កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ (ពូម៉ៅ) ដែលត្រូវជាស្វាមី លោកស្រី ទ្រី ដាណា បានរៀបចំ ពិធីបុណ្យចំរើនព្រះជន្ម និងបច្ច័យបួន ជូនអ្នកមានគុណ។ ឧកញ៉ា បញ្ញារិទ្ធ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “រៀបចំពិធីបុណ្យចំរើនព្រះជន្ម ជូនអ្នកមានគុណ ។ កូនសូមជូនពរ លោកប៉ា អ្នកម៉ាក់ សុខភាពល្អ អាយុវែង ជៀសផុតពីជំងឺទាំងពួង ។”។ កាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ក្នុងពិធីនេះ គេឃើញ ពូម៉ៅ និងចែដាណា បានឡើងរាំជាមួយគ្នា យ៉ាងស្និតស្នាល និងផ្អែមល្ហែមបំផុត ដូចគូស្វាមីភរិយាទើបរៀបការថ្មីៗអ៊ីចឹង។ ក្រោយឃើញវីដេអូនេះភ្លាម ហ្វេនៗ ជាច្រើន មិនចាំយូរឡើយ ក៏បានចូល comment ភ្លាមៗ ថា ៖ មើលទៅ គួអោយស្រលាញ់ណាស់ចែ, ជូនពរអូនស្រឡាញ់គ្នាដល់ចាស់កោងខ្នង, ផ្អែមណាស់ ចែដាណា, អ្នករាំទាំងអស់ ឃើញតែពូម៉ៅ ហើយនិងមីងដាណាទេ ពូម៉ៅឱបឡើងស្និត, ពូម៉ៅឥឡូវ ចេះកំប្លែងច្រើនណាស់, មើលហើយសប្បាយចិត្តណាស់ចែ, រាំស្អាតៗណាស់ ចែដាណា, មានសុភមង្គលណាស់ ខ្ញុំច្រណែនដល់ហើយ, អ្នកអត់គូអែមកៀន, ពូម៉ៅកូរពេញឆាកហ្មង ចែ។ ព្រមទំាងនៅមាន comment ជាង១ពាន់ទៀត សុទ្ធតែបង្ហាញក្តីរំភើប សប្បាយរីករាយ ជំនួស លោកស្រី ទ្រី ដាណា និងស្វាមី ដែលតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា បែបនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖…
អានបន្តDay: January 28, 2021
អាណិតណាស់! ឪពុកស្លាប់ចោល ២ ឆ្នាំ មករស់ជាមួយម្តាយបង្កើត រងហឹ ង្សារាល់ថ្ងៃ ថ្ងៃចុងក្រោយដល់ដួលសន្លប់ ទើបបែកធ្លាយរឿងសមត្ថកិច្ច…
នៅក្នុងហ្វេសបុកផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសរសេរលើកឡើងថា ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរមូលដ្ឋានមាន សម ត្ថកិច្ច និងមន្ទីរជំនាញពា ក់ព័ ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បាន ចុះទៅពិនិ ត្យ ស ង្គ្រោះ និងព្យាបាលប ន្ទា ន់នូវករណីស្ត្រីរងគ្រោះវ័យក្មេង ឈ្មោះ ស ស ព អាយុ២៤ឆ្នាំ ដែលរ ងគ្រោះ ដោយអំ ពើហឹ ង្សាពីសំណាក់ម្តាយបង្កើតជាញឹ កញា ប់ តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកា ប១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានប ញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចនាំទៅទីតាំងសុវត្ថិភាព ព្រមទាំងបានផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។ ករណីស្ត្រីរងគ្រោះវ័យក្មេងម្នាក់ ដែលត្រូវបានម្តាយបង្កើតអំពើហឹ ង្សាជាញឹ កញា ប់ បណ្តាលឱ្យរងរបួសដេរ ជាច្រើនថ្នេរនោះ ក្រោយពីមានការចង្អុលណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ចនិងមន្ទីរជំនាញពា