ទាក់ទងនឹងឧកញ៉ា អ៊ាន សៀវម៉ីត្រូវបានកម្លាំងសម-ត្ថកិច្ចបានចុះទៅចា-ប់-ខ្លួ-ន កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក៏ប៉ុន្តែប្រតិបត្តិការណ៍នេះគឺមិនបានទទួលជោគជ័យនោះទេ បន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី ទើបកម្លាំងរបស់នាយកដ្ឋាននគរ-បាលព្រហ្ម-ទណ្ឌ បានសម្រេចដកចេញមកវិញ។រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះស្រាប់តែលេចវត្តមានរបស់ឧកញ៉ា អ៊ាន សៀវម៉ី ចូលខ្លួនទៅបំភ្លឺនៅឯតុលា-ការរា ជធានីភ្នំពេញ។ ក្រោយឧកញ៉ាខាងលើចូលបំភ្លឺ អ្នកមីង ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា «សូមរាស្ត្រទាំងអស់ជួយតាមដានមេីលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលា-ការ។ »សារព័ត៌មានបានចោទជាសំណួរសួរថា តើលោកស្រីឧកញ៉ាអ៊ានសៀវម៉ី អាចរត់រួចពីសំណាញ់ផ្លូវច្បា-ប់ដែរឬទេ? ជាមួយគ្នានេះដែរ ចែ ទ្រីដាណា ក៏បានចែករំលែកបន្ត ហើយលើកឡើងថា «រង់ចាំការសំរេចរបស់តុលា-ការទាំងអស់គ្នា ។»
អានបន្តDay: January 29, 2021
នេះជាវីដេអូចូលខ្លួនបំ ភ្លឺនៅតុលា ការល្ងាចនេះរបស់ឧកញ៉ា អ៊ាន សៀវម៉ី មុន និងក្រោយគង់តែចូលបំភ្លឺដដែល ចាំបាច់ធ្វើឲ្យកក្រើកដែរ ចែអើយចែ(មានវីដេអូ)
ជុំវិញរឿងរ៉ាវទាក់ទងនឹងឧកញ៉ា អ៊ាន សៀវម៉ីត្រូវបានកម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចា-ប់-ខ្លួ-ន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក៏ប៉ុន្តែប្រតិបត្តិការណ៍នេះគឺមិនបានទទួលជោគជ័យនោះទេ ក្រោយពេលឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី ទើបកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។ រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះស្រាប់តែលេចវត្តមានរបស់ឧកញ៉ា អ៊ាន សៀវម៉ី ចូលខ្លួនទៅបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ។ដូច្នេះដើម្បីជ្រាបរឿងរ៉ាវនេះអោយកាន់តែលំអិតថែមទៀតសូមប្រិយមិត្តអ្នកអានទាំងអស់ទស្សនាវីដេអូដែលនៅខាងក្រោមនេះ៖
អានបន្តទឹកចិត្តល្អណាស់! អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ជូន មន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី នោះ ។ អ្នកឧកញ៉ា មិនត្រឹមតែជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្ត និងគាំទ្រយ៉ាច្រើនផងដែរ ពីសំណាក់ពុកម៉ែបងប្អូនទូទៅ តាមរយៈទង្វើរសប្បុរសធម៌ របស់លោក ដែលបានចូលរួមសំណែកជាថវិកា ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ ព្រោះតែការគោរពស្រឡាញ់ ម្សិលមិញនេះ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ គេឃើញ ក្រុមការងារ របស់ អ្នកឧកញ៉ា បានយកនំខួបកំណើត មក surprise លោក ដល់ក្នុងបន្ទប់ការងារ មើលទៅពិតជាពោរពេញដោយក្តី សប្បាយរីករាយ និងស្និតស្នាល បំផុត រវាង ថៅកែ និងកូនចៅ ពិសេសចុងក្រោយ អ្នកឧកញ៉ា ហុង ពីវ ក៏បានចែកលុយឲ្យ កូនចៅ ម្នាក់ ១០០ ដុល្លារ វិញ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា ហុង ពីវ បានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់រហូតដល់ទៅ ២លាន ដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុកផេកផ្លូវការ របស់ខ្លួនថា “ខ្ញុំ អ្នកឧកញ៉ា ហុង ពីវ សូមអរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ បុរីពិភពថ្មី…! នេះជាការរួមចំណែក ក្នុងការបរិច្ចាគជូន…
អានបន្តច្បាស់ហើយ! កុំអោយឆ្ងល់ ករណីសមត្ថកិច្ចហ៊ុំព័ទ្ធផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ពេលនេះសមត្ថកិច្ចបញ្ជាក់យ៉ាងច្បាស់ៗថា….
