ដោយមានក្តីអាណិតចំពោះក្មេងប្រុសម្នាក់ គ្មានសូម្បីតែកាតាបដាក់សៀវភៅរៀនសូត្រដូចគេ គឺប្រើថង់ជំនួស ពេលនេះថៅកែពេជ្រ ទ្រី ដាណា បានរកឃើញក្មេងប្រុសម្នាក់នេះហើយ និងបានជួយភ្លាមៗ ដោយលោកស្រីបានរៀបរាប់ថា: ថ្ងៃមុនឃើញរូបគាត់ស្ពាយថង់ ជំនួស កាតាបចូលសាលា ពិតជាអាណិតណាស់😥😥 ឥឡូវនាងខ្ញុំ និងស្វាមី បានរកគាត់ឃើញហើយ នៅឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។ ម្ដាយឪពុកគាត់ ជាអ្នកនេសាទ នៅលើទូក ចំណែកកូនទាំង៣ ផ្ញើយាយនៅលើគោក ដើម្បីបានរៀនសូត្រ។គ្នាចង់បានកាតាបថ្មី ឥឡូវទិញកាតាប ឱ្យម្នាក់មួយ សម្ភារៈសិក្សា ជួយជាស្បៀងអាហារខ្លះ និងថវិកា ទុកដោះស្រាយចិញ្ចឹមកូនទាំង៣។ ប្រឹងរៀនណាក្មួយៗ ការតស៊ូនឹងធ្វើឱ្យក្មួយៗ ផុតពីការលំបាក 💪💪💪៕
អានបន្តDay: February 2, 2021
អាណិតតែប្រជាជនទេ!! ផ្លូវទៅព្រលានយន្តហោះ ជើងហោះហើរគ្រប់ប្រភេទ នៅមីយ៉ាន់ម៉ា ត្រូវបិទអស់ហើយ…
ក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើការពង្រាយកម្លាំង គ្របដណ្ដប់ពេញផ្ទៃប្រទេស បន្ទាប់ពីធ្វើរដ្ឋប្រហា និងឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមហេតុផលថា មិនទទួលស្គាល់ ការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថាការបោះឆ្នោត ត្រូវបានលួចបន្លំ តាមរយៈឈ្មោះស្ទួនរបស់អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតនៅតាមការិយាល័យជាច្រើន ។ យ៉ាងណាម៉ិញ ទន្ទឹមនឹងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ឃើញថា ខាងក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើការបិទការចេញចូល ទាំងក្នុងនិងក្រៅប្រទេសមិនឱ្យមានជើងហោះហើរ ហើយផ្លូវទៅព្រលានយន្តហោះ ត្រូវបានបិទ រាល់ជើងហោះហើរត្រូវបានផ្អាក ។ មិនតែប៉ុណ្ណោះ ក្រោយពេលក្ដោបក្ដាប់ប្រទេសភ្លាម បណ្ដាញអ៊ីនធើណេត ទូរទស្សន៍ វិទ្យុ រួមទាំងប្រព័ន្ធទូរស័ព្ទ ត្រូវបានកាត់ផ្ដាច់ ម៉ាស៊ីនអេធីអឹម និងធនាគារទាំងអស់ត្រូវបានបិទ ចំណែកឯពលរដ្ឋ និង ឥស្សរៈជនសាធារណៈ ដូចជា អ្នកចម្រៀង អ្នកនិពន្ធ មួយចំនួន ត្រូវបានចាប់ខ្លួនពីសំណាក់ ក្រុមយោធា ដោយសារពួកគេ បានបញ្ចេញមតិ និយាយគាំទ្រលោកស្រី អ៊ុង សានស៊ូជី និង គាំទ្រលទ្ធិប្រជាធិបតេយ្យ ។ ក្នុងនោះដែរ បើតាមពាក្យលេចលឺ តៗគ្នារបស់ប្រជាជនមីយ៉ាន់ម៉ាបានឱ្យដឹងថា នៅពេលយប់ អាចនឹងត្រូវផ្ដាច់ទឹកផ្ដាច់ភ្លើង នៅក្នុងប្រទេសទៀតផង ។ គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់ពី យោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានឱ្យដឹងថា ខាងយោធា នឹងធ្វើការគ្រប់គ្រងប្រទេសរយៈពេលមួយឆ្នាំ រហូតដល់ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះបានបញ្ចប់ ខាងយោធា នឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយព្រមប្រគល់អំណាច ទៅដល់បេក្ខភាពដែលបានជាប់ឆ្នោតវិញ ៕ប្រភព៖ Worldwide Burmese…
អានបន្តកាន់តែក្តៅហើយ!! ប្រធានាធិបតីអាមេរិក បញ្ជាឲ្យយោធាមីយ៉ាន់ម៉ាឈប់ប្រើអំណាចភ្លាម បើមិនចង់ជួបរឿងនេះ…