ក់ព័ ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជ ននិងយុវនីតិសម្បទានរាជធានីភ្នំពេញចុះទៅពិនិត្យជាបន្ទាន់ និងបានបញ្ជូនស្ត្រីរូបនេះមកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញបានអោយដឹងថា តាមការចង្អុលណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឱ្យអាជ្ញាធរមូលដ្ឋាននគរបាលមានសមត្ថកិច្ចនិងមន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញ ចុះទៅពិនិត្យជាបន្ទា ន់នូវក រណីស្ត្រីរងគ្រោះវ័យក្មេងឈ្មោះ ស៊ិន ស្រីពេជ្រ អាយុ ២៤ឆ្នាំ មានទីលំនៅ តាមបណ្ដោយផ្លូរថភ្លើង ស្ថិតក្នុងសង្កាត់កាកា ប១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ក្រោយពីមានអំ ពើហឹ ង្សាពីម្តាយ។ លោកបន្តថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោកស្រីបាន ចុះដល់មូលដ្ឋាន ផ្លូវរ៉ារទេះភ្លើង ជាទីកន្លែងកើតហេតុ។ក្រោយពីទទួល…
អានបន្តមេល្អ ! អីយ៉ា កំពុងធ្វើការសុខៗ ស្រាប់តែកូនចៅ យកនំខួបកំណើត មក Surprise ដល់ក្នុងបន្ទប់, រំភើបចិត្តពេក ចុងក្រោយ អ្នកឧកញ៉ា ហុង ក៏បានជូនលុយឲ្យ កូនចៅ ម្នាក់ៗ ទទួលបាន…(មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី នោះ ។ អ្នកឧកញ៉ា មិនត្រឹមតែជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាច្រើនផងដែរ ពីសំណាក់ពុកម៉ែបងប្អូនទូទៅ តាមរយៈទង្វើរសប្បុរសធម៌ របស់លោក ដែលបានចូលរួមសំណែកជាថវិកា ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ គេឃើញ ក្រុមការងារ របស់ អ្នកឧកញ៉ា បានយកនំខួបកំណើត មក surprise លោក ដល់ក្នុងបន្ទប់ការងារ មើលទៅពិតជាពោរពេញដោយក្តី សប្បាយរីករាយ និងស្និតស្នាល បំផុត រវាង ថៅកែ និងកូនចៅ ពិសេសចុងក្រោយ អ្នកឧកញ៉ា ហុង ពីវ ក៏បានចែកលុយឲ្យ កូនចៅ ម្នាក់ ១០០ ដុល្លារ វិញ។ ដោយក្តីរំភើបចិត្តពេក អ្នកឧកញ៉ា ប្រាប់ប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា “ok វេចនំយកទៅវិញ ហើយចែកឲ្យម្នាក់ ១០០”។ ឮពាក្យបែបនេះភ្លាម ធ្វើឲ្យ កូនចៅ របស់ អ្នកឧកញ៉ា អរសប្បាយ ស្រែកហោរគ្រប់ៗគ្នា ដែលមានចៅកែចិត្តល្អបែបនេះ សូម្បីតែ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានចូល comment បែបនេះដែរថា ៖ មេចេះគិតដល់កូនចៅបែបនេះ ១ជីវិតរកស៊ីមិនថយឡើយ wish boss good luck, គោរពជូនពរ Boss សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន…
អានបន្តកុំដាច់ចិត្តអី្វជួយស៊ែរម្នាក់មួយផងបងប្អូនក្រែងមានជំនួយជួយប្អូនខ្លះ អាណិតណាស់ តែរកជំនួយមិនបានជួយក្មួយស្អែកនេះមិនបាន កំព្រាទាំងឳពុកកំព្រាទាំងម្តាយ ម្តាយត្រូវគេសម្លា. ប់កាលយប់មុិញ តើក្មួយទីពឹងអ្នកណា?
