ប្រិយមិត្តអើយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Sery Bmc» បានចែករំលែកនៅដំណឹងដ៏ក្រៀមក្រំមួយជំនួសអោយគ្រួសារសាច់ញាតិ តាមគណនីខាងក្រោមបានអោយដឹងថាខណៈមានខ្មែរយេីងម្នាក់ធ្វេីការនៅប្រទេសថៃ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្ត ណាស់។ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ឥឡូវនេះ សពប្អូនហូរ បានបញ្ជូនទៅស្រុកកំណើតវិញហើយ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ ឆ ក់ ខ្សែភ្លើង ពេលកំពុងធ្វើការនៅបាងណា ខេត្តសមុទ្របាកាន សូមអោយវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុកិត្តភពចុះ»។ ក្រោយពីឃើញដំណឹងបែបនេះអ្នកលេងហ្វេសប៊ុកជាច្រើនដែលជាខ្មែរដូចគ្នាបង្ហាញនៅទឹកចិត្តសង្វែកយ៉ាងខ្លាំងនឹងរំលែកទុក្ខដល់គ្រួសារស ពផង៕
អានបន្តDay: February 7, 2021
អុញចេញមកហើយ! ចែកាកា ចេញមុខនិយាយបែបនេះរឿង ក្រោយពីឃើញផ្ទុះរឿងទុំទាវ២០២១….(មានវិដេអូ)
កញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី ធ្វើអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញរឿងរ៉ាវដ៏ក្តៅគគុក ក្រោយពី បែកធ្លាយវិដេអូថតសម្តែង ទុំទាវ២០២១ ដោយអ្នកលក់ឡេសាច់សខ្ចីគឺ Ah Gi leader។ ដោយឡែកនៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ ខាងមុខនេះ ក្រុមកញ្ញា អាជី ដែលបាននាំគ្នា សម្តែងរឿង ទុំទាវ២០២១ ដែលមហាជនគិតថាមិនសមរម្យ និងខុសឆ្គងខ្លាំង អោយចូលមកបំភ្លឺ ខណៈដែល អាជី នៅព្រឹកនេះបានចេញមកសុំទោសជាថ្មី ទាំងទឹងភ្នែកហូរ ហើយ សួរថាតើខ្លួនបានធ្វើអ្វីខុស។ ជាក់ស្តែងងាកមកចែ Kakaវិញ ក៏មិនចាំយូរ ក៏បានចេញមុខនិយា យរៀបរាប់ទាក់ទងនឹងរឿងនេះផងដែរ៕
អានបន្តសូមជួយស៊ែរតៗគ្នាផង!! ក្រសួងសុខាភិបាលបានប្រកាសថា អ្នកមានអាយុក្រោយ ១៨ឆ្នាំ និងអាយុលើសពី ៥៩ឆ្នាំឡើងទៅ មិនអាចចាក់វ៉ាក់សាំងការពារកូវីដ១៩បានទេ
ភ្នំពេញ៖ ក្រសួងប្រកាសសុខាភិបាល បានប្រកាសឲ្យដឹងថា អ្នកមានអាយុចាប់ពី ១៨-៥៩ឆ្នាំ ទើបអាចចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនបាន ប៉ុន្តែអ្នកមានអាយុក្រោម ១៨ឆ្នាំ និងអាយុលើសពី ៥៩ឆ្នាំឡើងទៅ មិនទាន់អាចចាក់វ៉ាក់សាំងនេះបានទេ ដោយសារលក្ខខណ្ឌអាយុ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ កុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំង ចំនួន ៣០០.០០០ដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងលិខិតនេះ ក៏មានការបញ្ជាក់ផងដែរថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរងចាំលទ្ធផលនៃការសិក្សាសិន ។ប្រភព៖kbn
អានបន្តមើលទៅ កក់ក្ដៅ និងមានក្ដីសុខ ណាស់ ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់មួយឃ្លានេះ ដោយពោលថា “មិនមែនរីករាយរហូតទេ ពេលខ្លះក៏ទឹកភ្នែក ពេលខ្លះក៏…”
ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខជំនួញ ធំៗ ដែលកំពុងរីកចម្រើនគួរឲ្យកត់សំគាល់នេះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរ យ៉ាងខ្លាំងផងដែរ ចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមជាហូរហែ មិនដែលដាច់ឡើង។ ស្រាប់តែ មកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ជាច្រើន បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងល្អមួយ គឺ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ។ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច មានដូចជា នាំគ្នាដើរលំហែកាយតាមទីកន្លែងជិតឆ្ងាយ ញុំាបាយជុំគ្នា ជាដើម។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលថតជាមួយ ភរិយា និងកូន អមដោយសារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លាទៀតថា “មិនមែនរីករាយរហូតទេ ពេលខ្លះក៏ទឹកភ្នែក ពេលខ្លះក៏ញញឹម…
អានបន្តហួសចិត្ត!! ចេះតែឆ្ងល់ប្តីចំលែកៗ ទាមទារតែលែងគ្នា ហើយសុំនៅបន្ទប់ជួលផ្សេងទៀត ដល់ពេលតាមមកមើលដល់បន្ទប់ស្រាប់តែប្រទះឃើញ…
ហ្វេសប៊ុ ៖ ប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបុរសម្នាក់ដែលលួចទៅ បង្កា ត់ ភ្លើង ស្នេហ៍ជាមួយស្រីថ្មី បានត្រូវប្រពន្ធតាមទាន់ ហើយចាក់ សោទ្វារ បន្ទប់ជួល ពីខាងក្រៅ រួចទើបឆោឡោ បង្កឲ្យមានកា រភ្ញាក់ផ្អើល អ្នកជិតខាង និងប្តឹង សមត្ថកិច្ច នៅភូមិ ចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ដោយឡែក ស្ត្រីជាប្រពន្ធឈ្មោះ ហ៊ិន ដាលីន អាយុ២៧ ឆ្នាំ ជាកម្មការិនីរោងច្រក ស្នាក់នៅម្តុំផ្សារឯករាជ្យ៣ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។ ចំណែកប្តីដែល លួចលាក់មានស្រីថ្មី ឈ្មោះ គា ធារិទ្ធ អាយុ៣១ឆ្នាំ ដោយឡែកស្រីថ្មី របស់ប្តីជាកម្មកា រិនីកាត់ដេរដែរ ពួកគេទាំង ៣នាក់ មានស្រុកកំណើត នៅខេត្តកំពង់ធំ ដូចគ្នា ។ប្រភពព័ត៌មាន ពីស្ត្រីជាប្រពន្ធឲ្យដឹងថា រូបនាងនិងប្តី បានរៀបអាពាហ៍ពិពាហ៍ អស់រយៈពេល ៧ឆ្នាំមកហើយ និងមាន កូនស្រី២នាក់ ដែលកូនបង បច្ចុប្បន្នអាយុ ៦ឆ្នាំ និងកូនស្រីប្អូនអាយុ៤ឆ្នាំ ។ កន្លងមក ប្តីនាងស្រឡាញ់ ក្រុមគ្រួសារប្រពន្ធកូន ខ្លាំងណាស់ ជាប្តីល្អ ជាឪពុកល្អ ។យ៉ាងណាមិញ ថ្មីៗកន្លងមកនេះ ស្រាប់តែប្តីនាងលួច មានស្រីថ្មី ធ្វើឲ្យទំនាក់ទំនង ប្តីប្រពន្ធហាក់មានភាពរកាំរកូស ។ កន្លងមក ប្រាក់ខែប្តីបាន ប៉ុន្មានឲ្យប្រពន្ធទាំងអស់ មិនដែលទុក មួយរៀលទេ ។ លុះពេលមានស្រីថ្មី មិនដែល ឲ្យប្រាក់ខែប្រពន្ធគ្រប់ចំនួនទេនិងមានការឈ្លោះប្រកែកគ្នា រហូតប្រើហិ.ង្សាមកលើរូបនាង ចំនួន ៣ដងមកហើយ ។ ប្រភពដដែលបន្តថា…
