ភ្នំពេញ៖ តារាសម្តែងជើងចាស់ ច្រើនវស្សា គឺអ្នក មីង អុឹម ផល្លា ដែលប្រជាជនខ្មែរ និងពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្តទាំងអស់គ្នា បានស្គាល់គាត់ថា ជាតារាសម្តែងដែលមានសមត្ថភាព និងតែងច្រើននិយមសម្តែងជាតួ មេដោះ ឬតួអង្គម្តាយនោះ កាលពីពេលថ្មីៗមានព័ត៌មានជាច្រើន បាននិយាយទាក់ទងនិងអ្នកមីង ដែលព័ត៌មានខ្លះបាននិយាយថា អ្នកមីង អុឹម ផល្លា កំពុងតែចាប់យករបរថ្មី ជាអ្នកលក់ម្ជូរ ដើម្បីស្វែងរកថវិកា ផ្តត់ផ្គត់គ្រួសារ។ ប៉ុន្តែបើយើងងាកមកមើលជីវិតឯកជនរបស់អ្នកមីងវិញ ថ្វីត្បិតតែអ្នកមីងមានឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្ប:ក៏ពិតមែន ប៉ុន្តែអ្នកមីងនៅតែមានបញ្ហាកង្វះខាតខាងផ្អែកជីវីភាព ដោយអាស្រ័យហេតុនេះហើយបានជាអ្នកមីង ចាប់យកអាជីព ជាអ្នកលក់ម្ជូរតាមដងផ្លូវដើម្បីស្វែងរកប្រភពថវិកា ដោះស្រាយជីវភាពផ្ទាល់ខ្លួន។ គួរកត់សម្គាល់ផងដែរថា កាលពីពេលកន្លងទៅ អ្នកមីង អុឹម ផល្លា ក៏ទទួលបានជំនួយនានាពីសប្បុរសជន និងពីសមាគមអ្នកសិល្ប:ខ្មែរ តែទោះបីជាយ៉ាងណាក៏គាត់នៅតែបន្តអាជីពជាអ្នកសិល្ប:ផង និងចាប់យកអាជីពថ្មី ជាអ្នកលក់ម្ចូរ ដើម្បីអាចដោះស្រាយថ្លៃទឹក ថ្លៃភ្លើង និងថ្លៃផ្ទះជួលជាដើម។ ចង់ដឹងថា តើជីវីតរបស់អ្នកមីង មានភាពលំបាកកម្រិតណា បានជាគាត់សម្រេចចិត្តលក់ម្ជូរដូច្នេះ សូមតាមដានវិដេអូខាងក្រោមទាំងអស់គ្នា៖
អានបន្តDay: February 8, 2021
ពិតជាប្រពៃណាស់!! សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អគារស្នាក់នៅចំនួន ២ខ្នង ជូនយោធាខេត្តព្រះសីហនុ…
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ អគារស្នាក់នៅរួមរបស់កងទ័ពក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធីសែនក្រុងពាលីបញ្ចុះបឋមសីលា ដើម្បីដំណើរការសាងសង់ ក្រោមអធិបតីឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការភូមិភាគ៣ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ អគារស្នាក់នៅនេះមានចំនួន ០២ខ្នង កម្ពស់ ០២ជាន់ មានទទឹង ១០,៥០ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ មានលទ្ធភាពឱ្យយោធារបស់យើងស្នាក់នៅចន្លោះពី ៨០នាក់ ទៅ ១២០នាក់ ស្ថិតក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ៕
អានបន្តអុញនោះ! ក្រោយផ្ទុះរឿង «ទុំទាវ ២០២១» ស៊ុក សុភា តួនេនទុំ ទម្លាយអារម្មណ៍ពិតមួយឃ្លា
