អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជា មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅជាង១ខែមុននេះ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ ក្រោយលែងលះគ្នា លោកជំទាវ ដេត ម៉ាលីណា តែងតែបង្ហាញពីជីវិតផ្ទាល់ខ្លួន យ៉ាងសាមញ្ញ ព្រមទំាងបានផ្តល់ភាពកក់ក្តៅជូនកូនៗ របស់ខ្លួន ផងដែរ។ ចំណែក នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ បានចូលរួមក្នុងកម្មវិធីមួយកន្លែង ដោយស្លៀកសំលៀកបំពាក់មួយឈុត អមដោយការតុបតែងខ្លួនយ៉ាងប្លែកគួរឲ្យចាប់អារម្មណ៍ ព្រមទំាងពោលពាក្យប៉ុន្មានម៉ាត់ បែបនេះ ថា ៖ “ស្អប់ខ្ញុំបាន តែហាមដើរនិយាយអាក្រក់ពីខ្ញុំ ឲ្យអ្នកដទៃមកស្អប់ខ្ញុំទៀត ចូរចាំថា អំពើល្អ និងនាំអ្នកឲ្យជួបតែរឿងល្អៗ និងមនុស្សល្អៗ អំនួតមិនធ្វើឲ្យតម្លៃអ្នកកាន់តែខ្ពស់ឡើយ តែវាធ្វើឲ្យអ្នក កាន់តែអស់តម្លៃ និងត្រូវគេស្អប់”។ ឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ភ្លាមៗ ថា ៖ ស្អាតណាស់, សែនស្រលាញ់ណាស់, ពណ៌ក្រែម ខប់ណាស់ជេ, កូនបីហើយ ស្អាតជាងក្រមុំទៀតស៊ីស, ស្អាតខ្លាំងណាស់ ជេ, ស្អាតសាហាវហ្មង បង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ក្រោយឃើញ លោកជំទាវ ស្លៀកមួយឈុត…
អានបន្តDay: February 3, 2021
មើលស្នាមញញឹមគ្រួសារគាត់ សប្បាយចិត្តជំនួស ! ទីបំផុត ថៅកែហាងពេជ្រ បានបំពេញបំណងជូន ប្អូនប្រុស ពិការដៃជើង នេះ ហើយ ដោយប្រគល់ថវិកា ទុកទិញ ម៉ាស៊ីនបូមទឹក ធ្វើចម្ការ សម្ភារ ត្រៀមសម្រាល និងស្បៀង នូវទឹកប្រាក់ រហូតដល់ទៅ…
នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីស្នាមញញឹមពីក្រុមគ្រួសារមួយ ដែលលោកស្រីបានជួយ ដោយទិញម៉ាស៊ីបូមទឹក និងសម្ភារក្មេង ។ ក្នុងនោះ លោកស្រី បានបញ្ជាក់បន្ថែមថា ៖ “បំពេញបំណងគាត់ ទិញម៉ាស៊ីនបូមទឹក ឱ្យគាត់ធ្វើចម្ការ និងសម្ភារក្មេង ត្រៀមសម្រាល។ ឃើញអ្នកតស៊ូ មិនដើរសុំគេ ខ្ញុំពិតជាសរសើរណាស់ ហើយក៏អាណិតដែរ ប្អូនប្រុសនេះ ពិការដៃជើង ពេលទៅធ្វើកម្មករជួបគ្រោះថ្នាក់នៅថៃ។ ដៃជើងមិនគ្រប់ដូចគេមែន តែគាត់ខំប្រឹង អាចចិញ្ចឹមកូន៣នាក់ និងកំពុងពពោះម្នាក់ទៀត។ មើលស្នាមញញឹមគ្រួសារគាត់ សប្បាយចិត្តជំនួស។ គាត់ថា ចង់បានម៉ាស៊ីនបូមទឹក ទុកធ្វើចម្ការខ្លួនឯង ឥឡូវបំពេញបំណងគាត់ ផ្ញើថវិកា1000$ ដើម្បីទិញម៉ាស៊ីន សម្ភារប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈត្រៀមសម្រាលកូន។ ចំណែកកូនៗ ទិញសម្ភារសិក្សាជូន ដើម្បីបានចូលសាលា គាត់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងស៊ីឈ្នួរចៀរជ័រកៅស៊ូឱ្យគេ។”៕
អានបន្តដំណឹងល្អ!! វ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់ចិន នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅចុងសប្តាហ៏នេះហើយ…