អានបន្តជួយស៊ែរផងបងប្អូន!! អាណិតណាស់ម្ដាយគេម្ដាយយើង លោកយាយប្រឹងអូសរទេះរើសអេតចាយ ជូនកាលបាន៧ពាន់រៀល ជូនកាលក៏អត់
ខេត្តកំពត ៖ គួរឱ្យអាណិតណាស់ លោកយាយ ឯម ចង ហៅក្រៅយាយបាតឿ អាយុ84ឆ្នាំ ដែលមានកាយសម្បាទារឹងមាំអាចអូសរទេះរកអេតចាយនៅក្រុងកំពតបាន ប៉ុន្តែលោកក៏ពិការភ្នែកខាងស្ដាំផងដែរ។ ទោះបីជាមានវ័យជរាក្ដី តែលោកយាយ ឯម ចង ហៅក្រៅថាលោកយាយបាតឿ នៅតែខិតខំប្រឹងប្រែងស្វែងរករបស់ដែលជាអេតចាយនៅតាមផ្លូវនានាក្នុងក្រុងកំពតជាប្រចាំ។ លោកយាយ ឯម ចង ហៅក្រៅបាតឿ បាននិយាយប្រាប់ភ្នាក់ងារកោះសន្តិភាពខណៈពេលលោកយាយកំពុងសម្រាកហូបបាយលើខឿនផ្លូវមួយក្បែរពហុកីឡដ្ឋានក្រុងកំពត ឱ្យដឹងថា លោកយាយដើររកអេតចាយលក់បានប្រាក់៧ពាន់រៀលរួចហើយកាលពីព្រឹកមិញនេះ។ ការដើររកអេតចាយនេះមិនប្រាកដថាបានប្រាក់រហូតនោះទេ ជួនពេលខ្លះក៏បាន ជួនពេលខ្លះអត់បានប្រាក់ក៏មានដែរ។ លោកយាយ ឯម ចង និយាយប្រាប់បន្តទៀតថា គាត់មានកូន តែកូនខ្លះរស់នៅស្រុកបន្ទាយមាស និងខ្លះទៀតរស់ស្រុកកំពង់ត្រាច។ លោកយាយឯម ចង ពិតមែនតែលោកយាយមានរបរអូសរទេះរកអេតចាយដែលធ្វើឱ្យមនុស្សម្នាចាប់អារម្មណ៍ ប៉ុន្តែលោកយាយមិនដែលលើកដៃសុំទានគេនោះទេ។ ក៏ប៉ុន្តែមានអ្នកធ្វើដំណើរជិតឆ្ងាយ បើកាលណាគេប្រទះឃើញលោកយាយអូសរទេះ រួចឈប់សម្រាកហូបបាយ គឺមិនដែលមើលរំលងឡើយ តែងតែឱ្យលុយឱ្យលោកយាយតាមកម្លាំងសទ្ធារៀងៗខ្លួនផងដែរ។ បើតាមលោកស្រី សូដា ណាវី មេភូមិក្រាំងសង្កាត់ក្រាំងអំពិល បាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ថា លោកយាយឯម ចង់ មិនមានឈ្មោះនៅក្នុងសៀវភៅគ្រួសារក្នុងសង្កាត់ក្រាំងអំពិលទេ គ្រាន់តែស្នាក់នៅក្នុងភូមិជាមួយប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយអាជ្ញាធរក៏មិនចង់ឱ្យគាត់ធ្វើបែបនេះដែរ។ ចំណែកលោកស្រី ម៉ី ទូច ចៅសង្កាត់រងទី២ ក្រាំងអំពិល ក៏បានប្រាប់ឱ្យដឹងដែរថា អាជ្ញាធរក្រុងកំពត ក៏ធ្លាប់ជូនអំណោយដល់លោកយាយឯម ចង ដែរ ហើយខាងក្រុងកំពតក៏គេមិនចង់ឱ្យលោកយាយអូសរទេះប្រមូលអេតចាយដោយលំបាកលំប៉ិនបែបនេះទេ។ ដោយសារតែលោកយាយប្រាប់ដោយស្រពិចស្រពិល ម្ដងថាមានកូននៅស្រុកនេះ ម្ដងថាមានកូននៅស្រុកនោះ ទើបអ្នកយកព័ត៌មានបានមកដល់ផ្សារតន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចតែម្តង ទើបដឹងថាលោកយាយឯម ចង រស់នៅភូមិព្រែកក្រឹស ហើយលោកយាយមានកូនប្រុសស្រីចំនួន៣នាក់ផងដែរ។ ប៉ុន្តែលោក មិន សាវុធ សមាជិក្រុមប្រឹក្សាឃុំព្រែកក្រឹស បានប្រាប់ឱ្យដឹងថា កូនៗរបស់លោកយាយឯម ចង សុទ្ធតែជាគ្រួសារក្រីក្រណាស់…
អានបន្តម្យ៉ាងដែរ!! ពូកែយកជំនាងផ្ទះចាស់ៗ ឬអាសន:ចោលមុខវត្តហេ ពេលនេះ ព្រះសង្ឃវត្តឫស្សីសាញ់ នឹងប្រើវិធីនេះ ដើម្បី…
