(ក្រុងតាខ្នៅ) ៖ សកម្មភាពក្រុមដៃស្អិតបានឆក់ខ្សែរកទៅលើស្ត្រីម្នាក់នៅចំណុចមុខ វត្តព្រែកឬស្សី ក្រុងតាខ្មៅ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៤៥ នាទី ថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ ២ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ អាស្រ័យហេតុនេះសូមលោកឯកឧត្តមស្នងការនគរបាលខេត្តកណ្តាល ជួយចាត់វិធានការកំណត់មុខសញ្ញាខាងលើ ដើម្បីឈានទៅដល់ការចាប់ខ្លួនផង។ ប្រភព៖Takhmao TV Online
អានបន្តDay: January 27, 2021
ជូចត់ណាស់! ទម្រាំមានថ្ងៃនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លងកាត់ព្យុះភ្លៀង លំបាកៗរាប់មិនអស់ (មានវីដេអូ)
ភ្នំពេញ៖ លោក ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា ដំបូងនៅថ្ងៃទី ០៦ ខែ កក្កដា ក្នុងឆ្នាំ ២០១៨។ កាលពីពេលថ្មីៗនេះទៀតសោត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នគឺជា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និង ជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃ ទី ២២ ខែ មករា ឆ្នាំ ២០២១ លោកត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារជូនលោកជា អ្នកឧកញ៉ា។ និយាយពីខ្សែជីវិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកបានហែលឆ្លងកាត់នូវជីវិតល្វីងជូតចត់ជាច្រើន ដោយហេតុថា លោកគឺជាកូនអ្នកស្រែកម្សត់កម្រ ដែលបាននិរទេសខ្លួនទៅធ្វើជាពលករគេនៅប្រទេសកូរ៉េខាងត្បូង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកឧកញ៉ា បានវិវត្តន៍ខ្លួនយ៉ាងរហ័សពីពលករធ្វើការនៅប្រទេសកូរ៉េ ខិតខំប្រឹងប្រែងតស៊ូក្នុងវិស័យអចលនទ្រព្យរហូតដល់លោកជួយរួមចំណែកជាច្រើន ក្នុងការជួយសង្គមវិញ។ លោកក៏ធ្លាប់បានរៀបរាប់ខ្សែជីវិតដ៏កម្សត់របស់លោកនៅលើគណនី Facebook កាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៧ ដោយបាននិយាយ៖ កាលពីអតីតកាល ខ្ញុំគ្រាន់តែជាក្មេងក្រីក្រប្រចាំភូមិមួយរូប ដែលផ្ទះខ្ញុំធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមចាប់នឹងដីចំណែកអាហារ ពេលខ្លះខ្ញុំគ្មានទាំងម្ហូប សម្បីតែអង្ករសឹងតែគ្មាន។ ម្តាយរបស់ខ្ញុំគឺជាស្ត្រីគ្រប់លក្ខណដែលមានសុខភាពខ្សោយ មិនសូវមាំទាំ រីឯឪពុកខ្ញុំវិញ គឺជាអ្នករែកដីតាមភូមិ មិនចេះផឹកស្រាហើយក៏សូវមានគេរាប់អាននោះទេ ដែលអ្នកស្រុកភូមិ និង ញាតិមិត្តបងប្អូនមួយចំនួនមើលងាយ និង ប្រមាថ ជាពិសេសនោះ គឺការនិយាយដៀមដាមប្រមាថឪពុករបស់ខ្ញុំពីសំណាក់មិត្តភក្តិជារឿយៗ។អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាលោកបន្តទៀតថា៖ មានគ្រាមួយនោះ ឪពុកខ្ញុំត្រូវទៅរែកដីឆ្ងាយពីផ្ទះទាំងភ្លៀង ទាំងនៅផ្ទះអត់អង្ករ ពេលខ្ញុំសំឡឹងមើលម៉ែ ម៉ែកំពុងស្រក់ទឹកភ្នែក មួយសន្ទុះក្រោយ ម្តាយខ្ញុំចេញទៅក្រៅជាមួយបងប្រុសខ្ញុំ ហើយទុកឱ្យលោកនៅផ្ទះពរប្អូនស្រី ដែលមានវ័យប្រហែល២ ឆ្នាំជាង…
អានបន្តស្ងាត់ៗ ស្រាប់តែនាយ ពែក មី រំលឹកពាក្យគេទាយថា ពេលខ្លួនល្បី នឹងលែងប្រពន្ធ ស្រាប់តែអ្នកគាំទ្រដាក់ម្នាក់១ម៉ាត់ចង់គាំង
នាយពែកមី ជាតារាកំប្លែងដ៏ល្បីមួយរូប ដែលបានវិវឌ្ឍខ្លួន ចេញពីកម្មករសំណង់ ហើយប្រពន្ធរបស់នាយ កាលពីមុនជាកម្មការិនីរោងចក្រ ប្រាក់ខែ៥០ដុល្លារ ស្នាក់នៅផ្ទះជួលជាមួយគ្នា ១ខែ២០ដុល្លារ។ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ជាថ្ងៃខួបកំណើតប្រពន្ធនោះ នាយ ពែកមី ក៏បានរំលឹកជុំវិញរឿងនេះផងដែរថា «ជូនពរប្រពន្ធសម្លាញ់ក្នុងថ្ងៃខួបកំណើត យើងតស៊ូជាមួយគ្នា តាំងពីបងធ្វើសំណង់1ថ្ងៃ8000៛ ប្រពន្ធធ្វើការរោងចក្រ1ខែ50$ ជួលផ្ទះនៅជាមួយគ្នា1ខែ20$ ទិញម្ហូបស៊ី1ពេល2000៛ ទឹកភ្លើង1ខែអស់មិនដល់10000៛ទេ ពេលទៅស្រុកម្តងៗជិះឡានតែលើដំបូលទេព្រោះអស់លុយតិច ទឹកដោះម្តាយថ្លៃបងប្រលងកំប្លែងជាប់ ពេលបងប្រលងកំប្លែងជាប់ គេថាពេលពាក់មីល្បី នឹងលែងប្រពន្ធចោលហើយ តែ10ឆ្នាំហើយដែលពាក់មីល្បី ប្តីប្រពន្ធយើងនៅដូចដើម សល់បានកូន3នាក់»។ ដោយឡែកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នាយពែកមី ក៏បានរំលឹករឿងនេះទៀតថា «កាលប្រលងកំប្លែងជាប់ដំបូង គេទាយទុកថា យ៉ាងយូ1ឆ្នាំ ពេលពាក់មីល្បីល្បាញ ពាក់មីនឹងលែងប្រពន្ធ ដែលជាអតីតកម្មការិនីរោងចក្រសានសាន ប្រាក់ខែ45$ លូ5បឹងក្រពើចោលហើយ ខិខិបងប្អូនចង់ប្រម៉ូតអាជីវកម្មក្នុងផេកខ្ញុំ អាចខលមកលេខ015300007»។ គ្រាន់តែឃើញសំណេររបស់នាយភ្លាម មានមតិជាច្រើន បានធ្វើការសរសើរ តែក្នុងនោះក៏មានអ្នកនិយាយបែបលែងសើចស្ដាប់ហើយចង់គាំផងដែរ ដោយពួកគេលើកឡើងស្រដៀងៗគ្នាថា «ហ៊ាពាក់មីមិនខ្ចីលែង មានតែយកថែម, បងស្រលាញ់តែអូន១នាក់ បើមាន២នាក់បងលាក់ទុក១, លែងនាំខាត យកថែមទើបចំណេញ, ពាក់មី មិនលែងប្រពន្ធជាដាច់ខាត សុខចិត្តយកប្រពន្ធឬស្រីក្មេងថែមទៀត សម្តីពិតចេញពីចិត្ត, ខ្ញុំអត់គិតដូចគេទេបង ខ្ញុំគិតថា បងល្បីបងនឹងយកប្រពន្ធថែម, ស្គាល់បងតិចពេកហើយ បើយកថែមយក, មនុស្សស្មោះនៅតែស្មោះ មានស្រីយ៉ាងណាក៏មិនចោលប្រពន្ធ»៕
អានបន្តជួយស៊ែរលើកទឹកចិត្តដល់ប្រទេសយើងផង!! សាយ ក្លាយជាយុវជនអាស៊ានទី១ ដែលទទួលពានរង្វាន់វីរយុវជន!
នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀង សាយ ដែលមានឈ្មោះដើម អ៊ួន បឋម បានទទួពានរង្វាន់វីរយុវជន ឆ្នាំ ២០២០ ហើយ ពីសមាគមអន្តរជាតិយុវជន និង សិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា IAYSP ។ ក្នុងនោះ សាយ ត្រូវបានទទួលរង្វាន់វីរយុវជននេះបាន ក៏ព្រោះតែបន្ទាប់ពីឃើញសកម្មភាពមនុស្សធម៌នៃការរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវិធ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» គណៈកម្មការនៃសមាគម IAYSP ក៏បានវាយតម្លៃ និង ជ្រើសរើសសាយ ជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ ។ ទន្ទឹមនឹងគ្នានោះដែរ លោក សាយ ក៏បានឲ្យដឹងដែរថា «ពានរង្វាន់ដែលលោកទទួលនេះ គឺមិនមែនសម្រាប់ខ្លួន តែសម្រាប់ប្រជាជនកម្ពុជា ។ ម្យ៉ាងវិញទៀតនោះ គឺមិនមែនតែលោកម្នាក់ទេដែលអាចជួយសង្គម និង ក្លាយទៅជាវីរយុវជននោះ គឺ សូម្បីតែអ្នកទាំងអស់គ្នា ប្រជាជនទាំងអស់គ្នាក៏អាចធ្វើបាន ធ្វើសង្គម គឺជារបស់យើងគ្រប់ៗរូប» ។ អ្វីដែលកាន់តែគួរឲ្យរំភើប និង កាន់តែកោតសរសើរដល់ម្ចាស់បទ «ងប់ងល់» រូបនេះទៀតនោះ បើតាមការឲ្យដឹងពីលោកបណ្ឌិត តាំង គឹមស្រ៊ុយ ប្រធាន IAYSP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា «ពានរង្វាន់វីរយុវជន ដែលលោក សាយ ទទួលបាននេះ គឺជាពានទី ១ និង ពានដំបូងបំផុតនៃសមាជិក IAYSP នៃប្រទេសអាស៊ីប៉ាស៊ីហ្វិកទាំងជាង ៤០ ប្រទេស» ៕
អានបន្តមហាសំណាង ! ឪពុក ទឹម រដ្ឋា និង ទឹម វត្តី ជិះឡានមកដល់មុខផ្ទះភ្លាម ស្រាប់តែជួបរឿងមួយនេះ ដល់ថ្នាក់ ធ្វើឲ្យ កូនៗ ឡើងប្រហោងពោះជំនួស ហើយប្រាប់ ថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជាប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង ទឹម រដ្ឋា និង ទឹម វត្តី នោះ។ ហើយថ្មីៗនេះ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១ ទឹម រដ្ឋា បានបង្ហោះវីដេអូមួយ បង្ហាញពីក្តីរំភើបហួសពីការស្មាន ក្រោយប៉ាៗរបស់ខ្លួន ទិញកាដូនេះឲ្យ ក្នុងថ្ងៃខួបកំណើត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ គេឃើញ ទឹម វត្តី បានបង្ហោះវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីរថយន្ត ឪពុករបស់ខ្លួន ថែមទំាងបញ្ជាក់ថា ៖ “មួយលានសំណាង ក្នុងមួយពាន់គ្រោះថ្នាក់ ហើយក៏មហាសំណាងសំរាប់ប៉ា Tim Vanna មកដល់មុខផ្ទះរបូតកង់ល្មម កូនដឹងថា ម៉ាក់តែងតែនៅក្បែរពួកយើង Pan RaNy សូមអោយទេវតាឆ្នាំថ្មី តាមជួយថែរក្សាអោយក្រុមគ្រួសារយើង ជួបតែសេចក្ដីសុខ សំណាងល្អ សុវត្ថិភាពគ្រប់ពេលវេលា និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាផង”។ទឹម រដ្ឋា ក៏បានស៊ែរផុសនេះ ហើយបន្ថែមថា “មហាសំណាងណាស់ប៉ា ធ្វើល្អព្រះជួយ”។ ក្រោយឃើញបែបនេះ សូម្បីតែ ហ្វេនៗ របស់ ទឹម រដ្ឋា និង ទឹម វត្តី ក៏និយាយដែរថា ៖ សំណាងខ្លាំងណាស់លោកពូ ជូនពរឱ្យពូ សុខភាពល្អ សំណាងល្អ ពេញមួយជីវិត, សំណាងណាស់បងអើយ, មហាសំណាងមែន អ៊ុំ, ម៉ាក់គាត់តែងតែនៅការពារពួកយើងជានិច្ច ខ្ញុំជឿចែ។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តមិនធម្មតាមែន!! ក្នុងថ្ងៃការប្អូនថ្លៃ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនថវិកា ដល់តារាចម្រៀងល្បី 4 រូប និងក្រុមភ្លេង នូវទឹកប្រាក់ រហូតដល់ទៅ…..(មានវីដេអូ)