(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិនក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជានាចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ការបញ្ជាក់របស់លោក វ៉ាង វិនធាន បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីសំណាក់,លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួងសុខាភិបាល។ លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះទោះពីប្រទេសចិន ក៏មានតម្រូវការទាក់ទងនឹងវ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែប្រទេសចិន បានសម្រេចថានឹងផ្តល់ជូនជាបន្ទាន់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំហ៊ានដំបូងគេ មកដល់ប្រទេសកម្ពុជា ហើយមានផែនការចុងសប្តាហ៍នេះ នឹងប្រើប្រាស់យន្តហោះពិសេសរបស់ប្រទេសចិន ដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ»។ ប្រភព៖ Fresh News
អានបន្តបន្ទាន់!! រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋ កុំដើរកំសាន្ដទៅកាន់ព្រំដែនវៀតណាម និងទីតាំងមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម…
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំដើរកំសាន្ដ នៅតាមទីតាំងដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ដូចជាតាមព្រំដែនមួយចំនួន ដែលមានហានិភ័យខ្ពស់ រួមទាំងព្រំដែនប្រទេសវៀតណាម ដែលកំពុងតែផ្ទុះរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩នេះ។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «នៅពេលចូលឆ្នាំចិន-វៀតណាមខាងមុខនេះ សូមប្រជាពលរដ្ឋនៅផ្ទះ ដោយកាត់បន្ថយ ឬកុំដើរលេង បើពុំចាំបាច់ ព្រោះនៅតាមបណ្ដាប្រទេសជិតខាងយើង កំពុងតែផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាវៀតណាម ថៃ ជាដើម កុំឱ្យមានបញ្ហាចម្លងជំងឺចូលមក មិនមែនប្រកាន់ ឬហាមឃាត់រហូតដែលអ្វីនោះឡើយ តែដើម្បីការពារពលរដ្ឋយើង ពីជំងឺកូវីដដ៏សាហាវមួយនេះប៉ុណ្ណោះ»។ ការថ្លែងបែបនេះរបស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបម្រើសេវាសុខភាពជូនពលរដ្ឋ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ រដ្ឋមន្ដ្រីថ្លែងក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដការប្រុងប្រយ័ត្ន កុំធ្វេសប្រហែសឱ្យសោះ ត្រូវពាក់ម៉ាស អនាម័យដៃស្អាតជាមួយនិច្ច និងរក្សាគម្លាតបុគ្គល ឬសង្គម។ លើសពីនោះ អ្វីដែលជាការព្រួយបារម្ដនោះ បច្ចុប្បន្ននេះ មិនសូវពាក់ម៉ាសពេលជួបជុំគ្នាច្រើន ពិសេសការធ្វើពិធីជួបជុំគ្នាផឹកស៊ីជាដើម ដែលនេះជាហានិភ័យខ្ពស់ ដែលពលរដ្ឋយើង ត្រូវស្វែងយល់។ លោកបានគូសបញ្ជាក់ថា «កន្លងមកនេះ យើងឃើញហើយថា ពលករខ្មែរយើងមកពីថៃ មានករណីវិជ្ជមានជំងឺកូវីដ១៩មួយចំនួន ហើយបច្ចុប្បន្ននេះ នៅវៀតណាម ក៏មានការរាតត្បាតទ្រុងទ្រាយធំជាបន្ដបន្ទាប់ទៀត នៅក្នុងខេត្ដមួយជាប់ព្រំដែនកម្ពុជាយើង