ថ្មីៗនេះ រឿង «ទុំទាវ ២០២១» ដែលសម្ដែងដោយក្រុម Ah Gi លក់ឡេ កំពុងរងព្យុះរិះគន់យ៉ាងចាស់ដៃពីមហាជនកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែវីដេអូសម្ដែងនោះ បង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃព្រះពុទ្ធសាសនា និង អក្សរសិល្ប៍ បើទោះបីជាពេលនេះមានការចេញមុខសុំទោសក្ដី ប៉ុន្ដែសន្ទុះនៃការរិះគន់របស់មហាជននៅតែបន្តឡើងមិនថមថយនោះដដែល ។ ស្របពេលនឹងការរីសាយភាពការរិះគន់ពីមហាជននោះ ក៏មានបណ្តាសិល្បករមួយចំនួនចេញមកប្រតិកម្មផងដែរ ទាក់ទងនឹងការសម្តែងលើសហួសប្រមាណ ខុសទម្រង់ដើមនៃរឿងប្រលោមលោកសម័យចាស់ ។ បើក្រឡេកទៅមើលតារាសម្តែង ស៊ុក សុភា ជាអតីតតួអង្គ នេនទុំ ដែលសម្តែងនៅក្នុងខ្សែភាពយន្ត «ទុំទាវ» កាលពីឆ្នាំ ២០០៣ ដោយមានការដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង ក៏បានចេញមុខបង្ហោះសារពាក់ព័ន្ធនឹងរឿង ទុំទាវ នេះដែរ ។ លើសពីនោះ នេនទុំ ជំនាន់ឆ្នាំ ២០០៣ រូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនក្នុងខ្សែភាពយន្ត «ទុំទាវ» ដែលលោកបានសម្តែង ព្រមទាំងភ្ជាប់ពាក្យមួយឃ្លាថា «ទុំទាវ ជំនាន់ឆ្នាំ ២០០០ បងប្អូនណាបានមើលខ្លះប្រាប់ផង មើលហើយមានអារម្មណ៍បែបណា?» ៕
អានបន្តរឿងដ៏សែនហួសចិត្ត!! កូនសិស្ស រិះគន់នាយកសាលា រឿងផឹ.ក.ស៊ីក្នុងសាលា ផ្តល់គំរូអាក្រក់ ត្រូវនាយកសាលាប្តឹងឡើងតុលាការ…
អតិតសិស្ស៥នាក់ ដែលកំពុងរង ពាក្យបណ្តឹងពី នាយកសាលាវិទ្យាល័យ ឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ អាចនឹងត្រូវ មានវត្តមាន ទៅបំភ្លឺក្តីនៅ សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ តាមពាក្យបណ្តឹងពីលោក ប៉ាន់ ពុទ្ធារ៉ា នាយកវិទ្យាល័យ ឈើទាលជ្រុំ ពីបទ.បរិ.ហា.កេរ្តិ៍ជាសាធា.រណៈ បន្ទាប់ពី.អតីតសិស្សទាំងនេះ.ចូលទៅសរសេរសា.របញ្ចេញមតិរិះគន់.លើវីដេអូផឹកស្រាបៀរ.ដែលប.ង្ហោះលើហ្វេសប៊ុក។ លោក សន សារិត ដែលជាម្ចាស់ គណនេយ្យហ្វេសប៊ុកឈ្មោះ «Sorn Sarith» ដែល បានបញ្ចេញវីដេអូ នាយក វិទ្យាល័យឈើទាល់ជ្រុំហូប.គ្រឿ.ង.ស្រុ.វឹ.ងកាលពី.ពេលកន្លងទៅនោះ បានឲ្យដឹង.នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សំណុំរឿងនេះបានទៅដល់ដៃ.តុលាការហើយ ហើយបើតាមដឹង.អតីតសិស្សទាំង.៥នាក់នោះ អាចនឹង.ត្រូវទៅ.បំភ្លឺនៅ.សាលាដំបូងខេត្តតាកែវ.នៅថ្ងៃទី០៩ ស្អែកនេះ។ លោកបញ្ជាក់ថា មានតែធ្វើបែប.នេះទេ ព្រោះពួកគាត់ទាំង.៥នាក់មិន.បាន.ចូលខ្លួន.មកដោះស្រាយនៅ.សាលារៀន ក៏ដូចជា.នៅប៉ុស្តិ៍រដ្ឋបាលឃុំ។ សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មានវីដេអូបង្ហាញ.ពីសកម្មភាព.ផឹ.កស្រាបៀរ.មួយឃ្លីប ត្រូវបាន.