ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេច្រើនស្គាល់ថាជាម្ចាស់បុរីឡេង ណាវ៉ាត្រា ក៏ដូចជាផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ដែលប្រិយមិត្តជ្រាបថាជាអតិតពលករខ្មែរម្នាក់ដែលធ្វើការនៅប្រទេសកូរ៉េ ហើយលោក បានក្លាយជាឧកញ៉ាដោយការខំប្រឹងរកស៊ី ធ្វើអោយមហាជនកោតសរសើរខ្លាំងណាស់រហូតបានជោគជ័យមានក្រុមហ៊ុនធំៗជាច្រើនល្បីទៀតផង។ បើយោងតាមហ្វេសប៊ុករបស់លោក ហេងឡុង បានបញ្ចាក់ថា៖ អបអរសាទរចំពោះប្អូនឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “អ្នកឧកញ៉ា” វិវឌ្ឍខ្លួនពីអតីតពលករក្លាយជាសេដ្ឋីអចលនទ្រព្យវ័យក្មេង។ បងប្អូនដែលមិនទាន់ជោគជ័យសូមកុំអស់សង្ឃឹមតស៊ូគង់បានសម្រេច! បងសូមជូនពរប្អូន និងក្រុមគ្រួសារឲ្យជួបតែសេចក្តី សុខ និងកាន់តែរីកចម្រើននៅក្នុងអាជីវកម្មក្រោមដំបូល “សន្តិភាព”ដើម្បីបន្តជួយសង្គមជាតិយើង🙏🙏។
អានបន្តDay: January 22, 2021
លែងស្ទះទៀតហើយ! ផ្លូវតភ្ជាប់ចំនួន២ខ្សែ ដាក់ឲ្យដំណើរការ បណ្តោះអាសន្នចាប់ពីថ្ងៃនេះទៅ….
ភ្នំពេញ៖ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរណ៍ចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅហើយ។ដោយឡែក ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែដាក់ឲ្យដំណើរការនោះគឺមានពីរគឺ៖ ១.ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។ ២.ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣។ យ៉ាងណាមិញនេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនក៏ដូចជាអ្នកដែលរស់នៅភ្នំពេញផងដែរ ដោយសារតែផ្លូវតភ្ជាប់ចរាចរទាំងពីរនេះ គឺប្រាកដជាអាចកាត់បន្ថយការស្ទះចរាចរណ៍កកកុញ បានមួយចំណែកធំផងដែរ៕សូមចូលទស្សនារូបភាពខាងក្រោម៖
អានបន្តថ្មីទៀតហើយ!! កំពុងធ្វើបុណ្យស ពឲ្យកូន ស្រាប់តែជិតភ្លឺ ឃើញដើរត្រឡ ប់មកផ្ទះវិញ ធ្វើឲ្យសាច់ញាតិភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះស្មានតែ…
កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងបានបើកក្នុងល្បឿនលឿនទៅបុ កនិងកិ នបុរ សម្នាក់ដែលកំពុងដើរឆ្លងផ្លូវអូសជិត៥០ម៉ែត្របណ្តាលឲ្យបែ កក្បាលធ្លា យខួរ ដាច់សាច់ជាបំណែកៗ ស្លា ប់យ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវលេខ៣៧១ ត្រង់ចំណុចទល់មុខច្រកចូលបុរីជីបម៉ុង ក្នុងសង្កាត់បឹងបឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុរួច កម្លាំងស មត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ ហើយបានទំនាក់ទំនងហៅសាច់ញាតិដែលនៅក្បែរនោះស្រាប់ឲ្យមកទទួលយកស ពទៅតម្កល់ធ្វើបុ ណ្យនៅវត្តឫស្សីសាញ់ ក្នុងខណ្ឌដង្កោ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរា ចរណ៍ខាងលើនេះ គឺនៅពេលដែលសាច់ញាតិទៅទទួលស ពយកទៅធ្វើបុណ្យក៏មិនបានចាប់អារម្មណ៍ពិនិត្យមើលឲ្យច្បាស់លាស់ដែរ ដោយសារស ពត្រូវរថយន្តកិ នបែ កខ្ទេចមើលមុខលែងស្គាល់ទៅហើយ។ លុះពេលសមត្ថកិច្ចទាក់ទងទៅសាច់ញាតិក៏បានមកទទួលយកស