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញពិធីមង្គលការមួយ បានរៀបចំតុបតែង រោងពិធី មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង រហូតមានការលើកសរសើរជាច្រើន។ ក្នុងមង្គលការនេះ កូនកំលោះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ាង វ៉ាន់ដេត និងកូនក្រមុំ មាន ឈ្មោះ ឈឺន ស្រីដែន។ មួយវិញទៀត កូនក្រមុំ ក៏ត្រូវជាប្អូនស្រីពៅ របស់ ភរិយា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នា ក៏មានការចាប់អារម្មណ៍ផងដែរ គឺនៅមុខរោងពិធីមង្គលការនេះ លែងសុទ្ធតែតាំងរថយន្តទំនើបៗ ថ្លៃៗ ជាច្រើនគ្រឿង មើលទៅពិតជាអធិកអធម ខ្លាំងណាស់ មិនសរសើរពិតជាមិនបាន។ កម្មវិធីពេលល្ងាច នៃមង្គលការនេះ គេឃើញសុទ្ធតារា អ្នកជំនួញ និងបុគ្គលល្បីៗ ជាច្រើនរូប ក៏មានវត្តមានផងដែរ មានដូចជា ឧកញ៉ា ឌួង ឆាយ, អគ្គនាយក Fresh News, លោក គី តិច, កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា, ប៉ែន ចំរុង, តន់ ចន្ទសីម៉ា, យឹម តាស្រង់, ខេម, ខេមរៈ សិរីមន្ត, កូនប្រុស ព្រាប សុវត្ថិ, វង្ស ថាណាន់, ចន ចាន់លក្ខិណា, ហេង ឡុង រួមទំាងបងប្អូន ត្រកួល ឡេង និងបុគ្គលល្បីៗ ជាច្រើនទៀត ក្នុងឈុតសំលៀកបំពាក់…
អានបន្តថ្មីទៀតហើយ!! ដឹកទីយូដាក់ទទឺកឡានហើយបើកបរត្រូវប៉ូលិស ឃាត់ខ្លាចគ្រោះថ្នាក់ដល់គេឯង បែរជាស្រែកខ្លាំង តើអ្នកណាខុស អ្នកណាត្រូវ?(មានវីដេអូ)
ប្រិយមិត្តអ្នកលេងហ្វេសប៊ុក កំពុងតែចែករំលែកវីដេអូហួសចិត្តមួយដោយម្ចាស់រថយន្តបានដឹកទីយូមួយបាច់ធំដាក់ទទឹងឡានហើយជិះ តែត្រូវសម្ថកិច្ចឃាត់ បែរជាស្រែកតវ៉ាឡូឡា ដាក់សម្ថកិច្ចព្រោះតែឃើញការដឹកបែបនេះអាចនឹងមានគ្រោះថ្នាក់ នឹងហានិភ័យ ដល់អ្នកបើកបរដទៃទៀតអាចនឹងប៉ះពៀរគេឯងដែលធ្វើដំណើរដូចគ្នា ម្ចាស់រថយន្តមិនស្តាប់ បែរជាស្រែកឆោលឡោរជំទាល់ពីរនាក់ប្តីប្រពន្ធដោយសួរប៉ូលិសថា តើខ្ញុំខុសអ្វី? នេះបើយោងតាមវីដេអូបង្ហោះដោយ Ly Sovanduong បានអោយដឹងថា៖សូមជួយអោយយោបល់ផង តើប៉ូលីសខុស រឺ អ្នកឡានខុស !? បើកឡានដឹកទុយោទាំងបែបទទឹងទិសប៉ុណ្ណឹងហើយ! នៅហ៊ានស្រែកជំទាលទាំងប្ដីទាំងប្រពន្ធសួរទៅមន្ត្រីប៉ូលិសថា តើខ្ញុំខុសអី?ទៀត! គំនិត ខ្ញុំ ប៉ូលីស គាត់ហៅ នឹង ត្រឹមត្រូវណាស់ . ការ ដឹក បែប នឹង បង្កហា និភ័យខ្លាំងណាស់ ព្រោះ ដាក់ទីយូ. ទទឹង ចឹងបើបើក ប៉ះរឺ កៀ គេ ទៅ មិនបង្កគ្រោះ ថ្នាក់ ដល់ ជីវិត្ត គេឯង មិនខាន៕
អានបន្តខិតខំតស៊ូឡើង ដើម្បីអនាគត!! ព្រោះតែចង់បន្តការសិក្សារនៅទីក្រុង សុខចិត្តធ្វើការដូរបាយបីពេល និងការស្នាក់នៅ…