លោកប្រធានាធិបតីអាមេរិក Joe Biden បានអំពាវនាវកាលពីថ្ងៃចន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ឲ្យយោធាមីយ៉ាន់ម៉ាធ្វើការបោះបង់ការប្រើប្រាស់អំណាចរបស់ខ្លួនភ្លាមៗ ដោយរូបលោកបានបញ្ជាឲ្យមានការពិនិត្យឡើងវិញលើការពិចារណាដាក់ទណ្ឌកម្មលើប្រទេសមួយនេះជាថ្មី ។ ក្នុងសេចក្ដីថ្លែងការណ៍ លោកប្រធានាធិបតី Biden បានបញ្ជាក់ថា «សហគមអន្តរជាតិគួរតែរួមរួមគ្នាជាធ្លុងមួយ ដើម្បីទាមទារឲ្យយោធាមីយ៉ាន់ម៉ាធ្វើការដកអំណាចរបស់ខ្លួនភ្លាមៗ ។ សហរដ្ឋអាមេរិក បានលុបចោលការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ារយៈពេលជាងមួយទសវត្សមកនេះ ដោយសារតែការងាកមករករបបប្រជាធិបតេយ្យនេះ ។ ទោះជាយ៉ាងណា ដោយសារតែការផ្លាស់ប្ដូរដោយការធ្វើរដ្ឋប្រហារ ពួកយើងនឹងធ្វើការពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មលើប្រទេសនេះជាថ្មី ។ អាមេរិកនឹងនៅតែប្រកាន់ជំហរគាំទ្ររបបប្រជាធិបតេយ្យ ទោះបីជាមានការវាយប្រហារនៅទីណាក៏ដោយ» ។ គួររំឭកថា កាលពីព្រឹកថ្ងៃចន្ទកន្លងទៅ លោកស្រី អ៊ុង សានស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានយោធាចាប់ខ្លួន ដោយមូលហេតុក្រុមយោធាមិនពេញចិត្តនឹងការឈ្នះឆ្នោត រួមទាំងនិយាយថា ការបោះឆ្នោតមានការក្លែងបន្លំ ។ បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា ត្រូវបានក្រុមយោធា ប្រកាសកាន់កាប់ជាថ្មី រួមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំផងដែរ ៕ប្រភព៖ CNA
អានបន្តកាន់តែវឹកវរហើយ! ពេលនេះ មេយោធាមីយ៉ាន់ម៉ា ចាប់ផ្តើមដករដ្ឋមន្ត្រី និងសមាជិកសភា ២៤ រូបចេញ ធ្វើឲ្យស្ថានការណ៏កាន់តែជ្រួលច្របល់ពេញប្រទេស…
កាលពីថ្ងៃចន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសលុបចោលរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដោយធ្វើការដកតំណែងរដ្ឋមន្ត្រី និងសមាជិកសភាចំនួន ២៤ រូប ខណៈប្រកាសជំនួសដោយមនុស្សចំនួន ១១ នាក់ផ្សេងក្នុងរដ្ឋបាលថ្មីរបស់ខ្លួន ក្រោយកាន់កាប់អំណាចបានក្នុងរដ្ឋប្រហារយោធា ។ សេចក្ដីប្រកាសនេះដែរ បានធ្វើឡើងដោយខាងទូរទស្សន៍របស់យោធាផ្ទាល់ (Myawadday TV) ដោយក្នុងនោះបូករួមទាំងការតែងតាំងថ្មីក្នុងតំណែងសម្រាប់ផ្នែកហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ផ្នែកការបរទេស ផ្នែកការពារជាតិ ផ្នែកព្រំដែន និងផ្នែកមហាផ្ទៃ ។ គួររំឭកថា ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពចលាចល ក្រោយខាងយោធាឃាត់ខ្លួនលោកស្រី អ៊ុង សានស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ជុំវិញការមិនពេញចិត្តពីសំណាក់ខាងយោធា ដោយអះអាងថាមានការក្លែងបន្លំឆ្នោត ៕ប្រភព៖ CNA
អានបន្តមានចឹងទៀត!! រឹបអូសវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយជាង ៣ ពាន់ដូស និងឃាត់ខ្លួនមនុស្សជិត ៩០ នាក់នៅចិន…
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ប៉ូលិសចិន បានឃាត់ខ្លួនមនុស្សជាង ៨០ នាក់ និងរឹបអូសវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយចំនួន ៣ ០០០ ដូស។ រាយការណ៍បញ្ជាក់នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ សារព័ត៌មានដដែលបានថ្លៃងថា ជនសង្ស័យគឺបានរៀបគម្រោងក្លែងបន្លំនេះ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២០ មកម្ល៉េះ ដោយរាល់វ៉ាក់សាំងក្លែងក្លាយទាំងនោះក៏ត្រូវប៉ូលិសតាមដានផងដែរ ។ វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយនេះ គឺផ្សំឡើងពីការចាក់ទឹកអំបិលចូលសឺរ៉ាំង ដោយជនសង្ស័យទាំងនោះ អាចនឹងមានបំណងបញ្ជូនវ៉ាក់សាំងទាំងនេះទៅប្រទេសក្រៅ នេះបើតាមរបាយការណ៍បញ្ជាក់ពីកាសែត Global Times ស្រង់ចេញពីប្រភពជិតស្និទ្ធនឹងអ្នកផលិតវ៉ាក់សាំងធំៗរបស់ប្រទេសចិន ៕ប្រភព៖ CNA 1