ពទៅរៀបចំធ្វើបុណ្យនៅវត្តឫស្សីសាញ់ទាំងយប់។ ខណៈពេលដែលសាច់ញាតិកំពុងតែរៀបចំធ្វើបុណ្យតាមប្រពៃណីនោះ ស្រាប់តែនៅវេលាម៉ោង៤ទៀ បភ្លឺឈានចូលថ្ងៃទី២២ ខែមករា ក៏ប្រទះឃើញបុរសម្នាក់ដែលសមត្ថកិច្ចអះអាងថាបានបា ត់ប ង់ជីវិតក្នុងហេតុកា រណ៍គ្រោះ ថ្នាក់ចរាច រណ៍ខាងលើនោះបានដើរត្រឡប់មកផ្ទះវិញ ធ្វើឲ្យសាច់ញាតិភ្ញាកផ្អើលគ្រប់គ្នា ព្រោះស្មានតែខ្មោចលង តែតាមការណ៍ពិតបុរសរូបនោះមិនបានបា ត់ប ង់ជីវិតនោះទេ គឺដោយសារស មត្ថកិច្ចទាក់ទងទៅសាច់ញាតិខុស។ ដោយឡែកជនរងគ្រោះដែលបាត់ បង់ជីវិតខាងលើនោះទំនងគឺជាជនមានសតិមិនគ្រប់ ។ ទោះបីជាយ៉ាងណា សាច់ញាតិដែលរៀបចំធ្វើបុណ្យច្រឡំស ពនោះ នៅតែបន្តធ្វើបុណ្យនៅវត្តឫស្សីសាញ់ដើម្បីបង្គ្រប់កិច្ចមួយព្រឹកទៀត ឲ្យចប់រួចរាល់តែម្តង ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណទំនងជាមានសតិមិនគ្រប់ បានស្លៀកកន្សែងពោះគោដើរឆ្លងផ្លូវលេខ៣៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះឆ្លងបានបន្តិច ក៍៏ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-3934 បានបើកតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនហើយជ្រុលទៅបុកនិងកិនជនរងគ្រោះ អូសចូលក្រោមរថយន្តជិត៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលធ្លាយ ខួរ ដាច់សាច់ជាបំណែកៗបាត់ បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្តាលផ្លូវតែម្ដង ។ បេីតាមប្រភពខាងលើបានបន្តថា បន្ទាប់ពីកើតហេតុ អ្នកបើកបរបានឈប់រថយន្ដកុងតឺន័រនៅកណ្តាលផ្លូវ…
អានបន្តអបអរសាទរ!! សម្ដេច ហ៊ុន សែន បញ្ជាហើយឲ្យ ស្រង់ឈ្មោះអ្នកចង់ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន មកដល់ខែក្រោយនេះ…
ថ្លែងនៅព្រឹកថ្ងៃទី ២២ មករា ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើជំរឿនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំងកូវីដ ១៩ របស់ប្រទេសចិនដែលនឹងមកដល់កម្ពុជានៅខែកុម្ភៈ ខាងមុខនេះ ។ សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អ្នកដែលចង់ចាក់ អាចចាក់បាន ចំណែកអ្នកមិនចង់ចាក់ក៏មិនចាក់ទៅ ។ ដោយនៅក្នុងនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវស្រង់ចំនួនប្រជាជន ដែលស្ម័គ្រចិត្តចាក់វ៉ាកសាំង របស់ប្រទេសចិន ដែលនឹងមកដល់ដំណាក់កាលដំបូងនេះ ចំនួន ៣០ ម៉ឺនដូស ។ ថ្លែងនៅក្នុងពិធីសម្ពោធអគារថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេច ហ៊ុន សែន ថាសម្ដេច នឹងទៅទទួលវ៉ាក់សាំងនេះដោយផ្ទាល់តែម្ដង ហើយនៅក្នុងនោះដែរសម្ដេចនឹងចាក់មុនគេបង្អស់ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ៕
អានបន្តទឹកចិត្តល្អប្រពៃណាស់!! អ្នកនាង ស្រីអូន «សម្រស់ធម្មជាតិ» ឧបត្ថម្ភថវិកា ៤ ម៉ឺនដុល្លារដល់ការផលិតរឿង «ព្រះភិក្ខុពនេចរ»
អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមហាជនខ្មែរជាច្រើនស្គាល់ច្បាស់ជាស្ថាបនិកក្រុមហ៊ុនសម្រស់ធម្មជាតិ ដោយកន្លងមកនេះអ្នកនាងតែងតែបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ជួយដល់សង្គម និង ប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពការខ្វះខាតមួយចំនួន តាមគ្រប់រូបភាព ។ ក្រៅពីនិយមធ្វើសកម្មភាពសប្បុរធម៌ជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតក្នុងជីវភាព និង ការរងគ្រោះផ្សេងៗជាច្រើនមកហើយនោះ អ្នកនាង ស្រីអូន និង ស្វាមី ក៏តែងតែបានចូលរួមចំណែកឧបត្ថមថវិកាជួយដល់សង្គម ដូចជា ចូលរួមឧបត្ថម្ភកាកបាទក្រហមកម្ពុជា ការជួយឧបត្ថម្ភគាំទ្រក្បាច់គុនល្បុកត្តោខ្មែរ និង ការចូលរួមឧបត្ថម្ភផលិតជាវីដេអូអប់រំជាច្រើនទៀត ។ ពេលនេះដែរ អ្នកនាង ស្រីអូន ក៏បានចូលរួមឧបត្ថម្ភផ្តា ច់ មុខបន្តទៀត ផលិតរឿងថ្មីមួយមានចំណងជើងថា «ព្រះភិក្ខុពនេចរ» ។ រឿង «ព្រះភិក្ខុពនេចរ» គឺជារឿងអប់រំផ្លូវចិត្តដែលបានដកស្រង់ចេញពីសៀវភៅ «ព្រះភិក្ខុពនេចរ» ត្រូវបានរៀបរៀងឡើងក្នុងសម័យពុទ្ធសករាជ ២៥០៩ ដោយសាស្ត្រាចារ្យ ឱម ណាគ្រី ។ ដោយសារសៀវភៅ «ព្រះភិក្ខុពនេចរ» នេះមានប្រយោជន៍ជាគុណតម្លៃសម្រាប់មនុស្សទូទៅ និង ក្រោមគំនិតផ្តួចផ្តើមពីព្រះតេជព្រះគុណ គូ សុភាព ទើបត្រូវបានផលិតឡើងជាខ្សែភាពយន្ត ។ តាមគម្រោង រឿង «ព្រះភិក្ខុពនេចរ» នឹងត្រូវចាប់ផ្តើមថតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ដែលជាប្រភេទរឿងភាគ និង មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួមមាន លោក សន ពិសិដ្ឋ កញ្ញា សុគា គីមលាង លោក ជា សំណាង លោក ចន ស័ក្ក និង តារាល្បីៗប្រុសស្រីជាច្រើនទៀត ។ រឿងនេះដែរគឺផលិតឡើងដោយ អង្គការសកម្មភាព សិល្បៈខ្មែរ ជាអង្គការក្រៅរដ្ឋាភិបាលមួយជឿជាក់លើភាពច្នៃប្រឌិតនៃវប្បធម៌ខ្មែរ…
អានបន្តលោកស្រី ទ្រី ដាណា ភ័ យព្រឺរោម និយាយរឿងជនដៃដល់ ទៅចែកអំណោយនៅភូមិមួយ តែបុណ្យជួយ …(មានវីដេអូ)
អ្នកលេងបណ្ដាញសង្គមជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ។ លោកស្រី មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញជាច្រើនមុខរបស់ខ្លួនប៉ុណ្ណោះទេ ថែមទំាងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរសធម៌ ដែលលោកស្រី និងស្វាមី បានធ្វើកន្លងមកជាហូរហែ មិនដែលដាច់ឡើយ តាមទឹកចិត្តជ្រះថ្លា ប្រកប ដោយក្តីសប្បាយរីករាយ។ ទោះបីរវល់នឹងមុខជំនួញយ៉ាង ណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។អ្វីដែល ធ្វើឱ្យគ្រប់គ្នាស្រលាញ់គាំទ្រ និងចូលចិត្ត អ្នកស្រី ទ្រី ដាណា គឺការចែករំលែកផ្ដល់ដំបូន្មានលើអាជីវកម្មដោយគ្មានការលាក់លៀម ហើយផ្ដល់គំនិត ល្អៗដល់អ្នកអានជានិច្ច។ ជាក់ស្ដែងនៅលើទំព័រ Facebook របស់លោកស្រី ទ្រី ដាណា តែងបង្ហោះនូវពាក្យអប់រំ និងបទពិសោធន៍ដែលអ្នកស្រីបានជួបប្រទះកន្លងមក ហើយវាការជាការអប់រំចិត្តអ្នកអានឱ្យបានស្ងប់ និងពេញចិត្តនូវអ្វីដែលខ្លួនមានផងដែរ។ យ៉ា ងណាមិញ ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវ ជ នដៃដ ល់ដែល គេ ចខ្លួនពីសម្ថកិច្ច ក្រោយ ពេល បា ញ់លោកមន្រ្តីព្រ ហ្មទ ណ្ឌកំរិតស្រា នោះយ៉ាងណាមិញ ក្រោយគេចខ្លួនចូលព្រៃ ចែដាណា រំលឹកដល់រឿង និយាយ ទៅចែកអំណោយ ប៉ះ ភូមិជននេះកំពុងសំងំ តែបុណ្យជួយ ឲ្យជួបហេតុការណ៍បែបនេះ ។តោះទស្សនាវីដេអូដូចខាងក្រោម៖
