្កូតទៅបុ.កបង្កាន់ដៃស្ពានអាកាស៧មករា របើករបាំងថ្មមួយផ្ទាំង និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ ចំណែកម្ចាស់ រថយន្តរងរបួសធ្ងន់ធ្ងរត្រូវបាន បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកដាក់រថយន្តស.ង្គ្រោះបន្ទាន់រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរភ្លាមៗ ដោយជនរ.ងគ្រោះរងរបួ.សធ្ងន់ធ្ងរពេកបានបាត់ប.ង់ជី.វិតនៅឯមន្ទីពេទ្យ ហើយរថយន្តស.ង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។ ក្រោយកើតហេតុ ក្នុងនាមជាភរិយារបស់ជនរងគ្រោះខាងលើ ពិតជាមិនអាចធ្វើចិត្តបានទេ ដោយអ្នកនាងបានបង្ហោះរូបថតកូនតូចៗ ២ នាក់ នៅក្នុងពិធីបុណ្យ និងបានពោលពាក្យថា: រូបថតយើង៤នាក់ ប៉ា កូន ម៉ាក់ ណាប្តី មិចបងមិនជួយពរកូនអូនចឹង ហាសប្តី៕
អានបន្តមិនធម្មតាមែន!! ផ្ទុះការសរសើរ ក្រោយបុរសម្នាក់បង្ហោះសារថា៖ ពេលខ្ញុំមានលុយតែ2000រៀល ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000ដុល្លា ក្នុង១ខែ ក៏អ្នកនៅក្បែរខ្ញុំ ហើយ….
ជាការពិតណាស់អ្វីដែលមនុស្សយើងត្រូវការ គឺមានមនុស្សដែលតស៊ូនៅជាមួយយើង ទោះបីជាយើងស្តិតក្នុងការលំបាក គ្មានអ្វីសោះក្នុងជីវិត ហើយស្មោះសរ និងតស៊ូជាមួយយើង។ ដោយលែកក្រលេកមកមើលមួយគូនេះវិញ គឺពិតជាធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមមាន ការសរសើរនឹងការតស៊ូរបស់អ្នកទាំងពីរណាស់ ដោយពួកគាត់បាននៅជាមួយគ្នាតាំងពីគ្មានអ្វីសោះ រហូតមានលុយចាយច្រើន និងអាចទិញរថយន្តទំនើបខ្ទង់ម៉ឺនដុល្លាទៀតផង។ ជាក់ស្តែង យោងតាមគណនីហ្វេសបុករបស់ពួកគាត់ ដែលមានឈ្មោះថា Keo Dyna បាន លើកឡើង នូវពាក្យពេចន៌ដ៏មានន័យមួយឃ្លាថា: “ការផ្លាស់ប្តូរជីវិត ពេលខ្ញុំមានលុយតែ2000រៀល ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000ដុល្លា ក្នុង១ខែ ក៏អ្នកនៅក្បែរខ្ញុំអរគុណដល់គូជីវិត Sok Cheatey”។ ក្រោយឃើញបែបនេះ មហាជនបានបង្ហាញអារម្មណ៍រំភើបជំនួសពួកគាត់ ដែលពួកគាត់មានដៃគូជីវិតល្អបែបនេះផងដែរ៕
អានបន្តនេះហើយក្តីសុខពិតដែលលុយមិនបានទិញបាន!! ទោះបីជាមានទ្រព្យសម្បត្តិ ច្រើនប៉ុណ្ណា តែគ្មានក្ដីស្រលាញ់ពិតប្រាកដ ស៊ូរអត់ប្រសើជាង…