ត្បិតណាស់នៅទីនោះ មិនមានពលករខ្មែរយើងធ្វើការនោះទេ ប៉ុន្ដែការមានការចេញចូលមុខជំនួញជាធម្មតា ដែលទាមទារឱ្យពលរដ្ឋយើងបន្ដប្រុងប្រយ័ត្ន»។ ទោះជាយ៉ាងណា ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរួមគ្នា និងត្រៀមលក្ខណៈជានិច្ច ពង្រឹងតាមដានតាមច្រកព្រំដែនកម្ពុជា-វៀតណាម មានខេត្ដរតនគិរី ដែលជាប់នឹងខេត្ដយ៉ាឡាយប្រទេសវៀតណាម និងទីតាំងមួយចំនួនផងដែរ៕អត្ថបទ៖ Fresh News
អានបន្តពិតជាសោកស្តាយណាស់!! បាត់បង់ធនធានម្នាក់ទៀតហើយ សាកលវិទ្យាធិការរង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទទួលមរណៈភាពហើយ…
នៅរសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រកាសនូវ ដំណឹងមរណៈទុក្ខ របស់ លោកសាស្រ្តាចារ្យរង សេង សុភាព សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ។ នេះពិតជាដំណឹងដ៏គួរឱ្យ ក្រៀមក្រំ និង សោកស្តាយយ៉ាងក្រៃលែងដោយ សាស្រ្តាចារ្យរង សេង សុភាព សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បានទទួលមរណៈភាពនៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤:៤៥នាទី ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តមណិរតនារាម ហៅវត្តទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដំណឹងមរណៈទុក្ខនេះ ចាត់ទុកជាការជូនដំណឹងជូនចំពោះ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ឱ្យបានជ្រាប ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕
អានបន្តជួយស៊ែរផង វត្តគំរូល្អប្រពៃ!! ទៅមើលភោគផល បន្លែបង្ការ វត្តអារាមមួយនៅព្រៃវែង ព្រះសង្ឃឆាន់បបូរហូរហៀរ ហើយចែកជូនញាតិញ៉ោមទៀត…
វត្តគិរីសាគរដូនស្ដើង នៅខេត្តព្រៃវែង កំពុងមានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយពីវត្តអារាមមួយនេះបានបង្ហាញគំរូដ៏ល្អទៅកាន់ពុទ្ធសាសនិកជន ។ ព្រះសង្ឃនៅវត្តអារាមមួយនេះតែងតែបំពេញកិច្ចការងារគ្រប់សារពើរមិនថាការធ្វើស្រែចម្ការ ដាំដំណាំបន្លែបង្ការ ធ្វើសួនច្បារលម្អវត្តជាដើម ។ ប្រការនេះហើយធ្វើឱ្យពុទ្ធសាសនិកជន ប្រជាពលរដ្ឋ កោតសរសើរជាខ្លាំង ថាវត្តអារាមមួយនេះ ពិតជាគំរូល្អណាស់ព្រះសង្ឃមិនខ្ជិលច្រអូសចាំតែចង្ហាន់ស្រាប់ៗនោះឡើយ ។ នាព្រឹកព្រលឹមថ្ងៃទី ៣ កុម្ភៈ ២០២១ នេះ តាមរយៈគណនីហ្វេសប៊ុករបស់វត្ត វត្តគិរីសាគរដូនស្ដើង បានបង្ហាញទិដ្ឋភាពដ៏ស្រស់បំព្រង ភោគផល បន្លែបង្ការ បានហុចផលបបរហូរហៀ មានស្ពៃ សាឡាត់ ពោត ត្រប់ ល្ហុង ដែលជាប្រភពដ៏សំខាន់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃពោរពេញទៅដោយជីវជាតិ គ្មានជាតិគីមី ។ កន្លងទៅក្រោយពីឆាន់មិនអស់ ព្រះចៅអធិការវត្តដូនស្ដើង ថែមទាំងយកទៅចែកដល់ញាតិញោម ចំណុះជើងវត្ត បានបរិភោគ ដូចជាការចែកទាន ធ្វើបុណ្យដល់អ្នកស្រុកអ្នកភូមិ ដែលជាគំរូដ៏ល្អប្រពៃគួរឱ្យសរសើរ ៕សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ៖