ដូចដែរប្រជាជនជាប់សែស្រលាយចិន យួនដឹងរួចមកហើយថា ថ្មីៗនេះ ជាថ្ងៃសែនដកជើងធូបរបស់ម្ចាស់ជំនាងផ្ទះ ដូចនេះ ពួកគាត់ភាគច្រើន បានផ្លាស់ប្តូររបស់របរផ្សេងៗរបស់ជំនាងផ្ទះ ដោយដកចេញវត្ថុចាស់ៗដែលបានដាក់ ១ឆ្នាំកន្លងផុតនោះ ជំនួសដោយវត្ថុដែលថ្មីៗគ្រប់មុខ។ ពិតណាស់ ប្រជាជនកាត់ខ្សែចិន មានអបិយជំនឿច្រើនបន្តិច តែគួរឲ្យកត់សម្គាល់ត្រង់ថា ដោយសាររបស់របរដូចជា ផ្ទះជំនាង ជើងធូប កំប៉ុងជើងធូប ក៏ដូចជារបស់ជាច្រើនដែលផ្លាស់ចេញរួចនោះ ពួកគាត់តែងគិតថា ក៏ព្រោះរបស់ទាំងនេះធ្លាប់ជាវត្ថុសក្ការៈដូចនេះ មិនត្រូវបោះចោលក្នុងធុងសំរាមមិនល្អទេ ហេតុនេះហើយទើបពួកគាត់យកវាទៅដាក់នៅទីដែលមិនកង្វក់ដូចជា បរិវេណវត្តជាដើម។ តែបើក្រឡេកមើលទៅព្រះសង្ឃក្នុងវត្តឫស្សីសាញ់វិញ ព្រះករុណាបានជួបរឿងនេះ ទប់មិនជាប់ពីបញ្ហាជំនឿខ្វះការពិចារណានេះ ព្រះករុណាបានផុសក្នុងហ្វេសប៊ុកថា ៖ ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបានរៀបចំបោះសម្អាតជំនាងផ្ទះឬ រានទេវតា និង កុងម៉ា ចិន យួន នឹងយកទៅដុតចោល អាត្មាភាពសុំបិណ្ឌបាតអ្នកកាត់ខ្សែស្រឡាយចិន យួន កុំយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី និងជើងធូប បានយកមកបោះចោលនៅក្នុងវត្តឫស្សីសាញ់បន្តទៀត ប្រសិនបើអាត្មាភាពបានឃើញញោមញាតិណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី រានទេវតា និងជើងធូប យកមកបោះចោលនៅក្នុងវត្តបន្តទៀត អាត្មាភាពត្រូវផាកពិន័យទឹកប្រាក់ពី ៨០០០០ រៀល ទៅដល់១០០០០០ រៀល សម្រាប់យកមកទិញភេសជ្ជៈប្រគេនដល់ព្រះសង្ឃសម្រាប់ធ្វើការងារនៅក្នុងវត្ត។ សូមពុទ្ធបបរិស័ទទាំងឡាយកុំចាត់ទុកវត្តអារាមជាទីធុងសំរាមរបស់អស់លោកអ្នក! #សូមពុទ្ធបរិស័ទគ្រប់រូបត្រូវតែចាត់វត្តអារាមជាទីសួនច្បារនិងជាទីសក្ការ:បូជាគោរពប្រតិបត្តិ!#ភិក្ខុយិនរតនសុធាវីថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ថ្ងៃនេះ ជាថ្ងៃសីល ៕
អានបន្តនេះជារូបថតនារីដ៏ស្រស់ស្អាតដែលគេ សង្ស័ យថាបានលោ តពីលើស្ពានគ្រីសូណានៅមិនទាន់ឃើញ សា ក ស ពនៅឡើយទេ
នារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោ ត ទឹក ស ម្លា ប់ ខ្លួនពីលើស្ពានគីហ្សូណា ចូលទឹកទន្លេលិចបា ត់ស្រមោលហេតុការណ៍នេះកើតឡើងនៅម៉ោង១០ និង១០ នាទីព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលស្ថិតនៅលើស្ពានគីហ្សូណា បង្គោលទី១៣ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ នារីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ដោយមុនកើតហេតុ បានជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិ លុះមកដល់កន្លែងកើ តហេតុបានលោ តពីលើស្ពានចូលក្នុងទន្លេបាត់ដោយបន្សល់ទុកស្បែកជើងពណ៏ខ្មៅមួយគូ និងអាវពណ៌សមួយដោយមិនដឹងមូលហេតុ បច្ចុប្បន្នស មត្ថ កិច្ចកំពុងស្វែងរក ។ យ៉ាងណាមិញនេះ គិតត្រឹមម៉ោង 12: 47នាទី ថ្ងៃទី 7 ខែកុម្ភះឆ្នាំ 2021 នារីដ៏ស្រស់ស្អាតដែលគេ សង្ស័ យថាបានលោ តពីលើស្ពានគ្រីសូណានៅមិនទាន់ឃើញ សា ក ស ពនៅឡើយទេ ព័ត៌មានបឋម ហើយខាងក្រោមនេះជារូបរបស់នារីដែលបានលោ តទឹក បាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ៕