អំណាចរបស់លុយ ពិតជាខ្លាំង ប៉ុន្តែនៅមានរឿងជាច្រើនដែលលុយមិនបានទិញបាន ដូចជាសុភមង្គលពិតប្រាកដមួយដែលមនុស្សគ្រប់គ្នាត្រូវការ ដោយភ្ជាប់ជាមួយឃ្លាខាងលើនេះ សូមក្រលេកមកមើលរូបភាពរបស់គ្រួសារមួយ ដែលមានគេថតបាននៅឯទឹកដីអង្គរ ដោយ គាត់ជាប្តីកំពុងតែដុបប្រពន្ធ និងកូនតូច នៅលើកង់ ធ្វើឲ្យអ្នកថតបានពិតជារំភើបជំនួស និងបានពោលពាក្យនៅលើគណនីរបស់គាត់ដែលមានឈ្មោះ Pha Moza បែបនេះថា: “សុភមង្គលមួយដែលកើតចេញពីការស្រឡាញ់ពិត គួរអោយសរសើរណាស់ លួចថតពួកគាត់ ចេញពីក្នុងឡានមក គាត់អត់ដឹងខ្លួនទេ ហិហិ។ គាត់អ្នកខេត្តសៀមរាប”។ ក្រោយឃើញបែបនេះ មហាជនជាច្រើនបានចូលមកខមិនថា: “សុភមង្គលមិនអាស្រ័យតែលើសម្ភារះនិយមឬទ្រព្យសម្បត្ដិនោះទេគឺវាស្ថិតនៅលើការស្ម័គ្ររបស់បុគ្គលពីនាក់ដែលព្រមទទួលមើលថែ គ្នាទោះស្ថិតក្នុងស្ថានបែបណាក៏ដោយក៏មិនព្រមបោះបង់់គ្នាចោលឡើយបែបហ្នឹងទើបហៅថាសុភមង្គលពិតប្រាកដ” និងមានបងប្អូនខ្លះទៀតបានរៀបរាប់ថា “ទោះបីជាមានទ្រព្យសម្បត្តិ ច្រើនប៉ុណ្ណា តែគ្មានក្ដីស្រលាញ់ពិតប្រាកដ ស៊ូរអត់ប្រសើជាង….”។ និងមានអ្នកខ្លះទៀតថា “សុភមង្គលមួយដែល ពុកម៉ែខ្ញុំ ធ្លាប់បង្ហាញអោយឃើញ”៕
អានបន្តសូមចូលរួមរំលែកទុក្ខផង!! លោកវេជ្ជបណ្ឌិត Bart Jacobs លះបង់ជាង ២០ឆ្នាំ ដើម្បីសុខភាពប្រជាជនខ្មែរ បានលា ចា កលោកហើយ
” អរគុណគ្រប់យ៉ាងDr. Bart Jacobs ដែលលោកលះបង់ គ្រប់យ៉ាងចំពោះកម្ពុជា ចុងបញ្ចប់នៃជី វិតដែលលោកលះបង់ សូម្បីតែរោងបុណ្យក៏មិនទាន់មានស.ពនៅឡេីយ ពិតជាសង្វែកណាស់។ លោកហត់ហេីយ សូមលោកសំរាកដោយស្ងប់ចុះ។ លោកនិងបានត្រឡប់មកផ្ទះលោកវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ពួកយេីងនឹងរង់ចាំទទួលរូបកាយលោកមកធ្វេីបុណ្យតាមប្រពីណីខ្មែរ។ ខាងក្រោមនេះនាងខ្ញុំ សូមសង្ខេបសា្នដៃការងាររបស់លោកបណ្ឌិត បាត ចាកុប ក្នុងប្រទេសកម្ពុជា Brief past performance in Cambodia of Dr. Bart Jacobs លោកបណ្ឌិតបាត ចាកុប កើតនៅខែកុម្ភៈ ឆ្នាំ១៩៦៧ នៅទីក្រុងវីលវ៉ូដូ (Vilvoorde) ប្រទេសបែលហ្សិក (Belgium)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ហើយបានធ្វើការងារនៅប្រទេសកម្ពុជាលើកដំបូង នៅខែមេសា ឆ្នាំ២០០០ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាទីប្រឹក្សាផ្នែកសុខភាពសាធារណៈនៃគម្រោងជំនួយសង្គ្រោះ (Bridging Relief