បង្ហោះលើគណនេយ្យហ្វេស.ប៊ុកឈ្មោះ «Sorn Sarith» ដែលគេស្គាល់ថា.ជានាយ.ករងវិទ្យាល័យ.ឈើទាលជ្រុំ ដោយមានការ.ច្រៀងលេង.ក.ម្សាន្តផង.នោះ ត្រូវបានម្ចាស់គណនេយ្យបង្ហោះដោយ.សរសេររៀបរាប់ថា «សូមបងប្អូន សណ្តា.ប់កម្សាន្ត! ច្រៀងដោយបង ធារ៉ា ( ថ្ងៃសម្រាក.ម្សឹលមិញ ០៧ មករា ២០២១). ពិរោះទេ.បងប្អូន មិត្តទាំងអស់គ្នា! សុំ Like ម្នាក់មួយមកបាទ»។ បន្ទាប់ពីវីដេអូនេះ.ត្រូវបាន.បង្ហោះចេញ មានអតីត.សិស្សដែល.ធ្លាប់រៀន.នៅវិទ្យាល័យនេះ បានចូលទៅ.សរសេរបញ្ចេញមតិយោបល់.បង្ហាញពីការមិន.ពេញចិត្ត.ចំពោះការបង្ហាញសកម្មភាព.ផឹ.ក.ស៊ី.ជាសាធារណៈ.របស់ថ្នាក់ដឹកនាំវិទ្យាល័យ។ ជាពិសេសបានសំដៅចំលើនា.យកវិទ្យាល័យ.ឈើទាល់ជ្រុំតែម្តង។ ក្រោយឃើញ.សារស.រសេររិះគន់មកលើសក.ម្មភាពផឹ.ក.ស៊ី.របស់ខ្លួន លោក ប៉ាន់ ពុទ្ធារ៉ា បានដាក់.ពាក្យបណ្តឹងយុវជន៥រូប ដែល.គេស្គាល់ថាជា.អតីតសិស្សនៅវិទ្យាល័យ.មួយនេះទៅ.តុលាការ ពីបទបរិហាកេរ្តិ៍ជា.សាធារណៈ បើទោះបីជា.ពួកគេបា.នលុប.សារ.សរសេរ.រិះគន់.នោះ.ចេញវិញយ៉ាងណាក៏ដោយ។ ករណីនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក ទេព…
អានបន្តទ ង្វើរល្អគួរអោយគោរព!! អ្នកស្រុកនៅវូហាន នាំគ្នារម្លឹកវិញ្ញា ណក្ខន្ធវេជ្ជបណ្ឌិត ដែលបានប្រាប់ពិភពលោកឲ្យដឹងពីវី រុសកូរ៉ូណាមុនគេ មុនវី រុសនេះផ្ទុះរាលដាល
វូហាន៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ពលរដ្ឋចិនបាននាំគ្នារម្លឹកខួបមួយឆ្នាំ នៃការស្លា ប់របស់វេជ្ជបណ្ឌិតចិនម្នាក់ ដែលបានប្រកាសឲ្យដឹងអំ ពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណាក្នុងទីក្រុងវូហាន មុនគេ។ តួយ៉ាងនៅថ្ងៃម្សិលមិញនេះ អ្នកកាន់ទុក្ខបាននាំគ្នាដាក់បាច់ផ្កានៅខាងក្រៅមន្ទីរពេទ្យមួយ នៅកណ្ដាលទីក្រុងវូហាន ដោយបានសម្ដែងការគោរ ពចំពោះលោកវេជ្ជប ណ្ឌិត Li Wenliang ចំពោះវីរភាពរបស់លោកក្នុងការនិយាយចេញអំពីវីរុស ទោះបីពេលនោះលោកមានសម្ពាធពីរដ្ឋចិនក៏ដោយ។ គួររម្លឹកថា លោកវេជ្ជបណ្ឌិត Li Wenliang គឺជាគ្រូពេទ្យឯកទេសខាងជំងឺភ្នែក នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងវូហាន ដែលបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងៗទៀត ដែលដឹងអំពីការផ្ទុះឡើងនៃវីរុសតាំងពីដំបូង ហើយកាលនោះលោកបានព្យាយាមប្រាប់ពិភពលោកឲ្យដឹងផងដែរ ប៉ុន្ដែត្រូវបានអាជ្ញាធរចិនស្ដីបន្ទោស ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម។ វេជ្ជបណ្ឌិតវ័យ ៣៤ឆ្នាំរូបនេះ បានទទួលម