(ខេត្តកំពង់ឆ្នាំង) ៖ បើតាមគណនីឈ្មោះ Neary Jet Thor បានបង្ហោះលើបណ្តាញសង្គមបង្ហាញពី ក្មេងកំព្រា ដែលបាត់បង់ឪពុកម្តាយ។ បើតាមគណនីនេះបានបង្ហោះថា៖ “កុំដាច់ចិត្តអី្វជួយស៊ែរម្នាក់មួយផងបងប្អូនក្រែងមានជំនួយជួយប្អូនខ្លះ អាណិតណាស់ តែមីងរកជំនួយមិនបានជួយក្មួយស្អែកនេះមិនបាន កំព្រាទាំងឳពុកកំព្រាទាំងម្តាយ ម្តាយត្រូវគេសម្លា. ប់កាលយប់មុិញ តើក្មួយទីពឹងអ្នកណា? ? ស្អែកនេះខ្ញុំចុះទៅជួបក្មួយហើយតែគ្មានជំនួយ សូមបងប្អូនជួយដល់ក្មេងផងគាត់ក្រណាស់ ។ សព្វថ្ងៃនេះ ពួកគាត់ រស់នៅ ភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ABA 000635152 Nguon Raksmey”៕
អានបន្តព្រឹក ២៨ មករានេះ ក្រសួងរកឃើញពលករខ្មែរមកពីប្រទេសថៃម្នាក់ មានឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ ៥នាក់ជាសះស្បើយ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ ឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ០៥នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៤ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ សម្រាប់អ្នកជាសះស្បើយទាំង០៥នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ២៖ បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ៣៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០៤រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបន្ទាយមានជ័យ។ ៥៖…
អានបន្តកម្របានឃើញណាស់!! ឯកឧត្តម គួច ចំរើនមានប្រសាសន៍ថា ៖ ត្រីដូហ្វីន បានបង្ហាញខ្លួន នៅកំពង់ផែ ខេត្ត ព្រះសីហនុហើយ…(មានវិដេអូ)
មិត្តអ្នកអានមួយចំនួន ប្រាកដជាបានដឹងខ្លះៗរួចមកហើយ ចំពោះត្រីដូហ្វីន ដែលវាគឺជាប្រភេទត្រីសមុទ្រម្យ៉ាង ដែលមានភាពវ៉ៃឆ្លាត ស្លូតបូតបំផុត ដោយវាមិនបង្កគ្រោះថ្នាក់ ទៅដល់មនុស្ស ឬក៏សត្វដែលនៅជុំវិញខ្លួនរបស់វានោះឡើយ ផ្ទុយទៅវិញវាបែរជាជួយសង្គ្រោះពួកគេ ពីការលង់ទឹក និងជួយស្វែងរកវត្ថុ ដែលបានធ្លាក់ចូលមកក្នុងផ្ទៃសមុទ្រជាដើម។ ទាក់ទងទៅនឹងត្រីដូហ្វីននេះដែរ ក៏មានព័ត៍មានដ៏ត្រេកអរមួយបានកើតឡើង ដោយនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរបស់យើង បានប្រទះឃើញវត្ដមានត្រីដូហ្វីនមួយក្បាល ស្ថិតនៅកំពង់ផែ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្របពេលដែលវាកំពុងហែរលេងកម្សាន្ដនៅលើផ្ទៃទឹក។ បើតាមរយៈវីដេអូមួយ មានរយៈពេលចំនួន ១៧វិនាទី ដោយបង្ហោះឡើង ដោយគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញពីក្ដីរីករាយ និងបានភ្ជាប់នូវសំណេរមួយឃ្លាយ៉ាងខ្លីថា៖”ដូហ្វីន បង្ហាញខ្លួន នៅកំពង់ផែ ព្រះសីហនុ”។ ក្រោយទស្សនាខ្សែវីដេអូនេះហើយ មហាជនបានសម្ដែងនូវការត្រេកអរយ៉ាងខ្លាំង ចំពោះវត្ដមានត្រីដ៏វ៉ៃឆ្លាតនេះ និងសង្ឃឹមថា វានឹងមានកាន់តែច្រើនបន្ថែមទៀត នៅក្នុងសមុទ្រខេត្ត ព្រះសីហនុ។
អានបន្តផ្ទុះការចា ប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញកូនស្រីបរទេសម្នាក់ មកធ្វើបុណ្យនៅកម្ពុជា ពោរពេញដោយស្នាមញញឹម ថែមទាំងមានមុខមាត់គួរឲ្យស្រឡាញ់ទៀត…
(ខេត្តបាត់ដំបង) ៖ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ Buddhism for Education of Cambodia(BEC) ដែលជា អង្គការ “ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា” ហៅកាត់ថា “ពអក” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាពភាព បរិស័ទ ដែលមកពីប្រទេសបារាំង និងភ្នំពេញ បានរួមគ្នា ធ្វើបុណ្យ ដោយប្រគល់ជូន នូវ គ្រឿងឧ បភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន ដល់អង្គការនេះ។ទីតាំងកន្លែងអង្គការ នេះ ស្ថិតនៅ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមបណ្តោយផ្លូវទៅប្រាសាទបាណន់ ហួសវត្តកំពង់សីមា ប្រមាណ ៦០០ ម៉ែត្រ ខាងស្តាំដៃ។ប្រភព៖ហ្វេសប៊ុក
អានបន្ត