ជុំវិញរឿងរ៉ាវដ៏កក្រើកពាក់ព័ន្ធនឹង ឧកញ៉ា អ៊ាន ស៊ីវម៉ី ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយ ជាក់ស្តែងដើម្បីកុំអោយមានការងឿងឆ្ងល់បន្ត ដោយយោងតាមប្រភព ទំព័រហ្វេសបុក “នាយកដ្ឋាននគរបាលព្រហ្មទ ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ” នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទ ណ្ឌ សូមជម្រាបជូនសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពិសេសបងប្អូនអ្នកសារព័ត៌មាន ជុំវិញការ អ នុវត្តដីកាបង្គាប់ឲ្យនាំ ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី៖ ដោយអនុវត្តតាមដីកា បង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជា ន្ដ្រីនគរបាលយុត្តិធម៌កម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចា ប់ ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធប ណ្ដឹង បរិ ហា កេរ្ដិ៍នេះ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពី ឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ បានសម្រេចដ កចេញមកវិញ។ ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីចា ប់ ខ្លួនជនត្រូវចោទយកមកប្រគល់ជូនចៅក្រមស៊ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការសួរនាំ និងចាត់បន្ដតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook…
អានបន្តថៅកែពេជ្រ អ្នកស្រី ទ្រី ដាណា នឹកឃើញអនុស្សាវរីយ៍ កាលពីកន្លះឆ្នាំមុន កាលក្មេងៗរៀនក្រោមផ្ទះបាយវត្ត អាណិតខ្លាំងណាស់ តែពេលនេះផ្ទុយគ្នាស្រលះ លោកស្រី មានអារម្មណ៍រំភើបរកប្រាប់មិនត្រូវ ព្រោះថា…
លោកស្រី ទ្រី ដាណា ដែលជាបុគ្គលដ៏ជោគជ័យម្នាក់នៅក្នុង វិស័យអនឡាញ និងអាជីវកម្មលក់គ្រឿងអលង្ការនោះ ស្រាប់តែនឹកឃើញអនុស្សាវរីយ៍ កាលពីកន្លះឆ្នាំមុន ពេលបានឃើញក្មេងអត់មានសាលារៀនត្រឹមត្រូវ ដោយពួកគាត់រៀននៅក្រោមផ្ទះបាយវត្ត ឯដីសាលានៅមិនទាន់មានអ្វីនៅឡើយ ហើយសាលារៀនក៏នៅតំបន់ដាច់ស្រយាលថែមទៀត ពិតជាគួរឲ្យអាណិតពួកគាត់ខ្លាំង។ តែមកដល់ពេលនេះ លោកស្រី និងស្វាមី ឃើញសិស្សមានបន្ទប់រៀនល្អហើយ ឃើញពួកគាត់ខិតខំ លោកស្រីពិតជាសប្បាយចិត្តណាស់។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសាររៀបរាប់ថា”នៅចាំបានថា កន្លះឆ្នាំមុន ពេលខ្ញុំមកសាលានេះដំបូង ឃើញសិស្សរៀនក្រោមផ្ទះបាយវត្ត ឯដីសាលានៅមិនទាន់មានអ្វីនៅឡើយ។ ឮ សាលានេះ នៅតំបន់ដាច់ស្រយាលមួយ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ខ្ញុំគ្រាន់តែគិតក្នុងចិត្តថា