Aid) ដើម្បីកិច្ចអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលថ្នាក់ស្រុកប្រកបដោយចីរភាព ។ ក្នុងឆ្នាំ២០០១ លោកបានផ្លាស់ប្តូរការងារទៅស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីពង្រឹងក្រុមអ្នកគ្រប់គ្រងសុខាភិបាលថ្នាក់ស្រុក ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ឲ្យទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ដោយការចំណាយតិចតួចបំផុត ។ លោកបានបំពេញការងារនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ ដែលគ្របដណ្តប់ស្រុករដ្ឋបាលចំនួន៤ រហូតដល់ឆ្នាំ២០០៧ ក្នុងគម្រោងពង្រឹងប្រព័ន្ធសេវាសុខាភិបាលសាធារណៈ ដោយប្រើប្រាស់ថវិកាបដិភាគរវាងថវិការាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដែលសម្រេចបានលទ្ធផល ដូចខាងក្រោម ៖ អត្រាស្ត្រីសំរាលកូននៅមូលដ្ឋានសុខាភិបាល កើនឡើងពី៥%ក្នុងឆ្នាំ១៩៩៨ ដល់ ៧៥% ក្នុងឆ្នាំ២០០៨ ខណៈនោះដែរ ភាគរយកុមារដែលបានចាក់ថ្នាំបង្ការកើនឡើងពី៤០% ដល់ ៩២% ស្ត្រីក្នុងវ័យបន្តពូជ ប្រើប្រាស់ថ្នាំពន្យារកំណើតសម័យទំនើប កើនឡើង ៤ដងពី៩% ដល់ ៣៦% លើសពីនេះទៀត ជនក្រីក្រងាយរងគ្រោះ ប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលសាធារណៈ កើនឡើង២០ដង ពី៣%…
អានបន្តមិនបង្អង់យូរ អន្ទិត ឡុងចន្ថា ចេញមុខបកស្រាយភ្លាមៗ ក្រោយត្រូវគេចោទថាគ្មានលុយការប្រពន្ធ រួចចង់បួសវិញ យ៉ាងច្បាស់ៗ ថា…(មានវីដេអូ)
ពេលថ្មីៗនេះកំពុងតែផ្ទុះខ្លាំងទាក់ទងនឹងអន្ទិត ឡុង ចន្ថាក្រោយ ពីរូបលោកបានឡាយវិដេអូរៀបរាប់ពីជីវិតដែលកំពុងជួបការលំបាកក្រោយពេលសឹកមកវិញ។ ជាក់ស្តែងក្នុងនោះផងដែរ បើយោងតាមប្រភពវិដេអូមួយកំពុងតែធ្វើអោយហ៊្វេនៗអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៏ខ្លាំងមែនទែនក្រោយរូ បលោកដាក់មួយឈប់ស្អប់បងទៅស្រែកខ្លាំងមែនទែន រហូតដល់ហ៊្វេនលាន់មាត់សរសើរថាលោកបងដុងសិល្បៈសោះអត់ ដឹងអីតិច៕ បើរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាមប្រព័ន្ធបណ្តាញ សង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរក្រោយមកក៏បានសឹកបានសម្រេច។ ដោយឡែកនេះបើយោងតាមប្រភពវិដេអូនៃការសំភាសន៏មួយ ទាក់ទងនឹង ឡុង ចន្ថា ព្រមចេញមុខបកស្រាយរឿងគេថាសឹកមកគ្មានលុយរៀបការ ចង់បួសវិញ ឯមូលហេតុមិនមែនអត់លុយដណ្តឹងប្រពន្ធដូចពាក្យគេថាឡើយ គឺដោយសារមានអ្នកចង់អោយរូបលោកបួសវិញ ព្រោះមាននិស្ស័យនឹងសាសនា ជាពិសេសរូបលោកផ្ទាល់ក៏ចង់បួសវិញផងដែរ៕