អានបន្តយំលែងចេញ!! ខំសន្សំលុយទុកក្នុងទូឈើ ពេលត្រូវយកប្រើការ គ្រាន់តែបើកភ្លាម ស្ទើរកក់ឈា ម…
ជាការពិតមិនថាអ្នកណាទេ ឱ្យតែមានលុយកាក់តែងតែចង់សន្សំសំចៃទុកដើម្បីប្រើប្រាស់ទៅថ្ងៃមុខ ដោយយកលុយនោះទុកដាក់នៅផ្ទះតាមទម្លាប់ជាជាងយកទៅផ្ញើនៅធនាគារ ព្រោះយល់ឃើញថាពេលខ្លះត្រូវការប្រើបន្ទាន់ គឺមានលុយស្រាប់នៅផ្ទះមិនចាំបាច់ទៅដកនៅធនាគារ ។ យ៉ាងណាមិញ ការទុកដាក់លុយពិតជាសំខាន់ណាស់ ព្រោះក្រដាសប្រាក់កាលណាតែទុកដាក់មិនបានត្រឹមត្រូវ និង កន្លែងដែលគ្មានសុវត្ថិភាពនោះ ប្រាកដណាស់នឹងធ្វើឱ្យខូចជាក់ជាមិនខាន ។ ជាក់ស្តែងថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីម្ចាស់គណនីឈ្មោះ សុខ ហេង បានចេញមកបង្ហោះរូបភាពលុយរបស់ខ្លួនដែលបានខូចខាតទាំងទឹកចិត្តក្រៀមក្រំ សោកស្ដាយ ព្រោះតែគាត់បានយកលុយទុកសន្សំដាក់ក្នុងទូឈើមិនប៉ុន្មានផង ស្រាប់តែក្រដាសលុយនោះខូចដាច់ខ្ទេចខ្ទីស្ទើរអស់ ។ ម្ចាស់គណនីនេះបានបង្ហោះរៀបរាប់ថា ៖ «មានលុយមិនចេះចាយ សេដ បងប្អូនកុំយកតម្រាប់តាមខ្ញុំ បើមានលុយចាយឱ្យអស់ៗទៅ» ។ តាមរយៈសារម្ចាស់គណនីខាងលើ ក៏ចង់ផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យបង្កើនការទុកដាក់ចំពោះលុយកាក់ឱ្យបានល្អ គួរកុំទុកដាក់ដូចគាត់ ព្រោះអាចនឹងខូចខាតលុយបង់ការអស់ទទេៗ ហើយនេះក៏គួរទុកជាមេរៀនមួយផងដែរ ៕
អានបន្តជួយស៊ែរផង!! ក្មេងស្រីម្នាក់ ចេះ១៤ភាសា ពិតជាអស្ចារ្យ ណាស់ បន្ទាប់ពី សា លិ លេច មុខល្បី លើ បណ្តាញសង្គម… (មានវីដេអូ)
កាលពីពេលថ្មីៗនេះ កុមារី១នាក់ កំពុងល្បី ល្បាញលើបណ្ដាញស ង្គម ដោយសារតែនាងអាចនិយាយបានរហូតដល់ជាង១០ភា សា មិនចា ញ់កុមារ ធុ សាលិ នោះទេ។ផ្អែកតាមវីដេអូ ដែលគេបានចែកចាយតៗគ្នា កុមារីខាងលើអាចនិយាយបានរហូតដល់ ១៤ភាសា រួមមាន៖ អង់គ្លេស បារាំង រុស្ស៊ី ថៃ អេស្បាញ កូរ៉េ វៀតណាមភីលីពីន ម៉ាឡេស៊ី ជប៉ុន អាល្លឺម៉ង ចិន និងចិនកាតាំង ខណៈនាងក៏ជាក្មេងស្រីក្រីក្រម្នាក់ ដែលរស់នៅ ក្នុងខេត្តសៀមរាប។ កុមារីរូបនេះ មានឈ្មោះថា ភូ ម៉ាលី អាយុ១០ឆ្នាំ កំពុងសិក្សាថ្នាក់ទី ៣ ហើយនៅពេលនាងចេញពីរៀន កុមារីរូបនេះឆ្លៀតដើរលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវបរទេស ដើម្បីយកថវិកាមកផ្គត់ ផ្គង់ចិ ញ្ចឹ មប្អូនៗ ដល់ទៅ ៦នាក់។ បើនិយាយពីជីវ ភា ពរបស់កុមារីរូបនេះវិញ គឺមានជីវភាពខ្វះ ខា តយ៉ាងខ្លាំ ក្នុងនោះនាងក៏បានទទួលអាហា ររូប ករ ណ៍ពីសាលា ដែលនាងកំពុងរៀនផងដែរនិងទទួលបានអំណោយជាច្រើនផ្សេងៗទៀតពី សប្បុរ ស ជន ដែលអាណិតស្រលាញ់រូបនាង ។ កុមារីរូបនេះ បានបញ្ជាក់ថា ក្នុងមួយថ្ងៃនាងរកបានត្រឹមតែ ៤ ទៅ ៥ដុល្លារតែប៉ុណ្ណោះដោយត្រូវដើរលក់វត្ថុអនុ ស្សាវរីយ៍បន្ទាប់ពីទំនេរពីការសិក្សារ។ទាក់ទងទៅនិងរឿងរបស់ប្អូនស្រីនេះដែរ ក៏មានមនុស្សជាច្រើនរង់ចាំមើលវាស នារបស់កុមារីរូបនេះ ថាតើអាចមានវាសនាដូច កុមារា ធុច សា លិ រឺអត់ ?តើវាសនារបស់កុមារីរូបនេះ ទៅជាយ៉ាងណា ? គួរបញ្ជាក់ថា កន្លងមកកុមារាកម្ពុជាមួយរូប ឈ្មោះថា ធុច សាលិ ដែលមាន…