បើក្មេងៗមានសាលាល្អ មានទីធ្លារត់លេង តើពួកគាត់សប្បាយចិត្តនឹងការរៀនសូត្រយ៉ាងណា។ គិតភ្លាម ក៏សម្រេចចិត្តជាមួយប្ដីខ្ញុំភ្លាម ថាជួយសាលាមួយខ្នង។ ពេលនេះ ម៉ោងនេះ សិស្សមានបន្ទប់រៀនល្អហើយ ឃើញពួកគាត់ខិតខំ នាងខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំមានលទ្ធភាព ខ្ញុំនឹងជួយបន្ត ជួយអ្នកតស៊ូ ជួយអ្នកដែលខំប្រឹងរៀនសូត្រ ដើម្បីឱ្យពួកគាត់ យកចំណេះវិជ្ជាប្ដូរវាសនា ជម្នះការលំបាក “៕
អានបន្តម៉ឺងម៉ាតណាស់! ទីបំផុត លោកជំទាវ ដេត ម៉ាលីណា ចេញមុខបញ្ជាក់ម្តងទៀត ដោយនិយាយច្បាស់ៗ ថា “សូមចិត្តពូមីង បងប្អូន ឈប់និយាយពីការឲ្យខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសំរេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំហើយ មិនអាចបកក្រោយ ជួបរឿងដូច 13ឆ្នាំមុនទៀតទេ ហើយសង្ឃឹមថា…”
អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជា មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅជាង១ខែមុននេះ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ លោកជំទាវ បានបញ្ជាក់ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ក្រោយៗមក គេឃើញ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរមួយចំនួន តែងតែចូល comment ក្នុងផុស របស់ លោកជំទាវ ជាហូរហែ ហើយចង់ឲ្យ លោកជំទាវ ត្រូវគ្នាវិញជាមួយ ឧកញ៉ា ឌួង ឆាយ។ ស្រាប់តែមកដល់ព្រឹកមិញនេះ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ លោកជំទាវ ដេត ម៉ាលីណា បានចេញមុខបញ្ជាក់ម្តងទៀត ដោយនិយាយ ច្បាស់ៗ យ៉ាងខ្លីថា ៖ “សូមចិត្តពូមីងបងប្អូនឈប់និយាយពីការអោយខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសំរេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហើយមិនអាចបកក្រោយជួបរឿងដូច13ឆ្នាំមុនទៀតទេ ហេីយសង្ឃឹមថាអាចមេីលវីដេអូនាងខ្ញុំបកស្រាយនេះវាល្មមនិងយល់ហេីយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់…
អានបន្តសែនអាសូរណាស់!! តើគាត់រំពឹងអី? កូនស្លា ប់គ្មានលុយធ្វើបុណ្យ បូជារួចគ្មានលុយទិញកោដ្ឋដាក់ឆ្អឹងកូនទៀត ឆ្អឹងកូនត្រូវដាក់ក្នុងកំប៉ុងជ័រក្ររហូតគ្មានអ្វីញាំ…(មានវីដេអូ)