អានបន្តក្ដៅៗ ពេលនេះ សម្តេច ស ខេង បញ្ជាឱ្យត្រួតពិនិត្យរឿងឡានទឹក ទៅដល់កន្លែងឆេះមិនបាញ់ទឹកពន្លត់ ហើយនៅតថ្លៃហើយ…
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា មានករណីមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយមិនធ្វើសកម្មភាពបាញ់ពន្លត់អគ្គិភ័យ បែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះ។ សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់បែបនេះក្នុងពេលអញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ឆ្លើយទៅនឹងភាពខុសឆ្គងរបស់មន្ត្រីពន្លត់អគ្គិភ័យនេះ សម្តេចក្រឡាហោម ស ខេង បានស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ពិនិត្យ និងត្រូវលុបបំបាត់ឱ្យខានតែបាន។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះ «ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថាសមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជា ពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។ សម្តេចក្រឡាហោម បន្តទៀតថា «យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយ»។ របាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះអគ្គិភ័យនៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ បានកើតឡើងចំនួនប្រមាណ ៩៣៧ករណី បណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និង ៣៦នាក់ទៀតរងរបួស។ របាយការណ៍បានឱ្យដឹងថា គ្រោះអគ្គិភ័យឆ្នាំ២០២០ កើនឡើង…
អានបន្តអនិច្ចាណាស់ កូនទេីបស្លា. ប់បានប៉ុន្មានឆ្នាំ អីលូវឪពុកស្លា. ប់ទៀត ក្នុងឧ ប ទ្ទ វ ហេតុ ភ្លើ ង ឆេះ នៅឃ្លាំង ឡុងភឿង នៅបឹងកេងកង ត្រូវបានលោកស្រី ទ្រី ដាណា ចូលរួមរំលែកទុក្ខនូវថវិកាចំនួន…
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រ មាន ក រ ណី អ គ្គិ ភ័ យ ឆេះ ឃ្លាំងមួយកន្លែង នៅឃ្លាំងក្រុមហ៊ុន ឡុងភឿង ក្នុងចំណុចដីឡូលេខ៥ តាមបណ្តោយផ្លូវលេខ៣៥៨ កែង១៧៣ ក្រុមទី៣០ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក រ ណី គ្រោះ អ គ្គិ ភ័ យ នេះ បណ្តាលឲ្យស្លា. ប់មនុស្សចំនួន ២នាក់ ហើយត្រូវបានពន្លត់ចប់នៅម៉ោង១០:០០នាទីព្រឹក នាថ្ងៃដដែល។ ជន រង គ្រោះ ដែលបានស្លា. ប់ក្នុងហេតុការណ៍ខាងលើទី១មានឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅទីតាំងកេីតហេតុខាងលេី និងទី២ ឈ្មោះ វ័ន្ត ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅទីតាំងកេីតហេតុខាងលេី។ ចំណែកឯម្ចាស់ឃ្លាំងឈ្មោះ ស៉ិន ណាត ភេទ ប្រុស អាយុ ៥០ឆ្នាំ។ ក្នុងឧ ប ទ្ទ វ ហេតុ ដ៏ រ ន្ធ ត់ នេះ លោកស្រី ទ្រី ដាណា និងស្វាមី បានមានក្តីអាណិតអាសូរជាពន់ពេក និងបានចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃ ស.…
អានបន្តនៅចាំទេ?? ហាងជនជាតិជប៉ុន ដែលត្រូវអគារបាក់រលំខ្ទេចទាំងស្រុង ពេលនេះបើកដំណើរឡើងវិញហើយ ភ្ញៀវពិសេសដំបូងគេបង្អស់២នាក់ជា….