អានបន្តនេះហើយទឹកចិត្តម្តាយ!! កូនស្រីគាត់ឈឺ យំរហូត ចងក្រមាអោបកូននឹងទ្រូង ជិះទាំងថ្ងៃក្តៅ សួរនាំផ្លូវគេរកផ្លូវទៅពេទ្យគន្ធបុប្ភា…
បើយោងតាមបងប្រុស ម្នាក់គាត់បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះថា “គាត់សួរផ្លូវខ្ញុំទៅគន្ធបុប្ផា ទាំងកូនស្រីគាត់ឈឺ យំរហូត ត្រូវច.ងអោបនឹងទ្រូងជិះហាល ថ្ងៃក្តៅ ព្រោះអត់អ្នកជួយគាត់ពរកូនពីក្រោយ.. ជីវិតមនុស្សបេីរេីសបាន គ្មាននរណាចង់លំបាកនោះទេ..អោយលោកកូនៗយល់ពីជីវិតនៃពាក្យថា “ម្តាយ”។ រូបភាពប៉ុន្មានសន្លឹក នេះបានធ្វើអោយអ្នកជិះតាមផ្ឡូវឃើញមានការរំជួលចិត្តចំពោះបងស្រីដែលគាត់តស៊ូ ទោះគ្មានអ្នកជូនគាត់មក រកពេទ្យតែជាទឹកចិត្តម្តាយខ្លាចកូនមានបញ្ហា ដោយសារកូនឈឺទើបលះបង់ ជិះអោបកូនសួរគេរកពេទ្យ គន្ធបុប្ផា ទាំងហាលថ្ងៃក្តៅ។
អានបន្តសូមជួយ គាត់ផង គាត់ពិការជើងទាំងពីរ ហើយគាត់មេម៉ាយកូនពីរ ហើយត្រូវចិញ្ចឹមម្ដាយពិការភ្នែក គាត់តស៊ូក្នុងជីវិតណាស់(មានវីដេអូ)
ពិតជាអាសូណាស់អាណិតបងស្រីខ្លាំងណាស់ខ្លួនក្រីក្រ ពិកាជើងទាំងពីរ ត្រូវតស៊ូចេញរកអេតចាយ ចិញ្ចឹមកូននឹងជីដូនចាស់ជរា ពិកាភ្នែក ស្តាប់ទៅវេទនាខ្លាំងណាស់សូមប្រិយមិត្ត ដែលមានចិត្តចង់ធ្វើបុណ្យដល់អ្នកក្រសូមមេត្តាជួយដល់បងស្រីផង វីដេអូនេះត្រូវបានបង្ហោះឡើងដោយគណនីហ្វេសប៊ុក ចែ វិត បានបញ្ចាក់ថា៖ជំរាប់សួរពុកម៉ែបងប្អួន សូមជួយ គាត់ផង គាត់ពិ ការជើងសង់ខាង ហើយគាត់មេម៉ាយកូនពីរ គាត់ចិញ្ជឹមកូនម្ នាក់ឋងហើយ នៅជាមួយម្ដាយពិ ការភ្នែក ហើយគាត់តស៊ូក្នុងជីវិតណាស់ គាត់រស់នៅ ភូមិរលូស ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បើបងប្អូនសូមទំនាក់ទំនង់ តាមលេខទូរស័ព្ទ 0312226962៕
អានបន្តអស់ទាស់! ទីបំផុត កម្មវិធី “សំនៀងពេជ្រ NNP” ស្វែងរក ម្ចាស់ពានឃើញហើយ មិនត្រឹមតែច្រៀងពីរោះទេ ថែមទំាងសង្ហាទៀត (មានវីដេអូ)
នៅទីបំផុត កម្មវិធី សំនៀងពេជ្រ NNP បានមកដល់ វគ្គផ្ដាច់ព្រ័ត្រ ហើយ កាលពីយប់មិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១។ ក្នុងនោះ មិនត្រឹមតែបេក្ខជន និងបេក្ខនារី ដែលចូលមកប្រឡងទេ សូម្បីតែ ទស្សនិកជន ក៏បានបង្ហាញអារម្មណ៍ រំភើប សប្បាយរីករាយ ក៏ដូចជារន្ធត់ចិត្តជាមួយ នឹងបេក្ខជនក្នុងវគ្គប្រកាសលទ្ធផលនេះដែរ។ រឹតតែពិសេសបំផុតនោះ កម្មវិធីបានស្វែងរកឃើញ ម្ចាស់ពាន ហើយ គឺបានទៅលើ បេក្ខជន ឈ្មោះ សិលា ដារ៉ូ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទំាងមានរូបសង្ហាទៀត មិនសរសើរ ពិតជាមិនបានមែន។ លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ជូននៅក្នុងហ្វេសប៊ុកផេកផ្លូវការមួយរបស់លោកស្រី ថា ៖ “ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។ ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។ អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន”៕
អានបន្ត