យោងតាមគណនីហ្វេសប៊ុក Siek Bunnary បានបង្ហោះថា៖ជួយ_Share_ផងកុំអូសរំលងអី អាណិតលោកយាយណាស់ក្រហើយធ្វើការរងារមិនកើតតើគាត់រំពឹងអី?កូនស្លា ប់គ្មានលុយធ្វើបុណ្យ បូជារួចគ្មានលុយទិញកោដដាក់ឆ្អឹងកូនទៀត ឆ្អឹងកូនត្រូវដាក់ក្នុងកំប៉ុងជ័រ លោកយាយនិយាយទាំងទឹកភ្នែកហូរថា គាត់ឃ្លានពេកដើរប្រមូលបាយដែរគេហូបសល់នៅន្លែងលក់បាយពេលខ្លះអត់អីហូបដេកអត់បាយក៏មាន មួយជីវិតលោកក្រោយពីកូនស្លាប់ចោលគឺវេទនារហូតដល់សព្វថ្ងៃនេះ ។ភូមិស្នោតូច ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពតលេខទំនាក់ទំនងសួរពត៌មាន Tel: 012540401 0967080007/ ABA 000384295 Siek Bunnary ចុងក្រោយសូមលើកដៃម្រាម10អំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមានមេត្តាករុណាធម៌ មេត្តាជួយលោកយាយអោយគាត់មានអង្ករហូបនិងរបស់របរហូបឆ្អែតផងចុះ ដោយក្តីអាណិត ជួយស៊ាម្នាក់មួយផង ។
អានបន្តចូលរួមរំលែកទុក្ខផង!! ស្គាល់អត្តសញ្ញាណបុរសទាំងពីរនាក់ ដែលត្រូវភ្លើ ងឆេះ ស្លា ប់យ៉ាងអណោចអធម៌ ក្នុងករណីអគ្គិភ័យឆាបឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រំ យ៉ត ប្រធានការិយាល័យនគរបាលបង្ការអន្ល ត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ថា អគ្គិភ័ យ ឆាបឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ក្នុងចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កា ត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស២នាក់(ប្រុស) ស្លា ប់នៅក្នុង ភ្ន ក់ ភ្លើ ង យ៉ាងអណោចអធ័ម។ របាយការណ៍ដដែលបន្តថា ជនរងគ្រោះទី១-ឈ្មោះ សយ ដារ៉ា ភេ ទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករស្នាក់នៅទីតាំងកើតហេតុខាងលើ, ទី២-ឈ្មោះ វ័ន្ត ភេ ទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករស្នាក់នៅទីតាំងកើតហេតុខាងលើ។ ដោយឡែកម្ចាស់ឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ឈ្មោះ ស៊ិន ណាត ភេ ទប្រុស អាយុ៥០ឆ្នាំ។ មូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ សម្ភារខូចខាត ឆេះឃ្លាំងទំហំ២១ម៉ែត្រx២៥ម៉ែត្រ ទាំងស្រុង ឆេះទំនិញថង់ប្លាស្ទិកស្តុបក្នុងបន្ទប់ទំហំ១៩ម៉ែត្រx២៥ម៉ែត្រអស់មួយចំនួនបន្ទប់ ឆេះសម្ភារប្រចាំថ្ងែអស់ទាំងស្រុង និងបានឆេះរោលដល់ផ្ទះអ្នកជិតខាងចំនួន៣ល្វែង។ ក្នុងកិច្ចអន្តរាមគន៍ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចប្រើរថយន្តអន្ល ត់អគ្គិ ភ័យចំនួន៤៥គ្រឿ ង ប្រើប្រាស់ទឹកអស់ ១៦៥ឡាន ៕ ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ
អានបន្តគួរឲ្យអាណិតណាស់!!! វ័យ៧៤ឆ្នាំហើយ អតីតតារាកំប្លែង លោកតា បុិគក់ ធ្លាក់ខ្លួនលក់ម្ជូរតាមផ្លូវ