អានបន្តទប់ទឹកភ្នែកមិនជាប់ទេ!! សល់តែ៤ថ្ងៃទៀតចូលរោងការហេីយ បែរជាកូនកំលោះទទួលមរ ណភាពទៅវិញ ធ្វើឲ្យនារីជាគូដណ្ដឹងរន្ធ ត់ ចិត្តជាខ្លាំង ក៏បានបង្ហោះសារយ៉ាងខ្លីថា…
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះបុរសម្នាក់ ដែលមានឈ្មោះ ចិត្រា មានអាយុ ២៧ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយសារចង.ក ស. ម្លា. ប់ខ្លួន ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសគូដណ្ដឹង និងឪពុកម្តាយមានក្តីរន្ធត់ចិត្តជាខ្លាំង។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ចែវី លក់គ្រឿងក្រអូប បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«វិចិត្រហា ម៉េចក៏ចែហៅប្អូនមិនឆ្លើយ ទី៦នេះចូលរោងការអូនហើយ ហេតុអីអូនដា ច់ ចិត្តទៅចោលមនុស្សដែលអូនស្រឡាញ់និងមនុស្សដែលស្រឡាញ់អូន វាមិនមែនជាការពិតទេ ចែទទួលអត់បានទេ អាមុំអើយ»។ ជាមួយគ្នានេះ នារីជាគូដណ្ដឹងដែលមានឈ្មោះស្រីមុំ បានមានក្តីរន្ធត់ចិត្តជាខ្លាំង ពេលទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ខណៈដែលនៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះដល់ថ្ងៃរៀបមង្គលការហេីយ បែរជាមកជួបរឿងអកុសលបែបនេះទៅវិញ។ ទន្ទឹមនឹងនេះ នារីជាគូដណ្ដឹងក៏បានបង្ហោះសារយ៉ាងខ្លីថា៖«គាត់ទៅចោលខ្ញុំហេីយ សូមបងទៅអោយបានសុខណា ម៉េចក៏ធ្វេីចឹង»។
អានបន្តទឹកចិត្តជ្រះថ្លាណាស់!! ស្រីអូន និងស្វាមី ឧបត្ថម្ភប្រាក់២០០លានដល់មន្ទីរពេទ្យកុមារអង្គរសង្គ្រោះកុមារកម្ពុជា…
រាជធានីភ្នំពេញ ៖ យោងតាមការង្ហោះនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រីអូន ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិ និងស្វាមី បានឧបត្ថមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទិញសម្ភារៈប្រើប្រាស់ ខណៈដែលមន្ទីរពេទ្យកុមារអង្គរបានកំពុងតែជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ។ នៅលើទំព័រហ្វេសប៊ុក ស្រីអូន បានរៀបរាប់ភ្ជាប់ដោយទឹកចិត្តញញឹមស្រស់ស្រាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ស្រីអូននិងស្វាមី បានឧបត្ថម្ភថវិកាចំនួន ២០០,០០០,០០០រៀល (50000$) សម្រាប់ទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការតបស្នងដោយឃើញថា មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនលាននាក់» ។ ជាមួយទឹកចិត្តដ៏ប្រពៃគ្មានអ្វីប្រៀបផ្ទឹមនេះ ស្រីអូន បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមជូនពរដល់កុមារកម្ពុជាទាំងអស់ឱ្យមានសុខភាពល្អទាំងអស់គ្នា សូមជូនបុណ្យផងបងប្អូនខ្មែរ» ៕
អានបន្ត