អានបន្តអបអរសារទរផង! ពេលនេះយន្តហោះពិសេសដ៏ធំរបស់ចិន បានដឹកវ៉ាក់សាំងកូវីដ មកដល់ប្រទេសកម្ពុជាដោយសុវត្តិភាពហើយ ក្រោយមកទៀតនឹង…. (មានវីដេអូ)
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ចំនួន៦០ម៉ឺន ក្នុងចំណោម ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានរៀបចំដាក់យន្តហោះពិសេស និងត្រៀមដឹកចេញមកកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នឹងមកដល់កម្ពុជាម៉ោងប្រមាណ៤ល្ងាចនេះ។ តាមរយៈទំព័រហ្វេសប៊ុកនៅមុននេះបន្តិច ស្ថានទូតចិន បានបញ្ជាក់ដូច្នេះ «វ៉ាក់សាំងកូវីដ- ១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ»។ សូមបញ្ជាក់ថា តាមការគ្រោង ទុកវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៤ល្ងាចនេះ។ វត្តមានវ៉ាក់សាំងកូវីដ១៩ របស់ចិន នឹងមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានធ្វើសន្និសីទព័ត៌មានផងដែរ។ សូមជំរាបថា វ៉ាក់សាំងដែលនឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:
អានបន្តប្រពៃណាស់!! លោក ផែង វណ្ណៈ បានចាត់តំណាងយកថវិកាឧបត្ថម្ភជូនកញ្ញា ចាន់ឡា ដេីម្បីជួយសម្រាលដល់ការលំបាករបស់ម្ដាយនាង ដែលកំពុងមានជំងឺចំនួន….
បន្ទាប់ពីស្ងប់ស្ងាត់ក្នុងវិថីសិល្បៈមួយរយៈពេលរួចមក អ្វីដែលភ្ញាក់ផ្អេីលនោះ ស្រាប់តែនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ យោងតាមរយៈកិច្ចសម្ភាសន៍រវាងលោក អុឹម ជីវ៉ា ជាមួយប្អូនស្រី បានធ្វើមហាជនជាច្រើនមានការអាណិតអាសូរជាពន់ពេក បន្ទាប់ពីរូបនាងបានរៀបរាប់អំពីទុក្ខលំបាករបស់ខ្លួន ដែលសូម្បីតែលុយទិញបាយ និងលុយបង់ថ្លៃបន្ទប់ជួលក៏គ្មាននោះដែរ។ រីឯចំណែកម៉ូតូវិញ ក៏ត្រូវលក់អស់ទៀត ដោយសារព្យាបាលជំងឺធ្ងន់របស់ម្តាយ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លៀង ចាន់ឡា ក៏បានហូរទឹកភ្នែកលើកដៃសុំអោយបងប្អូនដែលមានហាងជួយហៅរូបនាងទៅច្រៀងផង ដែលនៅពេលនេះរូបនាងពិតជាអត់ខ្លាំងណាស់ រហូតស្ទេីរតែពេលខ្លះចង់បោះបង់ការងារពីសិល្បៈទៅធ្វើការងាររោងចក្រវិញ ក្រែងបានចំណូលខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ យ៉ាងណាមិញ ដោយក្តីអាណិតអាសូរនិងមេីលឃេីញគេផ្សាយថាកញ្ញា លៀង ចាន់ឡា កំពុងតែមានការខ្វះខាតខ្លាំងនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក ផែង វណ្ណៈ បានចាត់តំណាងយកថវិកាឧបត្ថម្ភដល់ប្អូនស្រី ចាន់ឡា តិចតួចតាមលទ្ធភាពដេីម្បីជួយសម្រាលដល់ការលំបាករបស់ម្ដាយនាងកំពុងមានជំងឺមហារីកមាត់ស្បូន។
អានបន្ត