ភ្នំពេញ៖ លោកតាបុិកគក់ ឈានចូលដល់វ័យ ៧៤ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានស្គាល់លោកតា ថាជាតារាកំប្លែងមួយរូប ដ៏មានសមត្ថភាព ពិសេសតែងតែធ្វើទស្សនិកជនផ្ទុះសំណើច សើចសប្បាយ និងរំសាយអស់ទុក្ខកង្វល់ផងដែរនោះ កាលពីពេលថ្មីៗនេះ បានលេចចេញជាព័ត៌មានអំពីលោកតាថា បច្ចុប្បន្នលោកតា ធ្លាក់ខ្លួនលក់ម្ចូរនៅម្តុំសាលាទួលគោក។ លោកតា បុិគក់ យ៉ាងណាមិញ តាមរយ:នាទីសិល្បករកម្ពុជា ក៏បានបង្ហាញការពិតដោយបានជួបសម្ភាសន៍ និងបានសាកសួរលោកតាអំពីមូលហេតុដែលនៅពីក្រោយរឿងដែលលោកតា ធ្លាក់ខ្លួនមកធ្វើការលក់ម្ចូរតាមផ្លូវដូច្នេះ:លោកតាជួលតួបគេ លក់ម្ចូរបន្តិចបន្ទួច នៅក្នុងមួយខែត្រូវចំណាយថ្លៃជួលតួបប្រមាណជាង២០០ដុល្លារ ដែលអាជីវកម្មនេះ លោកតាជាអ្នកលក់ ពីរនាក់កូនស្រី។ គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ ព័ត៌មាននៃការធ្លាក់ខ្លួនឈឺរបស់លោកតា ក៏ត្រូវបានផ្សព្វផ្សាយ ហើយភ្លាមៗនោះ ក៏មានការចូលរួមអន្តរាគមន៍ពីសំណាក់លោកជំទាវ ភឿន សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សិល្ប;ផងដែរ៕
អានបន្តក្តុកក្តួលក្នុងចិត្ត! ភរិយា Chef រិទ្ធី បង្ហោះសារយ៉ាងកម្សត់មួយនេះក្នុងថ្ងៃគម្រប់ខួប ១០០ថ្ងៃ
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ធ្មេចបើកៗ អតីតគណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរណភាព ១០០ ថ្ងៃហើយ ដោយនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ ភរិយារបស់លោក បានរៀបចំនិមន្តព្រះសង្ឃ ប្រគេនចង្ហាន់តាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។ដោយឡែក នៅថ្ងៃគម្រប់ខួប ១០០ ថ្ងៃរបស់អតីតកំពូលចុងភៅដ៏ល្បីល្បាញរូបនេះ ត្រូវបានភរិយារៀបចំឡើងយ៉ាងសាមញ្ញបំផុត ដោយមាននិមន្តតែព្រះសង្ឃ ២ អង្គ ដើម្បីសូត្រធម៌ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធស្វាមីប៉ុណ្ណោះ ចំណែកភ្ញៀវចូលរួម ក៏មិនបានអញ្ជើញអ្នកជិតឆ្ងាយមកពីណាដែរ គឺធ្វើត្រឹមជួបជុំបងប្អូន ញាតិមិត្តប៉ុន្មាននាក់ប៉ុណ្ណោះ។យ៉ាងណាមិញ ភរិយា Chef ខាងលើបានបង្ហោះសារយ៉ាងចាក់ដោតទៅកាន់ស្វាមីថា ជាតិក្រោយកុំអភ័ព្វដូចជាតិនេះ «គម្រប់ខួប 100 ថ្ងៃជូនប្ដី សូមឧទ្ទិសកុសលផលបុណ្យទាំងអស់បានទៅដល់បង និងសូមឱ្យជាតិក្រោយកុំឱ្យដូចជាតិនេះ»។ដ្បិតថា លោក ស៊ឺ សោភ័ណ្ឌរិទ្ធី បានទទួលមរភាពជាង ៣ ខែហើយក៏ពិតមែន ប៉ុន្ដែមកទល់ពេលនេះ មហាជននៅតែរន្ធត់ចិត្តមិនទាន់បាត់ ជាពិសេសប្រិយមិត្តដែលនិយមគាំទ្រកម្មវិធីប្រកួតធ្វើម្ហូប MasterChef Khmer នៅតែអាល័យរូបលោកជានិច្ច ខណៈកម្មវិធីខាងលើ ក៏បានរកឃើញម្ចាស់ពានហើយ មហាជនក៏មានលែងមានឱកាសបានឃើញសកម្មភាពរបស់លោកទៀតដែរ៕ប្រភព៖ pop
អានបន្ត