រណភាពដោយសារវីរុសកូរ៉ូណា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមរណភាពរបស់លោកបានធ្វើឱ្យមហាជនមានភាពសោកសៅ និងខឹងចំពោះទង្វើរបស់ក្រុមអាជ្ញាធរនៅក្នុងប្រទេសចិនជាខ្លាំ ងផងដែរ។ នៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីទទួលមរណភាព លោកត្រូវបានសាទរថាជា «វីរបុរសនៃប្រទេសចិន» ដោយអ្នកជំនាញខាងរោគរាតត្បាតដ៏ល្បីល្បាញរបស់ចិន គឺលោក Zhong Nanshan ។ តែទោះជាយ៉ាងណា នៅថ្ងៃដែលប្រធានាធិបតីចិនលោកស៊ី ជីនពីង ផ្ដល់កិត្ដិយសដល់ពលរដ្ឋចិនចំពោះការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវកាលពីខែកញ្ញា ឆ្នាំ២០២០ គាត់មិនបានលើកឡើងអំពីការរួមចំណែករបស់លោកវេជ្ជបណ្ឌិត Li Wenliang នោះឡើយ។ គួរជម្រាបផងដែរថា សម្រាប់ពីទីក្រុងវូហាន ស្ថិតក្នុងខេត្ដហ៊ូប៊ី ដែលជាកន្លែងផ្ទុះឡើងវីរុសមុនដំបូងគេកំឡុងចុងឆ្នាំ២០១៩ ប៉ុន្ដែពេលបច្ចុប្បន្ននេះបានវិលមករកសភាពដើមវិញហើយ ដោយប្រជាជនអាចទៅណាមកណាបានជាធម្មតា៕
អានបន្តផ្ទុះការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) ស្លៀកមួយឈុតនេះ ចូលរួមមង្គលការ ម្សិលមិញ ពិតជាស្អាត សមសួនណាស់ ដល់ថ្នាក់ គ្រប់គ្នា លាន់មាត់ ថា…
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ពិធីមង្គលការមួយ បានរៀបចំតុបតែងរោងពិធី យ៉ាងទាក់ទាញ ស្រស់ស្អាត ប្រណីត រំលេចទៅដោយផ្កាចំរុះពណ៌ ផ្លែឈើជាច្រើនមុខ គួរឲ្យគយគន់យ៉ាងខ្លាំង។ក្នុងនោះ ខាងកូនប្រុស ត្រូវបានគេស្គាល់ មានឈ្មោះ លី ហេ្សមីន និងកូនស្រីនាម អ៊ុក សាវុធ សវនា។ រឹតតែពិសេសបំផុតនោះ គេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទំាងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ក៏បានមកចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក៏មានការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) ផងដែរ ក្នុងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាត យ៉ាងសមសួន។ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ប្រាប់បន្ថែមថា “សូមចូលរួមអបអរសាទរដល់មង្គលការរបស់ ក្មួយប្រុស លី ហ្សេមីន និង ក្មួយស្រី អ៊ុកសាវុធ សវនា។ ខ្ញុំ និងភរិយាជាទីស្រឡាញ់ សូមជូនពរអ្នកទាំងពីរ ជួបតែសេចក្ដីសុខ សុភមង្គលក្នុងដំណើរជីវិតថ្មីនេះជាមួយគ្នា។”។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះ ភាគច្រើន ក៏មានការចាប់អារម្មណ៍ខ្លាំង ទៅលើ លោកជំទាវ ម៉ៅ ចំណាន ដោយមានអ្នកខ្លះបានចូល comment ថា ៖ លោកជំទាវស្អាតណាស់, លោកជំទាវ ស្រស់ស្អាត…