ព្រឹត្តិការណ៍បាក់រលំអាគារ នាខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ បានធ្វើអោយប៉ះពាល់ដល់ភោជនីយដ្ឋានជប៉ុនមួយកន្លែង នៅក្បែរព្រឹត្តការណ៍នោះ ហើយថ្ងៃទី០១ ខែកុម្ភៈ ខែនៃក្តីស្រលាញ់ ឆ្នាំ២០២១នេះ ភោជនីយដ្ឋាន KO-KAI បានបើកដំណើរការអាជីវកម្មរបស់ខ្លួនវិញ ក្នុងទឹកមុខស្រស់ថ្លា ពោរពេញដោយក្តីសង្ឃឹម និងភាពរីកចំរើន។ ភោជនីយដ្ឋាន KO-KAI ដែលមានម្ចាស់ហាងឈ្មោះ TOMOTAKA ARAI បានទទួលស្វាមន៍ភ្ញៀវដំបូងគេបង្អស់ គឺ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ប្រភព៖ ណារិទ្ធ ច័ន្ទតុលា
អានបន្តក្រោយផ្ទុះការរិះគន់ព្រោងព្រៀត ដោយខ្លួនបានខមិនសុំជំនួយ ចែដាណា ស្រាប់តែ ចាន់ឡា បង្ហោះសារអន់ចិត្តថា…
លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ដោយឡែកដើម្បីលុបបំបាត់ វប្បធម៏ជេ រ ប្រមា ថ ស្រាប់តែលោកស្រី ទ្រី ដាណា បានចេញមុខផុសសារថា៖ “តោះបងប្អូនបោះឆ្នោតទាំងអស់គ្នា សំណួរសួរថា,តើបងប្អូនចង់ឲ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញបន្តទៀត ដែរឬអត់? ចម្លើយ(A) មិនចង់ឱ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញទេ/ ចម្លើយ(B) ចង់ឲ្យមានការជេរបញ្ចោរសេរី តាមប្រព័ន្ធអនឡាញចំណែក ខ្ញុំវិញខ្ញុំសូមជ្រើសរើសយកចម្លើយ A ហើយ ព្រោះខ្ញុំមិនចង់ឲ្យមានវប្បធម៌ជេរស្ដីតាមប្រព័ន្ធ អនឡាញឡើយ ព្រោះរូបខ្ញុំតាំងពីដើមមក ស្មោះត្រង់រស់នៅមិនប៉ះពាល់ទៅលើអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនជិះ ជាន់អ្នកដទៃ មិនមើលងាយអ្នកដទៃ ឬជេរបញ្ចោរតាមប្រព័ន្ធអនឡាញឡើយ រូបខ្ញុំមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះក៏ដោយ សារការសាងអំពើល្អភាព ត្រឹមត្រូវ រស់នៅមិនប៉ះពាល់ជាមួយអ្នកដទៃឡើយ ដូច្នេះខ្ញុំសូមបោះឆ្នោតឲ្យចម្លើយ(A) ខ្ញុំចង់ លុបបំបាត់ការជេរបញ្ចោរតាមប្រព័ន្ធអនឡាញនិងវប្បធម៌លក់ដូរជេរបញ្ចោរគ្នាហែកហួរគ្នា បរហាកេរ្តិ៍គ្នាតាមប្រព័ន្ធអនឡាញ។ ព្រោះខ្ញុំមានកូន និងប្អូនជំនាន់ក្រោយសម្រាប់យកគំរូតាម ដូច្នេះខ្ញុំមិនចូលចិត្តវប្បធម៌ជេរស្ដីហែកហួរគ្នាតាមប្រព័ន្ធអនឡាញឡើយ -ល-។ ឆ្លៀតពេលចំអ្នកស្រីទ្រី ដាណា ដែលនិយាយបំផុសឲ្យមានការលុបបំបាត់វប្បធម៌ ជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញនោះ ស្រាប់តែ តារាចម្រៀង លៀង ចាន់ឡា បានចូលទៅខំមិន ស្វែងរកការជួយពីលោកស្រីទ្រី ដាណា ទៀតផង។ ដោយលៀង ចាន់ឡា បានខំមិនលើកឡើងបែបនេះថា «នាងខ្ញុំ លៀងចាន់ឡា សូមអត់ទោសបងស្រីជំទាវ ចិត្តធម៌ជួយ ប្អូនផង ប្អូនចង់លក់ផលិតផលបង ហើយម្តាយប្អូនមានជំងឺមហារីក មាត់ស្បូន និងដុំគីស បងជួយអូនផងបងស្រី»។ ទោះជាបែបនេះក្ដី ការស្នើសុំនេះ…
អានបន្តគួរឲ្យសរសើរណាស់!! មិនប្រកាន់ច្រើន ប្អូនស្រីបង្កើតរបស់សម្តេចតេជោ លោកជំទាវ ហ៊ុន ស៊ីណាត ចូលរួមពិធីមង្គលការតាមស្រុកស្រែចំការ ថែមទាំងពោលពាក្យថា….
ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោកជំទាវស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូន ស្រី បង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ដោយលោកជំទាវ តែងតែទទួលបានការកោតសរសើរ និងគោរពស្រលាញ់ពីមហាជនជាច្រើនផងដែរ ដោយសារតែលោកជំទាវ តែងតែ ចេញមុនរិះគ ន់រាល់ទង្វើមិនល្អក្នុងសង្គម និងបញ្ហាផ្សេងៗទៀតផង។ ដោយលែកនៅព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២១ លោកជំទាវស្រី ហ៊ុន ស៊ីណាត មិនប្រកាន់វណ្ណៈ ដោយលោកជំទាវបានចូលរួមអាពាហ៍ពិពាហ៍នៅតាមស្រុកស្រែចំការ ដោយលោកជំទាវបានរៀបរាប់ថា: សិរី សួស្ដីអាពាហ៍ពិពាហ៍ក្មួយប្រុសញាន សុភ័ស ក្មួយស្រីភិន លៃហ៊ាម ជាអង្គរក្សរកូនចៅ ឯ.ក នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង សូមជូនពរដល់ក្មួយទាំងពីរឲ្យស្រឡាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធ ភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ផ្ទះកូនក្រមុំជិះដំរីងាប់មួយមិនទាន់ដល់ថ្នល់ជាតិទេ។ ក្រោយឃើញបែបនេះមហាជនបានលាន់មាត់ថា: “ពិតជាមិនអាចរកចិត្តដូចអ្នកបងបានទេនៅក្នុងលោកនេះ មិនប្រកាន់ថាមាន ក្រ គ្រប់កន្លែងដែលអ្នកបងអញ្ជើញទៅចូលរួម។ សូមទេវតាតាមថែរក្សាអ្នកបង និងបងប្រុសមានសុខភាពល្អ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច” “សូមគោរព កោតសរសើរនៅទឹកចិត្តសន្តោសរបស់អ្នកមីង មិនថាទីណាកន្លែងណា អ្នកមីងផ្តល់ក្តីមេត្តា ជាប់ជានិច្ច” “សប្បាយណាស់ ជំទាវអុំ ជីវិតសាមញ្ញតាមជនបទ ជូនពរជំទាវអុំ សុខភាពល្អ”៕
អានបន្ត