អានបន្តក្ដៅៗ ពេលនេះសមត្ថកិច្ចចាប់បាន អ្នកក្លាហាន ដែល មកលេងស្រុករករឿងប្រពន្ធ ដុតផ្ទះនឹងម៉ូតូខ្លួនរួចដេ ញកា ប់មេភូមិរត់ចែ កជើងគ្នាផ្អើលពេញភូមិហើយ…
ខេត្តស្វាយរៀង៖បុរស ម្នា ក់ពេ លត្រឡ ប់ពីភ្នំពេញមកជួបប្រ ពន្ធនៅស្រុកកំណើ តស្រាប់តែមានជ ម្លោះ គ្នាយ៉ាងខ្លាំ ង ហើយបុរសជាប្តីបានគំ រា មរ កអា រ. កស ម្លា ប់ប្រ ពន្ធធ្វើ ឱ្យប្រ ពន្ធភ័ យក៏រ ត់ទៅប្តឹមេភូមិ។ពេលមេ ភូមិម កសួ រនាំក៏កា ប់លោក មេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុ តម៉ូតូនិងដុ តផ្ទះខ្លួនឯងប ង្កកា រភ្ញា ក់ផ្អើ លដ ល់អ្នកភូមិនិងស មត្ថកិច្ចមកធ្វើអ ន្តរាគ មន៍ជួយបា ញ់ទឹ កព ន្ល ត់ និងក៏កំពុងឡោ មព័ ទ្ធជ ន សង្ស័ យផងដែរ។ ហេ តុកា រណ៍គួរឱ្យរ ន្ធ ត់នេះបា នកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែ កប្រ ហោង ឃុំតាសួស ស្រុកស្វាយជ្រំ។ បើតាមលោកពិន អាន អធិកា រនគ របាលស្រុកស្វាយជ្រំបានឱ្យដឹងតាមទូរស័ ព្ទថាជ នសង្ស័ យ ឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ហើយគេទើបត្រឡ ប់មកពីភ្នំពេញ។ ចំណែកលោកមេភូមិដែលរ ង គ្រោះមានឈ្មោះ សួស សារី ភេ ទប្រុសអាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែ កប្រហោ ង រស់នៅក្បែរភូមិកើតហេ តុខាងលើ ត្រូវជ…
អានបន្តអាណិតណាស់! ជួយទិញម្នាក់មួយផង! លោកតាចំណាស់អាយុ៨០ហើយ ប្រឹងឈរលក់បន្តោង ដើម្បីចិញ្ចឹមជីវិតនៅឯ…
បើតាមគណនីមួយឈ្មោះ ព្រះនាង តូច បានបង្ហោះកាលពីថ្មីៗនេះ បានបង្ហាញពី លោកតាចំណាស់ម្នាក់ ដែលក្រីក្រ ពឹងលើលក់បន្តោងសម្រាប់ចិញ្ចឹមជីវិត។ បើតាមគណនីនេះបានបង្ហោះថា៖ “យប់មិញទៅ City Mall ក៍បានជួបកុងលក់បន្តោង សម្រាប់បងៗប្អូនៗណាដែរបានមកផ្សារ City Mall សូមជួយទិញបន្តោងពីកុងម្នាក់មួយផង 1តម្លៃត្រឹមតែ3000៛តែប៉ុណ្ណោះ ជួយទិញគាត់ក៍បាន ជួយជាថវិកាខ្លះក៍បាន ព្រោះកុងអាយុ80ឆ្នាំហើយហើយគាត់នៅតែឈរលក់បន្តោងនៅមុខខ្លោងទ្វាផ្សារLucky ( city mall ) រៀងរាល់ថ្ងៃទៀត ពីព្រឹកដល់យប់ម៉ោង8:30 ផ្ទះកុងនៅផ្សារថ្មី ចឹងគាត់មួយថ្ងៃត្រូវចំណាយលើថ្លៃជិះpassapp សរុប20000៛សម្រាប់ការជិះទៅជិះមក សម័យកូវិតគាតប្រាប់ថាលក់មិនសូវបាន សម្រាប់អ្នកដែរចង់ជួយកុងអាចទំនាក់ទំនងតាមលេខគាត់ផ្ទាល់បាន 070 940 811″៕