ជីវិតមនុស្សយើងកើតមកត្រូវតែមានការតស៊ូក្នុងឆាកជីវិត។ គ្មានភាពជោគជ័យណា ដែលបានមកដោយគ្មានការប្រឹងប្រែងនោះទេ។ ការតស៊ូគឺចាប់ផ្ដើមពីការផ្សំបន្តិច ម្ដងៗរហូតដល់យើងទទួលជោគជ័យជាទីគាប់ចិត្តរសប់យើង។ ពាក្យថា “តស៊ូ” ពីរម៉ាត់នេះមានន័យណាស់សម្រាប់ជីវិតមនុស្សដែលរស់នៅលើ សាកលលោក។ បើសិនយើងគ្មានការតស៊ូក្នុងខ្លួន បើសិនយើងបោះបង់ចោលគោលដៅ របស់ខ្លួនព្រោះតែឧបសគ្គតិចតួច នោះជីវិតយើងក្នុងមួយជាតិនេះប្រាកដជាមិនបានជួបនូវ ពាក្យថាជោគជ័យឡើយ មានការតស៊ូទើបជោគជ័យ។ យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Jessi Ca បានបង្ហោះសំណេរមួយឃ្លាដែលបង្កប់អត្ថន័យយ៉ាងជ្រាវជ្រៅចំពោះសិក្សារនុសិស្សដែលខិតខំតស៊ូមករៀននៅឯទីក្រុងភ្នំពេញ ខ្លះធ្វើបណ្តើររកលុយបណ្តើរ ដើម្បីដោះស្រាយជីវិតភាព ក៏ដូចជាទទួលបានបទពិសោធន៍ខ្លះៗចំពោះការដែលបានធ្វើ ទាំងនេះហើយទើបធ្វើឲ្យដឹងថាជីវិតវាមិនស្រូលដូចមាត់ទេ មានអ្វីក្រៅពីការតស៊ូនោះទេ។ នេះជាការរៀបរាប់របស់គាត់ខាងក្រោម ព្រោះតែបន្តការសិក្សានៅទីក្រុង! ធ្វើការដូរបាយបីពេលនិងការស្នាក់នៅ ! ខិតខំតស៊ូឡើងកូន ឪពុកម្តាយសង្ឃឹមលើកូនប្រុសតែម្នាក់នេះហើយ។ ជូនពរកូនសំណាងល្អក្នុងជីវិត៕
អានបន្តលើសពីអាណិត!! ក្រោយឃើញ ឧកញ៉ា ឌួង ឆាយ ទំលាយសារទំាងអារម្មណ៍រំជួលចិត្ត ទាំងយប់ ថា “ខ្ញុំឆ្អែត…”(មានវីដេអូ)
សូមនិយាយឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាសដំណឹងស្ទើរមិនគួរឲ្យជឿមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ ក្រោយមក ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ ព្យាយាមអត់ធ្មត់ សង្កត់ចិត្ត មិនបានតបត ឬនិយាយអ្វីទំាងអស់ បានត្រឹមផ្តល់ភាពកក់ក្តៅជូនកូនៗតែប៉ុណ្ណោះ។ ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូ កូនស្រីពៅ របស់ខ្លួន ហើយ ឧកញ៉ា ឌួង ឆាយ បានប្រាប់ថា “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់”។ នាថ្ងៃដដែល ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយទៀត ពីកូនប្រុសទី២ម្តង ហើយពោលពាក្យដ៏គួរឲ្យរំជួលចិត្ត ថា “ពុកសុំទោសណាកូនប្រុសមាស ឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព របស់ពុកហើយណា។ ពុកសន្យានឹងខិតខំប្រឹងប្រែង ធ្វើអោយបានល្អជាទីបំផុត ដើម្បីកូនៗណា ចាប់ពីពេលនេះ។ សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នា ចំពោះការបាររម្ភ ស្រលាញ់ រាប់អានណា អ្វីៗដែលនៅសល់ ទុកអោយព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ”។ …
អានបន្តដំណឹងល្អ!! ថ្ងៃ ២៧ មករានេះ ក្រសួងសុខាភិបាលប្រកាសថា គ្មានអ្នកឆ្លងកូវីដ១៩ ថ្មីទេ និងជាសះស្បើយដល់ទៅ ១១នាក់…
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺ១១នាក់។ ករណីជាសះស្បើយសរុបចំនួន ១១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ រួមមាន៖ * ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ * បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ * បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ * ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ * ស្ត្រីជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ * បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ * បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧…
អានបន្ត