អានបន្តសែនអាសូរណាស់!! លោកតាចាស់ហើយ ប៉ុន្តែលោកតាត្រូវឡើងដើមត្នោតរាល់ថ្ងៃ ដើម្បីរកលុយទិញថ្នាំព្យាបាលជំងឺ…
(ហ្វេសប៊ុក) ៖ ប្រិយមិត្តមានការក្តុកក្តួលគ្រប់គ្នាក្រោយពីឃើញលោកតា កំសត់ម្នាក់ ចាស់ហើយតស៊ូឡើងត្នោតយ៉ាងលំបាក ហើយមានជំងឺទៀតផង បើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះថា « ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា» បានធ្វើការបង្ហោះពីលោកតាម្នាក់ថា « លោកតាចាស់ហេីយតស៊ូរឡេីងត្នោតដេីម្បីរកលុយព្យាបាលជំងឺលេីសឈាមសូមជួយសែរមួយផងសូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសសូមជួយដល់លោកតាដែលគាត់តស៊ូរឡេីងដេីមត្នោតដេីម្បីរកលុយ ព្យាបាលជំងឺលេីសឈាមថ្ងៃខ្លះចុកខ្លណាស់តែបេីមិនតស៊ូរទេគ្មានអ្នកណាជួយគាត់ហេីយពេលខ្លះលក់មិនដាចទៀតតាគេតាយេីងអ្នកធ្លាប់ជួបទេីបយល់អារម្មណ៌មួយនេះសូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយសែរដេីម្បីអោយបងប្អូនយេីងបានឃេីញនិងបានជួយដល់គាត់ផង10000រៀលក្ដី20000រៀលក្ដីដេីម្បីអោយគាត់បានព្យាបាល និងហូបចុកដេីម្បីអោយគាត់មានកំលាំបន្តទៀតផងបងប្អូនមនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាស្នាថាទៅថ្ងៃមុខទៅជាយ៉ាងណាទេបងប្អូនហេីយគាត់នៅខេត្តកំពង់ឆ្នាំងស្រុករលាប្អៀរ ឃុំជ្រៃបាក់ ភូមិបាញ់ឆ្គោលហេីយបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក081641318យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន» ៕
អានបន្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទៅចាក់វ៉ាក់សាំងកូវីដ១៩ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាគ្រុបបានប្រកាសវ៉ាក់សាំងកូវីដ១៩ ប្រើសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់តាមការកំណត់របស់ក្រសួងសុខាភិបាល។ នេះបើតាមទំព័រហ្វេសបុករបស់លោកបានចេញផ្សាយមុននេះ។ “ខ្ញុំបាទឡេង ណាវ៉ាត្រា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា”។ កាលពីពេលថ្មីៗនេះឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកាប្រមាណ ៣ លានដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាទទួលបានជំនួយវ៉ាក់សាំងប្រមាណ ៦០ម៉ឺនដូសពីរដ្ឋាភិបាលចិន។ នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មាន ចាប់ពីថ្ងៃពុធទី១០ ខែកុម្ភៈ នេះ នៅ៤មន្ទីរពេទ្យ មានដូចជា៖ ១. មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ២. មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ៤. មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន។ប្រភព៖កម្ពុជាថ្មី