អានបន្តរយលានអត្ថន័យ!! ពេលកំពុងតែទស្សនា ស្រាប់តែអ៊ុំៗ មួយរោងកុនយំទាំងអស់ ដោយសារតែ…
ប្រិយមិត្តពិតជាស្គាល់ហើយ លោក ហ៊ុយ យ៉ាឡេង ដែលជាចាងហ្វាយផលិតកម្មកថាជ័យ ដោយលោកបានសម្រេចចិត្តផលិតភាពយន្តខ្នាតធំមួយ ដែលជាចំណងជើងថា “ដើម្បីកូន” ដើម្បីជាការរួមចំណែក និងធ្វើការអប់រំដល់ប្អូនៗយុវវ័យ។ ក្នុងរឿងនេះដែល មិនត្រឹមតែជារឿងអប់រំ និងកំសត់ទេ សូម្បីតែបច្ចេកទេស និងគុណភាព ក៍លោកបានសម្រិតសម្រាំងខ្លាំងណាស់។ ជាក់ស្តែង មុននេះបន្តិច លោកបានបង្ហោះថា៖ “ទឹកភ្នែកលោកតាស្រក់លោកតាថាដូចជីវិតតាណាស់ដើម្បីកូន – Fathers កំពុងបញ្ចាំងរួសរាន់ឡើងអ្នកមិនទាន់បានទស្សនាព្រោះជិតអស់ម៉ោងបញ្ចាំងហើយ”៕
អានបន្តទប់ទឹកភ្នែកមិនជាប់ទេ!! ទិដ្ឋភាពជូនដំណើរ លោកវរសេនីយ៍ត្រី លឹម សាយ ជាលើកចុងក្រោយ យកទៅបូជា មើលហើយក្តុកក្តួលណាស់…(មានវីដេអូ)
គួរំលឹកផងដែរថា៖កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹង ថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ បើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ណ្តាញសារព័ត៌មានថា មូលហេតុដែលនាំឱ្យមានឧបទ្ទេវហេតុនេះ ដោយសារខ្យល់ខ្លាំង ទើបធ្វើឱ្យខ្សែឆ័ត្រយោង នាយទាហានទាំងពីរវ័ណ្តគ្នា ហើយធ្លាក់ពីកម្ពស់១០០ម៉ែត្រមកដី។ បើតាមលោក ឈុំ សុជាត អ្នកទាំងពីរនោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលនាយ ទាហាន មានឈ្មោះ លឹម សាយ ជាគ្រូហ្វឹកហ្វឺនយុទ្ធវិធីនៃកងទ័ពឆ័ត្រយោង បានស្លា ប់ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ។ យ៉ាងណាមិញនេះ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ សព របស់ លោកវរសេនីយ៍ត្រី លឹម សាយ ត្រូវបានក្រុមគ្រួសារដង្ហែយកទៅ បូជា ក៏ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយសលោកប៉ា នៅគង់វង្សក្នុងចិត្តកូនជានិច្ចលុះថ្ងៃកូនស្លា ប់…លាហើយលោកប៉ាសូមលោកប៉ាទៅកាន់សុគតិភព..”។ កូនប្រុសរូបនេះ បានបន្ថែមទៀត ទៀតថា “សូមប៉ាទៅអោយអោយបានស្ងប់ចិត្តចុះ អត់ពីប៉ាកូនសន្យានឹងធ្វើជាមេគ្រួសាដ៏ល្អបន្តពីប៉ា ទោះរូបកាយប៉ាលែងនៅលើលោកនេះទៀត ក៏ដោយ ក៏វីរភាពរបស់ប៉ា នៅក្នុងចិត្តក្នុងកូនជានិច្ច”៕
អានបន្ត