អានបន្តឡូយកប់!! យូរៗបានមកលេងស្រុកម្តង លោក ខេមរៈ សេរីមន្ត ថតរូបលោកយាយទាំងពីររបស់ខ្លួននៅមុខឡាន Roll Royce និងរៀបរាប់ថា…
តារាចម្រៀង ខេមរៈ សេរីមន្ត បានប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលដើម្បីបម្រើអារម្មណ៍បងប្អូនញាតិមិត្តទស្សនិកជន ស្តាប់កម្សាន្តជាមួយនឹងតន្ត្រី ដែលអាចរំសាយនិង បន្ធូរអារម្មណ៍ដែលតានតឹងពី ភាពសោកសៅ ឬភាពធុញទ្រាន់ផងដែរ។ ជាការពិតណាស់ ក្រៅពីភាពជោគជ័យការងារមមាញឹក នៅក្នុងអាជីពជាតារាចម្រៀងនិង មុខជំនួញ លោកក៏តែងតែមិនភ្លេចពីកាតព្វកិច្ចជាឪពុកដ៏ល្អ ដែលនៅក្បែរគ្រួសារស្ទើរតែគ្រប់កម្មវិធី ដោយព្យាយាមឆ្លៀតពេលដើម្បីកំដរគ្រួសារជានិច្ច។ ដោយលែកនៅមុននេះបន្តិច តារាចម្រៀង ខេមរៈ សេរីមន្ត បានមកលេងលោកយាយរបស់លោកនៅឯស្រុកកំណើត ដោយលោកបានថតរូបយាយៗរបស់លោក នៅមុខរថយន្តទំនើប Roll Royce របស់លោកដែលទើបនិងតិច និងបានប្រាប់ថា: យូៗបានមកលេង លោកយាយម្តងសប្បាយចិត្តណាស់សូមអោយលោកយាយទាំងពីរមានសុខភាពល្អនឹងព្រះជនយឺនយូ លោកយាយពាក់អាវសរ គាត់ត្រូវជាប្អូនលោកតាខេមរៈបង្កើត នឹងយាយពាក់អាវប្រផេះត្រូវជាបងថ្លៃលោកតាខេមរៈបង្កើតដែរ តែត្រូវជាប្អូនជីដូនមួយលោកតាខេមរៈទៀតស្រលាញ់ពួកគាត់ខ្លាំងណាស់៕
អានបន្តធ្វើការចាប់ផ្សឹកសង្ឃមួយអង្គភ្លាមៗ ក្រោយប្រព្រឹត្តទង្វើបែបនេះ ដល់ក្នុងកុដិជាច្រើនលើកច្រើនសារ ខុសធម៌វិន័យ ….
នៅថ្ងៃទី ថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១ មន្ទីរធម្មការបានរៀបចំ ពិធីផ្សឹ កលោក សង្ឃ តាមនិតិ វិធីច្បា ប់ ក្រោយពីសង្ឃ អង្គនោះ បាន រួ ម ភេ ទ ជាមួយក្មេងស្រី អា យុ ក្រោ ម ១៥ឆ្នាំ បន្ទាប់ពីមានពាក្យ បណ្តឹ ងរបស់ឪពុក ជ នរ ងគ្រោះ ឈ្មោះ ដាំ សូរ៉ាប៉ា ភេ ទប្រុស អាយុ៤៥ឆ្នាំ។ បន្ទាប់ពីស្គាល់នារីម្នាក់ឆា តហ្វេសប៊ុកទៅវិញទៅមក ស្រាប់តែ បង្កា ត់ ភ្លើ ង ស្នេហា នាំ នាង ម ក រួ ម រ័ ក ក្នុងកុដិវ ត្តគីរីភ្នំជញ្ជាំ ង ស្ថិតក្នុងភូមិភ្នំជញ្ជាំ ង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានប្រាប់ឲ្យដឹងថា សង្ឃជា ជន ស ង្ស័ យ ក្រោយពីក ម្លាំងជំនា ញ សាកសួរចម្លើយបានឆ្លើយសារភាពថា ខ្លួនគេបានស្គាល់នារីឈ្មោះម្នាក់ឈ្មោះ ម.ស.ព អាយុ១៤ឆ្នាំ ក្នុងពិធីបុណ្យ ស ពលោកគ្រូនៅវត្តស្រមោច ក្នុងកំឡុងឆ្នាំ២០២០ ហើយក៏មានការទំនាក់ទំនងគ្នាតាមរយៈឆាតហ្វេសប៊ុក ហើយក៏បានស្រលាញ់គ្នាតែម្តង ព្រមទាំង បា…
អានបន្ត